Month: April 2019

ទោះជាសុំច្បាប់ក្ដី អាជ្ញាធរតាមមូលដ្ឋាន នៅតែបន្ដការរំខាន សមាជិកបក្សជួងជួបជុំគ្នាដដែល

សមាជិកបក្សជួងដែលតែងតែប្រជុំគ្នា ពិភាក្សាតាមមូលដ្ឋានបានរងការរំខាន និងសាកសួរជានិច្ចជាកាលពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលរួមមានមន្រ្តីប៉ូលីស និងមេភូមិ ឬប្រជាការពារភូមិជាដើម ដែលជាហេតុនាំឲ្យពួកគេមានការទើសទាស់ និងយល់ថាជាការរំខាន និងមានបំណងរារាំងពួកគេ មិនឲ្យធ្វើសកម្មភាព នយោបាយរបស់ខ្លួន ។ ជាក់ស្ដែងណាស់ សមាជិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា បក្សជួង ឬ LDP បានធ្វើការថតរូប និងបង្ហោះជាច្រើនដងលើសកម្មភាពដដែលៗរបស់អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជាមន្រ្តីតូចតាចតាមភូមិឃុំរបស់ពួកគេ ដែលពួកគេបានបង្ហាញអារម្មណ៍មិនពេញចិត្ត និងបង្កការរំខាន ដល់ការប្រជុំ និងការពិភាក្សារបស់គេ ដោយតែងតែមានពួកគាត់ (អាជ្ញាធរ) ចុះមកសាកសួរជានិច្ច ។ ជាការពិតណាស់ គណនី FB ឈ្មោះថា Reaksmey Sem បានធ្វើការបង្ហោះរូបភាពសមត្ថកិច្ច មកស៊ើបសួរ ដោយត្រូវបានថតបង្ហោះនៅលើបណ្ដាញសង្គម ដោយមានអ្នកចែកចាយជិត ១០០០ Share ដោយមានមតិស្រដៀងៗគ្នាថា ជាអង្គការភ្នែកម្នាស់ដែលតែងតែតាមដានគ្រប់សកម្មភាពនយោបាយផ្សេងទៀតនៅតាមមូលដ្ឋាន ដើម្បីកុំឲ្យមានការរីកចម្រើនជាងបក្សខ្លួន ដែលកំពុងក្ដាប់អំណាច ៕ គួរបញ្ជាក់ផងដែរថា គណនី FB ខាងលើក៏បានធ្វើការបង្ហោះឯកសារ ដែលមានការសុំអនុញ្ញាតិច្បាប់ត្រឹមត្រូវផងដែរ ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាប្រជាការពារភូមិមួយចំនួន បានចុះមកសាកសួរដដែល

អតីតសកម្មជន CNRP នៅកូរ៉េខាងត្បូង ឥឡូវក្លាយជាឧកញ៉ាយ៉ាងឡូយនៅកម្ពុជា (Video)

វីដេអូបែកធ្លាយច្រៀងបទលំនាំបទ Pittbull នៅសាធារណៈរដ្ឋកូរ៉េខាងត្បូង សក់វែង ពាក់ក្រវ៉ាត់ក ច្រៀងបទចម្រៀងឌឺដង ដល់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន , អតីតអ្នកគាំទ្របក្សសង្គ្រោះជាតិរូបនេះ បានក្លាយជាឧកញ្ញា ដោយមិនបានដឹងពីមូលហេតុច្បាស់លាស់នោះទេ បន្ទាប់ពីចប់អាណត្តិធ្វើពលករនៅកូរ៉េរួចមក ដែលគេបានស្គាល់ថាជា ឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា ដែលល្បីខាងលក់អចលនទ្រព្យ និងពុះដីឡូតិ៍លក់ នៅរាជធានីភ្នំពេញ​និងបណ្ដាខេត្ត ។ ពាក់ព័ន្ធនឹងវីដេអូនេះ សារព័ត៌មានអាម៉ាប៉ាប៉ាញូវ បានធ្វើការចុះផ្សាយ និងបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាព និងការស្លៀកពាក់នៅលើឆាកតែម្នាក់ឯង រាំប្រកាច់ប្រកិន ជាមួយចង្វាក់ភ្លេងកន្ត្រាក់អារម្មណ៍ ដែលបន្ទាប់ពីគណនីបណ្ដាញសង្គម ពិត ពិត បានចុះផ្សាយ ដោយសរសេរយ៉ាងដូច្នេះថា ៖ ប្រភព ៖ បណ្ដាញសង្គម FB

សំណេរក្មួយបង្កើតរបស់លោក ឈុត វុទ្ធី ដែលត្រូវឃាតករបាញ់ សម្លាប់ក្នុងព្រៃឡង់កាលពី ៧ ឆ្នាំមុន

សំណេរដ៏កំសត់របស់លោក ឆឺយ ប៊ុនធឿន ដែលត្រូវជាក្មួយប្រុសរបស់លោក ឈុត វុទ្ធីត្រូវបានសរសេរបង្ហោះជាសាធារណៈដែលរៀបរាប់ពីអារម្មណ៍ក្ដុកក្ដួលរបស់លោក ដែលបានរៀបរាប់ពីខ្សែសាច់រឿង ពាក់ព័ន្ធនឹងដំណើរដែលលោកត្រូវាបានឃ្លាតឆ្ងាយពីលោក ឈុត វុទ្ធី ដែលត្រូវជាពូរបស់លោក ដែលត្រូវបានគេបាញ់សម្លាប់ក្នុងព្រៃឡង់ ខេត្តកោះកុង 26 មេសា 2012 ដែលត្រូវជា ៧ឆ្នាំមុននៅថ្ងៃដែលលោក ឆឺយ ប៊ុនធឿនបានសរសេរ ដែលមានសំណេរដូចខាងក្រោម ៖ ថ្ងៃនេះ ម៉ោងនេះ 7ឆ្នាំមុន ខ្ញុំបានទទួលទូរសព្ទ័មួយពីសកម្មជនព្រៃឡង់ដែលបានប្រាប់និងសួរខ្ញុំថា “ខ្ញុំឮថា លោកពូ ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់ក្នុងព្រៃ?” ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រាប់ទៅគាត់វិញថា ខ្ញុំមិនបានដឹងទេ ចំាមើល៍ខ្ញុំតេទៅគាត់ (ឈុត វុទ្ធី)។ លេខបីបួនខ្សែរបស់គាត់ ក្រៅពីតេមិនចូល គឺគ្មានអ្នកណាលើក។ ខ្ញុំកាន់តែបុកពោះខ្លាំងឡើងៗ ហើយក៏ផ្ញើសាមួយទៅកាន់ពូខ្ញុំ “Dear uncle! Where are you now? Are you ok?” ហើយតាំងពីពេលនោះមក គឺគ្មានការឆ្លើយតបពីគាត់ រហូតមកដល់ម៉ោងនេះនិងតទៅមុខទៀតដែលគ្មានថ្ងៃនឹងបានទទួលសារឆ្លើយតបពីគាត់មកវិញជារៀងរហូត។  ខ្ញុំបានតេទៅបងជីដូនមួយខ្ញុំដែលកំពុងធ្វើការនៅខេត្តពោធិ៍សាត់អំពីដំណឹងលោកមា។ បងខ្ញុំ

៤ឆ្នាំទៀតអ្នកបើក​បរពីភ្នំពេញ-ព្រះសីហនុនឹងត្រូវបង់ថ្លៃផ្លូវទៅក្រុមហ៊ុនចិនលើផ្លូវនេះ(វីដេអូ)

ផ្លូវល្បឿនលឿននៅកម្ពុជាចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែមីនា ដោយប្រើពេល៤ឆ្នាំ និងថវិកា ២ពាន់លានដុល្លារ, ក្រោយសាងសង់ រួចដាក់ឲ្យដំណើរការមិនយកប្រាក់ ១ខែ និងបញ្ចុះតម្លៃ២០% ១ឆ្នាំ នេះបើតាមសេចក្ដី រាយការណ៍ព័ត៌មានដោយកញ្ញា ឆេង សូរិយា, ទូរទស្សន៍ Fresh News ដែលបានបង្ហោះនៅលើ YouTube ។ ចិនបានធ្វើការសាងសង់ផ្លូវល្បឿនលឿន ដែលគម្រោងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់កិច្ចការនេះទៅកាន់ប្រទេសចិនតែម្ដង ដែលបើតាមសេចក្ដីរាយការណ៍ដោយ កញ្ញា ឆេង សូរិយា ពីទូរទស្សន៍ Fresh News បានឲ្យដឹងថារថយន្ដអាចបើកបរក្នុងល្បឿន ១០០គម ក្នុងមួយម៉ោង ទៅ ១២០គម ក្នុងមួយម៉ោងទៀតផង ។ ពលរដ្ឋបានដាក់ចម្ងល់ទៅកាន់រដ្ឋាភិបាល ដោយសារតែកម្ពុជាពុំមានប្រាក់សម្រាប់សាងសង់ផ្លូវថ្នល់ដោយខ្លួនឯង ខណៈលុយប្រមូលពន្ធបានរាប់លានដុល្លារក្នុងមួយខែ ពុំដឹងថាបាត់ទៅណា រីឯសម្រាប់ការទទួលគម្រោងពីចិនក្នុងការធ្វើផ្លូវថ្នល់ គឺមិនព្រមធ្វើដោយខ្លួនឯង តែប្រគល់ដាច់ទៅឲ្យចិន និងបង្កើតការយកលុយពីការបើកបរនៅលើប្រទេសខ្លួនទៅវិញ ។ មានមតិខ្លះបានលើកឡើងថា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្រគល់ការធ្វើផ្លូវថ្នល់២០០០លានដុល្លារនេះ​គឺ ធ្វើឲ្យកូនខ្មែរជំពាក់ចិនដោយស្វ័យប្រវត្តិ ដោយប្រវត្តិសាស្រ្តគឺខ្មែរអ្នកជំពាក់ មិនមែនលោកនាយករដ្ឋមន្រ្តីអ្នកជំពាក់ឡើយ ដែលមតិនេះបានរិះគន់ចំៗទៅកាន់រដ្ឋាភិបាលផងដែរ ៕

ទ្រឹស្ដីជាងកំហូច ៖ បើអតិថិជនធ្វើយកថ្លៃ មិនធ្វើស៊ីគ្រឿងហ្ស៊ីន យកយឺតលក់ចេញ…

ហាងមួយចំនួនដែលប្រកបរបររកស៊ីមិនសុច្ចរិត និងមានលក្ខណៈកាប់អតិថិជនឆៅៗមានមិនតិចប៉ុន្មាននោះទេក្នុងស្រុកខ្មែរ តែអ្នកនឹងមិនបានដឹងឡើយថាពួកគេនឹងធ្វើអ្វីចំពោះរបស់ដែលអ្នកប្រើប្រាស់ មិនថាទូរស័ព្ទដៃ កុំព្យូទ័រ ឬ Tablet របស់អ្នកស្រឡាញ់ប៉ុណ្ណានោះទេ បើសិនជាគេអាចធ្វើស៊ីបានគេនឹងធ្វើស៊ីអ្នក និងអាចមិនដាក់គ្រឿងដើម(គ្រឿងហ្ស៊ីន) ឲ្យអ្នកវិញនោះទេ ដែលបណ្ដាលឲ្យម៉ាស៊ីនរបស់អ្នកនឹងមានបញ្ហាបន្ទាប់ពីប្រើមិនបានប៉ុន្មានថ្ងៃ ឬអាទិត្យដូចពីមុន ។ យ៉ាងណាមិញទ្រឹស្ដីជាងកំហូច ពួកគេនឹងមិនគិតពីអារម្មណ៍របស់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែគេគិតថាធ្វើដូចម្ដេចឲ្យចំណេញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមវិធីខាងក្រោមមួយចំនួនដូចជា ៖ ១- យករបស់អ្នកហើយឆែក ហើយខលប្រាប់អ្នកថាអស់ប៉ុណ្ណេះប៉ុណ្ណោះ ឧទាហរណ៍ថាអ្នកចង់ប្ដូរ Screen ទូរស័ព្ទមួយយករបស់ហ្ស៊ីន តម្លៃឧទាហរណ៍ ២០០ដុល្លារ ព្រោះជាងបានឲ្យជម្រើស ចិន១៥០ដុល្លារ ជប៉ុន២០០ដុល្លារ អ្នកចង់បានរបស់ល្អ ហ្ស៊ីនដើម្បីប្រើស្រួលអ្នកប្រាកដជាដាក់ជប៉ុនហើយ តើអ្នកដឹងទេថាជាងដាក់របស់ជប៉ុនពិតឬទេ? ហ៊ី្សនឬទេ? បើអ្នកមិនចេះមើលគេអាចដាក់របស់ Second Hand ចិនឲ្យអ្នកក៏បាន ហើយគិតលុយ ២០០ដុល្លារពេញ ដោយគ្មានញញើត ឡើយ ។ ២- បើសិនជាខលប្រាប់អ្នកហើយ ឬពិនិត្យមើលថាខូចតែបន្ដិចជួសជុលអស់ ៥ ឬ ១០ដុល្លារ គេបង្ហួសដល់ ៣០ដុល្លារ ទៅ ៥០ដុល្លារ ហើយអាចនឹងស៊ីគ្រឿងហ្ស៊ីនរបស់អ្នកមួយចំនួនទៀតបើសិនជារំលងមួយថ្ងៃឬ២ថ្ងៃ ដូច្នេះអ្នកអាចចប់បើសិនជាប៉ះជាងរបៀបនេះ

តិចអត់ដឹង! Dr Phone ពិនិត្យហើយ ក្នុងករណីអតិថិជនមិនព្រមជួសជុលក៏ត្រូវគិតថ្លៃសេវាកម្មដែរ!

នៅក្នុងក្រដាស វិកយប័ត្រនៅ Dr-Phone ដែលមានទីតាំងស្ថិតនៅផ្ទះលេខ46 តាមបណ្តោយផ្លូវ136 ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលខណ្ឌដូនពេញមានការភ្ញាក់ផ្អើលផងដែរ ខណៈត្រង់ចំណុចនៃការបញ្ជាក់ក្នុងវិកយប័ត្រដាក់ថា ក្រុមហ៊ុននឹងគិតថ្លៃសេវាកម្ម…..ក្នុងករណីអតិថិជនមិនយល់ព្រមជួសជុល ដែលជាការងឿងឆ្ងល់មួយ ដែលប្រការនេះហាក់ដូចជាកៀបសង្កត់អតិថិជនមិនឲ្យសម្រេចចិត្តទៅជួសជុលនៅកន្លែងផ្សេង ដូច្នេះដែរ ។ បើទោះបីជា លោក ឡុង ឆៃណាវ អគ្គនាយកក្រុមហ៊ុន ជួសជុលទូរសព្ទ័យីហោ Dr-Phone ដែលមានទីតាំងស្ថិតនៅផ្ទះលេខ46 តាមបណ្តោយផ្លូវ136 ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលខណ្ឌដូនពេញ បានធ្វើការប្រកាសនិងជូនដំណឹងដល់បងប្អូនជាភ្ញៀវ ដែលធ្លាប់មកជួសជុលទូរសព្ទ័នៅហាងយេីងខ្ញុំទាំងអស់ថា ហាងរបស់លោកបម្រេីសេវាកម្មជួសជុលអស់រយះពេល៤ឆ្នាំកន្លងមកនេះគឺ ដំណេីរការបាន 6 សាខាបានយ៉ាងរលូននិងស្មោះត្រង់ជូនភ្ញៀវច្បាស់លាស់ទាំងអស់ ក្ដី ក៏បានធ្វើឲ្យអតិថិជន និងអ្នកប្រើប្រាស់ទូរស័ព្ទជាច្រើននៅតែមានការខ្លាចរអារ ដដែលដោយសារ Comment របស់អតិថិជន និងអ្នកដែលធ្លាប់បានទៅជួសជុលសុទ្ធតែថាខាងក្រុមហ៊ុននេះធ្លាប់ធ្វើស៊ីអតិថិជនច្រើនណាស់ តួរយ៉ាងដូចជាគាត់(អតិថិជនខ្លួនឯងមួយចំនួន) ។ តែទោះជាយ៉ាងនេះក្ដី ក្នុងវិក័យប័ត្រជួសជុលដែល Dr Phone បានបង្ហោះចូលទៅក្នុង Comment បានបង្កការភ្ញាក់ផ្អើលមួយផងដែរ ដោយសារតែការបោះពុម្ពវិកយប័ត្រនេះ ដាក់ថា ក្រុមហ៊ុននឹងគិតថ្លៃសេវាកម្ម…..(ដាក់អ្វីក៏បាន)…ក្នុងករណីអតិថិជនមិនយល់ព្រមជួសជុល ដែលប្រការនេះហាក់ដូចជាបង្ខំឲ្យអតិថិជនត្រូវតែជួសជុលនៅកន្លែងរបស់ខ្លួន ដែលនាពេលថ្មីៗនេះក្រុមហ៊ុនបានធ្វើការ បង្ហោះរូបបុរសម្នាក់ ដោយបានស្វែងរក និងឲ្យប្រាក់១០០ដុល្លារថែមទៀតផង បើសិនជារកឃើញ ខណៈគាត់មិនយល់ព្រមផ្ដល់តម្លៃសេវាពិនិត្យដល់ក្រុមហ៊ុន ។

រូបមួយសន្លឹកនេះមានអ្នកអាណិត មានអ្នកជេរ និងរិះគន់ តោះទៅមើលទាំងអស់គ្នាគេនិយាយអ្វីខ្លះ?

រូបថតមួយសន្លឹកដែលថតបាន និងបង្ហោះដោយអ្នកគាំទ្ររបស់លោក សម រង្ស៊ី ក្នុងឡានខណៈលោក សម រង្ស៊ីកំពុងដេកលក់នៅលើរថយន្ដដែលមិនដឹងគោលដៅមួយ ដែលបានមហាជនចូលធ្វើការ Comment ដែលបានបង្ហាញថាមហាជនកំពុងចាប់ផ្ដើមចាត់ទុកលោក សម រង្ស៊ី ជាជនបោកប្រាស និងការដែលលោកទៅប្រទេសកូរ៉េគឺដើម្បីទៅប្រមូលប្រាក់មូលនិធិរបស់យុវជនកូរ៉េប៉ុណ្ណោះ ។ លោក សម រង្ស៊ី ត្រូវបានមជ្ឈដ្ឋានទូទៅរបស់ខ្មែរចាប់ផ្ដើមសម្គាល់ថាជាជនបោកប្រាសទំនុកចិត្តផ្នែកនយោបាយ ដោយបានបោកប្រាសពួកគេថានឹងវិលត្រឡប់ចូលមកស្រុកខ្មែរជាច្រើនលើកច្រើនសារ ហើយពួកគេចាប់ផ្ដើមធ្វើការវាយប្រហារ ក៏ដូចជាអ្នកគាំទ្រគណបក្សដទៃទៀតដូចជាបក្សកាន់អំណាច ក៏បានចាត់ទុកលោក សម រង្ស៊ីបែបនេះដូចគ្នា និងចោទថាជាមនុស្សដែលគ្មានទំនួលខុសត្រូវ និងខ្លាចទោសទណ្ឌ តែព្យាយាមបង្កើតរឿងដើម្បីរក្សាខ្លួនក្នុងឆាកនយោបាយខ្មែរ ។ ការពិតណាស់ ចំពោះអ្នកគាំទ្រលោក សម រង្ស៊ីនាពេលនេះមានសភាពស្ដួចស្ដើងទាំងនៅក្រៅប្រទេស និងក្នុងប្រទេសប៉ុន្តែអ្នកគាំទ្រលោកនៅតែបន្ដធ្វើការបំផុសបំផុលឲ្យមានការងើបឡើង ដើម្បីចូលប្រទេសខ្មែរ ពិសេសពលករខ្មែរនៅកូរ៉េ និងប្រទេសថៃ ដែលគាំទ្រលោកឲ្យចូលទៅប្រទេសខ្មែរ ដើម្បីដណ្ដើមអំណាចពីគូបក្សដិបក្សរបស់លោក ដែលគ្មាននណាក្រៅពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះទេ ។ ជាក់ស្ដែងអ្នកវិភាគនយោបាយឯករាជ្យមួយចំនួនក្នុងស្រុកខ្មែរ បានធ្វើការវិភាគថានេះជាដំណើរនៃការបង្កើតឱកាសនយោបាយរបស់លោក សម រង្ស៊ីប៉ុណ្ណោះ បើគ្មានព្រឹត្តិការណ៍យូរទៅលោក សម រង្ស៊ីនឹងលែងមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរឡើយ ហើយការដែលបង្អើលដើម្បីឲ្យប្រជាពលរដ្ឋខ្មែរចូលក្នុងប្រទេសកម្ពុជាដណ្ដើមអំណាចនោះគឺជារឿងដែលមិនអាចទៅរួចឡើយ ហើយលោក សម រង្ស៊ី នឹងពន្យាពេលនេះរហូតដល់បោះឆ្នោតអាណត្តិក្រោយមកដល់

កម្រងរូបភាពស្រស់ស្អាតក្រៃលែង ពីខេត្តមាត់ជ្រូក ឋិតនៅកម្ពុជាក្រោមសព្វថ្ងៃ

ទេសភាពបៃតងស្រស់ និងមានភ្នំស្អាតៗដែលឋិតក្នុងទឹកដីកម្ពុជាក្រោមសព្វថ្ងៃនេះ ខេត្តមាត់ជ្រូកត្រូវបានគេស្គាល់ថាជាខេត្តមួយនៅក្នុងទឹកដីកម្ពុជាក្រោមកាលពីសម័យដើម ដែលពេលនេះឋិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ដោយសារការទាមទារឯករាជ្យពីបារាំង ។ ដោយសារតែបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការស្ដាយស្រណោះក្រៃលែងនូវទឹកដីដែលសម្បូរទៅដោយធនធានធម្មជាតិ និងដីមានជីជាតិសម្រាប់ធ្វើកសិកម្មបានល្អ ដែលជាផ្ទៃដីរាបស្មើរល្អ ព្រមទាំងបណ្ដុំការពារព្យុះផ្សេងៗផងដែរនោះ ។ ប៉ុន្តែផ្ទុយពីមតិខាងលើ មានអ្នកបញ្ចេញយោបល់ខ្លះបានចេញយោបល់ថាបើឋិតក្រោមដៃខ្មែរមិនល្អទៅវិញ ព្រោះមិនដឹងទៅជាយ៉ាងណា តែពួកគេឃើញវៀតណាមគេថែរក្សាបានល្អបែបនេះ បែរជាចង់ទៅសរសើរខាងវៀតណាមទៅវិញ ។ គួរបញ្ជាក់ផងដែរថា ពីដើមជាខេត្តរបស់កម្ពុជរដ្ឋ ហៅថា ខេត្តទ្រាំងត្រើយត្បូង ឋិតនៅទល់គ្នានឹង ខេត្តទ្រាំងត្រើយឯជើង ( ខេត្តតាកែវសព្វថ្ងៃនេះ ) នេះបើតាមការរៀបរាប់របស់ទំព័រ Facebook Khmer Youth of the Mekong Delta បានធ្វើការបង្ហោះ ៕ ប្រភព ៖ Facebook

ស្អីក៏មានដែរ! ស្រីរកស៊ីផ្លូវភេទប្រកាសលក់ខ្លួនអនឡាញ និងតថ្លៃគ្នាដូចទំនិញ

បើយើងក្រឡេកមើលទៅសង្គមខ្មែរ រឿងប្លែកជាច្រើនបានកើតឡើង រឿងខ្លះយើងមិនបានដឹង ហើយរឿងខ្លះគឺយើងបានទទួលដឹងលឺ និងទទួលស្គាល់ពីសង្គមនេះថាពិតជាអ៊ីចឹងមែន ។ ជាក់ស្ដែងនារីម្នាក់បានធ្វើការរកស៊ីលក់ខ្លួន និងបង្ហោះជាសាធារណៈ ដើម្បីស្វែងរកម៉ូយ និងមានអ្នក Comment តថ្លៃដូចទំនិញ ខ្លះថាថ្លៃណាស់ ចាំទៅយក សួរថានៅទីណា ។ល។ នារីម្នាក់ទំនងជាស្រីរកស៊ី បានបង្ហោះរូបខ្លួន និងសម្ដីដែលមិនគិតពីអ្វីទាំងអស់ គឺសរសេរថាលក់ខ្លួន និងដាក់តម្លៃតែម្ដង ដែលការដែលបង្ហោះនេះ មិនប្រាកដថាមនុស្សស្រីម្ចាស់បង្ហោះ ឬអ្នកផ្សេងបង្ហោះនោះទេ ដែលមានមតិខ្លះក៏បានធ្វើការតប Comment ក្នុងរូបថាជាស្រីមិនល្អ ចរិតមិនល្អជាដើម ។ល។ ផងដែរ ។ តែទោះបីជាយ៉ាងនេះក្ដី ក៏ការដែលធ្វើនេះ គឺធ្វើឲ្យមនុស្សមួយចំនួនថ្កោលទោសផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម និងក្មេងៗដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលក្រសួងពាក់ព័ន្ធគួរចាត់វិធានការនេះ ហើយពិសេសទៅទៀតគឺប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់ស្រ្តីខ្មែរផងដែរ ៕

សមាជិកបក្សជួងចាក់សម្លេងសម្ដេច ហ៊ុន សែនឲ្យប៉ូលីសស្ដាប់ ពេលលើកស្លាក(វីដេអូ)

បានឱកាស ខណៈពេលប៉ូលីសបានចូលខ្លួនមកទំនងសួរនាំពីរឿងលើកស្លាករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬបក្សជួង ហៅកាត់ថា LDP ពេលនេះត្រូវបានសមាជិកគណបក្សនៅកន្លែង ចាក់សម្លេងសម្ដេចហ៊ុន សែន និយាយអំពីការសម្រួលដល់ការងារតាមមូលដ្ឋានរបស់បក្សនយោបាយ តែម្ដង ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា LDP បានបង្ហោះវីដេអូឃ្លីបដែលក្នុងវីដេអូនោះបាននិយាយពីអនុសាសន៍របស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថាបើកឱកាសឲ្យបក្សនានាធ្វើសកម្មភាពនយោបាយរបស់ខ្លួន មានដូចជាការជួបជុំគ្នា និងការលើកស្លាកជាដើម ខណៈមានមន្រ្តីប៉ូលីសម្នាក់ពាក់មួកនៅក្បែរនោះ ហើយសម្លេងនោះលឺខ្លាំងៗទៀតផង ។ គួរបញ្ជាក់ផងដែរថា សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងការសម្រួលកិច្ចការបក្សនយោបាយដទៃផងដែរ កាលពីមុនការបោះឆ្នោតឆ្នាំ២០១៨កន្លងផុតទៅនេះ ៕