Day: March 23, 2019

ក្មេង ១៣ ឆ្នាំកាប់ម្ដាយបង្កើតឲ្យស្លាប់ដើម្បីសងសឹក ក្រោយពីម្ដាយបានសម្លាប់ឆ្កែសំណព្វខ្លួន

បើតាមប្រភពព័ត៌មានប្រជាប្រិយ៍ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្មេងប្រុសជនជាតិចិនម្នាក់អាយុ ១៣ ឆ្នាំបានកាប់ម្ដាយខ្លួនឲ្យស្លាប់ក្រោយពីខឹងនឹងម្ដាយវាយសុនកខ្លួនងាប់ ។ ក្មេងប្រុស​ជនជាតិ​ចិន អាយុ ១៣​ ឆ្នាំ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​កាប់សម្លាប់​ម្ដាយ​ខ្លួនឯង​បង្កើត ដែល​ករណីនេះ​កើតឡើង​នៅ​ខេត្ត Jiangsu ប្រទេស​ចិន ។ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ Yang Yan មុខរបរ​បើកហាង​លក់​ខោអាវ​តូច​មួយ ចំណែក​ជន​ដៃ​ដែលជា​កូនប្រុស​មានឈ្មោះ Shao Fuming ទាំងពីរ​នាក់​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​ក្នុង​ខេត្ត Jiangsu ចំណែក​បុរស​ជា​ប្ដី​ទៅ​ធ្វើការ​ចំណាកស្រុកយូរ​ខែ យូរ​ឆ្នាំ ​ទើប​មក​ផ្ទះ​ម្ដង ។​ ​មុន​កើតហេតុ​ជនរងគ្រោះ បាន​ខឹងសម្បា​ជាមួយ​កូនប្រុស​ដែល​តែងតែ​ចំណាយពេល​វេលា​លេង​ជាមួយ​សត្វ​សុនខ​ចិញ្ចឹម​មួយ​ក្បាល ទើប​នៅ​ថ្ងៃកើតហេតុ​នោះ នាង​ក៏បាន​វាយ​សុនខ​នោះ​រហូតដល់​ងាប់​នៅ​ចំពោះមុខ​កូនប្រុស ហើយ​កូនប្រុស​ក៏បាន​យក​កាំបិត​មក​សម្លាប់​ម្ដាយ​ស្លាប់​ទៅតាម​សុនខតែម្ដងទៅ ។ ​ក្រោយ​ធ្វើ​សកម្មភាព Shao Fuming បានគេច​ខ្លួន​ទៅ​ពួន​នៅក្នុង​ភោ​ជនី​ដ្ឋា​ន ២៤​ ម៉ោង​មួយកន្លែង រហូតដល់​ប៉ូលិស​ចាប់ខ្លួនបាន​គឺមាន​រយៈពេល​ស្ទើរ​ពេញ​មួយថ្ងៃ ។ តាម​សម្ដី​អ្នកជិតខាង​បានឱ្យដឹងថា គ្រួសារ​ខាងលើនេះ​តែងតែមាន​ជម្លោះ​ជាមួយគ្នា​រឿង​បញ្ហា​ហរិញ្ញវត្ថុ​ខ្វះខាត រហូត​ធ្វើឱ្យ​ប្ដី​បង្ខំចិត្ត​ទៅធ្វើ​ការ​ស្រុក​ក្រៅ យូ​រៗ​ទើប​មក​ផ្ទះ​ម្ដង ហើយ​គ្រប់គ្នា​សង្ឃឹមថា បន្ទាប់ពី​បាន​ស្លាប់ វិញ្ញាណ​ក្ខន្ធ​របស់​នាង Yang Yan

អាជីវករលក់ម៉ាស៊ីនភ្លើងតម្លើងថ្លៃ រហូតដល់រាប់ពាន់ដុល្លារ ខណៈមានការដាច់ភ្លើងញឹកញាប់

បើតាមប្រភពបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា តម្លៃម៉ាស៊ីនភ្លើងបានឡើងថ្លៃជាខ្លាំង រហូតដល់ រាប់ពាន់ដុល្លារខណៈពេលដែលអគ្គិសនីកម្ពុជាផ្គត់ផ្គង់ភ្លើងមិនគ្រប់គ្រាន់ និងអាក់ខានការផ្គត់ផ្គង់ភ្លើង ដែលបណ្ដាលឲ្យប្រជាពលរដ្ឋងាកសម្រុកទៅរកទិញម៉ាស៊ីនភ្លើងព្រោះតែបញ្ហានេះ ។ បើតាមដំណឹងនៅលើ បណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា គ្រាន់តែរយៈពេលមួយអាទិត្យប៉ុណ្ណោះ បានធ្វើឲ្យម៉ាស៊ីនភ្លើងតម្លៃ រយដុល្លារទៅជា ពាន់ដុល្លារ ដែលជាក់ស្ដែងគណនីបណ្ដាញសង្គមហ្វេសប៊ុក Chan Chesda CL បានបង្ហាញពីភាពហួសចិត្តរបស់ខ្លួន ដោយបានសរសេរយ៉ាងដូច្នេះថា ៖ រឿងពិត អាទិត្យមុនញុំគិតថាចង់ទៅរកទិញម៉ាសុីនភ្លើង 6kva គេកាត់800 ហើយគេលក់750$ ញុំអត់ទិញទេ គិតថាថ្លៃ ដល់ពេលបីងៃក្រោយទៅម្តងទៀត 750$ ឡើងដល់1500$ 1100$ ឡើងដល់ 2500$ ឱកាសមាស់សម្រាប់អ្នកលក់នៅផ្សាតូចតាមមាត់ទន្លេក្បែរស្ពានជ្រោយចង្វារ មូលហេតុដាច់ភ្លើងបីខែ មានមតិបណ្ដាញសង្គមមួយចំនួនបានគាំទ្រទៅលើការនិយាយបកស្រាយខាងលើរបស់គណនីបណ្ដាញសង្គមរូបនោះផងដែរ ប៉ុន្តែក៏មានប្រជាពលរដ្ឋខ្មែរអ្នកលេងបណ្ដាញសង្គមក៏បានធ្វើការផ្ដល់មតិយោបល់ (Comment) នៅលើនោះ ដើម្បីបង្ហាញពីជម្រើសផ្សេងៗដែលមានតម្លៃក្រោមពាន់ដុល្លារ និងខ្លះមានតម្លៃត្រឹមតែ ២៧០ដុល្លារប៉ុណ្ណោះ ។ គួររំលឹកផងដែរថា សកម្មភាព និងការផ្គត់ផ្គង់ភ្លើងអគ្គិសនីរងការប៉ះពាល់ដល់អាជីវកម្ម និងការរស់នៅប្រចាំថ្ងៃជាខ្លាំងទៅលើប្រជាពលរដ្ឋខ្មែរ ដោយថ្មីៗនេះរដ្ឋាភិបាលកំពុងធ្វើការទំនាក់ទំនងទៅខាងប្រទេសតួគី ដើម្បីទិញឧបករណ៍អគ្គិសនី ដោយបានដឹកតាមកប៉ាល់ទៀតផង ប៉ុន្តែជាក់ស្ដែងកម្ពុជាកំពុងរងផលប៉ះពាល់ជាខ្លាំងទៅលើភ្លើងអគ្គិសនីនេះ ពិសេសបណ្ដាអាជីវករនៅតាមទីក្រុង ដែលធ្វើឲ្យពួកគេសម្រេចចិត្តធ្វើការទិញម៉ាស៊ីនភ្លើងដោយខ្លួនឯង