Day: March 17, 2019

ជនជាតិជប៉ុន ២ នាក់ប្លន់អារកសម្លាប់អ្នករត់តាក់ស៊ីខ្មែរ ផ្អើលនៅខេត្តសៀមរាប(វីដេអូ)

ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ជនជាតិជប៉ុន ២ នាក់ប្លន់អារកសម្លាប់អ្នករត់តាក់ស៊ីខ្មែរ និងចាក់ផង កាប់ផងជាច្រើនកាំបិត ហើយរុញទំលាក់ពីលើរថយន្តបណ្តាលអោយជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធម និងគួរអោយរន្ធត់ក្រៃលែង ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ម៉ោងប្រហែល ៤រសៀល ត្រង់ចំណុច ជញ្ជីងថ្លឹងរថយន្តស្រុកពួក ខាងលិចផ្សារពួកចំងាយ៥០០ម៉ែត្រ ។ តាមប្រភពបានអោយដឹងថា មុនដំបូងជនជាតិជប៉ុន ២នាក់ ភេទប្រុស បានម៉ៅឡានពីស្វាយស៊ីសុផុន ក្នុងខេត្តបន្ទាយមានជ័យ មកកាន់ខេត្តសៀមរាបខណៈនោះមកដល់ចំណុចកើតហេតុ ជនល្មើសទាំងពីរនាក់បានយកកាំបិត អារកអ្នកបើករថយន្តតាក់ស៊ី រួចហើយចាក់ជាច្រើនកាំបិទរហូតដល់ស្លាប់បន្ទាប់មករុញជនរងគ្រោះទំលាក់ចោលពីក្នុងឡាន ។ ពេលនោះឃាតករទាំងពីរបម្រុងបើករត់គេច ក៏បានជ្រុលចង្កូតបើកទៅបុកគោយន្តកន្រ្តៃ ដាច់ជា ២ ហើយរេចង្កូចទៅម្ខាងផ្លូវ ជ្រុលទៅបុកដើមក្រខុបមួយដើម មុខផ្ទះពលរដ្ឋ បណ្តាលអោយរថយន្តទៅមុខលែងរួច ខណៈនោះត្រូវបានពលរដ្ឋដេញចាប់កាត់វាលស្រែយ៉ាង ប្រផាប់ប្រភីង និង ប្រគល់អោយសមត្ថកិច្ច ភ្លាមៗផងដែរ ។ ពេលនេះជនល្មើសត្រូវបានសមត្ថកិច្ចកំពង់សាកសួរនៅអធិការដ្ឋាននគរបាលស្រុកពួក ។

ចោរលួចបន្លំ លូកហោប៉ៅ ខ្មែរ-វៀតណាម ជិត១០០នាក់ អាចនឹងធ្វើសកម្មភាពគ្រប់ពេលមានពិធីបុណ្យធំៗ

មុខសញ្ញាលួច បន្លំ លូកហោប៉ៅនៅតែមានជាបន្តបន្ទាប់ និងបានចាប់ខ្លួនថតរូបរហូតដល់ជិត ១០០នាក់ និងនៅតែមានមុខសញ្ញាដដែលៗ ដែលលោកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ហាញមុខសញ្ញាពួកគេ ដើម្បីជាការរំលឹកដល់ពលរដ្ឋខ្មែរ កុំធ្វើការសប្បាយភ្លេចខ្លួន ដែលនាំឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ។ គួររំលឹកដែរថា នៅក្នុងឱកាសនៃពិធីបុណ្យទន្លេលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩នេះ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ហាញនូវមុខសញ្ញាប្រព្រឹត្តបទល្មើស និង បានធ្វើការអំពាវនាវដល់ប្រជាបលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅលេងកម្សាន្តបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង សូមឱ្យមានការប្រុងប្រយ័ត្ន និង ការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ពិធីបុណ្យធំៗទាំងអស់ក្រុមទាំងនេះបានធ្វើការធ្វើដំណើរដូចមនុស្សទូទៅ ដើម្បីទៅលេង និងអាចធ្វើសកម្មភាពលួច បន្លំ ផងដែរ ដែលភាគច្រើនពួកគេជាមនុស្សដែលគ្មានមុខរបរពិតប្រាកដ និងទីលំនៅពិតប្រាកដឡើយ ដែលមានទាំងខ្មែរ និងវៀតណាម ៕ រូបភាព ៖ Popular

សម្ដេច ស ខេង លើកទឹកចិត្ត ឲ្យពលរដ្ឋរាយការណ៍បញ្ហានានា លើ Facebook សម្ដេចដោយផ្ទាល់

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅកម្ពុជា មានគណបក្សជាច្រើន ដែលមានទស្សនៈផ្ទុយគ្នា នៅក្នុងដំណើរការកសាង និងដឹកនាំជាតិ។ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តឧត្តមព្រឹក្សា ហៅវត្តជ័យមុនី ស្ថិតនៅភូមិជ័យមុនី ឃុំគោកគង់កើត ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា កម្ពុជា មានតម្លៃនៃការរក្សាសន្តិភាពប្រទេស ក្រោមម្លប់ព្រះមហាក្សត្រ និងតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្ដេចបានមាន ប្រសាសន៍ថា “បើទោះបីជាកម្ពុជា មានគណបក្សច្រើន មានទស្សនៈផ្ទុយគ្នាច្រើន នៅក្នុងដំណើរការកសាង និងដឹកនាំជាតិ ប៉ុន្តែតាមរយៈរដ្ឋធម្មនុញ្ញ និងច្បាប់ យើងបានគ្រប់គ្រងប្រទេសប្រកបដោយសេចក្ដីសុខ និងសន្តិភាព​ទូទាំងប្រទេស”។ ឆ្លៀតក្នុងពិធីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំអាជ្ញាធរក្ដាប់ព័ត៌មានឲ្យបានពាក់ព័ន្ធបញ្ហាទឹក ដើម្បីមានវិធានការជួយពលរដ្ឋទាន់ពេលវេលា តាមរយៈការដឹកទឹកចែកចាយឲ្យពួកគាត់។ ក្នុងនោះ ត្រូវរៀបចំផែនការដោះស្រាយបញ្ហាក្នុងរយៈពេលវែង ដូចជាការជីកអណ្ដូង និងស្ដារស្រះជាដើម។ ដូចគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ប្រទេសថៃបញ្ជូនប៉ូលីសក្បាលពោះធំៗ ទៅជំរំហ្វឹកហាត់សម្រកទម្ងន់

ស្ថានីយ៍​ប៉ូលីស​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​កំពុង​បញ្ជូន​មន្ត្រី​សំខាន់ៗ​របស់​ពួកគេ​ទៅ​ជំរំ​សម្រក​ទម្ងន់ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទូទាំងប្រទេស ដើម្បី​សម្រក​ក្បាលពោះ​។ ​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៃ​កម្មវិធី​សាកល្បង​រយៈពេល​ពី​រស​ប្តា​ហ៍​នេះ​មក ស្ថានីយ​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ​ជាច្រើន​បានចាប់ផ្តើម​បញ្ជូន​មន្ត្រី​ប៉ូលីស​របស់​ពួកគេ​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៅ​ទីក្រុង Pak Chong ដើម្បី​ចូលរួម​សកម្មភាព​ហាត់ប្រាណ​ដ៏​ស្វិតស្វាញ ដែល​គេ​បានរៀបចំ​ឡើង​យ៉ាង​ពិសេស​សម្រាប់​សម្រក​ក្បាលពោះ​។ ​ស្ថានីយ៍​ប៉ូលីស​មួយចំនួន ​តែងតែ​បញ្ជូន​មន្ត្រី​ប៉ូលីស​ជារឿយៗ​ចាប់ពី ២ ទៅ​៣​នាក់ ទៅកាន់​មជ្ឈមណ្ឌល​ហាត់ប្រាណ​នោះ​ ដែល​ពួកគេ​នឹងធ្វើ​ការ​ជិះ​កង់ រត់​ហាត់ប្រាណ និង ​សកម្មភាព​ផ្សេងៗ ជាពិសេស​ពួកគេ​​តម្រូវឱ្យ​ពិសា​អាហារ​ល្អ​សម្រាប់​សុខភាព​ដើម្បី​សម្រេច​គោលដៅ កាន់តែ​ឆាប់​ ៕ ប្រភពទាំងស្រុង ៖ Popular

មកទៀតហើយ! អតីតបក្សប្រឆាំង ប្រកាសឲ្យខ្មែរ រួបរួមគ្នាដើម្បីរំដោះប្រទេសជាតិ

ភ្នំពេញៈ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្នើឲ្យគ្រប់និន្នាការនយោបាយ ទោះបីជាមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវរួបរួមដើម្បីរំដោះប្រទេសជាតិ ។ យោងតាមសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើចេញមកពីក្រៅប្រទេស ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា បានក្លាយទៅជាកម្មសិទ្ធិឯកជនរបស់បុគ្គលម្នាក់ និងក្រុមគ្រួសារមួយ ហើយបុគ្គល និងក្រុមគ្រួសារនោះ បានកំពុងតែពុះច្រៀកប្រទេសកម្ពុជា យកទៅដល់ជាដុំៗឲ្យទៅបរទេស។ ដូច្នេះយើងត្រូវការពារទ្រព្យសម្បត្តិ ផលប្រយោជន៍ ភាពថ្លៃថ្នូរ និងភាពម្ចាស់ការរបស់ប្រជារាស្ត្រ ។ ថ្លែងការណ៍បានបញ្ជាក់ថា «យើងត្រូវតែឈរជាមួយប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដីតែមួយគត់។ យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីដណ្តើមយកប្រទេសកម្ពុជា មកប្រគលសងប្រជារាស្ត្រខ្មែរវិញ»។ ប្រភពបានបន្តថា ដើម្បីសសម្រេចគោលបំណងនេះ ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ និងគ្រប់គណបក្សយោបាយ ត្រូវតែរួមគ្នាដើម្បីរំដោះប្រទេសជាតិយើង ពីក្រញ៉ាំបុគ្គល និងក្រុមគ្រួសារនោះ ដែលកំពុងតែប្លន់ និងបំផ្លាញជាតិ ហើយនាំមកនូវគ្រោះដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា៕ ប្រភព ៖ Campost