Day: March 4, 2019

អតីតសកម្មជន CNRP នៅខេត្តតាកែវ បានវាយមន្រ្តីជំរឿន និងដុតឯកសារជំរឿនចោល

ភ្នំពេញៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិម្នាក់ នៅខេត្តតាកែវ ដែលបានប្រើហិង្សាវាយលើមន្ដ្រីជំរឿន និងដុតឯកសារជំរឿនចោល ដោយសម្ដេចចាត់ទុកទង្វើនេះ ជាបទល្មើសព្រហ្មទណ្ឌ មិនមែនជារឿងនយោបាយនោះទេ ខណៈការងារជំរឿន ជារឿងប្រទេសជាតិ មិនមែនជារឿងនយោបាយឡើយ។ សូមរំលឹកថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ មានបុរសម្នាក់ ឈ្មោះ មិន សុក អាយុ៤៩ឆ្នាំ ជាកសិកររស់នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលគេស្គាល់ថាជាសកម្មជនបក្សប្រឆាំងនោះ បានទាត់មន្ត្រីជំរឿន៤ជើង ពេលកំពុងបំពេញការងារ ហើយស្ទុះទៅរារាំងចាប់ហែកឯកសារ រួចដុតចោលទាំងអស់គ្មានសល់ ថែមទាំងជេរតិះដៀល ទៅដល់ថ្នាក់ដឹកនាំផងដែរ។ គួរបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជន ទូទាំងប្រទស មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣-១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខ ដូច្នេះការធ្វើជំរឿននេះ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិតលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ

បុគ្គលិក ABA ខឹងស្ដីដណ្ដឹងបុគ្គលិកអេស៊ីលីដាមិនបាន ស្ទាក់ចាប់វាយធ្វើបាប និងគម្រាមសម្លាប់

កំពង់ចាមៈ ជន​សង្ស័យ​ម្នាក់ ជាបុគ្គលិក ​ABA​ ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​ចាប់ខ្លួន ពីបទ​ប្រើ​អំពើ​ហិង្សា​ និង​គំរាម​សម្លាប់​នារី​រងគ្រោះ ​ព្រោះតែ​ខ្លួន​ខឹង​ដណ្តឹង​នាង​មិនបាន ។ លោក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់ ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី៤​ ខែ​មីនា ​ឆ្នាំ២០១៩ វេលា​ម៉ោង​៦​៖​៣០​នាទី លោក​បាន​ទទួល​ព័ត៌មាន ​ពី​លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ តាមរយៈ​ទូរស័ព្ទថា​ នៅ​ព្រឹក​ថ្ងៃទី៤ ​ខែមីនា​ វេលា​ម៉ោង​៦៖២០​នាទី​ មាន​ឈ្មោះ ​មុត ​ឡេង​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ មានទីលំនៅ​ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ជា​បុគ្គលិក​ធនាគារ ​ABA ​ស្រុក​ចំការលើ ។ បុរសម្នាក់ខាងលើ បានស្ទាក់​ចាប់​នារី​ឈ្មោះ ​វ.ល​​ អាយុ​២៥​ឆ្នាំ​ ជន​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កន្លែង​លិច ឃុំ​ល្វា​លើ ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម ​ជា​បុគ្គលិក​ធនាគារ អេ​ស៊ី​លីដា​ ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ដែល​បាន​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​ត្នោត​តា​សាយ ​ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹងត្រង់

លោកប្ដី​សាហាវ​មែន! កាល​រៀបការគ្មាន​លុយ ឥឡូវ​ប្ដឹង​ប្រពន្ធ​ដាក់​គុក ចោទ​ថា​លួច​លុយ​ក្រុម​ហ៊ុន​ទៅ​វិញ

រឿងហេតុដែល បុរស​ជា​ប្ដីដែលពីដើមឡើយពុំមានប្រាក់មួយរៀលសោះ ឥឡូវនេះបានប្ដឹងប្រពន្ធខ្លួនដាក់គុក ពីបទលួចលុយក្រុមហ៊ុន ដោយមានទឹកប្រាក់រាប់លានដុល្លារ ទៅលើការសងជម្ងឺចិត្ត ដែលប្រពន្ធបានលក់ដីដើម្បីយកមកបើកក្រុមហ៊ុន ។ នេះបើតាមសម្ដីជាប្រពន្ធ ដែលបានចុះផ្សាយនៅលើសារព័ត៌មាន SwiftNewsDialy នាពេលថ្មីៗនេះ ដែលមានព័ត៌មានពិស្ដារដូចតទៅ ៖ (ភ្នំពេញ)៖ មហាជន​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ ករណី​ថៅកែ​ផ្សារ​អារ៉ូណា ជា​ប្តី​ប្តឹង​ប្រពន្ធ​ខ្លួន​ឯង និង​បុគ្គលិក​ស្រី​ម្នាក់ ដោយ​ចោទ​ថា​បាន​សហការ​គ្នា​លួច​លុយ​ក្រុមហ៊ុន​អស់​រាប់​លាន​ដុល្លារ រហូត​តុលាការ​ចេញ​ដីកា​តាម​ចាប់​ពួកគេ​យក​ទៅ​ដាក់​គុក​។ ដើម​បណ្តឹង​ដែល​ជា​ប្តី​មាន​ឈ្មោះ ​ពេជ្រ ​ច័ន្ទធី ​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ថៅកែ​ផ្សារ​អារ៉ូណា ​ដោយ​បើក​រួម​គ្នា​ជាមួយ​ប្រពន្ធ ទី​លំនៅ​ផ្ទះ​លេខ​៧៧០ ផ្លូវ​១២៨ ភូមិ​១ សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួល​គោក​។ ចំណែក​ជន​ជាប់​ចោទ​មាន​ឈ្មោះ​ ទេស ​សុវណ្ណារី ​ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជា​ប្រពន្ធ​របស់​ដើម​បណ្តឹង ​និង​ឈ្មោះ ភាង សុជាតា ​ភេទ​ស្រី អាយុ​២៣​ឆ្នាំ អតីត​បុគ្គលិក​ផ្សារ​អារ៉ូណា​។ សំណុំ​រឿ​ងប្តីប្តឹង​ប្រពន្ធ និង​បុគ្គលិក​ដោយ​ចោទ​ថា លួច​លុយ​ក្រុមហ៊ុន ត្រូវបាន​តុលាការ​កំពូលលើក​យកមក​ជំនុំ​ជម្រះ​ជា​សាធារណៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​រក​យុត្តិធម៌​ជូន​គូភាគី បន្ទាប់​ពី​ជនជាប់​ចោទ​ឈ្មោះ ទេស