រូបភាពដែលជាភស្ដុតាងបង្ហាញថា យួនវៀតកុងឈ្លានពានចូលទឹកដីកម្ពុជា ពិសេសគឺក្រុងភ្នំពេញនៅសម័យសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងធ្វើការបកស្រាយស្រដៀងគ្នាទៅនឹងអ្នកដែលបានជួបហេតុការណ៍ពិតនាសម័យនោះ ។ រូបភាពដែលជារូបថតសខ្មៅ និងមនុស្សដេកសណ្ដូកគ្នាតម្រៀប ត្រូវបានថត និងត្រូវបានបង្ហោះកាលពី២ឆ្នាំមុននេះដោយ គណនី Facebook ឈ្មោះថា Tara Om ដោយបានសរសេររៀបរាប់ពីព្រឹត្តិការណ៍ដែលគាត់បាននឹកដល់ពេលនោះ ដោយភ្ជាប់ជាមួយរូបនោះថា ៖ ឃើញរូបនេះធ្វើអោយខ្ញុំនឹកឃើញឡើងវិញនៅព្រឹត្តិការណ៏យួនវៀតកុងវាយស្ពានជ្រោយចង្វា។ ដូចជានៅយប់ឆ្នាំ ១៩៧២ ប្រហែលជាពាក់កណ្តាលយប់សម្លេងផ្ទុះអាវុទ្ធកក្រើកបានផ្ទុះឡើងនៅគល់ស្ពានជ្រោយចង្វា ពូកកងកុំម៉ង់ដូវៀតកុងបានចូលមកលួចរថក្រោះដែលរក្សាទុកក្នុងស្តាតចាស់ ជិតទូតបារាំង ។ ពួកវៀតកុងទាំងនោះបានបើករថក្រោះ M113 ដែលជាជំនួយអាមេរិកអោយកងទព័សាធារណៈរដ្ឋចេញពីស្តាតចាស់ បំរុងវាយប្រហារយកភ្នំពេញតែម្តង តែរថក្រោះទាំងអស់ជាប់សោរកាំភ្លើងមិនអាចបាញ់កើត ដូច្នេះហើយបានជាពួកវាធ្វើអ្វីមិនកើតបានត្រឹមតែបើករត់ចុះរត់ឡើងហើយក៏ត្រូវទាហានសាធារណរដ្ឋ ព័ទ្ធវាយប្រហារវិញស្លាប់រង្គាល ប្រសិនជារថក្រោះទាំងនោះមិនជាប់សោកាំភ្លើងប្រហែលភ្នំពេញអាចខ្ទេចនាយប់នោះហើយ។ បើតាមអ្នកដឹងគេថាអាចជាអន្ទាក់របស់អាមេរិក បញ្ឆោតអោយវៀតកុងចូលអន្ទាក់។ ព្រឹកឡើងគេក៏ប្រមូលខ្មោចវៀតកុងទាំងនេះមកតម្រៀបនៅគល់ស្ពានជ្រោយចង្វាប៉ែកខាងលិចអោយអ្នកកាសែតថត ។ គេអាចសំគាល់ថាខ្មោចទាំងនោះជាពួកយួនវៀតកុងដោយសារតែមានធ្មេញខ្មៅ (យួនខាងជើងពីដើមច្រើនលាបធ្មេញខ្មៅ) ។ តាមពិតកម្លាំងដែលវាយជាមួយរដ្ឋាភិបាលលោក លន់ ណុល ដំបូងគឺពួកវៀតកុង កាលណោះខ្មែរក្រហមមិនទាន់មានកម្លាំងរឺងមាំនៅឡើយទេ ដោយហេតុនេះហើយដែលជំរុញអោយយុវជនសម័យនោះស្មគ្រចូលកងទព័ដើម្បីដេញយួន ។ ប្រភព ៖ Facebook Tara Om