Month: March 2019

ជនជាតិជប៉ុន ២ នាក់ប្លន់អារកសម្លាប់អ្នករត់តាក់ស៊ីខ្មែរ ផ្អើលនៅខេត្តសៀមរាប(វីដេអូ)

ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ជនជាតិជប៉ុន ២ នាក់ប្លន់អារកសម្លាប់អ្នករត់តាក់ស៊ីខ្មែរ និងចាក់ផង កាប់ផងជាច្រើនកាំបិត ហើយរុញទំលាក់ពីលើរថយន្តបណ្តាលអោយជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធម និងគួរអោយរន្ធត់ក្រៃលែង ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ម៉ោងប្រហែល ៤រសៀល ត្រង់ចំណុច ជញ្ជីងថ្លឹងរថយន្តស្រុកពួក ខាងលិចផ្សារពួកចំងាយ៥០០ម៉ែត្រ ។ តាមប្រភពបានអោយដឹងថា មុនដំបូងជនជាតិជប៉ុន ២នាក់ ភេទប្រុស បានម៉ៅឡានពីស្វាយស៊ីសុផុន ក្នុងខេត្តបន្ទាយមានជ័យ មកកាន់ខេត្តសៀមរាបខណៈនោះមកដល់ចំណុចកើតហេតុ ជនល្មើសទាំងពីរនាក់បានយកកាំបិត អារកអ្នកបើករថយន្តតាក់ស៊ី រួចហើយចាក់ជាច្រើនកាំបិទរហូតដល់ស្លាប់បន្ទាប់មករុញជនរងគ្រោះទំលាក់ចោលពីក្នុងឡាន ។ ពេលនោះឃាតករទាំងពីរបម្រុងបើករត់គេច ក៏បានជ្រុលចង្កូតបើកទៅបុកគោយន្តកន្រ្តៃ ដាច់ជា ២ ហើយរេចង្កូចទៅម្ខាងផ្លូវ ជ្រុលទៅបុកដើមក្រខុបមួយដើម មុខផ្ទះពលរដ្ឋ បណ្តាលអោយរថយន្តទៅមុខលែងរួច ខណៈនោះត្រូវបានពលរដ្ឋដេញចាប់កាត់វាលស្រែយ៉ាង ប្រផាប់ប្រភីង និង ប្រគល់អោយសមត្ថកិច្ច ភ្លាមៗផងដែរ ។ ពេលនេះជនល្មើសត្រូវបានសមត្ថកិច្ចកំពង់សាកសួរនៅអធិការដ្ឋាននគរបាលស្រុកពួក ។

ចោរលួចបន្លំ លូកហោប៉ៅ ខ្មែរ-វៀតណាម ជិត១០០នាក់ អាចនឹងធ្វើសកម្មភាពគ្រប់ពេលមានពិធីបុណ្យធំៗ

មុខសញ្ញាលួច បន្លំ លូកហោប៉ៅនៅតែមានជាបន្តបន្ទាប់ និងបានចាប់ខ្លួនថតរូបរហូតដល់ជិត ១០០នាក់ និងនៅតែមានមុខសញ្ញាដដែលៗ ដែលលោកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ហាញមុខសញ្ញាពួកគេ ដើម្បីជាការរំលឹកដល់ពលរដ្ឋខ្មែរ កុំធ្វើការសប្បាយភ្លេចខ្លួន ដែលនាំឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ។ គួររំលឹកដែរថា នៅក្នុងឱកាសនៃពិធីបុណ្យទន្លេលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩នេះ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ហាញនូវមុខសញ្ញាប្រព្រឹត្តបទល្មើស និង បានធ្វើការអំពាវនាវដល់ប្រជាបលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅលេងកម្សាន្តបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង សូមឱ្យមានការប្រុងប្រយ័ត្ន និង ការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ពិធីបុណ្យធំៗទាំងអស់ក្រុមទាំងនេះបានធ្វើការធ្វើដំណើរដូចមនុស្សទូទៅ ដើម្បីទៅលេង និងអាចធ្វើសកម្មភាពលួច បន្លំ ផងដែរ ដែលភាគច្រើនពួកគេជាមនុស្សដែលគ្មានមុខរបរពិតប្រាកដ និងទីលំនៅពិតប្រាកដឡើយ ដែលមានទាំងខ្មែរ និងវៀតណាម ៕ រូបភាព ៖ Popular

សម្ដេច ស ខេង លើកទឹកចិត្ត ឲ្យពលរដ្ឋរាយការណ៍បញ្ហានានា លើ Facebook សម្ដេចដោយផ្ទាល់

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅកម្ពុជា មានគណបក្សជាច្រើន ដែលមានទស្សនៈផ្ទុយគ្នា នៅក្នុងដំណើរការកសាង និងដឹកនាំជាតិ។ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តឧត្តមព្រឹក្សា ហៅវត្តជ័យមុនី ស្ថិតនៅភូមិជ័យមុនី ឃុំគោកគង់កើត ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា កម្ពុជា មានតម្លៃនៃការរក្សាសន្តិភាពប្រទេស ក្រោមម្លប់ព្រះមហាក្សត្រ និងតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្ដេចបានមាន ប្រសាសន៍ថា “បើទោះបីជាកម្ពុជា មានគណបក្សច្រើន មានទស្សនៈផ្ទុយគ្នាច្រើន នៅក្នុងដំណើរការកសាង និងដឹកនាំជាតិ ប៉ុន្តែតាមរយៈរដ្ឋធម្មនុញ្ញ និងច្បាប់ យើងបានគ្រប់គ្រងប្រទេសប្រកបដោយសេចក្ដីសុខ និងសន្តិភាព​ទូទាំងប្រទេស”។ ឆ្លៀតក្នុងពិធីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំអាជ្ញាធរក្ដាប់ព័ត៌មានឲ្យបានពាក់ព័ន្ធបញ្ហាទឹក ដើម្បីមានវិធានការជួយពលរដ្ឋទាន់ពេលវេលា តាមរយៈការដឹកទឹកចែកចាយឲ្យពួកគាត់។ ក្នុងនោះ ត្រូវរៀបចំផែនការដោះស្រាយបញ្ហាក្នុងរយៈពេលវែង ដូចជាការជីកអណ្ដូង និងស្ដារស្រះជាដើម។ ដូចគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ប្រទេសថៃបញ្ជូនប៉ូលីសក្បាលពោះធំៗ ទៅជំរំហ្វឹកហាត់សម្រកទម្ងន់

ស្ថានីយ៍​ប៉ូលីស​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​កំពុង​បញ្ជូន​មន្ត្រី​សំខាន់ៗ​របស់​ពួកគេ​ទៅ​ជំរំ​សម្រក​ទម្ងន់ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទូទាំងប្រទេស ដើម្បី​សម្រក​ក្បាលពោះ​។ ​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៃ​កម្មវិធី​សាកល្បង​រយៈពេល​ពី​រស​ប្តា​ហ៍​នេះ​មក ស្ថានីយ​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ​ជាច្រើន​បានចាប់ផ្តើម​បញ្ជូន​មន្ត្រី​ប៉ូលីស​របស់​ពួកគេ​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៅ​ទីក្រុង Pak Chong ដើម្បី​ចូលរួម​សកម្មភាព​ហាត់ប្រាណ​ដ៏​ស្វិតស្វាញ ដែល​គេ​បានរៀបចំ​ឡើង​យ៉ាង​ពិសេស​សម្រាប់​សម្រក​ក្បាលពោះ​។ ​ស្ថានីយ៍​ប៉ូលីស​មួយចំនួន ​តែងតែ​បញ្ជូន​មន្ត្រី​ប៉ូលីស​ជារឿយៗ​ចាប់ពី ២ ទៅ​៣​នាក់ ទៅកាន់​មជ្ឈមណ្ឌល​ហាត់ប្រាណ​នោះ​ ដែល​ពួកគេ​នឹងធ្វើ​ការ​ជិះ​កង់ រត់​ហាត់ប្រាណ និង ​សកម្មភាព​ផ្សេងៗ ជាពិសេស​ពួកគេ​​តម្រូវឱ្យ​ពិសា​អាហារ​ល្អ​សម្រាប់​សុខភាព​ដើម្បី​សម្រេច​គោលដៅ កាន់តែ​ឆាប់​ ៕ ប្រភពទាំងស្រុង ៖ Popular

មកទៀតហើយ! អតីតបក្សប្រឆាំង ប្រកាសឲ្យខ្មែរ រួបរួមគ្នាដើម្បីរំដោះប្រទេសជាតិ

ភ្នំពេញៈ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្នើឲ្យគ្រប់និន្នាការនយោបាយ ទោះបីជាមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវរួបរួមដើម្បីរំដោះប្រទេសជាតិ ។ យោងតាមសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើចេញមកពីក្រៅប្រទេស ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា បានក្លាយទៅជាកម្មសិទ្ធិឯកជនរបស់បុគ្គលម្នាក់ និងក្រុមគ្រួសារមួយ ហើយបុគ្គល និងក្រុមគ្រួសារនោះ បានកំពុងតែពុះច្រៀកប្រទេសកម្ពុជា យកទៅដល់ជាដុំៗឲ្យទៅបរទេស។ ដូច្នេះយើងត្រូវការពារទ្រព្យសម្បត្តិ ផលប្រយោជន៍ ភាពថ្លៃថ្នូរ និងភាពម្ចាស់ការរបស់ប្រជារាស្ត្រ ។ ថ្លែងការណ៍បានបញ្ជាក់ថា «យើងត្រូវតែឈរជាមួយប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដីតែមួយគត់។ យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីដណ្តើមយកប្រទេសកម្ពុជា មកប្រគលសងប្រជារាស្ត្រខ្មែរវិញ»។ ប្រភពបានបន្តថា ដើម្បីសសម្រេចគោលបំណងនេះ ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ និងគ្រប់គណបក្សយោបាយ ត្រូវតែរួមគ្នាដើម្បីរំដោះប្រទេសជាតិយើង ពីក្រញ៉ាំបុគ្គល និងក្រុមគ្រួសារនោះ ដែលកំពុងតែប្លន់ និងបំផ្លាញជាតិ ហើយនាំមកនូវគ្រោះដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា៕ ប្រភព ៖ Campost

ធានាថាសើចចុកពោះ នៅពេលឃើញរឿងប្លែកៗដែលកើតឡើងនៅប្រទេសឥណ្ឌា

Facebook : បណ្ដារូបភាពគួរឲ្យចង់សើចដែលមនុស្សម្នាបានធ្វើការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឲ្យមានការផ្ទុះសំណើចជាខ្លាំង នៅពេលដែលពួកគេបានឃើញ និងមានការ Like និង Share រហូតដល់រាប់ពាន់ ។ បណ្ដារូបភាពទាំងនោះភាគច្រើនមនុស្សពុំបានដឹងថា ជារឿងត្រូវឬខុសអ្វីនោះទេ តែពួកគេដឹងត្រឹមថា គេមិនអាចសម្គាល់បានថាជារឿងប្លែកមិនធ្លាប់មានក្នុងប្រទេសពួកគេប៉ុណ្ណោះ ដែលភាគច្រើនមនុស្សជាច្រើនបានយល់ថា មិនគួរមានរូបបែបនេះសោះនៅលើលោកនេះ ហើយមានរូបខ្លះគិតថាមានតែមនុស្សឆ្កួត ឡប់សតិប៉ុណ្ណោះ ដែលធ្វើសកម្មភាពទាំងនេះ ។ សូមទស្សនារូបខាងក្រោមនេះ ៖ ប្រភព ៖ Facebook

បើទោះបីជាប្រុសស្នេហ៍នាងបានស្លាប់ជាង១ឆ្នាំ នារីម្នាក់នេះនៅតែបន្ដបង្ហោះរូបថតជាមួយប្រុសស្នេហ៍នាងដដែល

រឿងរ៉ាវស្នេហាដ៏គួរឲ្យសង្វេគមួយបានកើតឡើងទៅលើតារាជនជាតិហ្វីលីពីន កាត់ចិន និងជាតារាម៉ូឌែលម្នាក់ ដែលមានឈ្មោះថា Nam Floresca និងប្រុសស្នេហ៍នាងដែលមានឈ្មោះថា Franco Hernandez, សមាជិកអ្នករាំនៅក្នុងក្រុម Filipino ដែលជាស្នេហាក្មេងខ្ចី និងមានជម្រៅ ។ នៅថ្ងៃមួយក្នុងខែ វិច្ឆិកា ២០១៧ នាង Nam Floresca បានបាត់បង់មិត្តប្រុសរបស់នាងដោយសារតែគ្រោះថ្នាក់ ដោយមានរលកធំៗបោកបក់ទៅលើទូករបស់ពួកគេ ហើយនាង និងមិត្តប្រុសនាងពុំសូវចេះហែលទឹកនោះទេ ដោយបានធ្វើការតោងទៅលើទូកជាប់ ដោយនាងបានចាប់ដៃមិត្តប្រុសនាងជាប់ តែចុងក្រោយរលកខ្លាំងមួយបានបោកបក់ពួកគេឲ្យចេញពីគ្នា ដែលក្រោយពេលត្រូវបានសង្គ្រោះ មិត្តប្រុសរបស់នាងបានបាត់ការចងចាំទាំងអស់ ។ Franco បានស្លាប់នៅក្នុងអាយុ ២៦ឆ្នាំ ក្រោយពេលបញ្ជូនមកមន្ទីពេទ្យសង្គ្រោះ ។ បើទោះជាមិត្តប្រុសនាងបានស្លាប់ក្ដី ក៏នាង Janica មិនអាចស្រឡាញ់នណាម្នាក់ក្រៅពី Franco ហើយនាងតែងតែបង្ហោះរូបនាង និងមិត្តប្រុសរបស់នាងជានិច្ចដែលនាងនិងមិត្តប្រុសរបស់នាងនៅជាមួយគ្នា ហើយវាមិនពិបាកឡើយក្នុងការមើលសកម្មភាពរបស់គេ គឺជាស្នេហាពិត ៕

អតីតសកម្មជន CNRP នៅខេត្តតាកែវ បានវាយមន្រ្តីជំរឿន និងដុតឯកសារជំរឿនចោល

ភ្នំពេញៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិម្នាក់ នៅខេត្តតាកែវ ដែលបានប្រើហិង្សាវាយលើមន្ដ្រីជំរឿន និងដុតឯកសារជំរឿនចោល ដោយសម្ដេចចាត់ទុកទង្វើនេះ ជាបទល្មើសព្រហ្មទណ្ឌ មិនមែនជារឿងនយោបាយនោះទេ ខណៈការងារជំរឿន ជារឿងប្រទេសជាតិ មិនមែនជារឿងនយោបាយឡើយ។ សូមរំលឹកថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ មានបុរសម្នាក់ ឈ្មោះ មិន សុក អាយុ៤៩ឆ្នាំ ជាកសិកររស់នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលគេស្គាល់ថាជាសកម្មជនបក្សប្រឆាំងនោះ បានទាត់មន្ត្រីជំរឿន៤ជើង ពេលកំពុងបំពេញការងារ ហើយស្ទុះទៅរារាំងចាប់ហែកឯកសារ រួចដុតចោលទាំងអស់គ្មានសល់ ថែមទាំងជេរតិះដៀល ទៅដល់ថ្នាក់ដឹកនាំផងដែរ។ គួរបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជន ទូទាំងប្រទស មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣-១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខ ដូច្នេះការធ្វើជំរឿននេះ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិតលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ

បុគ្គលិក ABA ខឹងស្ដីដណ្ដឹងបុគ្គលិកអេស៊ីលីដាមិនបាន ស្ទាក់ចាប់វាយធ្វើបាប និងគម្រាមសម្លាប់

កំពង់ចាមៈ ជន​សង្ស័យ​ម្នាក់ ជាបុគ្គលិក ​ABA​ ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​ចាប់ខ្លួន ពីបទ​ប្រើ​អំពើ​ហិង្សា​ និង​គំរាម​សម្លាប់​នារី​រងគ្រោះ ​ព្រោះតែ​ខ្លួន​ខឹង​ដណ្តឹង​នាង​មិនបាន ។ លោក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់ ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី៤​ ខែ​មីនា ​ឆ្នាំ២០១៩ វេលា​ម៉ោង​៦​៖​៣០​នាទី លោក​បាន​ទទួល​ព័ត៌មាន ​ពី​លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ តាមរយៈ​ទូរស័ព្ទថា​ នៅ​ព្រឹក​ថ្ងៃទី៤ ​ខែមីនា​ វេលា​ម៉ោង​៦៖២០​នាទី​ មាន​ឈ្មោះ ​មុត ​ឡេង​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ មានទីលំនៅ​ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ជា​បុគ្គលិក​ធនាគារ ​ABA ​ស្រុក​ចំការលើ ។ បុរសម្នាក់ខាងលើ បានស្ទាក់​ចាប់​នារី​ឈ្មោះ ​វ.ល​​ អាយុ​២៥​ឆ្នាំ​ ជន​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កន្លែង​លិច ឃុំ​ល្វា​លើ ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម ​ជា​បុគ្គលិក​ធនាគារ អេ​ស៊ី​លីដា​ ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ដែល​បាន​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​ត្នោត​តា​សាយ ​ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹងត្រង់

លោកប្ដី​សាហាវ​មែន! កាល​រៀបការគ្មាន​លុយ ឥឡូវ​ប្ដឹង​ប្រពន្ធ​ដាក់​គុក ចោទ​ថា​លួច​លុយ​ក្រុម​ហ៊ុន​ទៅ​វិញ

រឿងហេតុដែល បុរស​ជា​ប្ដីដែលពីដើមឡើយពុំមានប្រាក់មួយរៀលសោះ ឥឡូវនេះបានប្ដឹងប្រពន្ធខ្លួនដាក់គុក ពីបទលួចលុយក្រុមហ៊ុន ដោយមានទឹកប្រាក់រាប់លានដុល្លារ ទៅលើការសងជម្ងឺចិត្ត ដែលប្រពន្ធបានលក់ដីដើម្បីយកមកបើកក្រុមហ៊ុន ។ នេះបើតាមសម្ដីជាប្រពន្ធ ដែលបានចុះផ្សាយនៅលើសារព័ត៌មាន SwiftNewsDialy នាពេលថ្មីៗនេះ ដែលមានព័ត៌មានពិស្ដារដូចតទៅ ៖ (ភ្នំពេញ)៖ មហាជន​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ ករណី​ថៅកែ​ផ្សារ​អារ៉ូណា ជា​ប្តី​ប្តឹង​ប្រពន្ធ​ខ្លួន​ឯង និង​បុគ្គលិក​ស្រី​ម្នាក់ ដោយ​ចោទ​ថា​បាន​សហការ​គ្នា​លួច​លុយ​ក្រុមហ៊ុន​អស់​រាប់​លាន​ដុល្លារ រហូត​តុលាការ​ចេញ​ដីកា​តាម​ចាប់​ពួកគេ​យក​ទៅ​ដាក់​គុក​។ ដើម​បណ្តឹង​ដែល​ជា​ប្តី​មាន​ឈ្មោះ ​ពេជ្រ ​ច័ន្ទធី ​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ថៅកែ​ផ្សារ​អារ៉ូណា ​ដោយ​បើក​រួម​គ្នា​ជាមួយ​ប្រពន្ធ ទី​លំនៅ​ផ្ទះ​លេខ​៧៧០ ផ្លូវ​១២៨ ភូមិ​១ សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួល​គោក​។ ចំណែក​ជន​ជាប់​ចោទ​មាន​ឈ្មោះ​ ទេស ​សុវណ្ណារី ​ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជា​ប្រពន្ធ​របស់​ដើម​បណ្តឹង ​និង​ឈ្មោះ ភាង សុជាតា ​ភេទ​ស្រី អាយុ​២៣​ឆ្នាំ អតីត​បុគ្គលិក​ផ្សារ​អារ៉ូណា​។ សំណុំ​រឿ​ងប្តីប្តឹង​ប្រពន្ធ និង​បុគ្គលិក​ដោយ​ចោទ​ថា លួច​លុយ​ក្រុមហ៊ុន ត្រូវបាន​តុលាការ​កំពូលលើក​យកមក​ជំនុំ​ជម្រះ​ជា​សាធារណៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​រក​យុត្តិធម៌​ជូន​គូភាគី បន្ទាប់​ពី​ជនជាប់​ចោទ​ឈ្មោះ ទេស