Day: February 23, 2019

បន្ទាប់ពីមីល្ពៅ មីម្រះ មីឆៃឆាវ ឥឡូវមីស្រកានាគក្រហម ក៏មានដែរចាំតែភ្លក់ទៅ (វីដេអូ)

ល្បីមីល្ពៅបាត់ដំបង ស្រាប់តែមានមីល្ពៅខាងខេត្តត្បូងឃ្មុំស្រុកមេមត់ និងអ្នកខេត្តកោះកុងធ្វើហូបលេងកម្សាន្ដ ប៉ុន្តែឥឡូវស្រាប់តែមានមីម្រះ និងមីឆៃថាវក្រហម ធ្វើបង្ហោះហូរហែរថែមទៀត មិនតែប៉ុណ្ណោះ ឥឡូវស្រាប់តែមេចុងភៅម្នាក់ក៏សាកធ្វើមីរសជាតិផ្លែស្រកានាគក្រហមរងាល ដាក់ហើយបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសម្រុកចូលទៅ Like និង Share រហូតដល់ពាន់ ។ បើយោងទៅតាមបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា មានការភ្ញាក់ផ្អើលស្នាដៃអ្នកលក់មីល្ពៅខេត្តបាត់ដំបងដោយសារតែបានរកឃើញមីល្ពៅ និងចែកចាយបន្ដគ្នារហូតល្បីឈ្មោះ និងបង្កើត Brand មីល្ពៅបាត់ដំបង ដោយដាក់ Logo ផ្ទាល់ខ្លួនទៀតផង ។ មិនយូរប៉ុន្មានមានអ្នកទៅសម្ភាសន៍ និងបានធ្វើការចេញតាមប៉ុស្ដិ៍ទូរទស្សន៍ ហើយថែមទាំងមានអ្នកវិនិយោគដោយប្រគល់ការចំណេញទៅកាន់អ្នករកឃើញចំនួន ៣០ភាគរយប៉ុន្តែម្ចាស់ដែលរកឃើញ គីម វ៉ាង បានរកឃើញមិនបានយល់ព្រមនឹងសំណើរនេះទេ តែសុខចិត្តទុករូបមន្តដែលខ្លួនរកឃើញ ដោយធ្វើការស្នើសុំសប្បុរសធម៌ឲ្យជួយខ្លួនផលិតលក់យកចំណេញទាំងអស់ទៅវិញ ដែលធ្វើឲ្យមហាជនមួយចំនួន រិះគន់យ៉ាងខ្លាំងទៅលើគំនិតជំនួញដ៏ខូចមួយនេះ ។ ដោយឡែកស្រាប់តែមានការបង្កើតមីល្ពៅមិនបានប៉ុន្មាន និងកំពុងលក់ដាច់ ស្រាប់តែអ្នកត្បូងឃ្មុំបានស្រាវជ្រាវរកឃើញរូបមន្តមីល្ពៅមួយប្រភេទដែរ ដែលម្ចាស់បានអះអាងថាវាជារូបមន្តខុសពីខេត្តបាត់ដំបង ប៉ុន្តែស្រាប់តែម្ចាស់គណនីហ្វេសប៊ុក មីល្ពៅខ្មែរ បាត់ដំបង បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការខកចិត្តដោយគណនីរូបនេះបានសរសេរពាក្យថា អ្នកដែលធ្វើបន្ដជាចោរទៅវិញ ដែលធ្វើឲ្យកើតជាប្រធានបទយ៉ាងក្ដៅគគុកក្នុងសង្គមហ្វេសប៊ុក ។ ជាការពិតណាស់ មនុស្សឈ្លោះគ្នាដណ្ដើមប្រយោជន៍ និងកេរ្តិ៍ឈ្មោះ ស្រាប់តែជួបរឿងដែលគេធ្វើស្រដៀង ក៏តាំងមានអារម្មណ៍ខឹងសម្បារប៉ុន្តែវាមិនមែនជារឿងចម្លែកទេ ដែលនាពេលឥឡូវៗនេះ មីច្រើនប្រភេទ ក៏ដូចជាមីម្រះ

មីល្ពៅកំពុងល្បី ឥឡូវមីម្រះ និងមីឆៃថាវក្រហមក៏មានដែរ កូនខ្មែរអាចធ្វើបាន

មីល្ពៅកំពុងពេញនិយមនិងមានច្រើនបន្ដបន្ទាប់ ស្រាប់តែឥឡូវមានការធ្វើមីម្រះ និងមីឆៃថាវក្រហមបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយ ដែលនេះមិនមែនជាប្រធានបទថ្មីឡើយ គឺជាប្រធានបទចាស់ទៅវិញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រកែកគ្នា គាំទ្រមីល្ពៅអ្នកបាត់ដំបង ។ ពាក់ព័ន្ធនឹងមីម្រះ និងមីឆៃថាវក្រហមនៅពេលនេះ វាពិតជាគួរឲ្យអស់សំណើចផង គួរឲ្យមោទនភាពផង ដែលកូនខ្មែរមួយចំនួនចេះពីរបៀបធ្វើមីទាំងនេះដោយដៃ ដោយពួកគេគ្រាន់តែធ្វើដើម្បីហូប និងបង្ហោះលេងប៉ុណ្ណោះ មិនបានធ្វើជាការវិនិយោគអ្វីជាអ្វីនោះឡើយ ។ ដោយឡែកផងដែរ ខណៈមីល្ពៅបាត់ដំបង និងមីល្ពៅខេត្តត្បូងឃ្មុំខាងស្រុកមេមត់ ត្រូវបានអ្នកសារព័ត៌មានមួយចំនួនចុះផ្សាយលើកដំកើង និងបណ្ដុះបង្អាប់លើគំនិតចង់មានបាន ក៏ប្រែក្លាយជាការសាបរលាបទៅវិញ បន្ដិចម្ដងៗ ហាក់ដូចជាធ្វើឲ្យអ្នកធ្វើមីល្ពៅខេត្តបាត់ដំបងមានអារម្មណ៍ស្ដាយក្រោយដែលខ្លួនមិនបានដាក់វិនិយោគទៅលើផលិតផលមីល្ពៅនោះ នៅក្នុងក្រុមហ៊ុនណាមួយ ។ ប្រភព ៖ Facebook

ក្មេងលួចថតបានលោកបង កំពុងថើបស្រីស្នេហ៍នៅលើកៅអីស្រស់ៗតែម្ដង (វីដេអូ)

នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការបង្ហោះទៀតហើយទាក់ទងនឹងលោកសង្ឃ ថើបស្រីស្នេហ៍នៅមុខក្មេងបណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពុទ្ធសាសនិក និងអ្នកឯទៀត ដែលបង្កឲ្យមានការរិះគន់ជាខ្លាំង ។ ពាក់ព័ន្ធនឹងបណ្ដាញសង្គមហ្វេសប៊ុករឿងរ៉ាវប្លែកៗបានកើតមានជាបន្ដបន្ទាប់ដែលក្នុងនោះរឿងដែលតែងតែកើតមានជាដដែលក្នុងសង្គមខ្មែរគឺអ្នកបួសខ្មែរដែលមនុស្សជាច្រើនបានស្គាល់ថាបួសដើម្បីលាភសក្ការៈបានធ្វើការបង្កើតភាពល្អក់កករទៅលើសាសនាដែលជាសាសនារបស់រដ្ឋ ។ ដោយឡែករឿងមួយក្នុងចំណោមរឿងដទៃទៀតដែលបង្កភាពអាស្រូវក្នុងសាសនា គឺវីដេអូមួយត្រូវបានបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមដោយគណនីហ្វេសប៊ុកឈ្មោះថា សុភមង្គល ជ័រ បានបង្ហោះវីដេអូមួយដែលទំនងថតបានដោយក្មេងម្នាក់ ដែលថតបានបន្ដិចខណៈពេលបុគ្គលអ្នកបួសនោះកំពុងថើបស្រីស្នេហ៍របស់ខ្លួននៅលើកៅអី ។ សូមទស្សនាវីដេអូដូចខាងក្រោម ៖

អ្នកផលិតមីល្ពៅ គីម វ៉ាង បាត់ដំបង ធ្លាក់កូដយ៉ាងខ្លាំងហើយ ដោយសារមូលហេតុនេះ!

បន្ទាប់ពីមានភាពមិនពេញចិត្តនឹងមតិរិះគន់ អ្នកបង្កើតមីល្ពៅខ្មែរ បាត់ដំបង បានធ្វើការបង្ហោះសារ និងធ្វើការសរសេរដោយភាសាធ្ងន់ៗទៅលើអ្នកឯទៀតដែលបានបង្កើតមីល្ពៅស្រដៀងខ្លួនថា ជាចោរបើហ៊ានតែធ្វើលក់ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចាត់ទុកថាជារឿងមិនត្រឹមត្រូវ និងបានសរសេររិះគន់ពីរឿងនេះ ប៉ុន្តែត្រូវបានម្ចាស់គណនីឈ្មោះថា មីល្ពៅខ្មែរ បាត់ដំបងធ្វើការលុប រហូតដល់បង្កើតភាពចម្រូងចម្រាសនៅលើបណ្ដាញសង្គម ។ ពាក់ព័ន្ធនឹងពាក្យសម្ដី របស់គីមវ៉ាង ដែលជាអ្នករកឃើញមីល្ពៅនៅខេត្តបាត់ដំបង អ្នកលេងបណ្ដាញសង្គមត្រូវបានឃើញថាមានពីរផ្នែកគឺផ្នែកទី១ ពេញចិត្តគាំទ្រ និងមួយផ្នែកផ្សេងទៀតធ្វើការតិះទៀនរិះគន់ ដោយយល់ថាក្មេងប្រុសដែលរកឃើញមីល្ពៅជាមនុស្សមានអំនួត និងស្វែងរកជំនួយដោយឥតគិតថ្លៃដោយខ្លួនឯង ដោយមិនធ្វើការវិនិយោគជាមួយនណាឡើយ បើទោះបីជាអ្នកវិនិយោគមកចូលរួមធ្វើការផ្ដល់ចំណេញដល់ ៣០ភាគរយក៏ដោយ ។ មកដល់ពេលនេះមានការរិះគន់ជាច្រើនបានចូលទៅ Comment ព្រោះឃើញម្ចាស់អាខោន មីល្ពៅខ្មែរ បាត់ដំបង ធ្វើការលុប Comment ខ្លួនដែលចូលទៅរិះគន់ ដែលបង្កភាពមិនពេញចិត្តជាច្រើន ដោយមានអ្នកខ្លះបានធ្វើឲ្យម្ចាស់អាខោន មីល្ពៅខ្មែរ បាត់ដំបងធ្វើការ ប្លុក(Block) ចោលថែមទៀតផង ។ ដែលបន្ទាប់ពីនោះមក ធ្វើឲ្យម្ចាស់អាខោននេះបានប្ដូរពាក្យសម្ដីទាំងស្រុងខាងលើ ទៅជាគណនី FB ត្រូវបានគេ Hack ត្រូវបានគេបង្ហោះផ្ដេសផ្ដាស ហើយខ្លះបាននិយាយថាម្ចាស់គណនីខាងលើ កំពុងសម្រាកនៅមន្ទីរពេទ្យ ដោយមិនបញ្ជាក់យ៉ាងច្បាស់ថាយ៉ាងដូចម្ដេចនោះឡើយ ហើយថែមទាំងធ្វើការកែ Caption ទាំងស្រុងទៅជា នេះជាមូលហេតុដែលបងប្អូនចង់ដឹង នៅលើការ