Day: February 18, 2019

ប៉ុល ពត ៖ យួនធ្វើឲ្យខ្មែរឈ្លោះគ្នា បំបែកបំបាក់ដើម្បីគ្រប់គ្រងប្រទេសខ្មែរ(សម្លេង)

វីដេអូដែលបង្ហោះដោយ Page កែម ឡី ដើម្បីផ្លាស់ប្ដូរ ត្រូវបានបង្ហោះនូវខ្សែវីដេអូសម្លេងប្រមាណ ៧ នាទីគត់របស់មេដឹកនាំខ្មែរក្រហម លោក សាឡុត ស ហៅប៉ុល ពត ដែលនិយាយពីផែនការយួន ដែលបង្កើតផែនការដើម្បីគ្រប់គ្រងប្រទេសកម្ពុជា ដោយប្រើប្រាស់ការបំបែកបំបាក់ផ្ទៃក្នុង និងធ្វើឲ្យខ្មែរឈ្លោះគ្នា រហូតដល់សព្វថ្ងៃ ។ ក្នុងការបកស្រាយផងដែរនោះ លោក សាឡុត ស បានឆ្លើយងនឹងសំណួររបស់អ្នកសម្ភាសន៍ថា យួនធ្វើរឿងមួយដោយមិនប្រើប្រាស់យោធានោះទេ គឺប្រើខ្មែរវ៉ៃខ្មែរ ដែលមានន័យថាបំបែកបំបាក់ ឬធ្វើឲ្យឈ្លោះគ្នា ។ គាត់បាននិយាយបន្ដថា បក្សណាក៏ដោយឲ្យតែចូលទីលាននយោបាយខ្មែរ គឺលោកសាឡុត សថា គឺមានតែវា ហើយបក្សផ្សេងទៀតត្រូវតែធ្វើឲ្យបែកខ្ចាត់ខ្ចាយ ព្រមទាំងនិយាយពីល្បិចមួយចំនួនដែលយួនបានធ្វើដាក់ខ្មែរ ដើម្បីកុំឲ្យរួបរួមគ្នាបាន ដោយបង្កើតព្រឹត្តិការណ៍ប្លែកៗដើម្បីបង្វែរប្រជាពលរដ្ឋខ្មែរ កុំឲ្យគិតខ្វល់រឿងប្រទេសជាតិ និងរឿងនយោបាយ ។ សូមស្ដាប់ការបកស្រាយរបស់លោក សាឡុត ស ហៅប៉ុល ពត ដូចខាងក្រោមនេះ ៖ ប្រភព ៖ Facebook

រិះគន់បែកផ្សែង ភិក្ខុ កក្កដា សុភ័ណ្ឌ មិនទាន់ចប់ ឥឡូវបែកធ្លាយ ប្រវត្តិបណ្ដេញចេញពីវត្តទៀត

មតិមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា ភិក្ខុ កក្កដា សុភ័ណ្ឌ ដែលមានព្រះនាមពិតប្រាកដថា លោក ឡិច ជាមនុស្សពិបាកប្រដៅ និងពូកែជេរគេកប់ៗមាត់ ដោយការរស់សព្វថ្ងៃគឺដោយសារយកសាសនាធ្វើជាខែល ហើយប្រវត្តិធ្លាប់បានដេញចេញពីវត្តបុទុមវតីថែមទៀតផង ដោយអ្នកលេងបណ្ដាញសង្គមម្នាក់ចេញមុខអះអាងរឿងនេះ និងប្រាប់ឲ្យអ្នកទាំងឡាយទៅស៊ើបសួរខាងវត្តបុទុមវតីបាន ។ ពាក់ព័ន្ធនឹងមតិរិះគន់ និងការពារតម្លៃពុទ្ធសាសនាក្នុងប្រទេសកម្ពុជា មានការជ្រួលច្របល់ជាខ្លាំង ដោយសារមានការរិះគន់ទៅលើបុគ្គលអ្នកបួសម្នាក់ដែលតែងតែបង្ហោះរូបភាពស្អាតៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយការធ្វើនេះ ត្រូវបានមហាជនចាត់ទុកថាជារឿងដែលមិនសមទាល់តែសោះក្នុងនាមជាភិក្ខុសង្ឃ ។ បើគិតមកទល់ពេលនេះមានរយៈពេលជាង១សប្ដាហ៍មកហើយ ដែលមតិរិះគន់កាន់តែធ្វើឲ្យស្ថាប័នសាសនារបស់កម្ពុជាទទួលបានការទិទានដោយមិនមានការចាត់វិធានការអ្វីចំពោះសង្ឃដែលមានអត្តចរិតបែបនេះ​ ។ សារដែលធ្វើការបកអាក្រាតនេះបានសរសេរយ៉ាងដូច្នេះថា ៖ លោកនេះ ឈ្មោះដើមហៅថាលោកទ្បិចត្រូវបានគេដេញចេញពីវត្តបទុមវតីដោយសារបង្កររឿងច្រើនពេក គេនិយាយមិនស្តាប់ ជាប្រភេទមនុស្សពិបាកប្រដៅ ពូកែជេរគេកប់ៗមាត់ ក្រោយមកក៏រត់ទៅនៅវត្តសារាវ័ន។ តាមដឹង លោកមិនមែនជាអ្នកចេះដឹងរឿងធម៌អាថ៌អ្វីទេ ពីព្រោះលោកមិនចាប់អារម្មណ៍ និងមិនចូលចិត្តការសិក្សា។ លោកជាប្រភេទមនុស្សធ្វើបុណ្យយកមុខ ពូកែសម្តែង មានន័យថាធ្វើល្បិចជាធ្វើបុណ្យ យកសាសនាធ្វើជាខែល តែចង់បានផលប្រយោជន៍។ បោកប្រាស់គេដោយយករូបភាពពីការធ្វើបុណ្យយកមកផុសជាល្បិចដើម្បីចាប់យកលាភសក្ការ:បន្តបន្ទាប់ ហើយអ្នកដែលមិនដឹងរឿងអោយគេជឿងប់ទៅលើរូបទាំងនោះ។ ពាក្យសំដីបកស្រាយមួយចំនួនធំរបស់លោក វាគ្រាន់តែជាពាក្យដោះសារយករួចខ្លួន ដោយហេតុផលខ្លះស្តាប់ទៅមិនទំនង។ បើសិនជាចង់ដឹងរឿងច្បាស់អាចទៅសួរនៅវត្តបទុមវតីបាន។ មិនតែប៉ុណ្ណោះ កំណាព្យរបស់អ្នកលេងបណ្ដាញសង្គមម្នាក់ទៀតក៏បានធ្វើការសរសេរជាកំណាព្យឌឺដងដល់សង្ឃអង្គនេះផងដែរ ដែលសរសេរយ៉ាងដូច្នេះថា ៖ Da អើយនាងដា! មិននៅវត្តវ៉ា