Day: February 17, 2019

ទាហានឡាវ ៖ ខ្មែរក្រីក្រមកដល់សព្វថ្ងៃ គឺដោយសារការជ្រៀតជ្រែករបស់វៀតណាម (វីដេអូ)

ប្រទេសក្រីក្រទី២បន្ទាប់ពីកម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឡាវបានបង្ហោះខ្សែវីដេអូប្រវត្តិសាស្រ្តមួយដែលបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាមានការឈ្លានពាន ពីប្រទេសវៀតណាម ទើបធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះនៅតែក្រីក្រជាប់ជានិច្ច ដែលវីដេអូនេះត្រូវបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកឡាវមួយ ដែលមានឈ្មោះថា Watch – Discover ដែលទាហានឡាវម្នាក់បាននិយាយពីព្រឹត្តិការណ៍កាលពីឆ្នាំ ១៩៧៨ ។ ក្នុងខ្សែវីដេអូមួយដែលបង្ហោះជាភាសាឡាវថា ສາເຫດທີ່ເຮັດໃຫ້ລາວເປັນປະເທດທຸກຍາກ(ເລົ່າໂດຍມະຫາຈັນລີ ອາດີດທະຫານແນວລາວ) ទំនងជាបកថា នេះជាមូលហេតុដែលធ្វើឲ្យប្រទេសគាត់ក្រ ដែលក្នុងខ្សែវីដេអូបានបង្ហាញ មាននិយាយពាក្យថាកម្ពុជា (កាំពូឆា) ដែលជាភាសាឡាវ ។ ក្នុងខ្សែវីដេអូនោះបានបញ្ជាក់ថា កងទ័ពវៀតណាមបានចូលទៅកាន់កម្ពុជាកាត់ទឹកដីប្រទេសឡាវ ចំនួន ២០ម៉ឺននាក់ ដែលជាកងទ័ពវៀតមិញ នៅព្រំដែនកម្ពុជា-ឡាវ-ថៃ ក្នុងអំឡុងពុទ្ធសក្ដិរាជ ២៥២២ ដែលត្រូវនឹងឆ្នាំ ១៩៧៨ ។ យ៉ាងណាមិញ មានជនជាតិឡាវបានចូលទៅ Comment វែកញែកពីរឿងនេះផងដែរ ដែលមានជាប់ពាក់ព័ន្ធទៅនឹងការស្លាប់របស់ទាហានថៃលូកដៃផងដែរ ។ យ៉ាងណាមិញ យើងខ្ញុំពុំបានដឹងហេតុការណ៍ប្រវត្តិសាស្រ្តច្បាស់លាស់នោះទេ ប៉ុន្តែហាក់ដូចជាឡាវ ចង់និយាយថា ប្រទេសគាត់(កម្ពុជា)ធ្លាក់ខ្លួនក្រ និងសេដ្ឋកិច្ចមិនរីកចម្រើនគឺដោយសារតែវៀតណាមឈ្លានពាន ដែលមាននិយាយទាក់ទងនឹងប្រទេសចិន និងវៀតណាមផងដែរ ក្នុងពេលនោះ ។ សូមទស្សនាវីដេអូខ្លីរបស់ឡាវ ជាក់ស្ដែងដូចខាងក្រោមនេះ ៖

ប្រយ័ត្នកូនតូចៗ! បង់សំណាញ់ស្មានតែជាប់ត្រីធំ តាមពិតក្មេងលង់ទឹក ២ នាក់សោះ (វីដេអូ)

បុរសម្នាក់ដែលកំពុងបង់សំណាញ់ ស្មានតែជាប់ត្រីធំក៏ចុះមើល ក៏បានជួបហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់ គឺក្មេងប្រុសពីរនាក់ ត្រូវបានបុរសបង់សំណាញ់ស្រង់ទឹកបន្ទាប់ពីបង់សំណាញ់ជាប់នាពេលថ្មីនេះ ។ ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៩ កាលពីវេលាម៉ោងប្រហែល១២:០០ ថ្ងៃត្រង់ មានករណីបុរសអ្នកបង់សំនាញ់បង់ប៉ះចំក្មេងលង់ទឹកពីនាក់ គាត់ស្មានតែត្រីធំក្រោយពីគាត់លើកមកស្រាប់តែប្រទះឃើញលង់ទឹកទៅវិញ ។ ហេតុការណ៍នេះកើតឡើង ស្ថិតស្រុកកំពង់ស្វាយ ខេត្តបន្ទាយមានជ័យ ។ ខណៈពេលនោះ ពួកគាត់ ម្នាក់ៗបានខិតខំជួយសង្រ្គោះបឋម និងដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗផងដែរ បន្ទាប់ពីកើតហេតុខាងលើរួចមក ។

លោក ខឹម វាសនា ៖ «ការកែប្រែវាសនាមនុស្ស នេះជាក្តីស្រមៃពេញមួយជីវិតរបស់ខ្ញុំ »

លោក ខឹម វាសនាបានសរសេររៀបរាប់ជាភាសាអង់គ្លេសជាច្រើនបន្ទាត់ ដែលឃ្លាដំបូងរបស់លោកគឺ លោកបានសរសេរថា I always dream of changing people’s destiny, which is the dream in my whole life ដែលប្រែថា ពូតែងតែស្រមៃពីការកែប្រែវាសនាមនុស្ស នេះជាក្តីស្រមៃពេញមួយជីវិតពូ ដែលសំណេរនេះនឹងបកស្រាយពីគំនិត និងការយល់ឃើញរបស់បុគ្គលម្នាក់នេះ ។ នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសំណេររៀបរាប់ជាភាសាអង់គ្លេសបានធ្វើឲ្យមនុស្សដែលមិនសូវចេះភាសាអង់គ្លេសមិនអាចយល់អត្ថន័យបាន ប៉ុន្តែគំនិតទស្សនៈដែលសរសេរឡើងនេះ ត្រូវបានបកប្រែជាភាសាខ្មែរដោយសមាជិកម្នាក់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីសម្រួលដល់ជនជាតិខ្មែរដែលតាមដាន និងចង់ដឹងគំនិតទស្សនៈរបស់ លោក ខឹម វាសនា ដែលជាប្រមុខគណបក្សខាងដើម ផងដែរនៅក្រោមនៃភាសាអង់គ្លេសនីមួយៗ ។ ក្នុងសំណេរដ៏វែងអន្លាយនេះមានអត្ថន័យ និងបកស្រាយយ៉ាងដូចម្ដេច? តោះអានជាមួយគ្នាខាងក្រោមនេះ ៖ I always dream of changing people’s destiny, which is