Day: February 16, 2019

មហារចោរក្នុងសាសនា ៥ ពួកដែលព្រះពុទ្ធសម្តែង មានពពួកណាខ្លះ?

មានកាលសម័យមួយ មានភិក្ខុមួយក្រុមចាំវស្សាក្នុងតំបន់ដែលមានប្រជាពលរដ្ឋជួបគ្រោះទុរភិក្ស ខ្វះខាតបាយម្ហូបជាខ្លាំង។ វេលានោះ ភិក្ខុទាំងនោះនាំគ្នាជជែករកគំនិតដើម្បីបានចង្ហាន់ឆាន់ដោយបរិបូណ៍ក្នុងស្ថានភាពដែលពលរដ្ឋខ្វះខាតដូច្នេះ។ មានភិក្ខុមួយអង្គក្នុងចំណោមភិក្ខុទាំងនោះ បានបញ្ចេញគំនិតថា មានតែអួតរឿងគុណធម៌ក្លែងក្លាយ ពេលណាគេលឺ គេចង់បានបុណ្យ គេប្រាកដជាបូជាយើងហើយ។ គំនិតនេះមានប្រសិទ្ធភាពមែន បរិស័ទ្ធយកចង្ហាន់បូជា ធ្វើអោយភិក្ខុទាំងនោះ មានចង្ហាន់ឆាន់បរិបូណ៍ ។ ដំណឹងលឺដល់ព្រះពុទ្ធ ព្រះអង្គតិះដៀលយ៉ាងច្រើនរឿងនេះ ។ ក្នុងដំណើរនេះទើបព្រះអង្គបញ្ញត្តិសិក្ខាបទថា “ភិក្ខុណាអួតគុណវិសេសដែលមិនមានក្នុងខ្លួន ត្រូវអាបត្តិបារាជិក” ភិក្ខុមហាចោរទាំង៥ ១​ – ប្រាថ្នាបរិស័ទ ចង់ល្បី ចង់បានអោយគេសរសើរ ចង់បានអោយគេគាំទ្រ ព្រោះចិត្តចង់បានប្រយោជន៍ផ្ទាល់ខ្លួន មានជាបច្ច័យបួន លុយកាក់ កិត្តិយស តំណែង តួនាទី ២ – អ្នកបួសយកគំនិតគេទៅនិយាយសម្តែង លុះបានល្បី មានគេសួរថា ចេះពីណា រៀនពីណា? បែរជាឆ្លើយថា អាត្មាចេះខ្លួនឯង គ្មានគ្រូណាបង្រៀនអាត្មាទេ ។ ដោយចេតនាចង់ល្បី ជាប្រយោជន៍ផ្ទាល់ខ្លួន មិនប្រាប់ថាខ្លួនចេះពីណាឡើយ។ ៣​ – ចោទអ្នកដទៃដោយគ្មានហេតុផល គឺស្មើនឹងលាបពណ៌ កាច់មូល ខុសការពិត។

មតិរិះគន់ ខណៈឥឡូវនេះក្រឡេកឃើញភិក្ខុសង្ឃ ចូលឆាន់កាហ្វេ Brand ស្ទើររាល់ល្ងាច

មានមតិរិះគន់ពេលឃើញភិក្ខុសង្ឃជាច្រើនស្បង់លឿង និងទឹកក្រូចក្រហមច្រាលនៅក្នុងហាងលក់កាហ្វេអាម៉ាហ្សូន Amazon ដែលសំបូរទៅដោយអ្នកផឹកហូរហែរ ដែលរួមមានយុវជន និងយុវនារីផងដែរ ដែលក្លាយជាប្រធានបទក្ដៅគគុកក្នុងការពិភាក្សារកចំណុចរួម ក្នុងការស្ថាបនាសាសនា ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក រឿងអ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលាបានដែរ ហើយចំពោះរឿងភិក្ខុសង្ឃធ្វើរឿងខុសវិន័យជាច្រើនក៏កំពុងបានជាប្រធានបទផងដែរ ដែលមិនអាចមើលរំលងបាន ។ មនុស្សជាច្រើនកំពុងធ្វើការវែកញែក ដោយមជ្ឈដ្ឋានខ្លះបានចេញមុខការពារព្រះសង្ឃដោយបាននិយាយថា គ្រាន់តែលោកចូលទៅផឹកកាហ្វេ ធម្មតាក៏ធ្វើការរិះគន់ ហើយខ្លះគឺចេញមកការពារក៏ឋិតក្នុងឋានៈជាសង្ឃភេទផងដែរ ។ ពាក់ព័ន្ធនឹងការរិះគន់ទៀតសោត មជ្ឈដ្ឋាននៃអ្នករិះគន់បានបញ្ជាក់ថាវាមានផលប៉ះពាល់ជាខ្លាំងទៅលើស្ថាប័នសាសនាព្រះសម្មាសម្ពុទ្ធ ដោយបានបញ្ជាក់ថា អ្នកបួសគឺជាពពួកមនុស្សដែលជាអ្នកស្ដើងអញ មិនត្រូវការកន្លែងល្អទំនើបអ្វីឡើយ ត្រឹមបួសរៀន និងប្រតិបត្តិតាមវិន័យ មិនចាំបាច់មកឆាន់កាហ្វេ ក្នុងហាងល្បីៗនោះទេ ។ ដោយឡែកចំពោះថវិកាទៀតសោត មតិរិះគន់បានបញ្ជាក់ថា ថវិកាទាំងនោះ ពុំមែនជាថវិកាទាំងស្រុងដែលភិក្ខុសង្ឃទាំងឡាយរកបាន និងចូលហាងកាហ្វេ Brand ដូចជា Amazon នោះទេ ព្រោះដោយហេតុថា វិន័យសង្ឃគឺគ្មានឡើយសល់ក្រោយថ្ងៃត្រង់រួច ថែមទាំងមិនមានបាយល្ងាចថែមទៀតផង នោះនឹងត្រូវអាបត្តិ និងទទួលទណ្ឌកម្ម ។ ដោយឡែកសង្ឃសព្វថ្ងៃ ពិសេសភិក្ខុសង្ឃនៅទីក្រុង ធ្វើសកម្មភាពដូចមនុស្សសាមញ្ញធម្មតា មិនគោរពវិន័យ ស្លៀកស្បង់ដើរហើរដូចជាមនុស្សមិនបានបួស ចុចទូរស័ព្ទ និយាយទូរស័ព្ទ ឬដូរម៉ូតទូរស័ព្ទ ក៏ដូចជាចូលហាង Brand

ផ្ទុះការរិះគន់ បុរសកាណាដា ទៅកាន់សង្ឃភេទទី៣មួយអង្គ ទាក់ទងនឹងប្រមូលលុយដើរកម្សាន្ដ

បុរសជនជាតិកាណាដាម្នាក់ដែលមានបណ្ដាញសង្គមហ្វេសប៊ុក Trevor Binkowski បានធ្វើការរិះគន់ជាភាសាអង់គ្លេសទៅកាន់សង្ឃភេទទី៣ ឈ្មោះ កក្កដា សុភ័ណ្ឌ ដោយបានសរសេរជាភាសាអង់គ្លេសជាមួយរូប Screenshot ជាច្រើនរបស់គណនីបណ្ដាញសង្គមហ្វេសប៊ុក របស់សង្ឃនោះ ផងដែរ នាពេល១០ថ្ងៃកន្លងទៅ ហើយមនុស្សជាច្រើនបានចូលទៅមានមតិយោបល់ក្នុងរឿងនេះបន្ដបន្ទាប់គ្នា អស់ជាច្រើនថ្ងៃ ។ ដោយមានមតិមិនយល់ស្រប ជនជាតិកាណាដាម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទំនងជារស់នៅក្នុងទីក្រុងភ្នំពេញផងដែរនោះ បានធ្វើការចូលរួមមានមតិយោបល់ក្នុងរឿងសង្ឃភេទទី៣ ព្រះនាម កក្កដា សុភ័ណ្ឌ ដោយបានសរសេរជាភាសាអង់គ្លេសថា «This monk is a full on business man. Keep on supporting pagodas. Help monks to travel.» ដែលប្រែជាភាសាខ្មែរថា សង្ឃមួយអង្គនេះកំពុងធ្វើខ្លួនឲ្យក្លាយជាអ្នកជំនួញល្បីល្បាញម្នាក់ ។ ព្យាយាមថែរក្សាវត្ត ជួយសង្ឃទាំងឡាយដើរកម្សាន្ដ ។ ដែលមតិនេះត្រូវបានមហាជនគាំទ្រ និងធ្វើការបដិសេដផងដែរ ។ មានមតិយោបល់មួយបាននិយាយថា «But he always help a