Day: February 15, 2019

តើជីវិតមួយណាប្រសើរជាង រវាង Single និង Relationship?

តើអ្នកគិតថាជីវិតនៅម្នាក់ឯង (Single) និងជីវិតមានដៃគូ(Relationship) តើមួយណាមានភាពប្រសើរជាង? ច្បាស់ណាស់អ្នកប្រាកដជាពេញចិត្តក្នុងការសម្រេចចិត្តរបស់អ្នកហើយ ប៉ុន្តែមានមនុស្សមួយចំនួន មិនច្បាស់លាស់ក្នុងចិត្តរបស់ពួកគេនោះទេ តែអារម្មណ៍របស់ពួកគេ នៅតែជារបស់ពួកគេ បើទោះបីជាមាន Relationship ឬអត់ក្ដី ។ ក្នុងវីដេអូមួយ ដែលបង្កើតដោយ Project Nightfall បានធ្វើការបង្ហាញពីសេរីភាពរបស់អ្នក Single ដោយបានពន្យល់ និងប្រាប់អារម្មណ៍ពិតរបស់គាត់ ពីផលវិបាក និងគុណសម្បត្តិខណៈខ្លួនលោកនៅ Single ហើយមានមនុស្សជាច្រើនបានធ្វើការបង្ហោះសាររបស់ពួកគេចូល ដែលធ្វើឲ្យគាត់មានមោទនភាពដែលខ្លួនលោកសម្រេចចិត្តនៅ Single រហូតមកទល់នឹងពេលនេះ គឺ ២ឆ្នាំហើយ ។ ប៉ុន្តែគាត់មិនបានសម្រេចថា Single ឬ Relationship មួយណាល្អជាងមួយណានោះទេ តែគាត់បានផ្ដល់តម្រុយឲ្យមនុស្សធ្វើការជ្រើសរើស និងសម្រេចចិត្តដោយខ្លួនឯងថា មួយណាល្អសម្រាប់ខ្លួនគេ បើទោះមានហេតុផលរៀងខ្លួនក៏ដោយចុះ សំខាន់គឺការសុខព្រមទទួលយកអ្វីដែលខ្លួនពួកគេត្រូវការ ។ សូមមើលវីដេអូស្ដីពីការបកស្រាយភាព Single និងការព្រមទទួលយកនូវជម្រើស Single របស់គាត់ ៖

ទំនុកបទចាស់ ផ្លាស់អ្នកច្រៀងថ្មី បឹងហ្គាវ៉ាន់សូឡូ​​ ទៅស្ដាប់ទឹកដមអ្នកចម្រៀងបន្ដិចមើល៍

បទចម្រៀង បឹងហ្គាវ៉ាន់សូឡូ​​ ដែលសំណៀងដើមរបស់អ្នកស្រី ឈុន វ៉ាន់ណា ត្រូវបានតាក់តែងនិងច្រៀងឡើងវិញដោយតារាចម្រៀងរូបស្រស់ ទៀង សុផានី នៅក្នុងផលិតកម្ម មយូរា (Mayura) ជាមួយទឹកដមសម្លេង និងទឹកមុខញញឹម ជាប់ក្នុងបទចម្រៀង ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងនាពេលសព្វថ្ងៃបានងាកមកកាន់ការថតចម្រៀងដោយខ្លួនឯង និងធ្វើការបង្ហោះនៅលើបណ្ដាញសង្គមវីដេអូ YouTube និងទទួលបានការគាំទ្រជាច្រើនជាពិសេសយុវជន ដែលចង់ស្ដាប់ចម្រៀង និងអ្នកចម្រៀងប្លែកៗ តែបទដដែល ដែលមានន័យជាភាសាអង់គ្លេសថា Cover ដើម្បីយកបទចម្រៀងចាស់ មករំលឹក ។ មិនតែប៉ុណ្ណោះ ការបង្ហោះនៅលើបណ្ដាញសង្គមវីដេអូ YouTube អ្នកចម្រៀង និងក្រុមដៃគូអាចធ្វើការរកចំណូលពីភាពល្បីល្បាញនេះផងដែរ ដែលក្រុមអ្នកផលិតចម្រៀង និងអ្នកចម្រៀងសហការគ្នាក្នុងការធ្វើរឿងនេះ រហូតមានអ្នកខ្លះអាចរកចំណូលបានច្រើនម៉ឺនដុល្លារផងដែរ ក្នុងការធ្វើរឿងនេះ ។ សូមទស្សនា និងស្ដាប់ចម្រៀងរបស់កញ្ញាទៀង សុផានី ក្នុងវីដេអូខាងក្រោមនេះ ៖ ប្រភព ៖ បណ្ដាញសង្គម Facebook

តោះទៅមើល សកម្មភាពជនជាតិយួន យកស៊ឺរ៉ាំងជាតិគីមី ចាក់ចូលខ្នុរបន្ដិចមើល៍

សកម្មភាពនៃការចាក់បញ្ចូលសារជាតិគីមី ដើម្បីឲ្យផ្លែខ្នុរមានសភាពល្អ និងទុំឆាប់រហ័សត្រូវបានថត និងបង្ហោះដោយស្រ្តីម្នាក់ពាក់អាវផ្កា បានកំពុងញាប់ដៃញាប់ជើង ប្រើស៊ឺរ៉ាំង ដើម្បីធ្វើការចាក់បញ្ចូលសារជាតិ ដែលប៉ះពាល់ដល់សុខភាពមនុស្ស ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែកចាយ នូវវីដេអូមួយដែលបង្ហាញពីសកម្មភាពជនជាតិយួន កំពុងចាក់បញ្ចូលសារជាតិគីមីនោះ ដែលធ្វើឲ្យសាធារណជនពិសេសអ្នកដែលបានទស្សនាវីដេអូនេះ មិនសប្បាយចិត្ត និងរិះគន់ជាខ្លាំងទៅលើជនជាតិយួន ដែលកំពុងធ្វើសកម្មភាពទាំងនោះ យ៉ាងគគ្លើនលើទឹកដីប្រទេសកម្ពុជា ។ សូមបញ្ជាក់ផងដែរថា ការធ្វើសកម្មភាពនេះ ចាត់ទុកជារឿងធម្មតាទៅហើយ ដែលជនជាតិយួន ឬវៀតណាម បានប្រើសារជាតិនេះ ទៅលើបន្លែផ្លែឈើ ផ្សេងៗ និងដាក់លក់យ៉ាងច្រើននៅលើទីផ្សារប្រទេសកម្ពុជា ដោយពុំដឹងថាបន្លែ ឬផ្លែឈើណាជារបស់ខ្មែរ ឬវៀតណាមនោះទេ ។

ពលរដ្ឋខ្មែរជាច្រើនសម្រុកចូលចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួត ខ្លាចអស់ជីវិត បង្កការរំខានក្នុងវិទ្យាស្ថានប៉ាស្ទ័រ

ប្រជាពលរដ្ឋខ្មែរជាច្រើននាក់​ បានសម្រុក​ចូលទៅ​ចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួត ដែលខាំដោយសារឆ្មា ឬឆ្កែខាំដោយមូលហេតុទំនងខ្លាចអស់ជីវិតដោយសារជម្ងឺឆ្កែឆ្កួត នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបង្ករការរំខាន និងភាពរញ៉េរញ៉ៃ ដោយសារតែពួកគាត់ ពុំបានស្ដាប់ការណែនាំរបស់ពេទ្យជំនាញ ព្រមទាំងមិនធ្វើការតម្រង់ជួរឲ្យបានត្រឹមត្រូវថែមទៀត ។ វីដេអូមួយបានធ្វើការបង្ហោះឡើងនៅលើបណ្ដាញសង្គម និងធ្វើការចែកចាយតៗគ្នា អំពីសត្វឆ្មា ឬឆ្កែខាំ បានបង្កភាពភ័យខ្លាចដល់អ្នកដែលចិញ្ចឹមសត្វ និងអ្នកដែលស្រឡាញ់សត្វ ក៏ដូចជាប្រវត្តិនៃការខាំរបស់សត្វទាំងនោះជាច្រើន បានធ្វើការសម្រុកចូលមន្ទីរពេទ្យនានា ដែលក្នុងនោះ មន្ទីរពេទ្យប៉ាស្ទ័រផងដែរ ដែលប្រជាពលរដ្ឋសម្រុកចូល ដើម្បីទទួលបានថ្នាំបង្ការការពារជីវិតរបស់ពួកគេ ។ ក្នុងវីដេអូនោះផងដែរ មានការបែកធ្លាយចេញមកពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយបានសរសេរថា ៖ Facebook បានធ្វើខ្មែរផ្អើលមួយនគរមែន សូម្បីតែអ្នកត្រូវឆ្កែរឬឆ្មាខាំតាំងពី 3ឫ 5ឆ្នាំមុន ក៏ផ្អើលមកចាក់ថ្នាំបង្ការដែរ ដល់ថ្នាក់គ្រូពេទ្យនៅប៉ាស្ទ័រស្រែកពន្យល់តាមមេក្រូថា បើសត្វខាំលើសពី1អាទិត្យទៅហើយមិនក្តៅខ្លួនទេ និងសត្វនោះមិនទាន់ស្លាប់ទេ គឺរួចខ្លួនហើយ ទុកឱ្យអ្នកទើបត្រូវសត្វខាំគាត់បានចូលចាក់ផង ។ គ្រូពេទ្យខំពន្យល់តែគ្មានអ្នកស្តាប់ទេ គឺសំរុកចូលឱ្យបានចាក់ ព្រោះខ្លាចបាត់បង់ជីវិត ទោះគាត់ត្រូវសត្វខាំ 3ឆ្នាំមកហើយ។ ចង់និយាយថា បើតម្រង់ជួរតាមលេខរៀងទៅវាថី? បើចេះស្លាប់គឺស្លាប់តាំងពី3ឆ្នាំមុនមកហើយ កុំគ្រាន់តែផ្អើលបានភ័យនោះ ដូចពាក្យចាស់លោកថា គោរបាត់បាននាំគ្នារបងមែន ។ រឿងហេតុបណ្ដាលឲ្យមនុស្សម្នាមានភាពចលាចលបែបនេះ គឺដោយសាររឿងហេតុដូចខាងក្រោមនេះ ៖ (ស្វាយរៀង)៖

លោកប្រមុខ LDP ងាកទៅពន្យល់បរទេស បន្ទាប់ពីផ្អាកធ្វើសកម្មភាពនយោបាយ

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការបង្កើតកម្មវិធីដែលមានឈ្មោះថា Khem Veasna Revolution Talk Show (KVR Talk Show) ដែលកម្មវិធីនេះនឹងធ្វើការនិយាយពន្យល់ជាភាសាអង់គ្លេស ដើម្បីពន្យល់ទៅកាន់មនុស្សក្នុងពិភពលោកឲ្យបានជ្រួតជ្រាបពីទស្សនៈនៃការយល់ឃើញរបស់លោក បន្ទាប់ពីផ្អាកធ្វើសកម្មភាពនយោបាយប៉ុន្មានខែកន្លងមកនេះ ក្រោយពីការបោះឆ្នោត នៅឆ្នាំ ២០១៨ ។ មនុស្សជាច្រើនត្រូវបានស្គាល់ឈ្មោះ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP រួចមកហើយ តាមរយៈសម្លេងចម្រុះជាភាសាខ្មែរ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook និង YouTube ដែលជាពិសេសសម្លេងរាប់ពាន់ម៉ោងទាំងនោះត្រូវបានបង្ហោះនៅលើគេហទំព័រដែលបង្កើតជាច្រើនឆ្នាំ គឺ Camldp.ORG ប៉ុន្តែសម្លេងថ្មីៗក្រោយមកទៀត រួមទាំងវីដេអូត្រូវបានបង្ហោះ និង Live នៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ លោក ខឹម វាសនាផ្ទាល់ គឺ Khem Veasna’s Page ដែលមានការ Verified ដោយ Facebook ផងដែរ ។ នាពេលថ្មីៗនេះ