ភ្នំពេញ ៖​ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ដោយ​ភាព​ប្រាកដ​និយម​ថា ទោះបី​ត្រូវ​បាត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ឬ​ក្លាយទៅជា​អ្នកមាន​បានដែរ។ ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​គឺជា​ប្រតិកម្ម​ជា​សាធារណៈ​លើកដំបូង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប បាន​ព្យួរ​អនុគ្រោះ​ពន្ធ​មក​កម្ពុជា​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេច ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពី​ធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៨ របស់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ សម្តេច​បាន​លើក​ឡើង​ថា ពេលនេះ​ ត្រូវ​រួមគ្នា​ដើម្បី​ពង្រីក​ការលូតលាស់​ខាង​សេដ្ឋកិច្ច​ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ​របស់​យើងៗ​មិន​ត្រូវ​យក​អធិបតេយ្យភាព​របស់​យើង​ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ​ណាមួយ​នោះឡើយ។ សម្តេច​បាន​បន្ត​ដោយ​ភាព​ម៉ឺងម៉ាត់​ថា «​ប្រទេស​មួយ​បើ​មិនអាច​អនុវត្ត​ច្បាប់​របស់​ខ្លួន​បាន​មិន​ចាំ​បាច់​ហៅថា ជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ។ យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​ឱកាស​ទៅជា​កាលានុវត្តភាព​នៃ​ការ​ខិតខំ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​យើង​»។ សម្តេច​បន្ត​ថា «​ការ​ព្យួរ EBA ដែល​មាន​រយៈពេល ១៨ ខែ ទើប​បានដឹង​លទ្ធផល​ថា តើ​នឹង​ត្រូវ​ដក​ឬ​មិន​ត្រូវ​ដក។ បើ​ទោះបី​ជា​បាត់ ​ឬ ​នៅ​មាន​បន្ត ក៏​មិន​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់ ​ឬ ​ក្លាយទៅជា​អ្នកមាន​បាន​ដែរ។ EBA មុន​និង​ក្រោយ​គង់តែ​បាត់​ដូច​តែ​គ្នា គ្រាន់តែ​យូរ​និង​ឆាប់​តែប៉ុណ្ណោះ ដូចនេះ​ការ​រក​ស៊ី​បង់ពន្ធ​ឲ្យ​គេ​នឹង​គេ​បង់ពន្ធ​ឲ្យ​យើង គឺជា​រឿង​ជៀស​មិន​រួចហើយ​ថ្លៃថ្នូរ និង​មាន​ស្ថិរភាព​ទៀត​ផង យើង​ត្រូវ​រក​គ្រប់​វិធី​ដើម្បីអោយ​សេដ្ឋកិច្ច​របស់​យើង​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​» ។ នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​ជនរួមជាតិ​ដោយ​ការ​ពន្យល់​ថា ជនរួមជាតិ ជាពិសេស