Day: February 9, 2019

លោក​សម រង្ស៊ីថា គ្មានបំណង​ចូលមក​កម្ពុជា​ដើម្បីចាប់សម្ដេច ហ៊ុន សែន តែម្នាក់ឯង​ទេ

តាមរយៈ​​ទំព័រ​​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​សម រង្ស៊ី ពី​ក្រៅប្រទេស​បានចេញ​សារ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​ត្រៀមខ្លួន ដើម្បី​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​នៅក្នុង​ឆ្នាំ២០១៩នេះ ។ ប៉ុន្តែ​ដើម្បី​ឈានទៅរក​ការផ្លាស់ប្តូរ​ដោយ​វិជ្ជមាន​នេះ លោក​អតីត​ប្រធាន​អតីត​បក្សប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រៀមខ្លួន​ធ្វើការ​តស៊ូ​ជាមួយ​លោក​ដោយ​ទាមទារ​នូវបញ្ហាសំខាន់ៗចំនួន​បី ។ បី​ចំណុច​ដែល​លោក​សម រង្ស៊ី ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ត្រៀមលក្ខណៈ​ចូលរួម​តស៊ូ​ជាមួយ​លោក​នេះ គឺ ការទាមទារ​យក​ដីធ្លី ដែលមាន​ដីស្រែ ចំការ និង​ផ្ទះសម្បែង​ដែល​លោក​សម រង្ស៊ី​ថា អាជ្ញាធរ​ពុករលួយ និង​ឈ្មួញ​ខិលខូច​បាន​ប្លន់​យក ដោយ​ទាមទារ​យក​ទ្រព្យសម្បត្តិ​ទាំង​នោះមក​ប្រគល់ឱ្យ​ប្រជារាស្ត្រ​ក្រីក្រ និង​ទន់ខ្សោយ​វិញ។ ជាមួយគ្នានេះ លោក​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ទាមទារ​ឱ្យ​លុបចោល​សម្បទាន​ដីធ្លី សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ រយៈពេល​រាប់សិប​ឆ្នាំ​ដល់​ក្រុមហ៊ុន​បរទេស ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​ជាតិ​ទាំងនោះ យកមក​បែង​ចែកជូន​ប្រជារាស្ត្រ​តូចតាច ក្នុង​លក្ខណៈ​ជា​គ្រួសារ ឬក៏​យកមក​គ្រប់គ្រង​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ។ បន្ថែម​លើ​នេះ លោក​ក៏​ជំ​រុញឱ្យ​ពលរដ្ឋ​ទាមទារ​ឱ្យមាន​ការលុបបំបាត់​បំណុល​ទាំងឡាយ​របស់​ប្រជារាស្ត្រ ដែល​លោក​សម រង្ស៊ី ថា បាន​ធ្លាក់ខ្លួន​ក្រ​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រោះតែ​ត្រូវ​បង្ខំចិត្ត​ទៅ​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​នានា រហូតដល់​ក្លាយទៅជា​ទាសករ​ហិរញ្ញវត្ថុ ។ សម្រាប់​លោក​សម រង្ស៊ី នេះ គឺ​មានន័យថា ពលរដ្ឋ​ជំពាក់​គេ​វ័ណ្ឌក រើបម្រះ​មិន​រួច ដោយសារតែ​មិនមាន​ប្រាក់ចំណូល​គ្រប់គ្រាន់ ហើយ​ត្រូវ​ខ្ចីលុយ​គេ​ថែមទៀត​កាន់តែច្រើនឡើងៗ រក​ច្រកចេញ​មិន​រួច។ ប៉ុន្តែ​ការអំពាវនាវ​ទាំង​អម្បាលម៉ាន​របស់លោក​ស​ម រង្ស៊ី​នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា ជាការ​ប្រើប្រាស់​នយោបាយ​ប៉ុល ពត។

កសិករពោធិ៍សាត់មួយក្រុម ជួបជុំគ្នាលេងបៀរ-ឆ្នោត ដល់ប៉ូលីសចុះបង្ក្រាបរត់ចោលវង់

ពោធិ៍សាត់ៈ កម្លាំង​ប៉ុស្តិ៍​នគរ​បាល រដ្ឋ​បាល​អន្លង់​រាប បាន​សហ​ការ​ជា​មួយ​កម្លាំង​ អធិការ ​ដឹក​នាំ​ដោយ​លោក វរៈ​សេនីយ​ត្រី លួង ប៊ុនឡាយ ឋានៈ​អធិការ​រង​ផ្នែក​ការងារ​ព្រហ្មទណ្ឌ បាន​ចុះ​បង្ក្រាប​វង់​ល្បែង​ស៊ី​សង​ខុស​ច្បាប់ (លេង​បៀរ) ចំនួន​ពីរ​វង់ ដោយ​ចាប់​បាន​តែ​ស្បែក​ជើង​ប្រុស​ស្រី​១១​គូ រីឯ​មនុស្ស គ្មាន​ចាប់​បាន​ម្នាក់​សោះ​ឡើយ ។ ករណី​នេះ​ត្រូវ​គេ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្រោម​ផ្ទះ​របស់​ឈ្មោះ សៅ រដ្ឋា (ហៅ​កា​ធំ) ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​កសិករ រស់​នៅ​ភូមិ​ក្រាំង​រងៀង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ។ សមត្ថកិច្ច​ចាប់​បាន​វត្ថុតាង​ផង​ដែរ បៀរ​ពណ៌​ខៀវ ចំនួន​២៦០​សន្លឹក, លុយ​ខ្មែរ​ចំនួន​១៧០០០៛, កំរាល​កន្ទេល​ចំនួន​០២​និង​ភួយ​ចំនួន​០១, ទ្រនាប់​ជើង​ចំនួន​១១​គូ, សៀវភៅ​កត់​កន្ទុយ​លេខ​ចំនួន​១​ក្បាល, ម៉ូតូ​ចំនួន​០៦​គ្រឿង, ម៉ូតូ​អា​សង់ ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១៨​ចំនួន​០៣​គ្រឿង, ម៉ូតូ​អាសង់ ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១៧​ចំនួន​០១​គ្រឿង, ម៉ូតូ​ស្កុបពី ពណ៌​ស​ចំនួន​០១​គ្រឿង និង ម៉ូតូ​អា​វេវ​អាល់ហ្វា ពណ៌​ខៀវ​ចំនួន​០១​គ្រឿង (អត់​ស្លាក​លេខ)

ចប់បាត់! ចាប់ញាត់ឡាន វាយ៥ដៃ ដឹកដល់កន្លែង ដឹកដល់ប៉ុស្ដិ៍ ប្រាប់ថាចាប់ច្រឡំមនុស្ស

ភ្នំពេញៈ​ បុរស​ម្នាក់​ ប្រកាស​ថា នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ចំនួន​២​ករណី​ ១.​ការ​អនុវត្ត​ច្បាប់​ខុស​នីតិវិធី​ ទី​២.​ អំពើ​ហិង្សា ​ដោយ​ចេតនា​ ទៅ​លើ​ក្រុម​មន្ត្រី​ន​របាល​ មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ដែល​បាន​ចាប់​រូប​គាត់​ ហើយ​ប្រើ​អំពើ​ហិង្សា​ថែម​ទៀត​ ។​ ហេតុ​ការណ៍​ខាងលើ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំ​ពេញ​ ។ ប្រភព​ពី​កន្លែង​កើតហេតុ​ បានឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ មាន​មនុស្ស​មួយ​ក្រុម ​និង​រថយន្ត​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​មន្ត្រី​នគរបាល នៃមន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ស្លៀកពាក់​ស៊ីវិល​ បាន​ចាប់​បុរស​ម្នាក់ ​​ញាត់​ចូល​រថយន្ត​ដឹក​មក​អគ្គស្នងការ​នគរបាល​ជាតិ​ សង្ស័យ​ពាក់​ព័ន្ធ​ករណី​គ្រឿង​ញៀន​ ។​ ​បុរស​រង​គ្រោះ​ ដែល​ត្រូវ​បាន​នគរ​បាល​ចាប់​ច្រឡំ​ មាន​ឈ្មោះ​ ឡាយ​ ប៊ុ​ន​ថូ​ អាយុ​៣១​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​២​ ផ្លូវ​៤៧៦​ ខណ្ឌចំការមន​ ធ្វើការ​នៅ​ក្រសួង​ធនធានទឹក​ នៅ​នាយកដ្ឋាន​ការ​ត្រួតពិនិត្យ​ ធ្វើ​អាជីវកម្ម​ និង​អភិ​រក្ស​ ត្រូវ​នគរបាល​ចាប់​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់​ ជិត​កា​រ៉ា​ស់​សាំង​សូ​គី​មិច​។​ ​បុរស​រង​គ្រោះ​បន្ត​ថា​ ក្រុម​មន្ត្រី​នគរ​បាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​

មេប៉េអឹមខេត្ត​រតនគិរី គឹម រស្មី អស់បុណ្យ ក្រោយ​បែកធ្លាយ​ចែកលុយកូន ៥០​ម៉ឺន​ដុល្លារ (វីដេអូ)

ភ្នំពេញៈ មតិ​ជា​ច្រើន​បាន​គាំទ្រ​ចំពោះ​ចំណាត់​ការ​ក្ដៅ​លើ​លោក ​គឹម រស្មី មេ​ប៉េអឹម​ខេត្ត​រតនគិរី ​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​យោធា ហើយ​អស់​តំណែង​ជា​មេបញ្ជាការ​ប៉េអឹម​ទៀត​។ ចំណាត់​ការ​ក្ដៅៗ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​ឡើង​តាម​អភិក្រម​ទី៥ របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ឲ្យ​វះ​កាត់​សាច់​ស្អុយ​មួយ​ដុំ​នេះ​ចេញ បន្ទាប់​ពី​មេ​ប៉េអឹម​រូប​នេះ ជះ​លុយ​ម្ដង​កន្លះ​លាន​ដុល្លារ ដើម្បី​ចែក​ដល់​កូន​តូច​កូន​ធំ​ក្នុង​ពិធី​ខួប​កំណើត​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រលប់​ថ្ងៃទី​០៩ ខែ​កុម្ភៈ​នេះ បាន​ឲ្យ​ដឹង​ថា លោក គឹម រស្មី ដែល​ជា​នាយ​ទាហាន​ ឋានៈ​ឧត្តមសេនីយ៍​ត្រី (ផ្កាយ​១) និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី ត្រូវ​បាន​ព្រះ​មហា​ក្សត្រ ត្រាស់​បង្គាប់​ឲ្យ​លុប​ចេញ​ពី​ក្រប​ខ័ណ្ឌ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ប៉ុន្តែ​ការ​នេះ សម្ដេច​បញ្ជាក់​ថា គឺ​ជា​ការ​វះ​កាត់​ប្រកប​ដោយ​ការ​ឈឺ​ចាប់​។ នេះ​ជា​អភិ​ក្រម​ទី​៥ គឺ​ការ​វះ​កាត់​។ ជុំ​វិញ​ការ​សម្រេច​បញ្ចប់​មុខ​តំណែង​ និង​ក្រប​ខ័ណ្ឌ​របស់​លោក​ គឹម រស្មី នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​មតិ​សាធារណ​ជន​សាទរ និង​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​មតិ​មួយ​ចំនួន នៅ​មាន​ចម្ងល់​ថា បន្ទាប់​ពី​អស់​តំណែង អស់​ក្រប​ខ័ណ្ឌ តើ​លោក គឹម រស្មី អាច​នឹង​ត្រូវ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត​ឬ​យ៉ាង​ណា? ព្រោះ​ថា មន្ត្រី​រាជ​ការ​ប្រាក់​ខែ​តែ​បន្តិច​បន្តួច​ទេ

អ្នកគិតលុយផ្សារថៃម្នាក់ថា «ខ្មែរគ្មានមាយាទ» បន្ទាប់ពីស្រីខ្មែរម្នាក់មិនចូលតម្រង់ជួរពេលគិតលុយ

ស្រីម្នាក់​ទំនងជា​ជនជាតិ​ខ្មែរ​ត្រូវ​បាន​អ្នកគិតលុយផ្សាររ៉ុងគឿប្រទេសថៃ រិះគន់ដោយប្រយោលទៅកាន់ស្រីនោះបន្ទាប់ពីនាងបានចូលទៅកាន់កន្លែងគិតលុយដោយមិនបានតម្រង់ជួរដូចអ្នកឯទៀត ដោយបានបោះសម្ដីថា ខ្មែរគ្មានមាយាទទៀតផង ។ បន្ទាប់ពីមានការចែកចាយព័ត៌មានដែលរៀបរាប់ដោយអាខោនហ្វេសប៊ុក ដែលមិនដឹងឈ្មោះពិតប្រាកដ ត្រូវបានចែកចាយដោយ Facebook Page ផ្សេងៗក៏ដូចជាផុសបន្ដៗគ្នា រឿងដែលស្រី្តខ្មែរម្នាក់បានចូលទៅគិតលុយ ដោយមិនតម្រង់ជួរ ហើយទំនងជាខឹងនឹងអ្នកគិតលុយថៃ ក៏ធ្វើការចូលទៅកន្លែងគិតលុយផ្សេងទៀត បន្ទាប់មកក៏​មាន​ការ​រិះគន់​ភ្លាមៗផងដែរ ដោយអ្នកគិតលុយប្រាប់ទៅកាន់​អ្នក​ដែល​តម្រង់​ជួរ​ជា​ភាសាថៃថា ដោយ​និយាយថា ​ខ្មែរ​ចរិត​បែបហ្នឹង​គ្មាន​មាយាទទេ ខាងយើងខ្ញុំ​សូមទោសផង ។ ក្នុងពេលបង្ហោះនោះ មតិយោបល់មួយចំនួនក៏បានផុសឡើងតាមអារម្មណ៍ និងការយល់ឃើញរបស់ពួកគេចំពោះរឿងនេះ ដោយមានអ្នកលេងបណ្ដាញសង្គមខ្លះបានធ្វើការបកស្រាយដើម្បីស្រប និងរិះគន់ដើម្បីឲ្យធ្វើការកែប្រែ ៖ ចេះតែនិយាយផ្តាសដោយមិនមានការគិតពិចារណា! ទង្វើនៃចំនុចនេះគេមិនហៅថា«ចរឹកខ្មែរ»ទេ នេះគេហៅថា«ទង្វើអវិជ្ជារបស់ប្រទេសក្រីក្រ» ។ ឈរមិនតម្រង់ជួរមិនមែនមាននៅតែខ្មែរទេ ពោលគឺអោយតែប្រទេសអវិជ្ជាគឺអញ្ចឹងទាំងអស់៕ តែខ្ញុំថាបេីបងនិយាយជាភាសាខ្មែរប្រាប់គាត់ថាមិនអត់អីទេបងបែបបងមិនសូវឈឺចិត្តទេដេីម្បីអោយគាត់នោះដឹងថាជនជាតិខ្មែរមិនមែនទាំងអស់នោះទេ តែបែបបងមិនហ៊ាននិយាយជាភាសាខ្មែរព្រោះខ្លាចគេដៀលដែរ ឬយ៉ាងណានខ្ញុំអត់ដឹងដែរ តែថាសុំអោយបងប្អូនមានសុជីវធម៌ក្នុងទីសាធារណះគ្រប់ពេលវេលាគ្រប់ទីកន្លែងទេីបគួរអោយជាទីគោព។ និយាយត្រូវនោះត្រូវ​ បងៗខ្លះទៅដល់ណាផ្អេីលត្រង់នឹង​ មែននឹង ពេលចូលបន្ទប់ទឹកក៏ដូចគ្នា គេឈរដំរង់ជួរខ្មែរអែងដើរមកចូលមុនគេធ្វើមិនដឹង ភាគច្រេីនចរឹកបែបនឹងគឺពួកទេីបតែស្គាល់មាន បេីអ្នកមានចំ អ្នកក្រចំគេមិនចឹងទេ បេីថាអ្នកក្រវិញហេរឹតតែស្រួលនិយាយគ្នា ហើយអ្នកឯងដែរបានឈជាជួរ មិចមិនតវ៉ា? អ្នកឯងក្លាចគេដឹចថាខ្លួនអ្នកខ្មែរ រឺមិនមែន? បើពេលនោះបងឯងប្រាប់គេថា ខ្ញុំក៏ជាខ្មែរដែរ !! ម្លេះនាង Cashier