Day: February 7, 2019

យកឡានជិះ ដើរលេងអត់ចូលផ្ទះ ឪពុកប្តឹងប៉ូលិសតាមចាប់ ភ័យពេកបើកធ្លាក់ប្រឡាយ

ស្វាយរៀងៈ យុវជនម្នាក់ រួមនិងមិត្តភក្តិរបស់គេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលខ្លួនជាកូនបានយករថយន្ត Lexus RX330 មួយគ្រឿង របស់ឪពុកបើកមិនដឹងថាទៅកន្លែងណានោះទេ ។ព្រោះតែឪពុកខ្លាចប៉ះពាល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃផងនោះ គាត់ជាឪពុកក៏បានប្តឹងសមត្ថកិច្ចក្រុងបាវិតឲ្យជួយឃាត់ឡានទុក តែពេលដែលឃើញសមត្ថកិច្ចដេញតាមពីក្រោយដើម្បីឃាត់​ ស្រាប់តែរថយន្ដដែលបើកបរជាកូន បានបន្ថែមល្បឿនលឿនដូចហោះធ្លាក់ប្រឡាយទឹកជាប់សាលារៀន ជាប់នឹងរបងវត្តខ្ជាយទៅមុខលែងរួច កាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតរបងវត្តខ្ជាយ ស្ថិតក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង នាពេលថ្មីៗនេះ ។ បើតាមពលរដ្ឋបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក Lexus RX330 មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9931 ធ្វើដំណើរពីទិសខាងត្បូងទៅជើង ដែលមានរថយន្តសមត្ថកិច្ចដេញតាមពីក្រោយ ។ ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវនេះរាងកោងផង ក៏រេចង្កូតមកខាងលិចផ្លូវធ្លាក់ចូលប្រឡាយត្រាំក្នុងទឹកទាំងម៉ាស៊ីនមិនទាន់រលត់តែម្ដង ។ បើតាមសមត្ថកិច្ចស្រុកស្វាយទាប បានឲ្យដឹងថា ក្រោយបានទទួលពាក្យបណ្តឹងពីឪពុកភ្លាមៗ របស់យុវជនខាងលើ សមត្ថកិច្ចបានចេញមកស្ទាក់លើផ្លូវជាតិលេខ១ ក៏ជួបប្រទះរថយន្តខាងលើ នាំគ្នាដេញតាមហើយមកដល់ចំណុចក្លោងទ្វារវត្តខ្ជាយដែលមានអាសយដ្ឋានខាងលើ យុវជនដែលជាកូន បានបត់ស្តាំសំដៅទៅទិសខាងជើង

ភ្ញៀវរត់ខ្ចាត់ខ្ចាយក្រោយ លោកអធិការផឹកស្រាស្រវឹង ដកកាំភ្លើងបាញ់ឡើងលើបីគ្រាប់

កំពង់ឆ្នាំងៈ អ្នកទេសចរណ៍ជាច្រើនរយនាក់បានរត់ជាន់ជើងគ្នា បន្ទាប់ពីនាយទាហានម្នាក់ដកកាំភ្លើងខ្លីបាញ់ឡើងលើបណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុង ភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាពេលកន្លងទៅ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។ បើទោះជាយ៉ាងនេះក្តី ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួន នាយទាហានរូបនោះដើម្បីចាត់ការតាមផ្លូវច្បាប់ភ្លាមៗផងដែរ ក្រោយពេលកើតហេតុ ។ តាមប្រភពព័ត៌មានពីដំបូងរបស់សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញ ទាហានខាងលើ ដែលគេស្គាល់ មានឋានន្តរសក្តិ ថ្នាក់ វរៈសេនីយ៍ឯក មានឈ្មោះ រ៉េន រិទ្ឋី មានតួនាទីជា អធិការកិច្ចក្រសួងការពារជាតិ ក្នុងស្ថានភាពស្រវឹងបានដកកាំភ្លើងខ្លី ម៉ាក កា 54 បាញ់ផ្ទុះ៣គ្រាប់ ផ្អើលភ្ញៀវទេសចរ កំពុងកំសាន្តលេងសប្បាយនឹងទឹកជ្រោះ ដែលនាំឲ្យភ្ញៀវខ្លះរត់ឡើងគោក ខ្លះទៀតរត់ចូលរថយន្តយ៉ាងប្រញាប់ និងបើកចេញពីតំបន់នោះជាបន្ដបន្ទាប់រហូតដល់ស្ងាត់ ។ ភ្លាមៗនោះផងដែរ ប្រជាការពារក៏ដូចជាសហគមន៍ ទេសចរណ៍ និងសមត្ថកិច្ចការពារនៅកន្លែងកើតហេតុ បានទៅចាប់ជនបង្កហេតុភ្លាមៗ រួចបញ្ជូនមកកាន់អធិការនគរបាលស្រុកទឹកផុស ដើម្បីចាត់ការតាមនីតិវិធីផងដែរ ។