ភ្នំពេញៈ ស៊ីក្លូ ដែលឪ​ពុកធម៌សម្តេចនាយករដ្ឋមន្រ្តី ធ្លាប់រត់ប្រកបមុខរបរចិញ្ចឹមជីវិត ជាច្រើនឆ្នាំ នៅរាជធានីភ្នំពេញ ត្រូវបានប្រកាសលក់ជាសាធារណៈក្នុងតម្លៃ​ ១០, ៥០០០ ដុល្លារសហរដ្ឋអាមេរិក (១០ម៉ឺន៥ពាន់ ដុល្លាសហរដ្ឋអាមេរិក) ។ លោកតា ពុត សឿន មានទីលំនៅ នៅខេត្តស្វាយរៀង បានបញ្ចប់មុខរបរធាក់ស៊ីក្លូទាំងស្រុង ក្រោយពីសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ បានស្នើសុំលោកតា ជាឪ​ពុកធម៌ រួចមក ហើយលោកតា ក៏​​បានវិញត្រឡប់ទៅរស់​នៅ​ នៅ​ស្រុកកំណើត ដោយសម្ដេច ហ៊ុន សែនបាន សង់ផ្ទះជូនលោកតា ។ ស៊ីក្លូមួយ​នេះ​ លោកតាបានទិញ​ពីថៅកែម្នាក់ នៅរាជធានីភ្នំពេញ ហើយ​រក្សាទុកតាំងពីពេលនោះមក ។ ដោយមានការសំណូមពរ ពីលោកតាប៉ុន្មានឆ្នាំមកនេះ និងមិនមានលទ្ធភាពផងនោះ នៅ​ថ្ងៃទី ៦ កុម្ភៈ ២០១៩ យើងខ្ញុំក៏ប្រកាសលក់ស៊ីក្លូនេះវិញ ដោយតម្លៃ​មួយ ដែលអ្នកបារមីទាប មិនអាចគិតយល់ ។ បញ្ជាក់៖ ស៊ីក្លូ មួយគ្រឿងនេះ គឺតំណាងអោយ ភាពត្រជាក់ត្រជុំ