Day: February 5, 2019

តារាកំប្លែងពាក់មី រងការរិះគន់លើបណ្ដាញសង្គម Facebook ថាជាមនុស្សភ្លេចកំណើត

Facebook ៖ តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ម្នាក់ដែលប្រជាពលរដ្ឋខ្មែរជាទូទៅត្រូវបានស្គាល់ គឺនាយពាក់មី ត្រូវបានរងការរិះគន់ ដោយសារតែធ្វើការសែនដូចចិន នៅក្នុងបុណ្យចូលឆ្នាំប្រពៃណីចិន ថាជាមនុស្សភ្លេចកំណើត ខណៈខ្លួនបានបង្ហោះរូបភាពសែនចូលឆ្នាំចិន នៅផ្ទះរបស់ខ្លួននាពេលថ្មីៗនេះ ។ ពាក់ព័ន្ធទៅនឹងបណ្ដាញសង្គមហ្វេសប៊ុក នៅលើ Page របស់តារាកំប្លែង CTN មានឈ្មោះថា ពាក់មី (Perk Mi CBS) បានសម្ដែងអារម្មណ៍តូចចិត្ត ដោយគ្រាន់តែសែនដូនតារបស់គាត់ ប៉ុណ្ណោះមិនបានបញ្ជាក់ថាខ្លួនលោកភ្លេចកំណើតឡើយ ។ ពាក់ព័ន្ធនឹងការបង្ហោះរូបក៏ដូចជាសារថា « ខ្ញុំខ្មែរទេ​ ខ្ញុំគ្រាន់តែសែនជូនដូនតាខ្ញុំដែលស្លាប់ទៅ​ ចូលឆ្នាំខ្មែរខ្ញុំក៏ទៅវត្ត​ កសាងវត្ត​ដែ​ មិនបានភ្លេចកំណេីត​ ហេីយគ្រាន់តែសែនចឹងសោះចាំបាច់ថាក្រមានអី​ ខ្ញុំអត់យល់អ្នករិះគន់សោះ » មានមតិមួយចំនួនចេញមកអះអាងគាំទ្រលោកពាក់មី ក៏ដូចជាអ្នកផ្សេងទៀតក៏បានចូលមករិះគន់បន្ថែមទៀតផងដែរ ក្នុងការបង្ហោះនោះ ។ គួរបញ្ជាក់ផងដែរថា អ្នករិះគន់ទាំងនោះបានបង្ហាញអារម្មណ៍មិនពេញចិត្តនឹងតារាកំប្លែងរូបនេះ ក៏ដូចជាអ្នកឯទៀត ដោយបានលើកប្រវត្តិរបស់នាយពាក់មីកាលនៅធ្វើការសំណង់ គឺមិនឃើញមានសែនចិនអ្វីឡើយ តែដល់ពេលរកស៊ី មានបាន ឬលេងកំប្លែងល្បីឈ្មោះ ក៏ចាប់តាំងធ្វើការ សែនចិន ដែលបានរិះគន់ថា លោកជាមនុស្សភ្លេចកំណើត ៕ តើអ្នកមានមតិយោបល់យ៉ាងណាដែរ?

ចំប៉ីខ្មៅ ចេញមុខសុំទោស បន្ទាប់ពីដៀលខ្មែរទាំងមូល ថាពូជបាត់ដី (វីដេអូ)

ចំប៉ីខ្មៅ បានចេញវីដេអូសុំទោសជាសាធារណៈនៅលើបណ្ដាញសង្គម Facebook បន្ទាប់ពីបង្ហោះវីដេអូជេរប្រមាថទូទៅដល់ពលរដ្ឋខ្មែរផ្សេងទៀត ខណៈខ្លួនត្រូវបានបុរស៣នាក់មិនស្គាល់អត្តសញ្ញាណលួចខោកក្បាលទាំងយប់នាពេលថ្មីៗនេះ ដែលទំនងនៅទីក្រុងភ្នំពេញ មុខព្រះបរមរាជវាំង (វីដេអូ)។ ខាងក្រោមនេះជាវីដេអូដែលជេរប្រមាថទៅកាន់ខ្មែរទាំងមូល ៖ ដោយសារអារម្មណ៍ឆេវឆាវមួយពេល ដែលត្រូវយុវជនមិនស្គាល់អត្តសញ្ញាណលួចខោកក្បាលទាំងយប់ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចំប៉ីខ្មៅដែលត្រូវមហាជនស្គាល់ថាជាមនុស្សភេទទី៣មាត់ដាច  បានធ្វើការជេរប្រទេចយុវជនទាំងនោះ និងបានឈានទៅដល់ការជេរដល់មនុស្សខ្មែរទូទៅថាពូជបាត់ដី ហើយក៏បាន ធ្វើការបង្ហោះចែកចាយតៗគ្នា រហូតដល់មានអ្នកលេងបណ្ដាញសង្គមខ្លះ ធ្វើការប្រកាសរកបុរសទាំង ៣ ដែលបានខោកក្បាលចំប៉ីខ្មៅរូបនេះ ឲ្យរង្វាន់ទៀតផង ។ ការបង្ហោះចែកចាយតៗគ្នានេះបានធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងខឹងសម្បារជាខ្លាំងចំពោះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចំប៉ី ខ្មៅនេះ ដែលឈានទៅដល់ការបង្កើតសត្រូវជាច្រើនបន្ថែមទៀត ។ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដែលបានឃើញវីដេអូនេះ ចង់ប្ដឹងថែមទៀត ដែលជាហេតុធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ចំប៉ី ខ្មៅនេះ ចេញមុខសុំទោសនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០ ៈ ២៥នាទីព្រឹក នៅលើទំព័រ Facebook Page របស់ខ្លួន ។