Day: February 4, 2019

អុចធូបក្បែរបាយសី កើតរឿងឆេះផ្ទះ ឡានទឹក ៤ គ្រឿងជួយពន្លត់មិនទាន់ទៀត

ខេត្តសៀមរាប ៖ អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯក ទេព ពុំសែន បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថា ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុង កាលពីរសៀលថ្ងៃទី២កុម្ភ:ម្សិលមិញ។ ហេតុការណ៍នេះស្ថិតនៅភូមិប្រឡាយ ឃុំ ខ្នាត ស្រុកពួក ខេត្តសៀមរាប ។ លោកវរសេនីយ៍ឯក ទេព ពុំសែន បន្តថាម្ចាស់ផ្ទះឈ្មោះ មាស កែម ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិប្រឡាយ ឃុំ ខ្នាត ស្រុកពួក ខេត្តសៀមរាបនិងមានសមាជិកគ្រួសារចំនួន៦ នាក់ស្រី៣ នាក់។ ផ្ទះសង់ អំពីឈើលើ ថ្មក្រោម ដំបូកប្រក់ក្បឿង ជញ្ជាំក្តា បណ្តោយ៩ម៉ែត្រ ទទឹង៨ម៉ែត្រ កំពស់២,៥០ម៉ែត្រ ។ លោកថាក្នុងពេលកំពុងកើតហេតុ រថយន្តពន្លត់អគ្គិភ័យ បានជួយអន្តរាគន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង (រថយន្តរបស់អធិការដ្ឋានស្រុក១គ្រឿង និងរថយន្តរបស់ស្នងការនគរបាលខេត្តចំនួន៣គ្រឿង) ប្រើប្រាស់ទឹកចំនួន៤ឡាន ។ អធិការបន្តទៀតថាករណីនេះបណ្តាលឲ្យខូចខាតរួមមាន ៖ ឆេះផ្ទះអស់ទាំងស្រុង

អគ្គមេបញ្ជាការកងទ័ពជាតិ ប្រាប់អង្គភាពឲ្យគ្រប់គ្រងសាច់ញាតិខ្លួនឲ្យបានល្អ ដើម្បីជៀសវាងមតិរិះគន់

ខេត្តកំពង់ស្ពឺ ៖ នៅក្នុងពិធី  ប្រកាសតែងតាំង នាយកសាលានាយទាហានសកម្ម ត្មាតពង នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានព្រមានថា នៅក្នុងអង្គភាពមួយ មិនគួរណាមានឪពុក និងកូន ឬក៏សាច់ញាតិធ្វើការនៅកន្លែងជាមួយគ្នានោះទេ ព្រោះវានឹងអាចធ្វើឲ្យមានការរិះគន់ច្រើនពីមនុស្សជុំវិញខ្លួន ក៏ដូចជាមហាជនជាដើម ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា បើសិនជាមានឪពុក និងកូន ឬក៏សាច់ញាតិ ធ្វើការនៅក្នុងអង្គភាពតែមួយ ទោះជាធ្វើល្អយ៉ាងណាក៏ដោយ ក៏គេមិនសូវកើតសរសើរនោះទេ ប៉ុន្ដែផ្ទុយទៅវិញ មានតែគេចោទថា «ប្ដីវា ប្រពន្ធវា ឪវា កូនវាហ្នឹង»។ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រូបនេះ បានបញ្ជាក់ទៀតថា ក្នុងនាមជាមេដឹកនាំក្នុងអង្គភាព នាយឧត្តមសេនីយ៍ ពិតជាខ្លាចខ្លាំងណាស់ ចំពោះរឿងបញ្ហានេះ ព្រោះវាមានតិចណាស់ ដែលគេកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ប៉ុន្ដែបើសិនណាជាកូនចៅរបស់គេធ្វើអាក្រក់វិញ ប្រាកដណាស់ច្បាស់ជាគេរិះគន់ជាមិនខាន ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន