Month: January 2019

វេទិកាពិសេសទី​ ២ របស់ LDP ធ្វើនៅមជ្ឈមណ្ឌល​ The Premier Centre សែនសុខ​

វេទិកាពិសេសលេីកទី​ ២​ ជំនួបរវាង​លោក ខឹម​ វាសនា​ ប្រមុខគណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ​ ជាមួយ​ តំណាង និងសកម្មជនសហជីព​ កម្មករ​ កម្មការិនី នឹងប្រារព្ធធ្វេីនៅថ្ងៃទី​ ៨​ ខែមីនា​ ឆ្នាំ២០១៩ ខាងមុខនេះ​ នៅមជ្ឈមណ្ឌល​ ដឹ​ ព្រេមៀ​ សេនធ័រ​ សែនសុខ​ ក្បែរផ្សារទំនេីបអ៊ីអន​ ២​ សែនសុខ ។ នេះជាលើកទី២ហើយ ដែលលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើវេទិកាពិសេសជួបជុំពលការនីកាត់ដេរ និងតំណាងសហជីព ។ នេះបើយោងទៅតាម Facebook របស់លោក ស៊ាង រិទ្ធី (Seang Rithy) បានបង្ហោះរូបភាពទាក់ទងនឹងទីកន្លែងនៃការធ្វើវេទិកាពិសេសនេះនៅលើគណនីផ្ទាល់ខ្លួនរបស់លោកនារសៀលថ្ងៃនេះ ។ គួរបញ្ជាក់ផងដែរថា វេទិកាទីមួយ លោក ខឹម វាសនា និងក្រុមការងារសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្វើជំនួបជាមួយសហជីព និងក្រុមកម្មករ ពិសេសកម្មការនីដែលបានធ្វើឡើងនៅ ក្នុងសាលប្រជុំភោជនិ៍យដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាថ្ងៃទី ៨ ខែមីនា

កម្ពុជាមានអត្រានៃការបាត់បង់ព្រៃឈើលឿនបំផុតនៅក្នុងពិភពលោក

ប្រទេសកម្ពុជាមានអត្រានៃការបាត់បង់ព្រៃឈើលឿនបំផុតនៅក្នុងពិភពលោក។ នៅតំបន់សម្បូរព្រៃភ្នំដែលមានទេសភាពព្រៃក្រាស់ ៗ សូម្បីតែនៅតំបន់ការពារត្រូវបានកាត់បន្ថយយ៉ាងច្បាស់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ភាគច្រើននៃព្រៃឈើត្រូវបានសំអាតសម្រាប់ចំការកៅស៊ូនិងឈើ។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Maryland និងអង្គការឃ្លាំមើលព្រៃឈើពិភពលោករបស់វិទ្យាស្ថានធនធានពិភពលោកបានប្រើប្រាស់ទិន្នន័យផ្កាយរណបរបស់អង្គការផ្កាយរណបដើម្បីតាមដានពីអត្រាការបាត់បង់ព្រៃឈើនៅទូទាំងពិភពលោក។ បើទោះបីជាប្រទេសផ្សេងទៀតបានបាត់បង់ដីហិចតានៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយប្រទេសកម្ពុជាមើលទៅថាតើព្រៃឈើរបស់ខ្លួនត្រូវបានគេបោសសំអាតយ៉ាងឆាប់រហ័ស។ នៅចន្លោះឆ្នាំ 2001 និងឆ្នាំ 2014 អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាបានកើនឡើង 14,4 ភាគរយ។ និយាយម្យ៉ាងវិញទៀតប្រទេសនេះបានបាត់បង់ព្រៃឈើចំនួន 1,44 លានហិកតាឬ 5,560 ម៉ាយការ៉េ។ បណ្តាប្រទេសដទៃទៀតដែលបង្កើនអត្រាបាត់បង់ព្រៃឈើរួមមានសៀរ៉ាឡេអូន (12,6%) ម៉ាដាហ្គាស្ការ (8,3%) អ៊ុយរូហ្គាយ (8,1%) និងប៉ារ៉ាហ្គាយ (7,7%) ។ ក្រុមអ្នកស្រាវជ្រាវដែលធ្វើការជាមួយទិន្នន័យ Landsat និងទិន្នន័យសេដ្ឋកិច្ចដទៃទៀតបានបង្ហាញថាការផ្លាស់ប្តូរតម្លៃកៅស៊ូសកលនិងការកើនឡើងសម្បទានដីសម្បទានបានដើរតួនាទីសំខាន់ក្នុងការពន្លឿនអត្រាកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ ដីសម្បទានត្រូវបានជួលដោយរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនក្នុងស្រុកនិងបរទេសសម្រាប់វិស័យកសិកម្មការផលិតឈើនិងការប្រើប្រាស់ផ្សេងៗទៀត។ អ្នកស្រាវជ្រាវបានរកឃើញថាអត្រាបាត់បង់ព្រៃឈើនៅក្នុងដីសម្បទានមានកម្រិតខ្ពស់ជាងដីសម្បទានដែលមានពី 29 ទៅ 105 ភាគរយ។ ការងាររបស់ Matthew Hansen និងសាកលវិទ្យាល័យ University of Maryland សកលវិភាគវិភាគរកដីធ្លី (GLAD) របស់គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីវិសាលភាពនៃការបាត់បង់ព្រៃឈើ។ នៅឆ្នាំ 2013 ក្រុមនេះបានបោះពុម្ពផែនទីពិភពលោកជាលើកដំបូងនៃការផ្លាស់ប្តូរព្រៃឈើ។ ផែនទីខាងលើនេះដោយផ្អែកលើស្នាដៃរបស់លោកហាន់សិនបង្ហាញពីទំហំនៃការបាត់បង់ព្រៃឈើនៅទូទាំងប្រទេសកម្ពុជារវាងឆ្នាំ 2000 និង

ប្រធាន​សភា​វៀត​ណាម ថា​កម្ពុជា​នឹងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័សក្រោម​ការដឹកនាំ​របស់​សម្តេច​ ហ៊ុន សែន

សៀមរាប ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី ង្វៀន ធី គីម ងឹ​ង​(Nguyen Thi Kim Ngan )​ប្រធានរដ្ឋសភា​វៀតណាម នា​ព្រឹក​ថ្ងៃទី ១៥ ខែ មករា នេះ​នៅ​សណ្ឋាគារ​សុខា​សៀមរាប។ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​ លោក ង្វៀន ធី គីម ង៉ាន បាន​សំដែង នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នូវ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​ក៏ដូចជា ខួប ៤០ ឆ្នាំ នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍ ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ។ លោកស្រី​ប្រធានសភា​វៀតណាម​ក៏បាន​អបអរ សាទរ​ចំពោះ​ជោគជ័យ​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​លោកស្រី​បាន​មានប្រសាសន៍ថា​លោកស្រី​បាន​មក​កាន់​ប្រទេស​កម្ពុជា​កាលពី ២ ឆ្នាំមុន ហើយ​កាល​មកកាន់​កម្ពុជា​នៅពេលនេះ​ទៀត បានបង្ហាញ​ឲ្យ​ឃើញថា​ទីក្រុង​ភ្នំពេញ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​បំផុត ។ លោកស្រី​មានជំនឿថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​និង​ទទួល​បាន​ការអភិវឌ្ឍ​កាន់តែ​ចំរើន​ថែមទៀត​។ លោកស្រី ង្វៀន ធី គីម

វៀតណាម​ ចង់ឲ្យកម្ពុជា​ សហការគ្នាជាមួយវៀតណាម ដើម្បី​បណ្តុះយុវជនជំនាន់ក្រោយ

វៀតណាម​ ចង់ឲ្យកម្ពុជា​ និងវៀតណាម ខិតខំ​សហការគ្នាដើម្បី​បណ្តុះបណ្តាលយុវជនជំនាន់ក្រោយៗ ដើម្បីឲ្យបន្តប្រពៃណី សហការ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិជាមួយ​គ្នាទាំង​ពេលបច្ចុប្បន្ន និងទៅអនាគត ។ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ​ Ankor Palace Resort សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ​លោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធាន​រដ្ឋ​សភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាស​ដែលលោក​ស្រី​ដឹកនាំគណៈជាន់ខ្ពស់ រដ្ឋសភាវៀតណាម អញ្ជើញមកចូល​រួមកិច្ចប្រជុំ​ប្រចាំ​ឆ្នាំលើក​ទី២៧ នៃវេទិ​កា​ ស​ភាអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅ​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅ​ខេត្ត​សៀ​មរាប ។ លោកស្រី ង្វៀន ធីគីមងិន បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសទាំង​ពីរមានការ​ទំនាក់​ទំនង មិត្តភាព សាម​គ្គីភាព និងកិច្ចសហប្រតិបត្តិការ​លើកគ្រប់វិស័យ រដ្ឋសភាវៀបណាម នឹងខិត​ខំសហការជាមួយនឹងព្រឹទ្ធសភា រដ្ឋ​សភា​​កម្ពុជា

រូបប្រាសាទអង្គរវត្តក្រុមហ៊ុនAmazonយកទៅដាក់លើគ្របបង្គន់និងកំរាលជើង

រូប ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែលត្រូវបាន គេទទួលស្គាល់ទូទាំងពិភពលោក ត្រូវបានក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិច ឌីសាញ យកទៅដាក់ លើគ្របបង្គន់និង កំរាលជើង ដាក់តាំងលក់នៅលើអនឡាញ តាម ក្រុមហ៊ុន Amazon ដ៏ល្បី ។ បញ្ហានេះ ប្រជាពលរដ្ឋ កម្ពុជា បានសម្តែងការមិនពេញចិត្តចំពោះទង្វើរនិងសកម្មភាព របស់ក្រុមហ៊ុន អាមេរិចមួយនេះដែលបាន ប្រមាថ បុព្វបុរសខ្មែរ ដែលមិនអាច ទទួលយកបានឡើយ ។ យោងតាម ក្រុមហ៊ុនAmazon ដ៏ល្បីរបស់USA online បាន រចនា ៖ រូប ប្រាសាទអង្គរវត្ត របស់កម្ពុជា ដាក់នៅលើ គ្រប់បង្គន់ និងកំរាលជើង ដាក់តាំង លក់នៅតាមអនឡាញ ប្រសិនបើ អ្នកណាOder វានិងធ្វើអោយភ្លា ម។ គេមិនដឹងថា តើក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិច ដាក់លក់ តាម ក្រុមហ៊ុន

មាន​ការ​បង្ហូរ​ទឹក​សម្អុយ​ចូល​សមុទ្រ​ខេត្ត​ព្រះសីហនុ​ ពី​សំណាក់​​សណ្ឋាគារ​ Xihu

ទឹកសំម្អុយត្រូវបានបង្ហូរចូលក្នុងសមុទ្រខេត្តព្រះសីហនុ ពីសំណាក់សណ្ឋាគារ Xihu។ មហាជនជាច្រើនបានសំណូមពរអោយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីដែលជាប្រធានគណៈកម្មការជាតិរៀបចំការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងក្រសួងទេសចរណ៍ នឹងរដ្ឋបាលខេត្តព្រះសីហនុ តារារះទិសនារតីមេត្តាពិនិត្យបញ្ហានេះផង។ ទោះបីយ៉ាងណានៅពេលនេះមិនទាន់បានទទួលការបញ្ជាក់បន្ថែមពីសណ្ឋាគារ Xihu បាននៅឡើយនោះទេ។ ថ្មីៗនេះលោក ជា សុផារ៉ា ដែលជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានបញ្ជាដល់មន្ទីររៀបចំដែនដីរាជធានីខេត្តទាំងអស់ ហាមដាច់ខាតមិនត្រូវចុះហត្ថលេខាអោយក្រុមហ៊ុនសាងសង់សំណង់បុរី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានឫតំបន់សំរាកលំហែរកាយ នៅតាមតំបន់ទេសចរណ៍ឡើយ ប្រសិនបើមិនបានភ្ជាប់ជាមួយប្លង់គំរូរប្រព័ន្ធលូរ សំរាប់ធ្វើប្រព្រត្តិកម្មទឹកកខ្វក់ជាមុនសិននោះទេ។ លោក ជា សុផារ៉ា បានអះអាងថា ប្រសិនបើប្រធានមន្ទីរឫមន្ត្រីក្រោមឪវាទរូបណាហ៊ានចុះហត្ថលេខា ដោយពុំបានសិក្សាពីបច្ចេកទេសនៃប្រព័ន្ធទឹកសម្អុយនោះហ្នឹងត្រូវទទួលខុសត្រូវចំពោះមុនខច្បាប់។

ចិន វ៉ាដាច់រុស្ស៊ី ក្លាយជាមហាអំណាចយោធាទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨

ប៉េកាំងៈ ចិន គឺជាប្រទេស ដែលមានកម្លាំងទាហានពេញសិទ្ធិ “ក្របខ័ណ្ឌ” សរុបច្រើនជាងគេបង្អស់លើពិភពលោក ដោយមានកម្លាំងទាហានដល់ទៅ២.២៨៥.០០០នាក់ (ពីរលាន ពីរសែន ប្រាំបីម៉ឺន ប្រាំពាន់នាក់)។ បើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួលទៀត ចិន មានដល់ទៅជាង៧លាននាក់។ ចំណែកអាមេរិកវិញ មានតែជាង១,៧៧លាននាក់ (ជាង១លាន ៧៧ម៉ឺននាក់)ប៉ុណ្ណោះ ហើយបើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួល មានជាង៣លាន២សែននាក់។ ដោយឡែក ឥណ្ឌា ឈរលំដាប់ទី៣ មានទាហានពេញសិទ្ធិ សរុបជាង១លាន ៣២មឺននាក់។ ចំពោះរុស្ស៊ី មានជាង៧៦មឺននាក់ប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៨កន្លងមក ប្រទេសចិន បាននាំមុខរុស្ស៊ី ក្លាយជាប្រទេសមហាអំណាចយោធាទី២ នៅលើពិភពលោក។ ដោយទី១ គឺសហរដ្ឋអាមេរិកដដែល និងទី៣ គឺប្រទេសរុស្ស៊ី។ ដោយសារតែមានការប្រឈមមុខបញ្ហាយោធាកាន់តែខ្លាំងនោះ ចិន បានបង្កើនការធ្វើសមយុទ្ធដល់ទៅជាង១៨ពាន់លើក នៅក្នុងឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩នេះ នឹងកើនឡើងបន្ថែមទៀត។ ឆ្នាំ២០១៨ បានបញ្ចប់ទៅជាងមួយសប្តាហ៍មកហើយ ដោយនៅក្នុងឆ្នាំនោះ គឺជាពេលវេលាដែលកម្លាំងទាហានប្រជាជនចិន ធ្វើសកម្មភាពហ្វឹកហាត់សមយុទ្ធច្រើនបំផុត រហូតដល់ជាង១៨ពាន់លើក នៅគ្រប់ទិសទីក្នុងប្រទេស។ តាមគម្រោង នៅក្នុងឆ្នាំ២០១៩នេះ សកម្មភាពធ្វើសមយុទ្ធហ្វឹកហាត់យោធា នឹងកើនឡើងច្រើនជាងឆ្នាំ២០១៨។

ប្រធាន​សាខាគយ ខេត្តបន្ទាយមានជ័យ ពន្យារអាយុចូលនិវត្តន៍ ដើម្បីបន្ដរក្សាតំណែងខ្លាញ់

បន្ទាយមានជ័យ ៖ ក្រុមមន្ត្រីគយ នៃការិយាល័យគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានខ្សឹបមកប្រាប់នាយ “ក្តាមប្រៃ” នាព្រឹកថ្ងៃនេះថា លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករខេត្តបន្ទាយមានជ័យ បានលើសកាលកំណត់នៃការសុំពន្យារចូលនិវត្តន៍ ដែលកាន់តំណែងបន្តបានរយៈពេល១ឆ្នាំរួចមក ព្រមទាំងផុតជាង១ខែមកហើយនោះ។​ ប៉ុន្តែលោកមិនព្រមចាកចេញពីទ្រនំខ្លាញ់នេះទេ ពោលគឺបន្តពន្យារកំណើតតទៅទៀត បានយ៉ាងរលូន ព្រោះគាត់ជំនាញខ្លាំង ខាងប្រមូលលុយខ្មៅ (លុយពុករលួយ) ជូនមេៗស៊ីចាយស្រីញីអូនបងយ៉ាងត្រជាក់មេជើង។ ​ក្រុម​មន្ត្រី​គយ​ខាងលើនេះ បានខ្សឹបឲ្យនាយ “ក្តាមប្រៃ” បានដឹងបន្ថែមទៀតថា លោក ​ឆែ សុធា ព្រោះតែ​ការ​ចង់ក្តោបក្រសោបមុខតំណែង​ខ្លាញ់​មួយ​នេះ និងស្ថិត​​នៅក្នុង​តំណែង​ពន្យា​រអាយុចូលនិវត្តន៍ផងនោះ លោក​មេ​គយ​រូបនេះ បាន​សម្រុក​ប្រមូល​លុយ​ដាក់​ហោរ​ប៉ៅ ខ្លាំង​ជាង​ពេលណា​ៗទាំងអស់ ដោយសារ​ដឹងខ្លួន​ថា តំណែង​បាន​ដោយ​ពន្យារ​អាយុ​នេះ មិន​ស្ថិត​ថេរ​យូរ​ឡើយ និង​ត្រូវ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​គយ​ សា​រ៉េ​ដាក់​អ្នកថ្មី​ហើយមើលទៅ! អ៊ីចឹងគាត់ខំប្រមូល ដើម្បីយកទៅជូនមេ តាមរយៈខ្សែបណ្តោយរបស់គាត់ រត់ការពន្យារកំណើត១ឆ្នាំទៀត ដោយលើកហេតុផលថា “មានគុណសម្បត្តិរកចំណូលជួយគណបក្សប្រជាជន ចុះពង្រឹងមូលដ្ឋានបានច្រើន និងនៅមានកម្លាំង​មាំមួយក្នុងការបម្រើការងារបាន”។​ ក្រុមមន្ត្រីគយទាំងនោះ នៅបានខ្សឹបឲ្យនាយ “ក្តាមប្រៃ” បានដឹងបន្តទៀតថា កាលពីឆ្នាំកន្លងទៅ

សាលាដំបូង​រាជធានី​ភ្នំពេញ​​ឃុំខ្លួន​បុរស​ម្នាក់​ ករណី​ប្លន់​ស្រី​ស្នេហ៍

ភ្នំពេញៈ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់ និង​បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​កាល​ពី​ថ្ងៃ ១២ មករា ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កង​រាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ​ចាប់​បញ្ជូន​ដល់​តុលាការ​ពី​រឿង​ប្លន់​ស្រី​ស្នេហ៍​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ១ មករា។ លោក​ផាន់ តារា​វុ​ធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​នៃ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា ជន​សង្ស័យ​ម្នាក់​ដែល​ប្លន់​នារី​ម្នាក់​ក្នុង​ផ្ទះ​សំណាក់​នោះ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ហើយ​បន្ទាប់​ពី​សមត្ថកិច្ច​របស់​លោក​ចាប់​បញ្ជូន​កាល​ពី​ថ្ងៃ​ទី​ ១២ មករា។ លោក​ថា៖ «ជន​នោះ​ខាង​ខ្ញុំ​បាន​បញ្ជូនទៅ​តុលាការ​ពី​ម្សិលមិញ (ថ្ងៃ​សៅរ៍) ហើយ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ហើយ»។ លោក​ប្រាប់ថា ជនសង្ស័យ​ឈ្មោះ ឌី​ណា ពុទ្ធិ​សាក់ ហៅ​ទី អាយុ ៣២ ឆ្នាំ រស់​នៅ​សង្កាត់​ចោម​ចៅ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជន​សង្ស័យ​មិន​មែន​ជា​សង្សារ​នារី​រង​គ្រោះ​ទេ តែ​គាត់​ស្គាល់​គ្នា​តាម​ហ្វេសប៊ុក »។ លោក​បញ្ជាក់ថា បើតាម​ចម្លើយ​សារភាព មុន​កើតហេតុ រូបគេ​បាន​ស្គាល់​គ្នា​ជាមួយ​នារី​រង​គ្រោះ​តាម​ហ្វេសប៊ុក។ លុះ​ដល់​យប់​ថ្ងៃទី ១ ខែ​មករា ពួកគេ​បាន​ណាត់​ជួប​គ្នា នៅ​ផ្ទះ​សំណាក់​មួយ​ឈ្មោះ «បៃតង» ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ។ ពេល​ជួបគ្នា​នោះ​រូបគេ​ក៏បាន​ប្លន់​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​នោះ​យក​បាន​ទ្រព្យ​សម្បត្តិ​គិត​ជា​លុយ​ជាង ៣ ពាន់​ដុល្លារ ហើយ​រត់​គេច​ខ្លួន។ លោក​ថា ក្រោយ​គេចខ្លួន សមត្ថកិច្ចអាវុធហត្ថ​រាជធានី បាន​សហការ​ជាមួយ​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឈាន​ដល់​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​កាល​ពី​យប់​ថ្ងៃទី ១១ មករា នៅ​មុខ​ផ្ទះ​សំណាក់

មេបញ្ជាការ កងរាជអាវុធហត្ថថា ក្នុងឆ្នាំ២០១៨ បទល្មើសមានការថយចុះ

ភ្នំពេញៈ បើទោះជាសភាពការណ៍ពិភពលោក មានការវិវឌ្ឍន៍ បត់បែន ស្មុគស្មាញ់ ប្រែប្រួលឥតឈប់ឈរ ដោយសង្រ្គាមប្រឆាំងភេរវកម្ម ជម្លោះប្រដាប់អាវុធ ដែលបណ្តាមកពីការធ្វើបដិវត្តន៍ពណ៌ បញ្ហាទឹកដី ដែនអធិបតេយ្យ សាសនា ជាតិសាសន៍ វិបត្តិនុយក្លេអ៊ែរ សង្គ្រាមពាណិជ្ជកម្ម គ្រោះមហន្តរាយ គ្រោះធម្មជាតិ ជំងឺឆ្លង និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម តែកម្ពុជានៅតែរក្សាបាននូវបរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់សង្គម យ៉ាងល្អប្រសើរនៅក្នុងឆ្នាំ២០១៨ បើធៀបនឹងឆ្នាំកន្លងទៅ ។ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានអះអាង នៅក្នុង ពិធី ប្រជុំបូកសរុបការងារ កងរាជអាវុហត្ថឆ្នាំ២០១៨ និង ផ្សព្វផ្សាយទិសដៅផែនការ ការងារ ឆ្នាំ២០១៩ នារសៀលថ្ងៃទី១៤ មករានេះថា ក្នុងឆ្នាំ២០១៨ បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាបានភាពស្ងប់ស្ងាត់ល្អ ។ បទល្មើសមានការថយចុះ ទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម បើប្រើធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែសកម្មភាពតវ៉ាផ្សេងមានការកើនឡើង ជាពិសេសករណីកូដ្ឋកម្ម និងការប្រមូលផ្តុំមនុស្ស ។ ហើយគ្រោះថ្នាក់ចរាចរណ៍