Day: December 16, 2018

នាង ខ្ញុងរួចខ្លួន ព្រោះសម្ដេច ហ៊ុន សែន អត់ដឹងរឿងពាក់ព័ន្ធនឹងការរិះគន់ខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រោយពីខេត្តព្រះសីហនុ ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់បានធ្លាក់មុខមាត់យ៉ាងខ្លាំងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាអភិបាលខេត្ត ព្រះសីហនុ លោក យន្ត មីន ស្តារឡើងវិញនូវ កិត្តិយស ដែលបានធ្លាក់ចុះ ដោយកត្តាសត្យានុម័ត និងកត្តាអត្តនោម័ត។ ក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “អភិបាលខេត្តព្រះសីហនុ ត្រូវស្តារឡើងវិញនូវកិត្តិយស ដែលបានធ្លាក់ចុះដោយ កត្តាសត្យានុម័ត និងកត្តាអត្តនោម័តឡើងវិញ”។ សម្តេចតេជោបញ្ជាក់ថា នៅពេលសម្តេចមានប្រសាសន៍បែបនេះរួចហើយ កុំឲ្យលឺពាក្យនិយាយថា សម្តេចចធ្វើតាមសំដីអ្នកនេះ អ្នកនោះឲ្យសោះ ព្រោះសំដី ដែលសម្តេចបញ្ជាក់ឡើង នាពេលនេះ មិនបានគាំទ្រទៅលើក្រុមអ្នកលេងហ្វេសប៊ុក មួយក្រុមណានោះទេ ហើយក៏កុំយកសំដី សម្តេចទៅវាយប្រហារគ្នាដែរ ព្រោះសម្តេចមិនបានដឹងថា ពួកអ្នកលេងហ្វេសប៊ុក និយាយពីអ្វីខ្លះនោះទេ ។ សម្តេចបានលើកជាឧទាហរណ៍ថា មានគេលើកឡើងថា សម្តេចនាយកបញ្ជាឲ្យចាប់មីខ្ញុង ព្រោះមិនដឹងមីខ្ញុងនិយាយពីអ្វីផង (ខ្ញុងនិយាយរិះគន់ខេត្តព្រះសីហនុ)។ នាយករដ្ឋមន្រ្តីបានផ្តាំផ្ញើ ទៅក្រុមអ្នកលេងហ្វេសប៊ុកថា បើចង់លេងអ្វីលេងទៅ

នោះ! លោក សម រង្ស៊ី ប្រកាសចូលស្រុកខ្មែរ វិញនៅឆ្នាំ២០១៩

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសពីប្រទេសបារាំងមកថា លោកនឹងវិលចូលមកស្រុកខ្មែរ នៅពេលឆាប់ៗនេះ យ៉ាងយូរត្រឹម នៅឆ្នាំ២០១៩ខាងមុខ ។ ការប្រកាសរបស់អតីត មេបក្សប្រឆាំងនេះ គឺសង្កេតឃើញជាច្រើន លើកមកហើយ ប៉ុន្តែ មិនហ៊ានចូលមកនោះទេ ។ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច ស្វាគមន៍ចំពោះគោលជំហរ ប្រកាសរបស់លោក សម រង្ស៊ី។ ក្នុងវេទិកាសាធារណៈនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ធ្នូ លោក សម រង្ស៊ី បានបញ្ជាក់ថា “ខ្ញុំសូមប្រកាស ខ្ញុំនឹងវិលមកប្រទេសខ្មែរវិញ ដើម្បីនិយាយប្រាប់ ប្រជាពលរដ្ឋថា សម រង្ស៊ីធ្វើអ្វី? អត់ទេបងប្អូន យើងត្រូវតែប្រាប់ប្រជាពលរដ្ឋខ្មែរថាត្រូវតែមានក្បាលម៉ាស៊ីនមួយច្បាស់លាស់ ហើយជាមួយអន្តរជាតិ ក៏អីចឹងដែរ បើយើង គ្មានក្បាលម៉ាស៊ីនតើ យើងនិយាយជាមួយអ្នកណា?”។ លោក សម រង្ស៊ី ក៏អះអាងថា រចនាសម្ព័ន្ធថ្មីរបស់គណបក្សសង្គ្រោះជាតិនឹងចេញជារូបរាងហើយ ។ លោកនឹងមកស្រុកខ្មែរវិញ ដើម្បីឲ្យពលរដ្ឋដឹង និងងើបឈរតតាំងជាមួយសម្តេច ហ៊ុន

ឪពុក​បង្កើត​ ចាប់រំលោភ​កូន​ខ្លួនឯងក្រោយមាន​ផ្ទៃពោះ​ ទើប​បែកការណ៍ និងចាប់ខ្លួន​

ពោធិ៍សាត់​ ៖ ឪពុក​បង្កើត​ធ្វើ​តេស្ដ​កូនស្រី​បង្កើត​ដំបូង​ចាប់​អោប​លូក​ស្ទាប់​អង្អែល​កូន​វ័យ​ដែល​ទើប​ជំទង់​តាំងពី​ឆ្នាំ​២០១៧​ ច្រើន​លើក​ទើប​ចាប់ផ្ដើម​រំលោភ​អំឡុង​ ខែមេសា ២០១៨ ឡើង​មាន​ផ្ទៃពោះ​ទើប​បែកធ្លាយ​ម្ដាយ​ដឹង​ដាក់​ពាក្យបណ្ដឹង​ចាប់ខ្លួន​។ ការ​បែកធ្លាយ​មាន​ផ្ទៃពោះ​ ដែល​ឈាន​ទៅ​រក​ចាប់ខ្លួន​បុរស​ល្មោភកាម​ចាប់​កូនស្រី​ខ្លួនឯង​បង្កើត​រំលោភ​នេះ​ បាន​កើត​នៅពេល​នគរបាល​បាន​បញ្ជូន​សំណុំរឿង​និង​សង្ស័យ​ទៅ​តុលាការ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ផ្ទះ​រុង ស្រ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ តាម លោក​តាន់ ភា​រិ​ទ្ធ អធិការដ្ឋាន​នគរបាល​មូលដ្ឋាន​ស្រុក​ភ្នំក្រវាញ ​បាន​ប្រាប់​នា​ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ នេះ​ឲ្យ​ដឹង​ថា បុរស​សង្ស័យ​ល្មោភកាម​នេះ​ឈ្មោះ សាំង សារុន អាយុ​៤៤​ឆ្នាំ ​គឺ​រស់នៅ​ក្នុងភូមិ​ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ដោយ​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​រុង មក​សួរ​ចម្លើយ​តាំងពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​។ លោក​អធិការ​បន្ត​ថា រឿង​រ៉ា​នេះ​ដោយសារ​ម្ដាយ​ក្មេងស្រី​នាំ​កូនស្រី​មកប្ដឹង​នៅ​ស្រុក​ភ្នំក្រវាញ​ឲ្យ​ចាប់ខ្លួន គឺ​នៅ​ឯ​ស្រុកភូមិ​នាង​រស់នៅ មិន​ហ៊ាន​ប្ដឹង​ទេ​ព្រោះ​បងប្អូន​សាច់ញាតិ​ខាង​បុរស​ជា​ជនសង្ស័យ ត្រូវជា​ប្ដី​នោះ​មាន​ច្រើន​។ លោក​ប្រាប់​ថា តាម​ពាក្យបណ្ដឹង​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម៉​-​គ​-​ធ អាយុ​១៦​ឆ្នាំ បាន​និយាយ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ នាង​តែងតែ​ទៅធ្វើ​ការ​ជាមួយ​ឪពុក​បង្កើត ដែលជា​ជនសង្ស័យ​នោះ​រាល់ថ្ងៃ ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ជនសង្ស័យ​បាន​ឲ្យ​នាង​ដែល​ជា​កូន បើក​ម៉ូតូឌុប​គាត់​រហូត ហើយ​ពេល​មក​ដល់​ទីតាំង​ត្រង់​ផ្លូវ​ស្ងាត់​មនុស្ស​ គាត់​បាន​អោប​នាង​ហើយ​ដៃ​គាត់​រាវ​ខ្លួនប្រាណ​នាង​គ្រប់កន្លែង ដោយ​គំរាម​ដាក់​នាង​មិន​ឲ្យ​ប្រាប់​ម្ដាយ​និង​បងប្អូន​សាច់ញាតិ​អ្នកភូមិ​ណា​ដឹង​ឡើយ បើ​នាង​ហ៊ាន​ប្រាប់​និង​ចាប់​នាង​ជាមួយ​ម្ដាយ​នាង​វាយ​ធ្វើបាប​មិន​ខាន​។ ជនរងគ្រោះ​បាន​រៀបរាប់​ក្នុង​បណ្ដឹង​នោះ​បន្ត​ទៀត​ថា។