Day: October 11, 2018

បន្ទុះភ្នំភ្លើងគំរាមកំហែងពិភពលោក ជាហានិភ័យដែលការពារមិនបាន

សកម្មភាពភ្នំភ្លើងមួយ ដែលបានផ្ទុះនៅក្បែរមាត់សមុទ្រនៃរដ្ឋ Hawaii – Lava ដែលក្រុមអ្នកស្រាវជ្រាវបានថតបាន វាមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ បើសិនជាយើងនៅជិតវាប្រាកដណាស់វាអាចបង្ករជាគ្រោះថ្នាក់ដល់យើងបាន ។ ភ្នំភ្លើងនេះគឺស្ថិតនៅកណ្ដាលសមុទ្រ ហើយភ្នំភ្លើងដែលហៀរទាំងអស់នេះ គឺបានហូរទៅកាន់សមុទ្រ វាប្រៀបដូចជាកោះមួយដែលស្ថិតនៅកណ្តាលសមុទ្រអញ្ចឹង ។ លក្ខណៈនៃភ្នំភ្លើងនោះ មើលទៅក៏ស្អាតម្យ៉ាងដែរ ទាំងការចាប់ប្លង់សកម្មភាពភ្នំភ្លើងហូរចូលសមុទ្រ និងសកម្មភាពផ្សេងៗទៀត នៃភ្នំភ្លើងដែលកំពុងផ្ទុះនិងហូរហៀរចូលទៅក្នុងសមុទ្រ មើលទៅពិតជាស្អាតណាស់។ យើងមិនដឹងថាភ្នំភ្លើងទាំងនោះវាបានផ្ទុះយ៉ាងម៉េចទេ ពីព្រោះនៅក្នុងវីដេអូបង្ហាញតែភាពស្អាតនៃការផ្ទុះភ្នំភ្លើងតែប៉ុណ្ណោះ។ លោកអ្នកអាចទស្សនាវីដេអូដែលបង្ហាញពី ពីសកម្មភាពភ្នំភ្លើងដែលកំពុងតែហៀរនូវកំអែរភ្នំភ្លើងចូលទៅក្នុងសមុទ្រ នេះជាបាតុភូតធម្មជាតិមួយ ដែលបាតុភូតនេះត្រូវតែកើតមានឡើងជាដាច់ខាតបើដល់កំរិតមួយដែលត្រូវកើតឡើង ទោះបីអ្នកប្រាជ្ញវិទ្យាសាស្ត្រខិតខំការពារមិនអោយកើតឡើងក៏ដោយ។ អនាគតផែនដីនេះអាចហ្នឹងឡើងកំដៅខ្លាំងដែលការប្រឈមមុខនៃការផ្ទុះភ្នំភ្លើងដ៏ខ្លាំងមហិមារមិនខានឡើយ។  Credit: Aurora Borealis Observatory – Visit Senja

ឃើញហើយខ្លោចចិត្ត! ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ

សកម្មភាពពលរដ្ឋខ្មែរមួយក្រុមដែលបានធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ មើលហើយពិតជាអាណិតខ្លាំងណាស់ ព្រោះតែខ្លួនក្រទើបធ្វើដំណើរទៅប្រទេសថៃដោយគ្មានប៉ាស្ព័រ សុខចិត្តទៅដោយខុសច្បាប់។ បច្ចុប្បន្ននេះប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ពលករចំណាកស្រុក ច្រើនជាងគេនៅក្នុងទ្វីបអាស៊ីនេះ អ្នកខ្លះ ក៏បានទៅប្រទេសកូរ៉េ អ្នកខ្លះទៀតទៅប្រទេសថៃ អ្នកខ្លះទៀតទៅប្រទេសម៉ាឡេស៊ី និងមានប្រទេសច្រើនទៀតដែលពលរដ្ឋខ្មែរធ្វើចំណាកស្រុក។ រឿងមួយដែលគួរអោយសង្វេគបំផុតគ្រាន់តែប៉ាស្ព័រក៏ពួកគាត់គ្មានលទ្ធភាពអាចធ្វើបានដែរ។ នេះបង្ហាញថា ស្រុករបស់យើងពិតជាមិនអាចរស់នៅបានស្រួលទេ ត្រូវតែសម្រេចចិត្តទៅធ្វើការនៅប្រទេសគេ គ្មានមនុស្សណាចង់បែកបងប្អូននិងគ្រួសារនោះទេ តែដោយសារក្នុងប្រទេសរបស់យើងពិបាករកការងារធ្វើពេក ទោះបីមានការងារធ្វើក៏ប្រាក់ខែមិនអាចចិញ្ចឹមជីវិតនិងគ្រួសារបានស្រួលបួលដែរ។ ដូច្នេះហើយពួកគាត់សំរេចថាទៅធ្វើការនៅប្រទេសគេ ដែលវាអាចមានកម្រៃចំណូលខ្ពស់ជាងប្រទេសយើង ។ បងប្អូនអាចចែករំលែកវីដេអូនេះ ទៅកាន់មនុស្សជាច្រើនទៀតនិង ក្រសួងការងារផងដែរ ដើម្បីជួយពលរដ្ឋខ្មែរឲ្យមានជីវភាពធូរធារ និងមានការងារធ្វើដោយប្រាក់ខែសមរម្យ ។

ស្លុតចិត្ត! បុរសម្នាក់រត់ឆ្លងផ្លូវរទះភ្លើងជំពប់ជើងដួលត្រូវរទះភ្លើងកិន

ស្លុតចិត្តខ្លាំងណាស់ចំពោះវីដេអូ មួយ ដែលថតបាននៅប្រទេសឥណ្ឌាដែលបុរសម្នាក់រត់ឆ្លងកាត់ផ្លូវរថភ្លើង តែត្រូវព្យួរនៅបុករថភ្លើង ហើយត្រូវបានចូលទៅក្រោមក្លៀកបាត់តែម្តង យើងមិនដឹងថាគាត់ស្លាប់រឺរស់ទេប៉ុន្តែជាទូទៅ គ្មានមនុស្សណាឬរបស់អ្វីមួយ ដែលត្រូវរថភ្លើងកិនហើយ អាចមិនមានរបួសនោះទេ គឺមានតែការស្លាប់ប៉ុណ្ណោះ។ អ្នក comment នៅក្នុងវីដេអូនេះ ចេះតែឆ្ងល់ថាហេតុអីបានជាគាត់រត់ ឆ្លងកាត់ផ្លូវរថភ្លើងនៅពេលដែលរថភ្លើងកំពុង តែមកដល់ តែជាអកុសលគាត់បានដួល នៅពេល រថភ្លើង បានមកដល់ទីកន្លែងចំណត ហើយគាត់ក៏បានត្រូវរថភ្លើងកិន ព្រោះរថភ្លើងមិនអាចចាប់ផ្ដើមបានទេ។ លោកអ្នកដែលមើលវីដេអូនេះហើយ សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា សម្រាប់អ្នកដែលនៅក្បែរ ផ្លូវរថភ្លើង រឿងចំណតរថភ្លើងជាដើម សូមមានការប្រុងប្រយ័ត្នជានិច្ចពីព្រោះរថភ្លើងមិនអាចចាប់ប្រាំងបានទេ ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ។

​បដិមា​ព្រះពុទ្ធ​រាប់​ម៉ឺន​អង្គនៅវត្ត​ពុទ្ធ​គី​រី​កម្ពុជា ក្លាយជាកន្លែងចោលសម្រាម និងមើលងាយពុទ្ធរូបទៅវិញ

បើយោងទៅតាមព្រះពុទ្ធរូបដែលបានកសាងឡើងនៅលើភ្នំវត្តពុទ្ធគីរីកាលពីកាលចូលឆ្នាំ ២០១៨ កន្លងទៅថ្មីនេះ ឥឡូវនេះត្រូវបានក្លាយជាកន្លែងអង្គុយសម្រាក នៅលើព្រះពុទ្ធរូបទាំងនោះ និងធ្វើការបោះសម្រាមចោលយ៉ាងអាណាធិបតេយ្យទៅវិញ ដែលជាហេតុធ្វើឲ្យមានការខឹងសម្បារជាខ្លាំងដល់មហាជនដែលតាមដានបណ្ដាញសង្គមហ្វេសប៊ុក ។ នៅលើភ្នំដែលកសាងព្រះពុទ្ធរូប ជាង ២ម៉ឺនអង្គ និងគម្រោងធ្វើការកសាងចំនួន ៨៤០០០អង្គបន្ថែមទៀតនោះ ឥឡូវនេះបានក្លាយទៅជាកន្លែងចោលសម្រាម និងអង្គុយលេងទៅវិញបន្ទាប់ពីមានពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរបស់ខ្មែរ ។ នេះបើយោងទៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលជាកន្លែងផ្ដល់ព័ត៌មានដ៏ពេញនិយមសម្រាប់ប្រទេសកម្ពុជា ។ ក្នុងការចោលសម្រាមទៀតសោតហាក់បីដូចជាមានការមិនពេញចិត្តជាខ្លាំងដល់កន្លែងពុទ្ធបូជា ដែលមានរូបសំណាកព្រះពុទ្ធជាច្រើនអង្គ ហើយអ្វីដែលជារឿងមិនគួរធ្វើទៀតនោះ គឺអ្នកដែលទៅកម្សាន្ដទាំងនោះបែរជាធ្វើការអង្គុយមុខព្រះពុទ្ធរូប និងធ្វើការលេងព្រះកេស្ដពុទ្ធបដិមាទាំងនោះ ធ្វើដូចជារឿងធម្មតាទៅវិញ ។ សូមបញ្ជាក់ថារូបភាពត្រូវបានយកពីបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ ៖

លោតចុះមកខ្ពស់យ៉ាងនេះហើយ មិនគួអោយជឿគាត់អាចនៅមានជីវិត

មិនមែនលេងសើចនោះទេវីដេអូមួយហាក់ដូចជាមានពេលនេះចឹងបុរសម្នាក់បានលោតពីលើស្ពានយ៉ាងខ្ពស់ តែដែលនឹកស្មានមិនដល់នោះគាត់មិនមានគ្រោះថ្នាក់អ្វីនោះទេ គាត់លោតមកនោះស្រែកយ៉ាងសប្បាយពេលធ្លាក់មកដល់ក្រោមមួយទំហឹង​ ដែលមិនសង្ឃឹមថាហ្នឹងអាចរស់រានមានជីវិត។ ទស្សនាដំបូងស្មានតែគាត់ នឹងត្រូវគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ តែនេះប្រហែលជាគាត់មានសមត្ថភាពពិសេសអ្វីមួយហើយ ដែលលោតចុះមកពីលើស្ពានយ៉ាងខ្ពស់ដូច្នេះហើយនៅតែមិនបានបាត់បង់ជីវិត។ ប្រភពព័ត៌មាននិងវីដេអូនេះគឺផេកបរទេសជាអ្នកបង្ហោះនោះទេ ហើយមានមនុស្សខ្លាចជាង 666 k និងអ្នក comment 114k ហើយអ្នកចែករំលែកចំនួន 1 លាននាក់ និងអ្នកទស្សនាជាង 33 និងអ្នកទស្សនាជាង 33 លានដង។ យើងមើលទៅហាក់ដូចមិនមែនកាត់តនោះទេវា ដូចជាមែនទែនអញ្ចឹង តែយើងក៏មិនទាន់ដឹងច្បាស់ថាវីដេអូនោះមែនទែនឬក៏កាត់តនោះទេ តែយ៉ាងណាក៏យើងអាចវាយតម្លៃបានដែរ ពីព្រោះកម្ពស់ខ្ពស់ណាស់ បើធ្លាក់មកហើយបើតាមយើងគិតវាមិនសមនឹងរស់នោះទេ។

ក្រុមហ៊ុនលាយប៉ូតុងមួយនៅក្រុងព្រះសីហនុ បង្ហូរទឹកកខ្វក់មកលើផ្លូវ

នៅខេត្តកំពង់សោមបច្ចុប្បន្ន គឺកំពុងតែកើនឡើងនូវភាពអនាធិបតេយ្យជាច្រើន វាបានបង្កនូវភាពវឹកវរ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាព រអ៊ូរទាំខ្លាំងណាស់ ជាពិសេសការមករស់នៅរបស់ជនជាតិចិន ដែលបង្ករតែភាពអនាធិបតេយ្យ បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសការបើកបរគ្មានសណ្ដាប់ធ្នាប់តែម្ដង ។ នៅថ្ងៃទី 8 ខែតុលាឆ្នាំ 2018 account មួយដែលមានឈ្មោះថា មនោសេរីសួរបានបង្ហោះឲ្យឃើញ ពីភាពគ្មានសណ្ដាប់ធ្នាប់ ខ្វះសីលធម៌របស់ អ្នកមានម្នាក់ដែលបង្ហូរទឹក ពីរបងរបស់ខ្លួន ចូលមកកាន់ផ្លូវដែលប្រជាពលរដ្ឋជិះកាត់ ជារៀងរាល់ថ្ងៃ ដែលមានទីតាំងស្ថិតនៅផ្លូវចូលទៅរាំចាក់យូសីន នៅ ភូមិ 1 សង្កាត់ 1 ក្រុងកំពង់សោមខេត្តកំពង់សោម គាត់ថតបណ្ដើរហើយបានអំពាវនាវ ដល់តំណាងខេត្តនិងអភិបាលខេត្ត ដែលគ្រប់គ្រងនៅទីនោះ ឲ្យជួយអន្តរាគមន៍និងមើលការខុសត្រូវ ដែល ម្ចាស់របងនេះបានបង្កភាពអនាធិបតេយ្យ ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ទៅមកនៅទីនេះ វាមិនត្រឹមតែប៉ះពាល់ដល់ប្រជាប្រិយពេលគឺវាបានប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលនាំឲ្យខូចខាត ពិសេសគឺកាកសំណល់ដែលប្រមូលផ្ដុំដែលបានពីទឹកហូរនៅលើផ្លូវតែម្តង មិនមែនតែពីរនាក់ទេគឺស្ទើរតែពាសពេញទីក្រុងព្រះសីហនុហើយដែលបច្ចុប្បន្នមានភាពអនាធិបតេយ្យខ្លាំងបំផុត អាចមកពីស្នាដៃរបស់ជនជាតិចិន និងអ្នកមានជនជាតិចិន ដែលពួកគេធ្វើបំផ្លាញស្រុកខ្មែរទាំងមូលតែម្ដង ដោយសារឥទ្ធិពលនៃលុយរបស់គេ គេអាងថាខ្លួនគេ មានលុយ មានអ្វីៗគ្រប់យ៉ាង គេចង់ធ្វើអ្វីក៏បាន ដូច្នេះទើបគេមិនខ្វល់ថាទីនេះស្អាតឬមិនស្អាតទេ សំខាន់ឲ្យតែបានប្រយោជន៍របស់គេ គេអត់ខ្វល់ឡើយ ។ សូមទស្សនាវីដេអូដែលបង្ហោះដោយ

គ្រោះថ្នាក់ចៃដន្យកើតឡើងស្ទើរតែមិនគួអោយជឿ ឈរសុខៗស្រាប់តែ…

ក្រៅប្រទេស៖ ពិតជាមិនគួរអោយជឿសោះ គ្រោះថ្នាក់ពិតជាមើលមិនឃើញមែន ឈរសុខៗស្រាប់តែគ្រោះថ្នាក់បានកើតឡើងដោយមានរថយន្តមួយបើជ្រុលចង្កូត ដោយគេចពីរថយន្តមួយទៀតក៏បានមកបុកនឹងផ្លាកសញ្ញា ហើយផ្លាកសញ្ញាក៏បោកត្រូវក្បាលបុរសម្នាក់នោះមិនដឹងថាអាចរស់រានមានជីវិតឫយ៉ាងណា។ វាពិតជានឹកស្មានមិនដល់សោះថាគ្រោះថ្នាក់បែបនេះវាអាចកើតឡើងបាន វាអាចចាត់ទុកជាគ្រោះដ៏អាក្រក់មួយក្នុងជីវិតរបស់គាត់ ដែលមិននឹកស្មានដល់សោះថាវាអាចទៅរួចក្នុងរឿងហ្នឹង រឿងខ្លះពេលវាបំរុងកើតគឺវាកើតឡើងទាល់តែបាន មិនថាស្ថិតក្នុងកាលះទេសៈណាទេ គឺអាចកើតឡើងបានទាំងអស់។ ក្នុងវីដេអូមួយនេះបានអោយឃើញថាបុរសម្នាក់នេះគាត់គ្រាន់តែឈរចាំឆ្លងផ្លូវតែប៉ុណ្នោះ តែជាអកុសល្យ ត្រូវបានរថយន្តដែលគេចពីរថយន្តឆ្វេរចង្កូតមកបុកផ្លាកសញ្ញាចរាចរណ៍ ហើយផ្លាកសញ្ញាចរាចរណ៍ក៏បោកត្រូវក្បាលបុរសម្នាក់នោះធ្វើអោយគាត់ដួលភ្លាមៗតែម្តង ហេតុការណ៍នេះគឺបានកើតនៅក្រៅប្រទេស យ៉ាងណាក៏ជាការពន្ញាក់ស្មារតីអោយមហាជនមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចផងដែរពេលធ្វើអ្វីមួយ ឬពេលធ្វើដំណើរទៅទីសាធារណៈផ្សេងៗ ។ វីដេអូខាងលើនេះអាចជាហេតុផលដែលបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ!

ស្ត្រីម្នាក់ធ្វើបាបកូនយ៉ាងព្រៃផ្សៃដោយយកស្កុតរុំម៉ាត់ ខុសច្បាប់សិទ្ធមនុស្ស

វីដេអូមួយដែលបានបង្ហាញពីភាពអមនុស្សធម៌របស់ម្ដាយ វាមើលទៅមិនសមទំនងសោះ ជាទូទៅក្មេងតែងតែមានការរពឹស លេងនេះលេងនោះហើយ តែមិនសមអ្នកម្ដាយ ដល់ថ្នាក់យកស្គុតរុំមាត់ រោមជើងរោមដៃ មិនឲ្យនិយាយស្រែក និងលេងអ្វីឡើយ គឺចង់ឱ្យកូននៅមួយកន្លែង សូម្បីតែយំស្រែកក៏មិនឲ្យដែរ។ តើនេះឬដែលហៅថាសេចក្តីស្រឡាញ់ ម្ដាយចំពោះកូន បើខំបង្កើតគ្នាមកហើយ គឺចង់ឃើញគ្នាមានសេរីភាព មានសុខភាពផ្លូវចិត្ត និងផ្លូវកាយ គឺឪពុកម្ដាយសប្បាយចិត្តណាស់ហើយ យើងដឹងច្បាស់ណាស់ ជាទូទៅក្មេងភាគច្រើនពេលធំឡើងបន្តិច គឺពួកគេរវល់ណាស់ មានតិចតួចប៉ុណ្ណោះ ដែលសម្ងំស្ងៀមស្លូតបូត តែក្មេងខ្លះព្រោះពឹសរពឹស យកតែមែនទែន តែយ៉ាងណាក៏យើងជាម្ដាយ មិនគួរធ្វើបែបនេះចំពោះកូនឡើយ វាមើលទៅហាក់ដូចជាគ្មានមនុស្សធម៌សោះ។ មិនបាច់តែអ្នកណាទេ បងប្អូនអាចវិនិច្ឆ័យបានហើយ ពិសេសអ្នកដែលមាន កូនប្រុសស្រីគ្រប់រូប ពួកគេតែងតែមានការរពឹសខ្លះហើយ ពួកគេអាចទៅលេងនេះ ទៅលេងអីផ្សេងៗជាគ្រឿងនាំឱ្យមានគ្រោះថ្នាក់ ឬខូចខាតរបស់ទ្រព្យ ដូច្នេះយើងជាម្តាយឪពុក គឺត្រូវចាត់ចែងមើលការទទួលខុសត្រូវ ឲ្យបានដិតដល់មិនអោយក្មេងរពិសខ្លាំងនោះទេ តែម្ដាយនៅក្នុងវីដេអូខាងលើនេះ អាចមកពីគាត់ខ្ជិល រឿងគាត់រវល់ធ្វើអ្វីមួយ ដែលជាប្រយោជន៍របស់គាត់ ទើបដល់ថ្នាក់ចងមាត់កូនចងដៃ ចងជើងមិនឲ្យគ្នាដើរឬធ្វើអ្វីផ្សេងៗ ជាពិសេសការយំស្រែកតែម្តង ។ សូមបងប្អូនទស្សនាវីដេអូខាងលើនេះ ដើម្បីវិនិច្ឆ័យទាំងអស់គ្នា៖

សាច់ជ្រូកខូចគុណភាព! បងប្អូនដែលពិសារសាច់ជ្រូក សូមប្រយ័ត្ន!

ខេត្តបាត់ដំបង៖ តាមរយៈអាខោនFacebookមួយដែលបានបង្ហោះពីសាច់ជ្រូកដែលបានទិញពីផ្សារណាត់នៅទីរួមខេត្តបាត់ដំបង វាដែលគួរអោយញញឺតនោះគឺសាច់ជ្រូកមើលទៅហាក់គូរអោយខ្ពើមខ្លាំងណាស់ សាច់ជ្រូកដែលអាខោននេះបានបង្ហោះគឺជាសាច់ជ្រូកដែលផ្ទុកសារធាតុគីមី ដែលនាំចូលពីប្រទេសវៀតណាម ដែលនាំអោយប៉ះពាល់ដល់សុខភាពជាខ្លាំងដល់អ្នកបរិភោគសាច់ជ្រូកនះ ។ សភាពនៃសាច់ជ្រូកនេះគឺសភាពរលួយបើតាមអ្នកទិញសាច់ជ្រូកបាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះ។ ហើយគាត់បានប្រាប់អ្នកដែលរស់នៅបាត់ដំបងថា បើទៅទិញអាហារនៅផ្សារណាត់ សូមមានការប្រុងប្រយ័ត្នជានិច្ច ចំពោះសាច់ជ្រូក ឬសាច់អ្វីក៏ដោយ គឺត្រូវមើលអោយមែនទែនមុនទិញយកមកបរិភោគ។ នេះយើងមិនទានដឹងថាជាស្នាដៃរបស់វៀតណាមឬខ្មែរនោះទេ យើងអាចដឹងថាការចាក់ថ្នាំនេះគឺដើម្បីទុកអោយបានយូររាប់ខែដើម្បីបានលក់ចំណេញ កុំអោយខាតដល់ខ្លួនតែប៉ុណ្ណោះ ។ វាពិតជាគួរអោយខ្លាចខ្លាំងណាស់ នៅពេលដែលប្រទេសកម្ពុជាយើងមានជនជាតិវៀតណាមមករស់នៅច្រើន ហើយពិសេសនោះគឺពួកគេសុទ្ធតែប្រកបអាជីវកម្មេនះផងដែរ ។ គេធ្វើបែបនេះគឺដើម្បីអោយខ្មែរមានជម្ងឺហើយស្លាប់លឿន ដើម្បីនឹងងាយយកដីខ្មែរបានឆាប់រហ័ស ។ សូមបងប្អូនចែករំលែកអោយបានច្រើនផង!  ប្រភព៖ ហ្វេសបុក

ភ្ញាក់ផ្អើលខ្លាំងពេកឡើងសន្លប់ ខ្លះរត់ព្រលឹងចុងសក់ ក្នុងថ្ងៃខួបកំណើត…

ក្នុងវីដេអូមួយនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់អំពីការជួបជុំក្រុមគ្រួសាររបស់ពួកគាត់ ដោយក្នុងគ្រួសាររបស់ពួកគាត់ម្នាក់ដែលនៅក្នុងចំណោមហ្នុង គាត់ត្រូវដល់ថ្ងៃគំរប់ខួបកំណើតអាយុរបស់គាត់ដែលគេហៅថា(Birthday) នេះជាការដែលធ្វើអោយភ្ញាក់ផ្អើលដ៏ប្លែកមួយដែលក្នុងពិភពលោកស្ទើរតែរកគ្មាន ប្រិយមិត្តមើលចុះការដែលពួកគេចង់ធ្វើអោយភ្ញាក់ផ្អើលក្នុងវេលាហ្នឹង គឺថាម្នាក់ៗគឺអ្នកខ្លះស្រែកហើយសន្លប់នៅហ្នឹងកន្លែង អ្នកខ្លះស្រែកហើយរត់សឹងតែដាច់កជើងចោល េវាពិតជាគួអោយអស់សំណើចណាស់ ដែលពួកគេរកនឹកធ្វើរឿងដូច្នេះបាន។ តើប្រិយមិត្តធ្លាប់មានគេស្ព្រាយបែបភ្ញាក់ផ្អើលបែបណាខ្លះ Free Comment !