Day: October 9, 2018

វិធីលាងសម្អាតទូរស័ព្ទ ១នាទី អ្នកនឹងបានទូរស័ព្ទថ្មី ប៉ុន្តែហាមអនុវត្តន៍ (Video)

ជាដំបូងអ្នកត្រូវធ្វើការដោះសម្អាតវាដោយប្រើប្រាស់អំបិល និងក្រូចឆ្មារ ។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ គឺ យកក្រូចឆ្មារលាយអំបិលហើយធ្វើការជូតសម្អាតអេក្រង់ និងខ្នងទូរស័ព្ទរបស់អ្នកថ្នមៗ ។ ក្រោយមកយកច្រាសដុសធ្មេញរបស់អ្នកជូតសម្អាតវាបន្ថែមទៀត ព្រមទាំងយកច្រាសដុសធ្មេញមកដុសផងដែរ ។ បន្ទាប់មកដោះថ្មទូរស័ព្ទអ្នកចេញ ហើយលាងនឹងទឹកស្អាតប្រហែលមួយសន្ទុះ ។ យកវាទៅហាលដូចហាលខោអាវអ្នកអ៊ីចឹងដើម្បីឲ្យស្ងួត ។ ទុកវាឲ្យស្ងួតក្រោមកម្ដៅថ្ងៃហើយ បន្ទាប់មកធ្វើការប្រមូលវាទាំងអស់បោះចោលក្នុងធុងសម្រាម ហើយទិញទូស័ព្ទថ្មី នោះអ្នកនឹងបានថ្មីដូចបំណងមិនខាន ។ ជាទូទៅវិធីលាងសម្អាតទូរស័ព្ទ អ្នកមិនចេះសម្អាតតែងតែទៅរកជាង ដើម្បីឲ្យគេជួយដុះខាត់ ព្រោះប្រហែលជាអ្នកមិនអាចធ្វើវាឲ្យស្អាតបានខាងក្នុងបានទេ ។ ជាការពិតណាស់ក្នុងវីដេអូនេះនឹងបង្រៀនអ្នកឲ្យចេះដុសសម្អាតទូរស័ព្ទអ្នកដោយខ្លួនឯង ដែលអ្នកស្ទើរតែមិនជឿថា អ្នកកំពុងចាញ់បោកវីដេអូមួយនេះ តែសូមជម្រាបថាវាគ្រាន់តែជាវីដេអូកម្សាន្ដប៉ុណ្ណោះ ។

ត្រូវសើច ឬ ត្រូវយំ បើមិនទាន់ដឹងអីផងចង់បានសង្សារបាត់ហើយ!

ពិត​ជា​រឿង​ដែលគួរឲ្យអស់សំណើចខ្លាំងណាស់ដែលក្មេងៗមានអាយុចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ ពួកគេទាមទារចង់បានមិត្តប្រុស ឬមិត្តស្រី។ នៅពេលដែលឪពុកម្ដាយរបស់គេបដិសេធពួកគេបានស្រែកយំខ្លាំងៗ ហើយខ្លះទៀតក៏សួរសំណួរទៅឪពុកម្ដាយរបស់ពួកគេ ហេតុអ្វីបានជាមិនអាចឲ្យគេមានមិត្តប្រុស ឬមិត្តស្រីបាន? ហើយតើពួកត្រូវរង់ចាំដល់ពេលណា? មើលទៅពួកគេគួរឲ្យស្រលាញ់ខ្លាំងណាស់។

ទស្សនាការភ្នាត់ស្នៀតរបស់ក្រុមអ្នកសារពត៌មាននៅពេលកំពុងផ្សាយពត៌មាន

ទោះ​ជា​មាន​ការរៀបចំមុនពេលចាក់ផ្សាយក៏ដោយ​​ ប៉ុន្តែក្រុមអ្នកអានសារពត៌មាន ឬអ្នកយកពត៌មានទាន់ហេតុការណ៍ នោះទេពួកគេនៅតែអាចភ្លាត់ស្នៀត ឬជួបហេតុការណ៍ចៃដន្យដែលមិនបានគ្រោងទុកជាដើម។ ជាក់ស្ដែងការភ្លាត់ស្នៀតទាំងអស់នោះអាចកើតឡើងនៅឆាក ការផ្សាយផ្ទាល់ ឬពេលដែលពួកកំពុងថត។ ចំពោះការភ្នាត់ស្នៀតទាំងនោះមានដូចជា​ ការ​ដួល ការអង្គុយខុសបច្ចេកទេស ការលេចចេញនូវចំណុចសំខាន់ ។ល។ វីដេអូ​ខាងក្រោម​បាន​បង្ហាញ​ការ​ភ្លាត់​ជា​ច្រើន​របស់​តារា​ល្បីៗ។ តោះ​ ទៅ​មើល​ទាំង​អស់​គ្នា៖