Day: October 8, 2018

អស្ចារ្យម៉ង!​ បុកគ្នាហើយខ្លួនអត់អីសោះ ពេលមានគេឃើញខ្លួនបែរជាធ្វើដួលសន្លប់ដែរ!​ (Video)

បរទេស ៖ ជនបរទេសមួយបានបុកគ្នានៅលើដងផ្លូវ ដោយការមិនប្រុងប្រយ័ត្ន និងការបើកបរល្បឿនលឿន ដោយសារម៉ូតូមួយធ្វើការបើកបរ បម្រុងឆ្លងផ្លូវ ហើយឡានសមួយគ្រឿងបានបើកបរបញ្ច្រាសទិញបត់របស់ម៉ូតូនោះ ធ្វើឲ្យបុកពេញទំហឹង ប៉ុន្តែម៉ូតូមិនបានគ្រោះថ្នាក់ធំដុំអ្វីឡើយ ព្រោះក្រោយកើតហេតុម្ចាស់ម៉ូតូអាចងើបឡើងដើរទៅមើលឡាន ។ អ្វីដែលគួរឲ្យអស់សំណើចបំផុតក្នុងវីដេអូនេះ គឺម្ចាស់ម៉ូតូដែលខ្លួនគ្មានរបួសបន្ដិចសោះបែរជាធ្វើការដេកដួលផងដែរបន្ទាប់ពីមានអ្នករត់រ៉ឺម៉កកង់បីបានមកទាន់ហេតុការណ៍នោះ ទំនងរត់មិនទាន់ ទើបធ្វើជាដេកដួលដូចជាខ្លួនរបួសតែម្ដង ។ ជាក់ស្ដែងណាស់ ម៉ូតូជាអ្នកបង្កហេតុ ព្រោះតែការបើកបរមិនគោរពច្បាប់ និងមិនមើលលិចកើតមុននឹងឆ្លងផ្លូវ ដែលបណ្ដាលឲ្យឡានបើកបរលើដងផ្លូវមិនអាចទប់ជំហរជាប់ទាន់ពេល ដែលធ្វើឲ្យមានគ្រោះថ្នាក់តែម្ដង ។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

លេងអ៊ីចឹងៗអ្នកណាមិនខ្លាច បើឡើងមកកាច់ខ្លួនពេញឆាកដូចមនុស្សពីងពាង

ថ្មីទៀត​ហើយ​សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​ America’s Got Talent សប្ដាហ៍​ថ្មី​ ពេល​បេក្ខជន​ម្នាក់​ឡើង​មក​បង្ហាញ​ខ្លួន​លើ​ឆាក។ Troy James គឺជា​បុរសមាឌធំមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ពត់ពែន​ខ្លួន​ ទន់​មិន​ធម្មតា​ និង​រហ័ស​បំផុត​ ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ដែល​កំពុង​ទស្សនា​ស្រែក​ភ័យ​គ្រប់​គ្នា។ ទោះ​បី​ចេញមក​ភ្លាម​ លោក​និយាយស្ដីគួរឲ្យ​ស្រឡាញ់ តែ​នៅពេល​ចាប់​ផ្ដើមសម្ដែង​ កាយវិការ​របស់បុរស​រូប​នេះ​ ​បាន​ធ្វើ​ឲ្យ​គ្រប់គ្នាខ្លាចបំផុត។ Troy ប្រៀប​ដូចជា​មនុស្ស​ពីងពាង ហក់​ផ្លោត​លឿនៗ និង​កាច់​ខ្លួន​បាន​គ្រប់​បែប​បទ។ ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​ គណៈកម្មការ​ និង​ពិធីការិនី​ពិត​ជា​មាន​ភាព​ភ័យ​ខ្លាច​នឹង​ឈុត​ឆាក​សម្ដែង​នេះ​ណាស់ ហើយក្នុង​នោះ​ខ្លះ​សឹង​តែ​បិទ​ភ្នែក​មិន​ហ៊ាន​មើល​មុខ​ Troy ចំ​ផង៕