Day: October 7, 2018

ប្លែកៗក្នុងពិភពលោក ក្មេងប្រុសម្នាក់មានជើងដុះចេញពីពោះពីរថែមទៀត

ពិតជាអាណិតខ្លាំងណាស់ចំពោះក្មេងប្រុសម្នាក់ដែលមានជើងបួនដែលជើងពីរទៀតនោះ គឺបានចេញពីខ្លួនរបស់គាត់ ក្មេងប្រុសម្នាក់នេះគឺគាត់ជាជនជាតិឥណ្ឌា ទោះបីជាយ៉ាងណាក៏ដោយសេចក្តីអាណិត សេចក្តីស្រលាញ់គឺមានគ្រប់ពេល សម្រាប់ជីវិតរបស់មនុស្ស មនុស្សគ្រប់គ្នាមានការអាណិតចំពោះក្មេងម្នាក់នេះខ្លាំងណាស់ ដែលកើតមកមានជីវិតមួយនឹងគេដែរប៉ុន្តែជាអកុសលគាត់មានរូបកាយខុសពីគេ គឺគាត់មានជើងពីរទៀតដែលដុះចេញពីខ្លួនរបស់គាត់។ មនុស្សគ្រប់គ្នាចេះតែឆ្ងល់ថាតើគាត់រស់ពិបាកយ៉ាងណាទៅ នៅពេលដែលគាត់មានលក្ខណៈបែបនេះ? អារម្មណ៍ជាមនុស្សពិតណាស់ នៅពេលដែលឃើញមនុស្ស ដូចគ្នាមានលក្ខណៈខុសពីគ្នាបែបនេះ ពិតជាសង្វេគក្នុងជីវិតនេះ មិនថាអារម្មណ៍គេមិនថាអារម្មណ៍យើង គឺពិតណាស់ មិនចង់ឲ្យកូនចៅរបស់យើង កើតមកមានលក្ខណៈបែបនេះទេ ទាំងអាណិតទាំងសង្វេគចិត្តខ្លោចផ្សាខ្លាំងណាស់។ សូមបងប្អូនទស្សនាវីដេអូនេះហើយពិចារណា ទាំងអស់គ្នាហើយជួយចែករំលែកផង៖  ប្រភព៖​ ហ្វេសបុក

គ្រោះថ្នាក់បណ្តាលមកពីរបស់ក្មេងលេង សូមឪពុកម្តាយទាំងឡាយប្រុងប្រយ័ត្ន

វីដេអូមួយដែលបង្ហាញ ពីសកម្មភាពរបស់មាតាបិតា ដែលមិនបានប្រុងប្រយ័ត្នចំពោះកូនចៅ ឲ្យពួកគេលេងរបស់របរដែលក្មេងចង់លេង តែក្មេងៗមិនដែលគិតថានោះជារបស់លេងឫមិនលេងឡើយ ពួកគេឃើញទំនងញាំបានក៏យកញ៉ាំទៅ តែជាអកុសលវាបណ្ដាលឱ្យមានគ្រោះថ្នាក់ អាចធ្វើឱ្យក្មេងផ្ទះបំពង់ក ឬថប់ដង្ហើម អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ មាតាបិតាគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះបញ្ហាទាំងអស់នេះ កុំឲ្យភាពអកុសលកើតឡើងនៅពេលលោកអ្នក មិនបានប្រុងប្រយ័ត្ន។ យើងដឹងហើយថាក្មេងក្មេង ចូលចិត្តលេងណាស់ដូចជាដីឥដ្ឋ ឬក៏របស់ ជ័រផ្សេងៗទៀត ដែលជារបស់ដែលពួកគេចូលចិត្តលេង តែក្មេងក្មេងខ្លះគាត់មិនបានដឹងនោះទេ ថាវាមិនអាចញ៉ាំបាន ពីព្រោះគាត់មិនទាន់ដឹងក្តីនៅឡើយ ដូច្នេះមានតែមាតាបិតាទេដែលជាអ្នកប្រុងប្រយ័ត្ន។ វីដេអូខាងលើនេះអាចជាមេរៀនបង្ហាញពីសកម្មភាពក្មេងដែលបានគ្រោះថ្នាក់ដោយសារដីឥដ្ឋនិងរបស់ជ័រទាំងនោះ ៖  ប្រភព៖ ហ្វេសបុក

ថ្ងៃស៊យរបស់ចោរប្លន់មិនបានសំរេច ត្រូវជនរងគ្រោះបើកឡានដេញបុកវិញ

វីដេអូមួយដែលបានបង្ហាញពីមនុស្សស្រីម្នាក់ត្រូវបានចោរមួយក្រុមប្លន់ ឲ្យនាងចេញពីឡាន ដើម្បី ប្លន់យកឡាន តែនារីដែលត្រូវចោរប្លន់ ។គាត់មានស្មារតីរបស់គាត់ រឹងពឹង ដែលនាំឲ្យគាត់អាចតដៃជាមួយនឹងក្រុមចោរទាំងនោះបាន ដោយគាត់បានថយឡានបុកឡានរបស់ក្រុមចោរ ធ្វើឲ្យក្រុមចោរទាំងនោះភ័យខ្លាច រួចរត់ចូលឡានទៅវិញ ហើយនាងបានខំថយបុក ថែមទៀត ធ្វើអោយ ក្រុមចោរទាំងនោះ រត់ចុះពីឡាន រួចរត់ចេញទៅបាត់។ វាក៏ជារឿងសំណាងមួយដែរ ដែលក្រុមចោរទាំងនោះមិនបានបាញ់នាង បែរទៅជាភ័យខ្លាចនាងទៅវិញ ហេតុការណ៍នេះបានកើតឡើងនៅប្រទេសអាមេរិក បន្ទាប់ពីមានហេតុការណ៍នេះហើយប៉ូលិសក៏បានចុះមកដោះស្រាយ ដើម្បីស្វែងរកកំណត់ហេតុ។ វាក៏ជាគំរូមួយយ៉ាងល្អខ្លាំងណាស់ សម្រាប់មនុស្សដែលត្រូវបានចោរប្លន់ជាច្រើនផ្សេងទៀត កុំឲ្យមានការភ័យខ្លាច ពេលត្រូវចោរប្លន់ យើងត្រូវមានស្មារតីរឹងពឹង ដោយមិនចង់ញាំនឹងសត្រូវ បើអាចធ្វើអ្វីបានគឺត្រូវតែធ្វើវា។ សូមទស្សនាវីដេអូសកម្មភាពទាំងនេះដែលថតបានដោយកាមេរ៉ាតាមផ្ទះ៖

ហេតុតែប្រទេសគេជឿនលឿន សូម្បីសត្វក៏ចេះគោរពច្បាប់ចរាចរណ៍ដែរ

មនុស្សបានចំណាយលុយនិងពេលវេលាជាច្រើនដើម្បីហ្វឹកហាត់សត្វដែលពួកគេចិញ្ចឹមឲ្យចេះស្ដាប់ចេះយល់នូវភាសាររបស់មនុស្ស តែជាចុងក្រោយសត្វទាំងនោះមួយចំនួួនបែរជាអត់ខ្វល់ពីអ្វីទាំងអស់ ហើយក៏មានមួយចំនួួនទៀតចេះស្ដាប់និងគួរឲ្យស្រឡាញ់ណាស់ដែរ ហើយកាន់តែពិសេសទៀតនោះគឺមួយចំនួនផ្សេងទៀតមិនបាច់ហ្វឹកហាត់ក៏អាចធ្វើរឿងដែលនឹកស្មានមិនដល់បានដែរ។ នៅលើលោកនេះមានរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង ហើយរឿងទាំងនោះបើមិនបានឃើញដោយផ្ទាល់ភ្នែកនោះក៏យើងគ្មានថ្ងៃជឿដែលថាវាជាការពិតបាកកើតឡើងពិតប្រាកដមែន។ ហើយរឿងដែលនឹកស្មានមិនដល់មួយក្នុងចំណោមរឿងជាច្រើននោះគឺសត្វទាប្រាំបីក្បាលរង់ចាំឆ្លងផ្លូវ ដោយពួកវាបានគោរពតាមភ្លើងសញ្ញាចរាចរណ៍ដែលបានបង្ហាញ។

«ប្រទេសឡាវ»ត្រូវវៀតណាមគ្រប់គ្រងស្ទើរតែពេញផ្ទៃប្រទេសទៅហើយ នៅតែសប្បាយកើតទៀតហ្ន៎!

វាពិតជាគ្រោះថ្នាក់ពេកហើយដែលប្រទេសមួយត្រូវបានគ្រប់គ្រង ឬកាន់កាប់ដោយប្រទេសដទៃនោះ។ ប្រទេសនីមួយៗក្នុងពិភពលោក គេតែងតែចង់បានឯករាជ ចង់បានអធិបតេយ្យភាពលើទឹកដីរបស់ខ្លួន ដោយមិនឲ្យប្រទេសណាមួយមកគ្រប់គ្រងឡើយ។ ពាក្យថារស់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃ គឺពិតជាមានភាពលំបាកណាស់ ពោលគឺលំបាកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសិទ្ធិសេរីភាពផ្សេងៗ។ ប្រទេសឡាវសព្វថ្ងៃ គឺត្រូវបានគេដឹងថាជាប្រទេសមួយដែលកំពុងតែរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមទៅហើយ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន សុទ្ធត្រូវគ្រប់គ្រងដោយជនជាតិវៀតណាមផង និងជនជាតិឡាវផង។ ម្យ៉ាងវិញទៀត នៅតាមសាលារៀន និងនៅតាមទីសាធារណៈនានា គេតម្រូវឲ្យលើកទង់ជាតិទាំងពីរ គឺទង់ជាតិឡាវមួយ និងទង់ជាតិវៀតណាមមួយ។ ដូច្នេះ ប្រទេសឡាវ កំពុងតែឈានទៅរកភាពមហន្តរាយបណ្ដើរៗហើយ៕ ប្រភព៖ ហ្វេសប៊ុក

ក្មេងៗមួយក្រុមនេះពិតជាគួរឲ្យស្រលាញ់ណាស់ ទោះមិត្តពិការក៏មិនរើសអើង

មនុស្សគ្រប់រូបត្រូវបានគេឲ្យតម្លៃស្មើៗគ្នានៅក្នុងសង្គម ដោយមិនប្រកាន់ឋានៈ បុណ្យសក្ដិ កេរ្ដិ៍ឈ្មោះ ពណ៌សម្បុរ ឬជាតិសាសន៍ឡើយ។ មិនប្រកាន់ថែមទៀតនោះគឺ មនុស្សបែបណាទោះមានកាយសម្បទាគ្រប់គ្រាន់ ឬខ្វះចន្លោះយ៉ាងណាក៏ដោយក៏គេនៅតែឲ្យតម្លៃស្មើគ្នាទៅនឹងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់។ អ្នកដែលមានកាយសម្បទាមិនគ្រប់គ្រាន់ត្រូវបានគេហៅថា ជនពិការភាព។ ពិការភាព ទោះជាពិការបញ្ញា ស្មារតី ឬអាវៈយវៈ ឬគថ្លង់ក៏ដោយក៏គេចាត់ទុកថា បុគ្គលនោះពិការភាពដដែល។ អ្វីដែលជនពិការតែងជួបប្រទះ និងរងនូវការប្រមាថពីមហាជននោះ គឺការធ្វើតម្រាប់តាម ឬការជេរប្រមាថដោយបញ្ឆិតបញ្ឈៀង។ ប៉ុន្ដែនៅក្នុងវីដេអូនេះវិញក្មេងៗមួយក្រុមកំពុងលេងសប្បាយដោយពួកគេគ្មានការរើសអើង ឬប្រមាថមើលងាយដល់មិត្តភក្ដិដែលជាជនពិការនោះទេ។

ជប៉ុនតេស្ដសាកល្បងរថយន្ដក្រុងទំនើប បើកបរដោយស្វ័យប្រវត្តិ

ក្រុមហ៊ុនជប៉ុនគ្រោងនឹងដំណើរការរថយន្ដក្រុងបើកបរដោយស្វ័យប្រវត្តិ មុនចាប់ផ្ដើមកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកឆ្នាំ២០២០។ មានក្រុមហ៊ុន១០ក្នុងនោះមានក្រុមហ៊ុនផលិតរថយន្ដផង នឹងធ្វើតេស្ដរួមគ្នានៅផលិតផលដែលពួកគេបានផលិត។ ការដំណើរការរថយន្ដបើកបរដោយស្វ័យប្រវត្តិនៅលើដងផ្លូវសាធារណ:ដើម្បីបង្ហាញបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនទាំងនោះមានដូចចា Honda និង Toyota Nissan ហើយរថយន្ដដែលត្រូវធ្វើតេស្ដសាកល្បងមាន៨០គ្រឿង ដោយមានទាំងរថយន្ដធម្មតា និងរថយន្ដក្រុង។ រថយន្ដក្រុងទំនើបបើកបរដោយស្វ័យប្រវត្តិនេះបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាព ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធ GPS ដើម្បីឲ្យរថយន្ដបើកបរតាមបណ្ដោយផ្លូវដែលបានកំណត់ទុក។

ឃើញហើយស្រក់ទឹកភ្នែក! ផលប៉ះពាល់ក្រោយការបូមខ្សាច់ក្នុងខេត្តកោះកុង

ទោះបីជាសកម្មភាពបូមខ្សាច់នៅតាមព្រែកនានាយ៉ាងសម្បើមក្នុងខេត្តកោះកុងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៦ យ៉ាងណាក្តី ក៏យើងចាំបាច់ត្រូវតែយល់ដឹងពីផលប៉ះពាល់ដែលបន្សល់ទុកពីការបូមនោះដែរ។ តើវាប៉ះពាល់អ្វីខ្លះដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង?  តើប្រទេសសិង្ហបូរីត្រូវការខ្សាច់ទាំងអស់នេះក្នុងគោលបំណងអ្វី? តើព្រៃកោងកាងដុះលើខ្សាច់ដែលគេបានលួចយកទៅនោះមានសម្រស់ស្រស់ស្អាតយ៉ាងណា? រឿងរ៉ាវជាច្រើនដែលពួកយើង ពិបាកពណ៌នាខ្លាំងណាស់ ចំពោះហេតុការណ៍ដែលកើតឡើងក្នុងប្រទេសយើង វីដេអូដែលលោកអ្នកកម្របានឃើញ ពីការបូមខ្សាច់ ពីក្នុងទឹកលិចខេត្តកោះកុង យកទៅលក់ឱ្យប្រទេសសិង្ហបុរី ដើម្បីពង្រីក ឲ្យប្រទេសកាន់តែមានទឹកដីធំ សកម្មភាពទាំងនេះ មើលហើយពិតជាឈឺចាប់ខ្លាំងណាស់ ដែលពួកអ្នកមានអំណាច ពួកអ្នកមានលុយ គេចង់ធ្វើអ្វីក៏បាន ការបូមខ្សាច់គឺជាផលប៉ះពាល់មួយ យ៉ាងខ្លាំងសម្រាប់អ្នករស់នៅខេត្តកោះកុង និងប៉ះពាល់ដល់តំបន់ទេសចរណ៍ និងព្រៃកោងកាង ដែលបានដុះ យ៉ាងល្អក្នុងតំបន់ដែលជាតំបន់ទេសចរណ៍។ ទោះបីជាសកម្មភាពបូមខ្សាច់ នៅតាមព្រែកនានាយ៉ាងសម្បើមក្នុងខេត្តកោះកុង ត្រូវបានបញ្ចប់នៅចុងឆ្នាំ 2016 យ៉ាងណាក្តី តែផលប៉ះពាល់ គឺបានកើតឡើងច្រើនណាស់ សំរាប់ប្រជាជនដែលរស់នៅក្នុងខេត្តកោះកុង ទឹកព្រែកនានា ត្រូវបានបាត់បង់ ជំរកសត្វត្រី ដែលរស់នៅក្នុងទឹកព្រែកទាំងនោះ ហើយទឹកប្រាក់ទាំងអស់នោះ ត្រូវបានប្រែក្លាយជាទន្លេស្អុយ ហើយប្រជាជនមិនអាចរកស៊ីនេសាទបានឡើយ ហើយព្រៃកោងកាង ក៏មិនអាចដុះបានដែរ បើសិនជាគ្មានខ្សាច់ ។ ដីខ្សាច់ទាំងអស់ ដែលពួកអ្នកមានអំណាចនិងអ្នកមានលុយ បានជីកកកាយយកទៅនោះ គឺបានលក់ឱ្យប្រទេសសិង្ហបុរី ដែលជាប្រទេសអ្នកមាន ដើម្បីពង្រីកប្រទេស ឲ្យកាន់តែធំ។ ប្រជាជនជាច្រើននៅខេត្តកោះកុង បាននាំគ្នារអ៊ូរខ្លាំងណាស់ ពីផលប៉ះពាល់ អំពីការបូមខ្សាច់ទាំងអស់នេះ ដូចជា ធ្វើអោយស្ត្រីមិនអាចមានជម្រក

អាហារដែលក្មេងតូចៗគួជៀសវាង ព្រោះមានផលប៉ះពាល់សុខភាពខ្លាំង

សុខភាពកូនរបស់លោកអ្នកពិតជាសំខាន់ណាស់ អ្នកពិតណាស់ចង់អោយពួកគេមានសុខភាពល្អ ចង់អោយពួកគេមានសតិដឹង និងបញ្ញាឆ្លាត ។ រឿងដែលអ្នកគួរធ្វើបានសូមកុំអោយក្មេង ឬកូនរបស់លោកអ្នកទទួលទានអាហារដែលនាំអោយប៉ះពាល់ដល់សុខភាពរបស់កូនលោកអ្នក ដូចនៅក្នុងវីដេអូនេះជាដើម ដែលមើលហើយពិតជាអាណិតកូនក្មេងនេះណាស់ ។ នេះបើតាមផេក របស់អ្នកជំនាញផ្នែកសុខភាពបានបង្ហោះ គឺមិនគួរអោយក្មេងទទួលទានអាហារដូចនៅក្នុងវីដេអូនេះឡើយ។ ជាពិសេសនោះគឺបារី សូមអោយក្មេងនៅឆ្ងាយពីអ្នកបារី និងផ្សេងបារីដែលនាំអោយ មានការប៉ះពាល់ដល់សុខភាពក្មេងយ៉ាងធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ។ លោកបានទស្សនាវីដេអូនឹងបានឃើញអាហារដូចជា ប្រហិត មីកំប៉ុង ចៅហួយ ឬអាហារកំប៉ុងផ្សេងៗទៀត ។ សូមជៀសអោយឆ្ងាយដើម្បីសុខភាពកូនលោកអ្នក៖  ប្រភព៖ ហ្វេសបុក