Day: October 6, 2018

សូមប្រយ័ត្នចំពោះកូនតូចៗរបស់អ្នកដែលបណ្តោយអោយលេងរបស់មុតស្រួច

វីដេអូដែលបានបង្ហាញពីគ្រោះថ្នាក់ដោយសារការលេងប៊ិចឬរបស់ដែលមានសម្រួចនាំអោយមានគ្រោះថ្នាក់ដល់ក្មេង ជាទូទៅក្មេងមិនសូវជាដឹងអីនោះទេ ។ ពេលខ្លះឈ្លោះគ្នាបន្តិចបន្តួចជាមួយគ្នាក៏អាចចាក់គ្នាបានដែរ ។ រឿងជាច្រើនដែលយើងត្រូវមានការប្រុងប្រយ័ត្នជានិច្ចពិសេសអ្នកដែលមានកូនតូច មិនគួរអោយលេងរបស់ដែលស្រួចឡើយ ដូចជាកាំបិត ប៊ិច ខ្មៅដៃ ឬដែកអ្វីក៏ដោយដែលមានមុខស្រួចនាំអោយមានគ្រោះថ្នាក់ដល់ក្មេងដែលមិនដឹងអីនោះ ។ សម្រាប់ក្មេងយើងដឹងហើយថា ជាមនុស្សមិនទាន់ដឹងក្តីនៅឡើយ អោយតែឃើញអ្វីដែលប្លែកគឺចាប់លេងហើយ មិនដឹងថាជារបស់ដែលមានគ្រោះថ្នាក់ ហើយក៏ដឹងថាវានឹងបង្ករអោយមានគ្រោះថ្នាក់ដែរ ។ សូមមាតាបិតាគ្រប់រូបមានការប្រុងប្រយ័ត្នខ្ទស់ចំពោះកូនរបស់យើង ព្រោះបើគាត់មានគ្រោះថ្នាក់អ្វីយើងក៏មានទុក្ខដែរ ។ ទស្សនាវីដេអូដែលក្មេងៗនៅប្រទេសចិន ដែលបានទទួលរងនៅគ្រោះថ្នាក់ដោយសារបស់ទាំងនេះ ហើយស្ថិតក្នុងកន្លែងសង្គ្រោះផងដែរ ៖

មាសរាប់សិបគីឡូ ត្រូវយកទៅរំលាយដើម្បីធ្វើជាព្រះពុទ្ធរូបនៅប្រទេសថៃ

តាមរយៈវីឌីអូមួយដែលត្រូវបានគេបង្ហោះចែកចាយគ្នានៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គឺមាសរាប់សិបគីឡូត្រូវបានស្លរំលាយយកទៅចាក់ក្នុងពុម្ពដើម្បីធ្វើជាព្រះពុទ្ធរូបនៅប្រទេសថៃ តែមិនដឹងថាតើនោះគឺជាមាសសុទ្ធឬក៏អត់នោះទេ បើប្រិយមិត្តដឹង សូមជួយប្រាប់ផង ព្រោះយើងខ្ញុំមិនដែលបានឃើញមាសច្រើនដោយផ្ទាល់ពីមុនមកទេ៕

ករណីឡានដឹកឥដ្ឋវ៉ាជែងខុសបញ្ចេកទេស រលំឥដ្ឋសង្កត់រថយន្តតូច

រឿងដែលអ្នកគួរប្រុងប្រយ័ត្នពិសេសអ្នកដែលពូកែវ៉ាជែង គ្មានសណ្តាប់ធ្នាប់នាំអោយមានគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង។ ជាទូទៅមនុស្សមួយចំនួនធំចូលចិត្តបំផុត រឿងវ៉ាជែងទាំងផ្លូវចង្អៀតយ៉ាងណាក៏ដោយ អោយតែបានទៅមុនគឺមិនខ្វល់ឡើយ រឿងស្ទះរឿងសណ្តាប់ធ្នាប់ រឿងប៉ះពាលគ្រោះថ្នាក់ជាដើម ។ វីដេអូបានបង្ហាញពីរថយន្តមួយ ដែលបានបើកវ៉ារថយន្តមួយទៀត ហើយរថយន្តដឹកឥដ្ឋមួយក៏បានវ៉ាជែងដូចគ្នាបណ្តាលអោយអោយរថយន្តធំបានគេច តែបានទៅប៉ះជាមួយនឹងរបាំងថ្មបណ្តាលអោយឡើងទៅមុខមិនរួចឮ ក៏បានផ្អៀងធ្លាក់ឥដ្ឋពីលើរថយន្តតូចដែលបានវ៉ាដែរ ។ នេះជារឿងដែលលោកគួរប្រុងប្រយ័ត្នជានិច្ចចំពោះហេតុការណ៍មួយនេះ វាមិនមែនតែមួយនេះទេ អាចមានច្រើនទៀត បើលោកអ្នកបើកមិនគោរពគ្នាក្នុងនាមជាអ្នកបរដូចគ្នានៅលើផ្លូវសាធារណៈ ។ វីដេអូមួយនេះបង្ហាញអោយប្រិយមិត្តឃើញបានយ៉ាងច្បាស់ពីហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដ៏គួអោយខ្លាច ស្ទើរតែមិនគួអោយជឿថាវាអាចកើតឡើងបាន រឿងបំរុងកើតគឺត្រូវតែកើត ទោះខំការពារយ៉ាងណាក៏មិនបាន!

បែកធ្លាយរឿងកាប់ឈើពេញព្រៃនៅកម្ពុជា ដោយក្រុមពួកមានអំណាច

ព្រៃឈឺជាង៧៥%នៅក្នុងប្រទេសកម្ពុជាដែលពីមុនគឺមានព្រៃឈឺគ្រប់ប្រភេទដែលដុះនៅតាមដងភ្នំរាប់រយហិចតា ហើមដើមឈឺទាំងនោះគឺមានទំហំធំខ្លាំងណាស់ ដែលអាយុកាលវាមិនក្រោមជា១០០ឆ្នាំនោះទេ ។ បច្ចុប្បន្ននេះព្រៃឈឺនៅក្នុងប្រទេសកម្ពុជាត្រូវបានកាប់បំផ្លាញដោយពួកមានអំណាច និងបរទេសវៀតណាមជាច្រើនរូប ដើម្បីយកឈឺទាំងអស់នោះយកទៅលក់នៅឯបរទេស ។ បច្ចប្បន្នព្រៃឈឺនៅដែលមានទំហំធំគឺគ្មានទៀតទេ ហើយដើមឈឺដែលមានតំម្លៃក៏គ្មានសល់ដែរ គឺត្រូវបានកាប់បំផ្លាញអស់ទៅហើយ ។ នេះជាសកម្មភាពជាក់ស្តែងដែលពួកឈ្មួញបានកាប់បំផា្លញដើម្បីយកឈឺទៅលក់អោយបរទេស ជាពិសេសវៀតណាម និងចិនជាដើម ។ វាពិតជាសោកនាកម្មមួយរបស់ប្រទេសកម្ពុជាដែលរងផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃឈឺដោយពួកអ្នកមានអំណាច ។ នៅក្នុងវីដេអូនេះគឺបានថតពីសកម្មភាពពួកអ្នករកស៊ីកាត់ឈឺនៅក្នុងព្រៃ តែទោះជាយ៉ាងណាសក៏ដោយពួកគេមិនដែលនឹងខ្លាចអ្វីចំពោះច្បាប់ឡើយ ព្រោះពួកគេគឺមានខ្នងបង្អែកស្រាប់ទៅហើយ ឬក៏ពួកគេជាអ្នកមានអំណាចតែម្តងទើបអាចធ្វើរឿងនេះបាន ។ ស្រុកខ្មែរមានតែប្រជាពលរដ្ឋខ្មែរទេដែលអាចសំរេចជោគវាសនាប្រទេសជាតិបាន បើប្រជាពលរដ្ឋខ្មែរមិនងើបទេគឺស្រុកនេះងើបមុខមិនរួចទេ។  ប្រភព៖ ហ្វេសបុក