Day: October 5, 2018

កន្លែងផលិតទឹកក្រូចវៀតណាមខុសច្បាប់គ្មានគុណភាពត្រូវបានរកឃើញ

វៀតណាម៖ ទូរទស្សន៍វៀតណាមVN1 បានចុះផ្សាយពីកាផលិតទឹកក្រូចមួយកន្លែងនៅប្រទេសវៀតណាម ដែលជាការផលិតខុសច្បាប់ហើយខុសបច្ចេកទេសទៀតផង ។ នេះបើតាមការចុះផ្សាយគឺជនជាតិវៀតណាមួយក្រុម ដែលបានផលិតទឹកក្រូចឬទឹកផ្លែឈឺនេះ គឺមិនមានស្តង់ដាណាមួយឡើយ គឺបានដាក់ធាតុពុលជាច្រើនដែលនាំអោយប៉ះពាល់ដល់សុភាព របស់មនុស្សខ្លាំងណាស់ ។ គោលដៅរបស់វៀតណាមគ្មានអ្វីក្រៅពីនាំចូលមកប្រទេសខ្មែរនោះឡើយ ព្រោះប្រទេសខ្មែរជាប្រទេសដែលងាយស្រួលនាំចូល មកខ្លាំងណាស់ ដែលមិនសូវមានការត្រួតពិនិត្យច្បាស់លាស់ឡើយពីគយដែលនៅតាមព្រំដែន ។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍វៀតណាម គឺមើលហើយពិតជាគួរអោយខ្លាចខ្លាំងណាស់ វាអាចនឹងនាំចូលមកកាន់ប្រទេសខ្មែរជាដើម ដែលនាំអោយខ្មែរអាចមានជំងឺ ហើយនឹងអាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារកម្ពុជា ឬអ្នកដែលបានទទួលទានភេសជ្ជៈដែលបាននាំចូលពីប្រទេសវៀតណាម មានការផលិតមិនត្រឹមត្រូវ ។ វីដេអូខាងលើនេះអាចជាការចែករំលែកដ៏ល្អសម្រាម់អ្នកម្តាយដែលចូលចិត្តអោយកូនតូចៗញាំផលិតទឹកក្រូច សូមមានការប្រុងប្រយ័ត្នខ្ពស់។  ប្រភព៖ ហ្វេសបុក

អ្នកស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នក នេះជាលក្ខខណ្ឌនៃក្តីស្នេហាពិត

ការរស់នៅឆ្ងាយពីគ្នាវាពិតណាស់ មានចិត្តមួយគឺនឹកគ្នាខ្លាំងសម្រាប់ស្នេហា មិនថាស្នេហាប្តីប្រពន្ធ ឬឪពុកម្តាយ គ្រប់មនុស្សដែលមានស្នេហាគឺតែងតែមានមនោសញ្ចេតនាជាមួយគ្នាហើយ។ នៅក្នុងវីដេអូនេះគឺបានបង្ហាញពីការនឹករលឹករបស់ពលទាហានរបស់អាមេរិច ដែលប្តីបានចេញទៅធ្វើទាហាន ត្រូវបានចាកឆ្ងាយពីប្រពន្ធនិងកូនជាទីស្រលាញ់ តែយូរៗបានជួបគ្នាម្តងធ្វើអោយពួកគេមានចិត្តរំភើបខ្លាំងបំផុត ។ ពេលទស្សនាវីដេអូនេះហើយអ្នកអាចនឹងស្រក់ទឹកភ្នែកតាមវីដេអូនេះបានដែរ ព្រោះមើលទៅហាក់ដូចជាកម្សត់ខ្លាំងណាស់ ដែលមនុស្សគ្រប់គ្នាពិបាកនឹកស្មានសម្រាប់ស្នេហារបស់ពួកគេ ។ មនុស្សជាច្រើនខ្លាចបំផុតគឺការព្រាត់ប្រាស់និរាសពីមនុស្សជាទីស្រលាញ់របស់ខ្លួន ចិត្តពួកគេមិនដែលចង់បែកគ្នាឡើយ តែស្ថានភាពវាបានតម្រូវអោយពួកគេបែកគ្នាមួយរយៈ ហើយយូរៗបានជួបគ្នាម្តង ធ្វើអោយចិត្តឈួលបណ្តាលអោយទឹកភ្នែកហូរចុះមក អោបប្រពន្ធនឹងកូនជាទីស្រលាញ់ វាសុទ្ធតែអារម្មណ៍ដែលស្មានមិនត្រូវចំពោះមនុស្សគ្រប់រូបនៅលើលោកយើងនេះ ។ ស្រលាញ់គឺលះបង់ ស្រលាញ់គឺផ្តល់អោយ ! លក្ខខណ្ឌនៃក្តីស្នេហាពិតៈ -អ្នកស្រឡាញ់ខ្ញុំ -ខ្ញុំស្រឡាញ់អ្នក -អ្នកមានតំលៃគួរអោយខ្ញុំផ្តល់អោយនូវក្តីស្រឡាញ់។  -ខ្ញុំក៏ត្រវតែមានតំលៃទទួលបានការស្រឡាញ់ពីអ្នកដែរ។ -ស្នេហាត្រូវតែមានការហួងហែង តែមិនមែនអាត្មានិយមទេ។ អ្វីទៅជាការហួងហែងដែលផ្តល់អោយបាននូវភាពកក់ក្តៅ ហើយអ្វីទៅជាភាពអាត្មានិយមដែលបង្កើតអោយទៅជាការឈឺចាប់ក្នុងទំនាក់ទំនងគូ។

ប្រពន្ធនរណាគេហ្ន៎ អីក៏សាហាវម្ល៉េះ! ប្រុសៗសុំខ្មាសហើយអារឿងកាច់ដៃហ្នឹង!

កាច់ដៃ គឺជាសិល្បៈមួយប្រភេទដែលគេតែងតែលេងដើម្បីកំសាន្តអារម្មណ៍ ហើយការកាច់ដៃនេះ ភាគច្រើនគឺមានតែប្រុសៗដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែលគ្នា និងមានកម្លាំដៃរឹងមាំតែប៉ុណ្ណោះទើបអាចលេងកាច់ដៃនេះបាន។ យើងងាកមកមើលវីឌីអូនេះវិញ យើងឃើញថាស្ត្រីម្នាក់នេះ ពិតជាសាហាវខ្លាំងណាស់ ព្រោះនាងមានកម្លាំងដៃខ្លាំង អាចកាច់ដៃផ្ដួលប្រុសៗដែលមានកម្លាំងខ្លាំងជាច្រើននាក់នៅក្នុងកម្មវិធីកំសាន្តមួយ។ ដូច្នេះ មិនមែនតែមនុស្សប្រុសទេដែលមានសមត្ថភាពអាចកាច់ដៃគ្នាបាន សូម្បីតែមនុស្សស្រីក៏មានសមត្ថភាពមិនអន់ប៉ុន្មានដែរ៕

ក្មេងម្នាក់រត់ឆ្លងផ្លូវត្រូវឡានបុកបុើង ប្រឈមមុខហ្នឹងការបាត់បង់ជីវិត

វីដេអូមួយដែលបានបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយបានបើកបុកក្មេងម្នាក់យ៉ាងខ្លាំង ប៉ើងខ្ទាតយ៉ាងឆ្ងាយពីរថយន្ត  ។ ហេតុការណ៍នេះបានកើតឡើងនៅប្រទេសឥណ្ឌា ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពតាមរថយន្តរបស់ម្ចាស់រថយន្តដែលបានបើកបុកក្មេងប្រុសនោះ ។ មើលហើយពិតជារន្ធត់ចិត្តខ្លាំងណាស់ គឺដូចបានឃើញជាក់ស្តែងដូច្នេះដែរ កម្លាំងរថយន្តពិតជាមានកម្លាំងខ្លាំងណាស់ ព្រោះក្មេងប្រុសនោះបានប៉ើងរាប់សិបម៉ែត្រពីរថយន្ត និងកន្លែងកើតហេតុ ។ អ្នកដែលមានកូន ឬក្មេងតូចៗសូមមានការប្រុងប្រយ័ត្នជានិច្ចសូមកុំអោយកូនអោយនៅឆ្លងថ្នល់ម្នាក់ឯង ឬនៅក្បែរផ្លូវព្រោះវាបណ្តាលអោយមានគ្រោះថា្នក់ណាមួយ ដោយមើលមិនឃើញឡើយ ។

តោះ! ប្រៀបធៀបទីក្រុងបាងកក (ថៃ) និង ទីក្រុងភ្នំពេញ (ខ្មែរ) ទាំងអស់គ្នា!

បាងកក គឺជារាជធានីដ៏ធំជាងគេរបស់ប្រទេសថៃ ហើយក៏ជាទីក្រុងសេដ្ឋកិច្ចដ៏អស្ចារ្យមួយដែរ។ ទីក្រុងនេះ ពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ព្រោះវាមានហេដ្ឋារចនាសម្ព័ន្ធស្អាត ការធ្វើចរាចរណ៍ល្អ មានអាគារធំៗ និងមានហាងទំនិញជាច្រើនផងដែរ ដែលធ្វើឲ្យភ្ញៀវជាតិនិងអន្តរជាតិចាប់អារម្មណ៍ក្នុងការទៅកំសាន្តណាស់។ រីឯទីក្រុងភ្នំពេញវិញក៏មិនចាញ់ទីក្រុងបាងកកនៃប្រទេសថៃប៉ុន្មានដែរ។ ភ្នំពេញគឺជារាជធានីដ៏ធំ និងជាទីក្រុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ៕ ទីក្រុងបាងកក ប្រទេសថៃ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

ភ្ជុំបិណ្ឌឆ្នាំនេះមិនដឹងទៅលេងផ្ទះម៉េចរួចទេ បើផ្លូវស្រួលជិះយ៉ាងនេះ

កាលពីកន្លងទៅថ្មីៗខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាបានរងគ្រោះដោយទឹកជំនន់ ដែលបង្ករឲ្យខូចខាតដល់ផ្ទះប្រជាជនជាច្រើនគ្រួសារ ប៉ះពាល់ដល់ដំណាំដាំដុះផ្សេងៗ ស្រូវស្រែចម្ការ សត្វពាហន: ផ្លូវថ្នល់ជាដើម។ ក្រោយពីទឹកស្រកទៅក៏នៅតែមានបញ្ហាប្រឈមជាច្រើនផងដែរ ដូចជាផ្លូវលំដែលស្ថិតនៅក្នុងភូមិមួយគឺពិតជាពិបាកធ្វើដំណើរខ្លាំងណាស់ព្រោះតែមានល្បាប់ភក់ក្រាស់ៗ។ ប្រសិនបើចង់ធ្វើដំណើរទៅណាមកណាបើមិនចាំបាច់គឺមិនដឹងត្រូវទៅធ្វើអ្វីនោះទេ ព្រោះគ្រប់ពេលដែលធ្វើដំណើរគឺត្រូវតែមានអ្នកជួយរុញផងទើបអាចទៅមុខរួច បើមិនដូចនោះទេច្បាស់ជាកប់ភក់ម្នាក់ឯងមិនខាន។ ចង់ដឹងថាពិបាកឬងាយស្រួលយ៉ាងអាចទស្សនាវីដេអូបាន។

សម្ដេច ហ៊ុន សែន លុបគម្រោងបំបែកខេត្តចោលភ្លាម ក្រោយមានមន្រ្តីរត់ការចង់ធ្វើចៅហ្វាយខេត្តថ្មី

ភ្នំពេញៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បាន​សម្រេចបញ្ឈប់ការស្រាវជ្រាវបង្កើតខេត្តចំនួនពីរ ។ ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ​ ហ៊ុន សែន បាន​សម្រេច​​ឲ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​បញ្ឈប់ការស្រាវជ្រាវបង្កើតខេត្តចំនួនពីរ ចេញពីខេត្តកណ្ដាល ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចាប់ពីពេលនេះទៅ​ ។ មូលហេតុនាំឲ្យប្រមុខដឹកនាំ សម្រេចបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារតែដំណឹងសិក្សានេះ ត្រូវបានបែកខ្ជែក ជាពិសេសមានមន្ត្រីមួយចំនួន បានរត់ការដើម្បីសុំតំណែងសម្រាប់ខេត្តថ្មី ដែលមិនទាន់បានបង្កើតផងនោះ ។ គួរបញ្ជាក់ផងដែរថា គម្រោងបំបែកខេត្តនោះ គឺបំបែកខេត្តចំនួនពីរ គឺ ខេត្តសៀមរាប និងខេត្តមួយផ្សេងទៀត គឺនៅចន្លោះខេត្តមណ្ឌលគិរី និងរតនគិរី ដែលទទួលចុះហត្ថលេខាដោយទីស្ដីការគណៈរដ្ឋមន្រ្តី ហ៊ឹង ថូរ៉ាក់ស៊ី ៕ ប្រភព ៖ Campost

ជួបហើយពងទាវៀតណាមសិប្បនិម្មិត្ត ដែលផលិតចេញពីកៅស៊ូជ័រនឹងទឹក

រឿងរ៉ាវមួយកន្លែងដែលគួរអោយភ្ញាក់ផ្អើលដែលហេតុការណ៍នេះបានកើតឡើងនៅខ្មែរយើង គឺប្រជាពលរដ្ឋបានទិញប៉ះពងទាក្លែងក្លាយ ដែលផលិតចេញពីកៅស៊ូជ័រជានឹងទឹក ដែលនាំអោយប៉ះពាល់ដល់សុខភាពជាខ្លាំង ។ នេះបើតាមវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមfacebook កាលពីថ្ងៃទី 28 ខែកញ្ញាឆ្នាំ ២០១៨ កន្លងទៅនេះ តែដោយការដឹងមុន ពួកគាត់មិនបានបរិភោគវាឡើយ ដោយនាំគ្នាគោះពងទាទាំងអស់គឺសុទ្ធតែដូចគ្នា គឺពងទាជ័រទាំងអស់ ។ ប្រជាពលរដ្ឋនៅទីនោះបាននិយាយថា នេះជាស្នាដៃរបស់វៀតណាម ដែលតែងតែធ្វើបែបនេះចំពោះខ្មែរប្រទេសដទៃទៀត តែធ្វើបានតែចំពោះខ្មែរនោះទេ ព្រោះថាបច្ចុប្បន្នជាតិសាសន៍មួយនេះបាននាំគ្នាមកនៅកាន់តែច្រើនហើយនៅលើទឹកខ្មែរមួយនេះ ។ ហើយរឿងប្លែកក៏បានកើតឡើងច្រើនឡើងៗដែរនៅក្នុងប្រទេសយើង អ្វីដែលអោយខ្មែរយើងប្រុងប្រយ័ត្ននោះគឺ ត្រូវអោយច្បាស់មុននឹងទិញរបស់អ្វីមួយពីផ្សារឬទីកន្លែងណាដែលមិនមានប្រភពច្បាស់លាស់ជាដើម ។ សូមចែករំលែកព័ត៌មាននេះអោយក្រុមគ្រួសារនិងមិត្តភ័ក្តរបស់អ្នកបានដឹងផង។  ប្រភព៖ ហ្វេសបុក

ដោយសាការធ្វេសប្រហែសរបស់ម្តាយ ក្មេងតូចម្នាក់នេះត្រូវសេះធាក់

វីដេអូមួយដែលបានបង្ហាញពីភាពកក្លាហានរបស់ក្មេងប្រុសម្នាក់ដែលលេងជាមួយសត្វសេះ ដោយយកដៃទៅស្ទាបប៉ះលើខ្លួនសេះមួយក្បាលនោះ ដែលនាំអោយសត្វសេះភ្ញាក់ហើយផាយជើងមួយជើង តែមិនបានត្រូវក្មេងនោះឡើយ តែអ្វីដែលគួរអោយអស់សំណើចនោះគឺក្មេងប្រុសនោះនៅតែ ផ្គើនជាមួយសត្វសេះនោះដដែល ដោយយកដៃដដែលទៅប៉ះនឹងខ្លួនសត្វសេះនោះ តែសត្វក៏ភ្ញាក់ទៀត តែសត្វនោះក៏ឆ្លាតណាស់ដែរ គឺបានបង្វែរ ខ្លួនអោយចំនឹងក្មេងប្រុសនោះរួចក៏ផាយម្តងទៀតនាំអោយចំក្មេងប្រុសនោះខ្ទាត់មកក្រោយតែម្តង ។ នេះជាមរៀនសម្រាប់ដែលមិនបានដឹងពីសត្វសេះ ដែលសត្វនេះវាភ្ញាក់ ហើយការភ្ញាក់របស់វាគឺអាចអោយយើងមានគ្រោះថ្នាក់បានមួយរំពេកដែរ ។ ក្នុងវីដេអូមួយនេះអាចគឺជាមេរៀនមួយដែលឪពុកម្តាយគ្រប់រូបគួតែយល់ដឹង ថាគួកុំបណ្តោយអោយកូនតូចនៅលេងផ្តេសផ្តាសជាមួយសត្វទាំងឡាយ មិនថាជាសត្វអ្វីក៏ដោយ។ ការប្រុងប្រយ័ត្នខ្ពស់អាចអោយបងប្អូនជួបតែសេចក្តីក្នុងគ្រួសារ សូមធ្វើការប្រុងប្រយ័ត្នខ្ពស់អោយបានគ្រប់រឿង។

ភ្នំខ្មែរយើងនៅខេត្តកំពតត្រូវបានព័ទ្ធរបងយកដោយក្រុមហ៊ុនចិន

កំពតៈ ទឹកដីដ៏មានតម្លៃរបស់កម្ពុជាមួយកន្លែងដែលស្ថិតនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនចិនព័ទ្ធរបងជុំវិញភ្នំមួយកន្លែងដែលស្ថិតនៅខេត្តកំពត គោលដៅរបស់ចិនគឺបំផ្លាញភ្នំនេះតែម្តង តែយើងមិនទាន់បានដឹងច្បាស់ថាគោលដៅរបស់គេនឹងស្វែករកអ្វីនោះទេ តែបើតាមការសន្និដ្ឋានគឺភាគច្រើនចិនតែងតែស្វែករករ៉ែគ្រប់ប្រភេទ ជាពិសេសរ៉ែមាស រ៉ែដែកឬរ៉ែប្រភេទផ្សេងទៀតដែលជាតម្រូវការរបស់គេ ។ ការអោយចិនចូលមកជីកគាស់ភ្នំនេះ ក៏ទទួលបានការអនុញ្ញាតដែរពីចៅហ្វាយខេត្តកំពតដែលគ្រប់គ្រង់នៅទីនោះ ។ មានអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នារិះគន់ក្រុមហ៊ុនចិនដែលហ៊ានធ្វើដូចនេះ ព្រោះថាវាជាសម្បត្តិរបស់ខ្មែរតាំងពីយូរយារណាស់មកហើយ ហើយភ្នំនេះមានសភាពស្អាតខ្លាំងណាស់ បើកែច្នៃទៅជាតំបន់ទេសចរណ៍ពិតជាអាចទាក់ទាញភ្ញៀវបានច្រើនណាស់មកទស្សនាភ្នំនេះ ។ មកដល់ពេលនេះអ្វីដែលគួរអោយសោកស្តាយគឺ ភ្នំនេះត្រូវបានវិនិយោគទៅអោយក្រុមហ៊ុនចិនបាត់ទៅហើយ។ ហើយអ្នកលេងបណ្តាញសង្គមជាច្រើនបានសំណូមពរអោយរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជីកកកាយភ្នំនេះ ដើម្បីយកអ្វីមួយពីកន្លែងនោះ ដើម្បីប្រយោជន៍ប្រទេសចិនជាធំ ដែលនាំអោយបាត់បងសម្បត្តិធម្មជាតិរបស់ខ្មែរដ៏ស្រស់បំព្រងមួយនេះ ។ ស្រុកខ្មែរលិចលង់កាន់តែជ្រៅណាស់ហើយ ពលរដ្ឋខ្មែរទាំងឡាយអើយ ប្រទេសនេះបើពលរដ្ឋខ្មែរមិនងើបទេ គឺគ្មាននរណាជួយបានទេ។ សូមបងប្អូនជួយចែករំអត្ថបទនេះអោយបានច្រើនផង !  ប្រភព៖ ហ្វេសបុក