Day: October 4, 2018

ស្ទើរតែមិនគួអោយជឿថាអាចកើតមានរឿងដូច្នេះទៅកើត ករណីឡានទ្រុង

គ្រោះថ្នាក់បានកើតឡើងគ្រប់ទីកន្លែងគ្រប់ពេលវេលាទាំងអស់ ទូទាំងពិភពលោកយើងនេះ មិនថាទីណាក៏ដោយនៅលើអាកាសក៏ដោយលើគោក លើទឹកក៏មានគ្រោះថ្នាក់បានដែរ ។ រឿងគ្រប់យ៉ាងគឺបានកើតឡើងចេញពីការមិនប្រុងប្រយ័ត្នចំពោះបញ្ហាណាមួយ ជាពិសេសយានយន្តដែលអ្នកប្រើប្រាស់ជាប្រចាំ មិនថាយានយន្តប្រភេទណាក៏ដោយ ។ ជាក់ស្តែងគ្រោះថ្នាក់មួយដែលបានកើតឡើង ដោយបានថតពីកាមេរ៉ាសុវត្ថិភាពតាមផ្លូវសាធារណៈ ក្នុងវីដេអូនេះប្រិយមិត្តអាចឃើញបានយ៉ាងច្បាស់ គឺឡានធំមួយគ្រឿងបានបើកយ៉ាងលឿនហើយមិនបានបន្ថយល្បឿនឡើយ អាចមកពីដាច់ហ្វ្រាំងក៏ថាបាន ទើបធ្វើអោយបុករថយន្តមួយ ដែលកំពុងឈប់នៅពេលភ្លើងក្រហមនៅលើផ្លូវសាធារៈមួយ ។ បើតាមស្ថានភាពអ្នករបួសទំនងនឹងមានអ្នករបួសច្រើនណាស់ហើយ ព្រោះរថយន្តនេះបានបុកទៅមុខរហូតគ្មានឈប់ឡើយ មិនដឹងថានឹងត្រូវបុករះទៅមុខយ៉ាងណាទេ ។ ទស្សនាវីដេអូនេះហើយសូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសអ្នកបើកបរយានយន្តធំ ឬអ្នកមានយានយន្តតូចក៏ដោយក៏វាអាចបង្ករអោយមានគ្រោះថ្នាក់បានដែរ ។

អឹមធម្មតាៗទៅវាថីលោកកូន!! ចាំបាច់ក្រវាត់ឆ្វេងក្រវាត់ស្តាំ អាណិតអ្នកម្តាយផង😂😂

សុនខ ជាប្រភេទសត្វដ៏គួរឱ្យស្រឡាញ់ ជាសត្វស្មោះត្រង់នឹងម្ចាស់ ហើយក្នុងជីវិតរស់នៅ វាក៏ពោពេញទៅដោយកាយវិកាធ្វើឱ្យយើងគួរឱ្យចង់សើចផងដែរ។  

នាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់តំណែងយូររហូតជាប់ចំណាត់ថ្នាក់លេខ #6 លើពិភពលោក

បើយោងទៅតាមការចុះផ្សាយជាភាសាអង់គ្លេស ដោយ Wikipedia ដែលជាវ៉ិបសាយកត់ត្រានូវព័ត៌មានទូទាំងពិភពលោក និងលើបណ្ដាញអ៊ិនធើណិត បានចុះផ្សាយ និងកត់ត្រានូវរឿងរ៉ាវផ្សេងៗ ដែលក្នុងនោះនៅក្នុងទំព័រដែលនិយាយពីការកាន់តំណែងយូរៗ ត្រូវបានបើកបង្ហាញទាំងចំនួនឆ្នាំ និងខែថ្ងៃ ដែលនាយករដ្ឋមន្រ្តីនានាលើលោក ធ្វើការកាន់តំណែង ដែលក្នុងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានលើកមកបង្ហាញផងដែរ ដែលជាប់ចំណាត់ថ្នាក់់លេខ ៦ លើលោក ដែលកាន់តំណែងបានយូរជាងគេ​ ។ ជាក់ស្ដែងណាស់ វីគីភីឌា បានចុះផ្សាយរាល់ព័ត៌មាន មិនថាតែភាសាអង់គ្លេសនោះទេ ភាសាខ្មែរក៏មានផងដែរ ប៉ុន្តែព័ត៌មានដែលមនុស្សទូទៅធ្វើការកត់សម្គាល់ និងទទួលបានព័ត៌មានច្បាស់លាស់ គឺទទួលបានដោយភាសាអង់គ្លេស ដែលជាភាសាប្រើប្រាស់ជុំវិញពិភពលោក ។ ការពិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនពុំមែនជាមនុស្សម្នាក់ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីលើសគេនោះទេ តែអាចនឹងប្រកៀកប្រកិតនឹងនាយករដ្ឋមន្រ្តី ឬប្រធានាធិបតីប្រទេសមួយចំនួនផងដែរ ដែលលោកមកទល់នឹងពេលបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា កាន់តំណែង ៣៣ ឆ្នាំ និង ២៧៥ ថ្ងៃហើយ ដែលទូរលេខនេះ គឺត្រូវបានកត់ត្រាយ៉ាងម៉ត់ចត់ និងក្រោមការរាប់ឆ្នាំ ខែថ្ងៃ ដោយវ៉ិបសាយផងដែរ បើគិតត្រឹមថ្ងៃនេះ គឺ ៣៣ ឆ្នាំ និង

កុំចេះតែហ៊ាន លេងសើចខុសរបៀបបានមួយដៃកណ្ដាលមុខ

​មាន​នារី​ជា​ច្រើន​ដែល​ធ្លាប់​ជួបការប្រមាថមើលងាយពីមនុស្សប្រុស ហើយក៏មាននារីជាច្រើនដែលតែតក់ស្លុត ភ័យខ្លាចនៅពេលដែលជួបរឿងបែបនេះ។ ទង្វើរខ្លះរបស់មនុស្សប្រុសពួកគេគិតថាជាការលេងសើចតែសម្រាប់មនុស្សស្រីវាការប្រមាថ ឬជាការមិនផ្ដល់តម្លៃ។ មនុស្សស្រីជាភេទដែលងាយរងគ្រោះ ប៉ុន្ដែមិនមានន័យថាមនុស្សស្រីគ្រប់រូបសុទ្ធតែបណ្ដោយឲ្យខ្លួនក្លាយជាមនុស្សដែលងាយរងគ្រោះនោះទេ។ ជាក់ស្ដែងដូចនារីម្នាក់នេះជាដើម នៅពេលដែលនាងស្ថិតនៅតែម្នាក់ឯងក្នុងចំណោមមនុស្សប្រុសបីទៅបួននាក់ ហើយក៏មានបុរសម្នាក់ដែលឈរនៅពីក្រោយនាងព្យាយាមធ្វើកាយវិការដែលមិនសមរម្យមកលើនាងតែនាងហាក់គ្មានការភ័យខ្លាចអ្វីសោះ។ ចំណែកអ្វីដែលយើងភ្ញាក់ផ្អើលនោះគឺនារីម្នាក់នោះមិនត្រឹមតែគ្មានការភ័យខ្លាច ឬតក់ស្លុតនោះទេ បែរជាងាយក្រោយហើយដាល់បុរសម្នាក់នោះមួយទំហឹងតែម្ដង។ ឃើញហេតុការណ៍បែបនេះហើយសូមផ្ដាំទៅបុរសៗថាកុំចេះតែហ៊ានលេងសើចផ្ដេសផ្ដាស់បែបនេះ ប្រយ័ត្នបែកមុខដោយមិនបានត្រៀមទុក។  

សំណាង១ក្នុង១០០០គ្រោះថ្នាក់ ស្ត្រីម្នាក់ត្រូវឡានធំ(ហុកឡ)បុកអូសតែមិនស្លាប់

មើលឃើញជាក់ស្តែងគិតថាជនរងគ្រោះពិតជាមិនអាចមានជីវិតរស់បានឡើយ ព្រោះឡានធំមួយគ្រឿងបានបើកបុកហើយម៉ូតូជនរងគ្រោះបាននៅក្រោមឡានទាំងមនុស្ស និងម៉ូតូផងដែរ ។ តែម្ចាស់ម៉ូតូពិតជាមហាសំណាងណាស់ ដែលមិនបានកើតអី្វទាំងអស់ ព្រោះឡានបានឈប់ទានពេលវេលា ហើយជនរងគ្រោះបានចេញពីក្រោមឡានមកវិញ ។ នេះអាចចាត់ទុកបានថាសំណាងមួយក្នុង១០០០គ្រោះថ្នាក់ហើយ ព្រោះគាត់មិនបានគ្រោះថ្នាក់ដល់ជីវិតឡើយ ។ រឿងតែមួយគឺយើងត្រូវមានការប្រុងប្រយ័ត្នជានិច្ច នៅពេលបើកបរយាន្តជំនិះទាំងឡាយណាក៏ដោយនៅលើផ្លូវដែលមានយាន្តយន្តធំៗបើកបរ គឺត្រូវជៀសបើអាចជៀសបានបង្កាការមានគ្រោះថ្នាក់ជាចៃដន្យណាមួយកើតឡើងសម្រាប់អ្នក ។

ចង់សម្លាប់សត្វអូដ្ឋដើម្បីបូជាព្រះ តែព្រះមិនជួយត្រូវសត្វអូដ្ឋវៃដេកស្អាត

មើលឃើញស្រស់ៗមនុស្សពិតជាសាហាវខ្លាំងណាស់ គ្មានធម្មមេត្តាអីបន្តិចឡើយ ជាពិសេសអ្នកកាន់សាសនានេះដែលពួកគេគិតថាពួកគេត្រូវតែសម្លាប់សត្វណាមួយដែលគេគិតថាព្រះរបស់គេត្រូវការជាដើម ។ រឿងបែបនេះភាគច្រើនគឺបានកើតឡើងនៅក្នុងប្រទេសឥណ្ឌាដែលប្រទេសនេះមានអ្នកកាន់សាសនាច្រើនខ្លាំងណាស់ គឺមានទាំងសាសនាសត្វទៀតផង តួយ៉ាង សាសនាគោ សាសនា កណ្តុរ សាសនា ស្វា ។ល។ ហើយមនុស្សបានគោរពដូចជាព្រះអញ្ចឹងដែរ ពេលខ្លះពួកគេបានធ្វើការផឹកទឹកនោមសត្វទាំងអស់នោះផងដែរ ដូចជាទឹកនោម គោ ឬទឹកនោមក្របីជាដើម ព្រោះពួកគេគិតវានឹងធ្វើអោយពួកគេមានអាយុវែងជាដើម ។ ងាកមកក្នុងអត្ថបទរបស់យើងវិញ មនុស្សមួយក្រុមនេះបាននាំគ្នាសម្លាប់សត្វអូដ្ឋ ហើយនៅលើខ្លួនសត្វអូដ្ឋឃើញមានបំពាក់ដោយកម្រងផ្កា និងការទប់តែងមួយចំនួន ដូច្នេះគឺយើងអាដឹងថាពួកគឺជាអ្នកកាន់សាសនាអ្វីមួយហើយ ។ តែអ្វីដែលគួរអោយអស់សំណើចនោះគឺ អ្នកដែលមកសម្លាប់អូដ្ឋដោយយកកាំបិតមកចាក់បំពង់កត្រូវបានសត្វអូដ្ឋភ្ញាក់រួចធាក់មួយសន្លប់ស្តូកស្តឹក តែសត្វអូដ្ឋក៏ត្រូវបានចាក់បំពង់ករួចហើយ ហើយឃើញមានឈាមជាច្រើន នៅក្រោមសត្វអូដ្ឋនេះផងដែរ ។ នេះហើយជាលទ្ធផលនៃសាសនា សាសនាគឺបានធ្វើអោយមនុស្សងប់ងល់ បាត់ការគិតត្រិះរិះពិចារណា ហើយធ្វើអ្វីៗគឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

កប់យោបល់ បន្ទាប់ពីឃើញការកន្លែងផលិតនំមួយប្រភេទនេះ

ថ្ងៃនេះសូមបង្ហាញពីការធ្វើនំដែលមានរសជាតិឆ្ងាញ់ជាងគេក្នុងភោជនីយដ្ឋានមួយនៅក្នុងប្រទេសបង់ក្លាដេស។ សម្រាប់អ្នកដែលចូលចិត្តបរិភោគនំនេះមើលហើយប្រាកដជាហួសចិត្តពេលដឹងពីរូបមន្ដហេតុអ្វីបានជានំនេះមានរសជាតិឆ្ងាញ់។ ជាក់ស្ដែងយើងបានឃើញក្នុងវីដេអូស្រាប់គឺការធ្វើនំនេះគ្មានអនាម័យសោះឡើយ វាមិនសាកសមជានំដែលធ្វើឡើងសម្រាប់មនុស្សយកមកបរិភោគនោះទេ។​ នៅក្នុងកន្លែងផលិតមានទាំងរុយ មានទាំងកន្លាត សូម្បីអ្នកធ្វើការនៅក្នុងនោះក៏គ្មានអនាម័យ។ទោះបីជានំមានរសជាតិឆ្ងាញ់យ៉ាងណា តម្លៃថោកយ៉ាងណា ប្រសិនបើការផលិតគ្មានអនាម័យក៏គ្មានអ្នកណាគាំទ្រដែល។ អ្នកបរិភោគគឺតែងតែចង់បានរបស់ដែលមានទាំងអនាម័យរួមជាមួយគុណភាពផងដែរ។

សូមប្រយ័ត្នក្រុមចោរវៀតណាម ចំពោះករណីចោរចង់ធ្វើសុីយើងស្រស់ៗ

ល្បិចថ្មីរបស់ចោរដែលជំនាញខាងលួចម៉ូតូឬរបស់របរអ្វីផ្សេងទៀតរបស់យើងគឺបានកើតថ្មីៗជារហូត ដោយពួកគេរិះរកនឹកវិធីដើម្បីលួចរបស់យើងជាដើម ។ នៅក្នុងវីដេអូនេះគឺចោរនៅប្រទេសវៀតណាមដែលបានចាប់ដោយកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះរបស់ប្រជាជនគេ ហើយល្បិចទាំងនេះវាអាចនឹងរាលដាលដល់ប្រទេសផ្សេងឬប្រទេសកម្ពុជាយើងផងដែរ ។ សូមបងប្អូនមានការត្រូវប្រុងប្រយ័ត្ន​ខ្ពស់ សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិផ្សេងៗ ដូចជាម៉ូតូ ឡាន ឬអ្វីៗផ្សេងទៀត។ បច្ចុប្បន្ននេះចោរគឺមានការឆ្លាតខ្លាំងណាស់ក្នុងការនឹកគិតរកវិធីលួចរបស់យើង ពួកគេតែងតែមានគំនិតថ្មីៗជាច្រើនដើម្បីងាយស្រួលលួចអ្វីៗរបស់យើងបានយ៉ាងងាយ ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងជានិច្ច ករណីនេះអាចកើតឡើងនៅក្នុងប្រទេសយើង សូមចងចាំវីដេអូនេះទុកជាមេរៀន ទៅថ្ងៃក្រោយ ជាពិសេសអ្នកដែលរស់នៅរាជធានីភ្នំពេញតែម្តង ដែលតែងតែជួបប្រទះនឹងការលួច ឆក់ ប្លន់ជាដើម ។ល។ បច្ចុប្បន្នជនជាតិវៀតណាមក៏បានមករស់នៅលើទឹកដីរបស់យើងច្រើនណាស់មកហើយ ហើយចំណេះដឹងផ្នែកនេះក៏អាចចូលមកប្រទេសយើបានដែរ បើយើងមិនបានប្រុងប្រយ័ត្ននោះ ។ សូមទស្សនាពីសកម្មភាពរបស់ចោរក្នុងវីដេអូខាងលើនេះ ទុកជាបទពិសោធន៍រួចធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាផង។

A DOG WAS LYING IN SEWAGE WATER AND HE COULDN’T MOVE OR GET OUT

By #Animal Aid Unlimited: We got a call on our helpline that a dog was lying in sewage water and he couldn’t move or get out. Our rescuers found a skeletal dog lying in the waste water with flies swarming around his eyes. He was sitting upright, but was disoriented from his illness and clearly

ករណីបើកទ្វារឡានមិនប្រយ័ត្ន បណ្តាលអោយអ្នកបើកបរម៉ូតូត្រូវឡានកិន

មនុស្សជាច្រើនមានការប្រុងប្រយ័ត្នណាស់ចំពោះគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងចំពោះខ្លួនដោយចៃដន្យ តែគ្រោះវាមិនអាចមើលឃើញបានឡើយ ទោះបីយើងខំប្រយ័ត្នយ៉ាងណាក៏ដោយ វាអាចកើតឡើងដោយសារមនុស្សផ្សេងទៀតគេមិនបានប្រុងប្រយ័ត្ន ដែលនាំអោយគ្រោះថ្នាក់ទាំងយើងបានដែរ ។ យើងគិតថាចង់ប្រុងប្រយ័ត្នខ្លាំងណាស់តែក៏ភ្លេចខ្លួនបន្តិចស្រាប់តែគ្រោះថ្នាក់ក៏បានកើតឡើងដោយចៃដន្យ។ ដូចក្នុងវីដេអូនេះជាដើម យើងមើលហើយយើងមិននឹកស្មានថាម្ចាស់ឡាននឹងបើកទ្វាមកក្រៅវិញឡើយ មិនដឹងថាជាចេតនាឫក៏អចេតនាទេ  ស្រាប់តែការបើកទ្វានោះគ្រោះថ្នាក់ក៏កើតឡើងភ្លាមមួយរំពេចទៅ ។ ជាចុងក្រោយក្រៅពីការប្រុងប្រយ័ត្នទាំងអស់គ្នា គឺគ្មានអី្វទៀតទេមិនថាអ្នកណាឡើយសូមធ្វើការប្រុងប្រយ័ត្នអោយបានខ្លាំងក្លាបំផុត ពិពេសអ្នកដែលមានរថយន្តសូមជួយប្រយ័ត្ននៅពេលដែលបើកឡានចេញមកក្រៅម្តងៗ ហើយក្នុងនាមយើងជាអ្នកបើបរម៉ូតូយើងក៏ត្រូវមានការប្រុងប្រយ័ត្នដែរពេលដែលយើងជិះមកដល់ក្បែរឡានដែរ។ បើមានឡានធំឬតូចក៏ដោយ ចូរបង្អន់លឿនចាំឡានទៅបាត់ចាំបើកមក បង្ការការមានគ្រោះដល់ខ្លួនយើង ។ សូមមើលវីដេអូខាងលើហើយ មានការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះថាបើយើងប្រយ័ត្នតែម្ខាងក៏មិនសូវជាមានសុវត្ថិភាពខ្ពស់ដែរ ព្រោះម្ខាងទៀតគេជាបង្ករដដែល ដូច្នេះត្រូវចូរប្រុងប្រយ័ត្នចំពោះហេតុការណ៍ចរាចរណ៍ទាំងអស់គ្នា មានតែការប្រុងប្រយ័ត្នទេដែលអាចជួយអោយបងប្អូនទទួលបាននូវសេចក្តីសុខក្នុងគ្រួសារ និងជៀសផុតពីគ្រោះមហន្តរាយផ្សេងៗបាន។