Day: October 3, 2018

ភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋបញ្ចេញរថយន្តក្រុងចំនួន២១៥គ្រឿង ដើម្បីដឹកពលរដ្ឋពីភ្នំពេញទៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ​ទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។ ជាមួយនោះដែរសាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យ សហគ្រាស និងគ្រឹះស្ថានទាំងអស់

ករណីផ្ទុះទូរស័ព្ទiphoneទៀតហើយ ផ្ទុះiphoneឆេះក្នុងឡាន សូមប្រយ័ត្ន!

បច្ចុប្បន្ននេះទូរស័ព្ទIphone បានក្លាយជាប្រធានបទយ៉ាងក្តៅហើយ ពីមូលហេតុផ្ទុះឬឆេះទូរស័ព្ទពេលកំពុងប្រើឬកំពុងសាកថ្មទូរស័ព្ទ ។ Iphnoe គឺជាទូរស័ព្ទដែលបានផលិតផលរបស់ប្រទេសអាមេរិច របស់ក្រុមហ៊ុនApple មានវីដេអូច្រើនណាស់ហើយដែលបានថតបង្ហាញពីទូរស័ព្ទIphone ដែលផ្ទុះ ដោយសារវា ហើយក៏មានគ្រោះថ្នាក់មិនតិចណាសដែរពីទូរស័ព្ទមួយប្រភេទនេះ ។ បើតាមវីដេអូខាងលើនេះគឺបានថតដោយCamera តាមរថយន្តរបស់ម្ចាស់ទូរស័ព្ទគឺផ្ទុះដោយចៃដន្យហើយដូចជាមិនបានសាកថ្មនោះឡើយ ។ នេះជាអ្វីដែលអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទនេះគួរមានការប្រុងប្រយ័ត្នដូចជាកុំអោយត្រូវថ្ងៃជាដើម ហើយកាន់តែប្រយ័ត្ននោះពេលសាកថ្ម គឺយើងមិនត្រូវលេងនោះទេ វាអាចបណ្តាលអោយមានគ្រោះថ្នាក់បានដោយចៃដន្យ។ បើវីដេអូខាងលើនេះគឺអាចមកពីចំណាំងផ្លាតពីកញ្ចក់មកប៉ះទូរស័ព្ទបណ្តាលអោយឡើងកម្តៅហើយក៏ផ្ទុះឆេះតែម្តង ។ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះផង!

និមន្តបិណ្ឌបាតលើផ្លូវជាមួយគ្នា មិនដឹងទាស់គ្នារឿងអ្វី ដាក់គ្នាមួយប្រាវរបូតស្បង់ចីវរ

លោកសង្ឃបរទេសពីរអង្គ(ប្រភពមិនច្បាស់លាស់) និមន្តបិណ្ឌបាតលើផ្លូវជាមួយគ្នា មិនដឹងទាស់គ្នារឿងអ្វី វាយតប់គ្នាមួយប្រាវ បង្កការហួសចិត្តមួយដល់អ្នកលេងបណ្តាញសង្គម។

បទ«ភ្ជុំបិណ្ឌនឹកស្រុក»ច្រៀងដោយ ម៉ៅ ហាជី ត្រូវក្រសួងហាមចាក់តាមវិទ្យុ និងទូរទស្សន៍

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានស្នើទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ដែលច្រៀងដោយ លោក ម៉ៅ ហាជី តារាចម្រៀងផលិតកម្មថោន។ បើតាម លោករដ្ឋមន្រ្តីក្រសួងការងារ បទចម្រៀងមួយបទនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ និយោជិត។ ឃ្លាមួយក្នុងបទចម្រៀងនេះដែលធ្វើប៉ះពាល់ដល់គោលនយោបាយ គឺមានខ្លឹមសារដូចជា «កម្មករនិយោជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឱ្យកម្មករនិយោជិតមិនបានទៅស្រុកកំណើតទៅលេងម៉ែ-ពុក បានត្រឹមតែស្រុកទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ-ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»៕ ប្រភពអត្ថបទ៖ Fresh News

ទារកដ៏ចំឡែកលើលោក មើលទៅពិតជាគួអោយសង្វេកហ្នឹងជីវិតគ្នាណាស់

ក្មេងម្នាក់នេះពិតជាគួរអោយអាណិតខ្លាំងណាស់ ដែលបានចាប់កំណើតមកហើយបានទៅជាបែបនេះទៅវិញ ។ នេះវាអាចមកពីម្តាយមិនតមឬធ្វើអ្វីខុសទើបបណ្តាលអោយទារកក្លាយទៅជាបែបនេះ គឺមានទ្រង់ទ្រាយមិនដូចមនុស្សធម្មតាឡើយ គឺមានដៃច្រើន ហើយដៃគឺមានសភាពជាជើងទៅវិញ ។ តើទារកនេះនឹងរស់វេទនាយ៉ាងណាទៅថ្ងៃមុខពេលគេបានធំធាត់ជាមនុស្សពេញឬដឹងពីពិភពលោកនេះ។ ទៅខាងមុខមើលឃើញថាទារកនេះមិនដឹងជាវេទនាយ៉ាងណានោះទេ ព្រោះអ្វីៗវាបានខុសប្លែកពីគេច្រើណាស់ ។ បើសង្កេតថែមទៀតនោះគឺមានអ្វីម្យ៉ាងបានលៀនចេញមកខាងក្រៅពោះរបស់ទារកនោះ ។ តើទារកនោះនឹងអាចមានសង្ឃឹមបានរស់ទេ បើមើលទៅស្ថានភាពបែបនេះអញ្ចឹង ។ ពិតជាសង្វេកខ្លាំងណាស់ ហើយសូមផ្តាំដល់ឪពុកម្តាយទាំងឡាយសូមមេត្តាប្រុងប្រយ័ត្នផង នៅពេលដែលមានការពរពោះកូនម្តងៗ ព្រោះវាអាចក្លាយជាទុក្ខសម្រាប់លោកអ្នក និងកូនរបស់លោកអ្នកបាន ។ សូមទស្សនាវីដេអូនេះ ៖

ទន្លេ បឹងបួរ រីងស្ងួត បណ្ដាលឲ្យសត្វជាច្រើនក្បាលបានស្លាប់

គ្រោះរាំងស្ងួត ធ្វើអោយមានភាពខ្វះខាត់ទឹកយ៉ាងធ្ងន់ធ្ងរ អណ្តូងទឹក ទន្លេ បឹងបួរ ស្រះ ស្ទឹង ត្រូវរីងស្ងួតហួតហែង ធ្វើអោយសត្វ និងរុក្ខជាតិទាំងឡាយត្រូវបានស្លាប់ជាបន្តបន្ទាប់។​ ដោយសារតែមនុស្សបានកាប់បំផ្លាញព្រៃឈើ បញ្ចេញឧស្ម័នពុលទៅលើអាកាស បង្ហូរទឹកកង្វក់ឬសម្រាមចូលទៅក្នុងសមុទ្រ ស្ទឹង បឹងបួ ជាហេតុបណ្ដាលឲ្យមានបម្រែបម្រួលអាកាលធាតុយ៉ាងធ្ងន់ធ្ងរ។ សព្វថ្ងៃផែនដីកាន់តែកើនឡើងនូវកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ យើងគួរចូលរួមជួយថែរក្សាផែនដីយើងទាំងអស់គ្នាដោយការ ដាំដុះដើមឈើឡើងវិញ កាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅលើបរិយាកាស រួមគ្នាថែរក្សាអនាម័យឡើងវិញ។  

ព្រោះតែជំនឿពេកសុខចិត្តរត់កាត់ភ្លើង តែវាស៊យរអិលដួលឆេះខ្លួនឯង

នៅពេលដែលមនុស្សភាគច្រើនធ្វើអ្វីមួយ ដោយមិនបានគិតត្រិះរិះពិចារណា ដែលបង្កឱ្យមានភាពលំបាក ដល់ខ្លួនឯងនិងសង្គម។ អ្នកប្រាជ្ញជាច្រើនបាននិយាយថា មនុស្សណាដែលមានជំងឺខ្លាំង ងប់ងល់ និងជំនឿខ្លាំង គឺពួកគេបានបិទ ផ្លូវនៃការគិតរបស់ខ្លួនឯងហើយ ។ ដូចក្នុងវីដេអូនេះជាដើម ដែលជនជាតិឥណ្ឌាបានដើរលើ ភ្លើង ដែលពួកគេគិតថា ជាស្ពានដើម្បីចម្លង ទៅរកទីបុណ្យ ឬឲ្យរួចពីបាប តែវាមិនបានដូចអ្វីដែលគិត ។ នៅក្នុងវីដេអូនេះ បានបង្ហាញឲ្យឃើញ ពីជនជាតិឥណ្ឌា ដែលដើរលើភ្លើងរួចហើយ បានរអិលជើងដួលលើភ្លើង នេះដោយសារតែការគិតមិនបានដិតដល់ព្រោះតែងប់ងល់នឹងជំនឿ។ សម្រាប់មេរៀនរបស់ព្រះសម្មាសម្ពុទ្ធ ក៏មិនដែលបានឲ្យមនុស្សជឿលើទ្រង់ដែរ ទ្រង់បង្រៀនមនុស្សឲ្យចេះគិត ត្រិះរិះពិចារណា មុននឹងទទួលយកអ្វីមួយ មកបដិបត្តិក្នុងជីវិត។

លោកប៉ូលិសស័ក្តិ ៣ ទាញកែវស្រាវាយក្បាល បន្ទាប់ពីប្រពន្ធសួរនាំរឿងប្រាក់ខែ

កំពង់ឆ្នាំងៈ ភរិយារបស់មន្រ្តីនគរបាលម្នាក់ បានរងរបួសក្បាល បន្ទាប់ពីប្តីរបស់ខ្លួន បានទាញកែវស្រាវាយក្បាល ក្នុងវង់ផឹកស៊ី បន្ទាប់ពីស្ត្រីរងគ្រោះសួរនាំរឿងប្រាក់ខែ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ស្រ្តីរងរងគ្រោះបានប្រាប់ឲ្យដឹងថា រូបគាត់ឈ្មោះ ស្រស់ សុភី មានប្តី ឈ្មោះ សោម តារា អាយុ៣២ឆ្នាំ ពាក់ស័ក្តិ៣ គាត់បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេលជិត២០ឆ្នាំហើយ គាត់មានកូន៥នាក់ ស្រី៣នាក់ ប្រុស២នាក់ ។ ស្រ្តីឈ្មោះ ស្រស់ សុភីប្រាប់ឲ្យដឹងទៀតថា កាលយប់ថ្ងៃទី១ ខែតុលា ប្តីរបស់គាត់បានផឹកស៊ីជុំមិត្តភ័ក្តិ នៅផ្ទះឈ្មោះ ជា នៅពេលដែលកំពុងផឹកស៊ី រូបគាត់ជាប្រពន្ធ បានសួររកប្រាក់ខែ ដែលសន្យាថានឹងឲ្យគាត់ ។ ពេលសួររួច ប្តីរូបនេះ ខឹងសម្បារយ៉ាងខ្លាំង ទប់កំហឹងមិនបាន ក៏ស្ទុះយកកែវស្រាដែលកំពុងផឹក វាយមកលើក្បាលរបស់គាត់បណ្តាលឲ្យរងរបួសតែម្តង ។ ប្រភពបន្តថា ដោយសារតែខឹងខ្លាំងពេក ពេលទៅផ្ទះប្តី

ជីវិតក្មេងពីរនាក់ដែលមានក្បាលជាប់គ្នា ពិតជាគួអោយអាណិតណាស់

ជីវិតមនុស្សមានកម្មតាក់តែងមកអោយមានសភាពលក្ខណៈខុសៗគ្នា មានមុខម៉ាត់ភ្នែក២មានច្រមុះអណ្តាតត្រចៀកតែមើលទៅមិនដូចគ្នា។ ក្នុងវីដេអូនេះបង្ហាញពីជីវិតក្មេងពីរនាក់ដែលមានក្បាលជាប់គ្នា ដោយសាតែពួកគេនៅក្មេងមិនទាន់ដឹងអីពួកគេដឹងតែសប្បាយតាមបែបជាក្មេង តែសំរាប់យើងដែលជាមនុស្សពេញវ័យពេលដែលមើលទៅពួកគេ គឺមានតែក្តីស្រណោះអាណិតខ្លោចចិត្តដែលគ្នាមិនគួកើតមកជួបរឿងដូច្នេះក្នុងជីវិត។ ពួកគេនាំគ្នាលេងយ៉ាងសប្បាយដោយមិនបានខ្វល់ពីអ្វីដែលជាការលំបាកឡើយ តែពួកគេមិនបានដឹងថាឪពុកម្តាយរបស់ពួកគេបារម្មណ៍ចំពោះពួកគេយ៉ាងណាទេ។

«Sakada Soun Kh»ចេញមុខរិះគន់ពួកថតរូបបែកស្លុយមួយទៀតហើយ

ថ្ងៃមុន យើងបានឃើញ«ឧត្ដម» ចេញមុខLIVEវីឌីអូរិះគន់ពួកបែកស្លុយម្ដងហើយ តែពេលនេះ មានបុរសម្នាក់ទៀតហើយដែលហ៊ានចេញមុខរិះគន់ពួកបែកស្លុយទាំងនោះដោយមិនខ្លាចពួកគេជេរឡើយ។ មានគណនីហ្វេសប៊ុកមួយឈ្មោះថា«Sakada Soun Kh» បានចេញវីឌីអូរិះគន់ខ្លាំងៗដល់ពួកដែលចូលចិត្តថតរូបបែកស្លុយយ៉ាងចាស់ដៃ ហើយគាត់បានសរសេរថា៖«ក្ដៅចិត្តពេកនិយាយខុសខ្លះៗហើយបងប្អូនសូមអភ័យទោសទុកមុន នេះហើយសម័យសម័យតែស្ករ ហ៊ឺម គិតទៅណ៎ ធ្វើឲ្យតែគេមើលងាយ ខ្វះអីរបស់ដែលមានប្រយោជន៍សម្រាប់ Copy តាមដូចជាល្ខោនខោល សិល្បៈផ្សេងៗជាច្រើនរបស់ខ្លួនបែរជាមិនទៅcopy បានតែអារឿងឆ្កួតឡប់ទៅវិញ តើបងប្អូនគិតបែបណាដែរដល់ពេលចឹងទៅ?»៕