Day: October 2, 2018

គ្រលៀសភ្នែកតែបន្តិច គ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេល

ដោយសាតែការប្រមាថគិតថាមិនអីៗក្នុងរឿងប៉ុណ្ណឹង តែអ្វីដែលអ្នកបានគិតគឺមិនដូច្នោះទេ បញ្ហាវាដើរតាមយើងគ្រប់ជំហ៊ាន ពេលដែលបងប្អូនមានការធ្វេសប្រហែសតែមួយប្រព្រិចភ្នែក នោះបញ្ហាទាំងនោះហ្នឹងកើតមានឡើងភ្លាមៗដោយនឹកស្មានមិនដល់។ ក្នុងវីដេអូមួយនេះករណីដែលម្តាយនាំកូនតូចទាំងពីរបំរុងចេញទៅផ្សារ កូនជាងគេជិះនៅលើរទេះកូនង៉ា ហើយកូនបងអាយុប្រហែលពីរខួបឈរទប់រទេះរុញនោះ ពេលដែលម្តាយកំពុងតែចាក់សោទ្វារ ស្រាប់តែកូនបងរុញរទេះដែលកូនប្អូនកំពុងអង្គុយនៅលើ ដោយសារតែផ្លូវចុះមានលក្ខណៈចំណោទធ្វើអោយកូនបងមិនអាចទប់ជំហររទេះជាប់ ទើបបង្ករទៅជាបញ្ហាដូចបានឃើញជាក់ស្តែង។ សូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះផង!

អាចនិយាយបានថាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់

វា​ជា​រឿងដ៏គ្រោះថ្នាក់ ប៉ុន្ដែ​មនុស្សទាំងអស់នេះអាច​នៅរស់រានមាន​ជីវិត ​ក្រោយពី​ជួបហេតុការណ៍គ្រោះថ្នាក់ដែលនឹកស្មានមិនដល់បែបនេះ ​អាចនិយាយបានថា សំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ ។​ ថ្វីបើវាជារឿងដែលកើតមានឡើងនៅក្នុង​បរទេស ​តែក៏ជាការរួមចំណែកដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរ ដែលបើកបរម៉ូតូ ឬបើករថយន្ដគ្រប់ប្រភេទ នៅលើដងផ្លូវឱ្យមានការយល់ដឹង និង ភ្ញាក់រឭកនាំគ្នាគោរពច្បាប់ ឬត្រួតពិនិត្យយានជំនិះរបស់ខ្លួនមុនពេលធ្វើដំណើរ ហើយត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ព្រោះវាអាចជួយការពារអាយុជីវិតរបស់អ្នកបាន នៅពេលជួបគ្រោះថ្នាក់ ដោយចៃដន្យ ។

ក្រុមអ្នកពន្លត់អគ្គិភ័យទាំងអស់នេះ ពិតជាអស្ចារ្យមែនទែន!

ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតែហ្វឹកហាត់អំពីការជួយសង្រ្គោះនៅពេលមានគ្រោះអគ្គិភ័យកើតឡើង យើងឃើញថាពួកគេពិតជាមានជំនាញ រួមទាំងមានភាពស្វាហាប់ ស្វិតស្វាញខ្លាំងមែនទែន។ ពីមួយឆ្នាំទៅមួយឆ្នាំពិភពលោកយើងចេះតែរីកចំរើនពីមួយកំណាក់កាលទៅមួយដំណាក់កាល មិនថាចំណេះជំនាញ ឬបច្ចេកវិទ្យានោះទេគឺថាសម័យនេះឡូយៗណាស់ ដោយសារមនុស្សយើងបានសិក្សាស្រាវជ្រាវរកគន្លឹះដើម្បីឲ្យកាន់តែមានភាពងាយស្រួល ក៏ដូចជាឲ្យកាន់តែជឿនលឿន។ មនុស្សយើងសព្វថ្ងៃអាចផលិតបាននូវសំភារៈទំនើបជាច្រើនដូចជា មនុស្សយន្ត គ្រឿងចក្រផ្សេងៗ ក៏ដូចជាយានជំនិះគ្រប់ប្រភេទដែលមិនចាំបាច់ប្រើកំលាំងមនុស្សច្រើនទៀតទេ ។

«ឧត្ដម»ចេញមុខព្រលះពួកថតរូបបែកស្លុយយ៉ាងចាស់ដៃ

ពលរដ្ឋខ្មែរមួយចំនួនធំ ឆាប់ទទួលយកវប្បធម៌របស់បរទេសមកអនុវត្តណាស់ ដូចជាការស្លៀកពាក់ ការតុបតែងខ្លួន ជាដើម។ ថ្មីៗនេះ ឃើញមានពលរដ្ឋខ្មែរមួយចំនួនតូចនាំគ្នាធ្វើសកម្មភាពថតរូបប្លែកៗ ឬហៅថា ថតរូបបែកស្លុយនៅតាមទីកន្លែងដែលពួកគេរស់ រួចហើយនាំគ្នាថតបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត។ សកម្មភាពទាំងនោះ មើលទៅហាក់បីដូចជាមិនសមរម្យសម្រាប់ការមើលទាល់តែសោះ។ ហើយសកម្មភាពនៃការថតរូបប្លែកៗនោះ ទំនងជារាលដាលមកពីប្រទេសដទៃផង ព្រោះឃើញមានរូបភាពរបស់ជនជាតិបរទេសជាច្រើននាក់ បានធ្វើឥរិយាបទច្រងេងច្រង៉ាងដើម្បីថតរូបបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ពួកគេ។ ដោយឃើញសភាពបែបនោះ ពលរដ្ឋខ្មែរមួយចំនួនតូច ក៏បានធ្វើតាមគេដែរ ដោយមិនបានគិតថាទង្វើនោះវាមិនសមរម្យ និងមិនសមភ្នែក ឬក៏អត់នោះទេ។ ឧត្តម គឺជាបុរសម្នាក់ដែលចូលចិត្តLIVE វីឌីអូប្រតិកម្មទៅនឹងទង្វើខុសឆ្គងនានានៅក្នុងសង្គម បានធ្វើការរិះគន់ដល់ពួកដែលចូលចិត្តថតរូបបែកស្លុយតាមបរទេសទាំងនោះថា ទង្វើទាំងអស់ហ្នឹង វាមិនគួរយកមកធ្វើតាម ឬអនុវត្តតាមគេនោះទេ មើលទៅវាមិនសមភ្នែក ជាដើម៕

កំពង់សោមដួងចិត្ត ពេលនេះអ្នកបានប្រែក្លាយទៅជាកំពង់សំរាមហើយ

កំពង់សោមដែលធ្លាប់តែមានសម្រស់ស្រស់អស្ចារ្យ ឈរយ៉ាងសង្ហាបង្អួតពិភពលោក តែពេលនេះអ្នកបានប្រែក្លាយអស់ហើយ ជីវិតអ្នកបានផ្លាស់ប្តូរអស់ហើយ ពេលនេះអ្នកបានប្រែក្លាយជាទីក្រុងសម្រាមគួអោយអាណិតខ្លោចចិត្ត​ជាខ្លាំង ស្ថិតក្រោមស្នាដៃភិវឌ្ឈរបស់ចិនអ្នកបានប្រែក្លាយអស់។ ពួកយើងបានត្រឹមបើកភ្នែកមើលទាំងឈឺចាប់ ពួកយើងពេលនេះមិនអាចធ្វើអ្វីបានដែរ ទោះពួកយើងចង់ជួយអ្នកក៏គ្មានសង្ឃឹមថាជួយអ្វីដល់អ្នកបានឡើយ ព្រោះអ្នកត្រូវបានគេអ្នកមានអំណាចប្រគល់ទៅអោយដៃចិនអស់ហើយ។ ឳកំពង់សោមពេលនេះអ្នករស់ទាំងវេទនាខ្លោចផ្សារ សូម្បីតែដីកេរ្ត៍ដូនតាក៏បាត់អស់ដែរ។ ក្រុងកំពង់សោមគឺជាតំបន់ទេសចរណ៍មាត់សមុទ្រមួយយ៉ាងល្អដាច់គេក្នុងប្រទេសកម្ពុជា ដែលមានភ្ញៀវបរទេសនិងខ្មែរជាច្រើនបានមកទស្សនា និងលេងកម្សាន្ត ជាពិសេសពេលមានបុណ្យម្តងៗ ។ បច្ចបន្បក្រុងកំពង់សោមត្រូវបានចិនគ្រប់គ្រងយ៉ាងអនាធិបតេយ្យដែលនាំអោយក្រុងមានសភាពអាប់អួរ ព្រោះការរស់នៅរបស់ជាតិចិន។ ដូចជារូបភាពនិងវីដែលដែលបានថតពីទិដ្ឋភាពនៃក្រុងកំពង់សោមបានទទួលឥទ្ធិពលយ៉ាងអាក្រក់ដូចជា កាកសំណល់ សម្រាម ដែលជនជាតិចិនបានចោល ឬបង្ករភាពអនាធិបតេយ្យ ។ សូមទស្សនាវីដេអូដែលបានថតពេលភ្លៀងបានបញ្ចប់ ហើយឃើញសុទ្ធតែសម្រាមនិងកាកសំណល់ផ្សេងៗទៀត ៖

ហេតុតែចង់ស្អាត អ្វីក៏មិនខ្លាចដែរ សូម្បីតែអាចន៍សត្វក៏ព្រមលាប!

មនុស្សស្រីតែងតែប្រាថ្នានូវសម្រស់ស្រស់ស្អាត ទាក់ទាញ ឬជាទីចាប់អារម្មណ៍របស់អ្នកផងទាំងពួង។ ទោះជាយ៉ាងណាក៏ដោយមិនមែនមនុស្សស្រីគ្រប់គ្នាកើតមកសុទ្ធតែមានសម្រស់ស្រស់ស្អាតនោះទេ។ អ្នកខ្លះកើតមកមានរូបរាងធាត់ពេក ស្គមពេក ដែលជាហេតុធ្វើឲ្យមិត្តនារីយើងមិនពេញចិត្តនូវសម្រស់ធម្មជាតិរបស់ខ្លួននោះទេឡើយ។ បច្ចុប្បន្នបច្ចេកទេសកាន់តែទំនើបអាចប្រែក្លាយមិត្តនារីដែលមិនពេញសម្រស់ធម្មជាតិរបស់ខ្លួនឲ្យទៅជាព្រះនាងបានដូចចិត្តតែម្ដង។ ប៉ុន្ដែកាលពីបច្ចេកទេសមិនទាន់ទំនើបតើគេធ្វើដូចម្ដេចវិញទៅ? ប្រសិនបើដើម្បីសម្រស់ស្រស់ស្អាតហើយឲ្យអ្នកធ្វើដូចក្នុងវីដេអូនេះតើអ្នកព្រមទេ?

មិនបាច់ចំណាយលុយ មានតែដើមឬស្សីគឺគ្រប់គ្រាន់ហើយ

ដើមឬស្សីមិនត្រឹមតែជារុក្ខជាតិដែលផ្ដល់ម្លប់ត្រជាក់ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនោះទេ ប៉ុន្ដែវាពិតជាមានអត្ថប្រយោជន៍ជាច្រើនយ៉ាងទៀតផង។ ឬស្សីអាចប្រើប្រាស់បានទាំងស្រស់ ឬយើងអាចយកដើមឬស្សីទៅច្រៀកហាលឲ្យស្ងួតដើម្បីកែច្នៃទៅជារបស់ប្រើប្រាស់ផ្សេងៗ ឬជាវត្ថុធាតុដើមសម្រាប់ប្រើក្នុងការផលិតផងដែរ។ ធ្លាប់តែបានឃើញគេយកឬស្សីទៅកែច្នៃជា តុ ទូ កៅអី ។ល។ ចំណែកឯបុរសម្នាក់នេះវិញគាត់បានយកដើមឬស្សីមកកែច្នៃជារបស់ប្រើប្រាស់ដែលគាត់ត្រូវការ មានដូចជា សំបកទូរស័ព្ទ កែវទឹក ប៉ាន់ ប្រដាប់បំពងសំលេង …។

ប្រហែសតែមួយរំពេចភ្នែកសោះ ត្រូវបានបាត់បង់កូនជាទីស្រឡាញ់

ក្មេងតូចម្នាក់ត្រូវបានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងព្រោះតែការធ្វេសប្រហែសរបស់ម្តាយ ក្មេងតូចម្នាក់ត្រូវបានឡានទ្រុងប្រភេទដឹកដីកិនចំក្បាលបណ្តាលអោយបាត់បង់ជីវិតភ្លាមៗ កុំហុសទាំងស្រុងមកពីការធ្វេសប្រហែសរបស់ម្តាយក្នុងរឿងនេះ ព្រោះនេះជាផ្លូវធំដែលមានរថយន្តបើកទៅមកច្រើន ស្ត្រីដែលជាម្តាយក្មេងតូចនោះបានចូលទៅទិញអីវ៉ាន់ដោយដាក់កូនចោលក្នុងរទេះកូនង៉ា ដោយសារការប្រមាថគិតថាមិនអាចមានរឿងអ្វីកើតឡើង ស្ត្រីរូបនោះបានព្រលែងរទេះកូនង៉ាចោលរួចចូលទៅទិញអីវ៉ាន់ ជាអកុសលតែមួយរំពេចភ្នែកតែប៉ុណ្ណោះរទេះកូនង៉ានោះបានធ្លាក់ចូលក្នុងផ្លូវធំ ដែលវាហាក់ដូចជាចៃដន្យពេកដែលរថយន្តទ្រុងមកដល់ល្មម ក្មេងនោះដួលចូលចំក្រោមកង់ឡានបណ្តាលអោយឡានកិនចំក្បាលបាត់បង់ជីវិតភ្លាមៗ។ ក្នុងវីដេអូនេះប្រិយមិត្តអាចមើលឃើញបានយ៉ាងច្បាស់ពីហេតុការណ៍ដែលបានកើតឡើង ថាមូលហេតុអីបានទៅជាអញ្ចឹង រឿងគឺវាអញ្ចឹង។ តើគួបន្ទោសអ្នកណា? ព្រោះវាហាក់ដូចជាចៃដន្យពេកហើយ ដែលរឿងមិនគួកើតបែរជាកើតមកបាន។ ដូច្នេះមានតែការប្រុងប្រយ័ត្នខ្ពស់ទេ ការប្រុងប្រយ័ត្នខ្ពស់អាចអោយបងប្អូនទទួលបាននូវសុខសុវត្ថិភាពក្នុងជីវិត ព្រោះរាល់គ្រប់បញ្ហាបើកើតឡើងហើយគឺមិនងាយដោះស្រាយបានទេ គ្រោះថ្នាក់ល្មមៗអាចព្យាបាលបានហើយអាចឃើញមុខគ្នាម្តងទៀត តែបើបែកដោយការព្រាត់រស់នេះហើយគឺជាការបែករហូតលែងត្រលប់បានជួបគ្នាជារៀងរហូតអើយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ផង មានតែការប្រុងប្រយ័ត្ននេះហើយដែលអាចអោយបងប្អូនជៀសផុតពីគ្រោះអាសន្នទាំងឡាយ។

នាងៗចិនទាំងនេះ ពិតជារាំបានស្អាតមែន! តើការរាំ បានផ្ដល់ប្រយោជន៍អ្វីខ្លះដល់សុខភាពរបស់យើង?

មនុស្ស​ជា​ច្រើន បាន​រាំ​ក្នុង​គោល​បំណង​កម្សាន្ត​សប្បាយ ​បង្កើន​មិត្ត​ភាព​ ឬ​ដើម្បី​កែ​អផ្សុក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ធាតុ​ពិត​​ ​ការ​​រាំ​​មាន​អត្ថប្រយោជន៍​​​ច្រើន​ចំពោះ​​រាង​កាយ​ និង​​ផ្លូវចិត្ត​​ផង​ដែរ។ ការសិក្សាស្រាវជ្រាវ​បង្ហាញថា ការ​រាំ​​ជួយ​បន្ថយ​ភាព​ចាស់ បង្កើន​ថាមពល​ និង​​សមតុល្យ​រាងកាយ ហើយ​​ល្អ​សម្រាប់​ខួរក្បាល​ទៀតផង។ យោងតាម​ការសិក្សាស្រាវជ្រាវ​ដោយ​សាស្រ្តាចារ្យ Dafna Merom មក​ពី​សកលវិទ្យាល័យ​ Western Sydney University ការរាំ​ដើរ​តួនាទី​ដ៏សំខាន់​​មួយ​នៅ​ក្នុង​ការបន្ថយ​ហានិភ័យនៃ​ការស្លាប់ដោយសារ​ជំងឺសរសៃឈាមបេះដូង។ សាស្រ្តាចារ្យ​ Merom និយាយថា៖ វាគឺ​ជា​ការ​ហាត់ប្រាណ​មួយ​ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស​ចាស់​ជាមួយ​នឹង​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​ទៀត ដូចជា បន្ថយ​ភាព​ចាស់​ ធ្វើ​ឲ្យ​ឆ្អឺង​រឹងមាំ ពង្រឹងសាច់ដុំ (ទាំង​សាច់ដុំ​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​នៃ​រូបរាងកាយ) ធ្វើឲ្យ​មានសមតុល្យ​រាងកាយ​និង​ ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​​ និង​បេះដូង ថែម​ទាំង​ជួយបង្កើន​សមត្ថភាព​ខួរ​ក្បាល។ល។ ១. កាត់​បន្ថយ​ស្រ្តែស​ ការ​រាំ​ជួយ​កាត់​បន្ថយ​ស្រ្តែស ​និង​ភាព​តាន​តឹង​មួយ​ចំនួន។ តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​រាំ​តាម​ចង្វាក់​ភ្លេង​ដែល​អ្នក​ចូល​ចិត្ត​អាច​​​កាត់​បន្ថយ​អារម្មណ៍​តប់​ប្រមល់​ទាំង​ឡាយ​បាន។​​ ២. សម្រក​ទម្ងន់​ឲ្យ​​រាង​ស្អាត​​ ការ​រាំ​ជា​ការ​​ហាត់​ប្រាណ​មួយ​បែប​ដែល​ដូច​ជា​ការ​រត់​ត្រឹកៗ​ និង​ការ​ជិះ​កង់​ដែរ​ ពោល​គឺ​វា​ជួយ​សម្រក​ទម្ងន់ កម្ចាត់​ភាព​ធាត់​។ ក្រៅ​ពី​នេះ​​វា​ជួយ​ធ្វើ​ឲ្យ​មាន​រាង​ស្អាត​សមសួន​ផង​ដែរ។ ៣. បង្កើន​ចលនា​រស់​រវើក​​​ ការ​រាំ​រែក​ជា​ប្រចាំ​ជួយ​​បង្កើន​ភាព​រស់​រវើក ​និង​​មាន​​ភាព​បត់​បែន។ ទន្ទឹម​នឹង​នេះ​​​​ ​ការ​​រាំ​ជា​រៀង​រាល់​ថ្ងៃ​ជួយ​បង្ការ​កុំ​ឲ្យ​ឈឺ​សន្លាក់​ដៃ​ជើង​បាន។ ៤. ជួយ​បេះ​ដូង​ឲ្យ​ដើរ​ល្អ​​ ​​​​រាំ​គឺ​អាច​ជួយ​ឲ្យ​ចៀស​ផុត​ពី​ជំងឺ​បេះ​ដូង​បាន ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​រាំ។​

នៅចាំមុខក្មេងស្រីម្នាក់នេះទេ? ដល់វគ្គចាក់ថ្នាំបង្ការជម្ងឺផ្តាសាយទៀតហើយ

មើលភាពខុសគ្នារវាងពេលដំបូងនិងពេលវេលាថ្មីៗដែលនាងទទួលបានការចាក់ថ្នាំបង្ការជម្ងឺផ្តាសាយរបស់ក្មេងជំទង់។ ក្នុងវីដេអូមួយនេះបានបង្ហាញពីក្មេងស្រីម្នាក់ដែលនាងបានចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺផ្តាសសាយ គឺពិតជាគួអោយចង់សើចណាស់ដែលនាងត្រូវបានចាក់ដោយម្ចុលហើយទឹកមុខរបស់គឺសើចផងយំផង ធ្វើអោយមហាជនតាមបណ្តាញសង្គមជាច្រើនទប់សំណើចមិនបាន។ តែពេលនេះនាងធំហើយ ហើយក៏ដល់ពេលវេលាដែលត្រូវមកបន្តរចាក់ថ្នាំបង្ការជម្ងឺផ្តាសាយម្តងទៀតដែរ អ្វីដែលនៅតែមានគឺនាងនៅតែខ្លាចម្ចុលចាក់ថ្នាំខ្លាចឈឺ នាងបានសុំពេទ្យដើម្បីសម្រួលអារម្មណ៍ គឺនាងនៅតែមានលក្ខណៈដូចកាលពីមុនដដែលមិនជាខុសគ្នាដូចកាលនៅពីតូចប៉ុន្មានទេ។