Day: October 1, 2018

ធូរ៉េនវៀតណាមរាប់តោនជ្រលក់ដោយថ្នាំគីមីនាំចេញទៅលក់នៅក្រៅស្រុក

ធូរ៉េនជ្រលក់ថ្នាំគីមីរាប់តោនត្រូវបានរកឃើញថាមានផលប៉ះពាល់ជាខ្លាំងនៅប្រទេសវៀតណាម ក្នុងវីដេអូនេះបងប្អូនអាចឃើញបានយ៉ាងច្បាស់អំពីផ្លែធូរ៉េន ដែលពួកគេបានប្រើប្រាស់ថ្នាំសារធាតុគីមីដើម្បីជ្រលក់វា ធូរ៉េនដែលប្រើថ្នាំគីមីជ្រលក់ត្រូវបានឆែកឆេររកឃើញដោយមន្ត្រីកាំកុងត្រូវរៀតណាម។ វាពិតជាគ្រោះថ្នាក់ចំពោះអ្នកទទួលទាននូវធូរ៉េនដែលជ្រលក់ថ្នាំគីមីអស់ទាំងនោះ ជួនកាលវាអាចធ្វើអោយបងប្អូនអាចស្លាប់មួយរំរពេចក៏បាន ព្រោះធ្លាប់មានមកហើយអ្នកដែលពុលធូរ៉េន ហើយពេលនេះបងប្អូនអាចបានដឹងខ្លះៗហើយថា ធូរ៉េនម៉េចបានទៅជាពុលកើត? ពិតជាគួអោយហួសចិត្តណាស់ដែលពួកគេមិនខ្វល់ពីអាយុជីវិតមនុស្សជាតិទាំងមូលសោះ គេដឹងតែថាចំណេញ$ចូលក្នុងហោប៉ៅ ចង់អ្នកណាងាប់ឯណាក៏ងាប់ទៅពួកគេមិនខ្វល់។ នេះហើយសារជាតិវៀតណាមណាបងប្អូន!  ប្រភព៖ ហ្វេសបុក

ប្រិយមិត្តហ៊ានញ៉ាំដូចពួកគាត់ទេ? ជនជាតិមួយនេះ ស្អីក៏ទៅរួចដែរ!

អ្នកណាក៏ល្បីដែរថា ជនជាតិវៀតណាមធ្វើអ្វីក៏ប្លែកៗដែរ ជាពិសេសគឺការបរិភោគអាហារហ្នឹងតែម្ដង។ យើងធ្លាប់ឃើញវីឌីអូនានាដែលគេបង្ហោះនៅតាមបណ្ដាញសង្គមផ្សេងៗមានហ្វេសប៊ុកជាដើមស្រាប់ហើយ គឺមានការបរិភោគកូនកណ្ដុរដែលទើបតែកើត និងត្រីឆៅជាដើម មើលទៅហាក់បីដូចជាស្មោគគ្រោកណាស់។ ​សម្រាប់អ្នកដែលចូលចិត្តបរិភោគរបស់បែបហ្នឹង ប្រហែលជាគេគិតថាវាជាអាហារពិសេសរបស់ពួកក៏មិនដឹង តែសម្រាប់ពួកយើងវិញ មើលទៅគឺស្មោគគ្រោកខ្លាំងណាស់ មិនហ៊ានបរិភោគឡើយ៕

ប៉ូលីសមាឌធំៗដល់ទៅពីរនាក់បែរជាធ្វើអីជនល្មើសតែម្នាក់ឯងមិនកើត

ប៉ូលីសពីរនាក់ត្រូវបានជនល្មើសបាញ់អោយរត់ផាស់ក្រញាំបន្ទាប់ពីចាប់ជនល្មើសដាក់ខ្នោះមិនបាន ជនល្មើសម្នាក់ត្រូវបានសង្ស័យថាប្រើប្រាស់គ្រឿងញានខុសច្បាប់ត្រូវបានឃាត់ដោយប៉ូលីស ពេលដែលជនល្មើសត្រូវឃាត់ខ្លួនប៉ូលីសទាំងពីរនាក់ក៏ចូលទៅដើម្បីដាក់ខ្នោះយកទៅសួនាំ តែជនល្មើសមិនព្រមអោយដាក់ខ្នោះទេ ជនល្មើសបានរើខ្លួនយ៉ាងខ្លាំងដើម្បីគេចពីការចាប់ខ្លួន ពេលនោះទាំងប៉ូលីសទាំងចោរប្រតាយប្រតប់គ្នាយ៉ាងខ្លាំងរហូតដល់ប៉ូលីសដកអាវុធបាញ់ទៅលើជនល្មើស ទោះយ៉ាងណាក៏ដោយជនល្មើសនៅតែរើខ្លួនយ៉ាងខ្លាំងដោយមិនព្រមអោយប៉ូលីសចាប់ខ្លួនទេ ការប្រតាយប្រតប់ពេលនោះគឺប៉ូលីសមិនអាចចាប់ជនល្មើសបានឡើយ រហូតដល់ជនល្មើសរត់ទៅយកកាំភ្លើងក្នុងឡានរបស់ខ្លួនបានមកបាញ់ប៉ូលីសរត់ចែកជើងគ្នាព្រាតទៅវិញ។ ហួសចិត្ត!

គ្មានអ្វីសាហាវជាងអ្នកសាសនាឡើយ ធ្វើអ្វីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

ជំនឿសាសនាយ៉ាងងង៉ុបងង៉ុលបានធ្វើអោយមនុស្សធ្លាក់ចូលក្នុងជំលោះ ជំនឿបែបសាសនាបំផ្លាញខ្លួនឯងនិងអ្នកជិតខាង ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានបំផ្លាញជីវិតអ្នកដ៏ទៃដោយមិនកោតញញើត ជំនឿដ៏ឆ្កួតលីលាបានបំផ្លាញបានរុញច្រានមនុស្សអោយធ្លាក់ចូលក្នុងជំលោះផ្សេងៗជាច្រើន។ ក្នុងវីដេអូមួយនេះបានបញ្ជាក់យ៉ាងច្បាស់ពីក្រុមអ្នកសាសនាមួយក្រុម ពួកគេហ៊ានធ្វើរឿងដ៏គួអោយខ្លាចមួយ ដែលេមើលទៅវាជាជំនឿបែបអសីលធម៌​ ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ គឺពួកគេហ៊ានធ្វើវាដោយមិនញញើតដៃទាល់តែសោះ ស្ទើរតែរកពាក្យនិយាយគ្មាន គឺគ្មានអ្វីដែលសាហាវជាងមនុស្សនេះទេ ជឿលើរបស់ដែលមិនបានឃើញហើយថែមទាំងប៉ះពាល់ដល់ជីវិតអ្នកដ៏ទៃទៀតផង។ អ្នកសាសនានេះសាហាវណាស់!

ល្បិចងាយៗ នៅពីក្រោយការលេងសៀករហ័សសកម្ម

មនុស្សយើងម្នាក់ៗប្រាកដជាមានចំណេះជំនាញរៀងៗខ្លួនក្នុងការប្រកបរបរការងាររកស៊ីប្រចាំថ្ងៃ។ មិនថាជាជំនាញអ្វី ឬសមត្ថភាពអី្វពិសេសក៏ដោយមនុស្សយើងប្រាកដជាមានអាថ៌កំបាំងខ្លះៗនៅក្នុងនោះដើម្បីសម្រេចបាននូវភាពជោគជ័យ។ ដូចបុរសម្នាក់នេះជាដើមគាត់មានជំនាញខាងលេងសៀករហ័សកម្ម ប៉ុន្ដែការពិតទៅវាគ្រាន់តែជាល្បិចថ្ពិនភ្នែកបែបងាយៗតែប៉ុណ្ណោះ។ ធ្លាប់តែមើលតាមទូរទស្សន៍ហើយឆ្ងល់ថាហេតុអីគេអាចធ្វើបាន មិនគួរឲ្យជឿនោះទេ វាមិនអាចទៅរួចនោះទេ តែថ្ងៃនេះអស់ចម្ងល់ហើយព្រោះ ល្បិចងាយៗទាំងអស់នោះត្រូវបានបង្ហាញហើយ។ បើលោកអ្នកចង់ដឹងកាន់តែច្បាស់រីករាយទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

នៅក្បែរគ្នាមិនដែលត្រូវគ្នា ឈ្លោះគ្រប់ពេលវេលា គ្រប់ទីកន្លែង!

លោកអ្នកប្រាកដជាស្គាល់សត្វឆ្មារនឹងសត្វឆ្កែ សត្វទាំងពីរប្រភេទនេះជាសត្វចិញ្ចឹមដែលមនុស្សស្រលាញ់ចូលចិត្តយកទៅចិញ្ចឹមនៅក្នុងផ្ទះ។ ប៉ុន្ដែយើងបានដឹងរួចហើយថាសត្វទាំងពីរប្រភេទនេះមិនដែលត្រូវគ្នាម្ដងណាទេ រស់នៅក្នុងផ្ទះតែមួយ ម្ចាស់តែមួយក៏ដោយ តែងតែឈ្លោះគ្នា ខាំគ្នា ធ្វើបាបគ្នាទៅវិញទៅមកគ្រប់ពេល។ ក្នុងវីដេអូនេះលោកអ្នកច្បាស់ជាអស់សំណើចពីភាពក្រមិចក្រមើមរវាងសត្វទាំងពីរ ពេលខ្លះសត្វឆ្មារត្រូវបានសត្វឆ្កែធ្វើបាប ឯពេលខ្លះទៀតសត្វឆ្កែត្រូវរត់ព្រោះខ្លាចសត្វឆ្មារ …៕

សប្បាយអស់ទាស់ហ្មង! លោតផង ហែលផង លេងផង

សុនខជាសត្វចិញ្ចឹមមួយប្រភេទ ដែលគួរឲ្យស្រលាញ់ មានភាពវ័យឆ្លាត ក្រមិចក្រមើម រួមទាំងចេះយល់ចិត្តមនុស្ស ចេះការពារមនុស្សដែលជាម្ខាស់របស់វានៅពេលដែលជួបបញ្ហាផ្សេងៗ។ អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់ហើយ សត្វសុនខនេះក៏ត្រូវបានគេយកទៅបង្វឹកដើម្បី ស្វែងរកគ្រាប់មិនទាន់ផ្ទុះ គ្រឿងញៀន ឬជនដែលបានប្រព្រឹត្តបទល្មើសផ្សេងៗ ។ល។ ហើយសត្វសុនខនេះទៀតសោតជាសត្វដែលដឹងគុណចំពោះម្ខាស់របស់វា ទេាះជាម្ចាស់របស់វាមិនបានស្រលាញ់ មិនបានថ្នាក់ថ្នមមើលថែទាំវា មិនយកចិត្តចំពេាះវាយ៉ាងណាក៏ដោយ ក៏វានៅតែជួយម្ចាស់វានូវរឿងរ៉ាវជាច្រើន។ ក្នុងវីដេអូមួយនេះវិញលោកអ្នកប្រាកដជាចម្លែកអារម្មណ៍ព្រោះតែសត្វសុនខមួយក្បាលកំពុងលោតលេងក្នុងសួនទឹកយ៉ាងសប្បាយ មិនត្រឹមតែលោតលេងទេ​ នៅហែលលេងទៅមកយ៉ាងមានក្ដីសុខ។

ក្ដៅៗ! ជនជាតិវៀតណាមនៅកំពង់ឆ្នាំង ចាប់ផ្ដើមឡើងមកនៅលើគោកហើយ!

អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ដល់ពេលវេលាដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាប់ផ្ដើមបំលាស់ទីជនជាតិវៀតណាម ចំនួន២,៣៩៧គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅតាមដងទន្លេសាបនៅទូទាំងខេត្តកំពង់ឆ្នាំង ឲ្យមកនៅលើគោកវិញ។ បើតាមលោកអភិបាលខេត្តកំពង់ឆ្នាំង យុទ្ធនាការនេះបានអនុវត្ត និងជូនដំណឹងតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដែលប្រតិបត្តិការនេះប្រើប្រាស់ពេលជាច្រើនថ្ងៃ ដើម្បីបំលាស់ទីជនជាតិវៀតណាម ដោយធ្វើមិចឲ្យ​នៅចុងឆ្នាំ២០១៨នេះ មិនអនុញ្ញាតឲ្យជនជាតិវៀតណាម ​មានការរស់នៅលើផ្ទះបណ្ដែតទឹកទៀតនោះទេ។ លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា ការរុះរើសជនជាតិវៀតណាមជាង២,០០០គ្រួសារ ឲ្យទៅនៅលើគោកនេះ ​មានកិច្ចសហការជាមួយ សមាគមវៀតណាមនៅកម្ពុជា ព្រោះសមាគមវៀតណាម បានសហការជាមួយដៃគូរឯកជន ដើម្បីផ្ដល់ទីតាំងសម្រាប់តាំងលំនៅរបស់ជនជាតិវៀតណាម ទាំងអស់នោះ។ សម្រាប់មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចការនេះ ត្រូវបានលោកអភិបាលខេត្ត ឲ្យដឹងថា ក្នុងន័យដើម្បីលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថាន និងបញ្ហាសុខភាពអនាម័យ ព្រោះថាការរស់នៅលើទឹកនេះធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ពិសេសការប្រកបអាជីវកម្មផ្សេងៗធ្វើឲ្យប៉ះពាល់ដល់ទឹក ហើយយកទឹកនោះមកប្រើវិញ គឺអាចប្រឈមជាមួយបញ្ហាសុខភាព។ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង និងនៅតំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌

នារីស្អាតៗលើលោក មិនប្រាកដថាមានរូបសម្រស់ពិតស្អាតដូចការតុបតែងនោះទេ មើលឲ្យហើយទៅ!

បើអ្នកយល់ថានារីលើលោកដែលមានរូបសម្រស់ស្អាតៗគួរជាទីចាប់អារម្មណ៍ សុទ្ធតែមានរូបសម្រស់ពិតដូច្នេាះដែរនោះ អ្នកប្រាកដជាយល់ច្រឡំធំណាស់ ព្រោះថាសមត្ថភាពកែច្នៃសម្រស់បានបង្រៀនមនុស្សស្រីដែលមានរូបសម្រស់មិនស្អាត ឲ្យតែងខ្លួនដែលស្ទើរតែស្អាតជាងនារីដែលស្អាត ហើយមិនចេះតុបតែងខ្លួនថែមទៀតផង ។ ជាក់ស្ដែងក្នុងវីដេអូបានបង្ហាញពីនារីមួយចំនួន និងការបង្ហាញអារម្មណ៍ទឹកមុខរបស់បុរសម្នាក់ ដែលធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចជាខ្លាំង ក្រោយពេលដែលបានឃើញការតែងមុខ របស់នាង ពិតជាស្អាត តែមុខពិតរបស់នាងទាំងនោះវិញស្ទើរតែមើលមិនយល់នោះទេ ដែលជាហេតុធ្វើឲ្យ មនុស្សគ្រប់គ្នាហួសចិត្តខ្លាំងមែនទែន ក្រោយមើលវីដេអូប្រភេទនោះ ។ ក្រោយពីបានមើលវីដេអូនេះហើយ អ្នកនឹងពិចារណាម្ដងទៀត ក្នុងការតាមដាន និងស្វែងរកការពិតចំពោះនារីស្អាតៗលើលោក ដែលពូកែតុបតែងខ្លួនបន្លំភ្នែកបុរសៗ ដើម្បីកេងចំណេញ ឬកំដរការសប្បាយរបស់ពួកគេ ដែលជាក់ស្ដែងពួកនាង គឺមិនមានរូបសម្រស់ស្រស់ស្អាត និង Cute ដូចជារូបសម្រស់ក្រោយពេលតុបតែងខ្លួននោះទេ លោកអ្នកអាចនឹងខាតបង់ពេលវេលាដ៏មានតម្លៃមិនខាន បើអ្នកស្វែងរកស្រីស្អាត ដែលពូកែតុបតែងខ្លួន ។ សូមទសនាវីដេអូខាងក្រោម ហើយធ្វើការពិចារណា និងស្វែងយល់ទាំងអស់គ្នា ៖