Month: October 2018

ជំនឿឆ្កួតលីលា ដេកអោយគោរត់ជាន់ ដើម្បីបានបុណ្យឡើងឋានសួគ៌

វីដេអូមួយដែលបង្ហាញពីជំនឿឥតហេតុផល របស់ជនជាតិឥណ្ឌា ដែលយក សត្វគោ ធ្វើជាព្រះរបស់ពួកគេ ដោយពួកគេក្រាបហើយអោយសត្វគោទាំងនោះ ដើរជាន់ទៅលើពួកគេ  អ្នកទស្សនាជាច្រើនហាក់ដូចជាឆ្ងល់ខ្លាំងណាស់ ហេតុអ្វីបានជាពួកគេអាចជឿទៅលើសត្វគោបាន បាសិតត្បូងគ្រាន់តែជាសត្វធម្មតា ជាសត្វដែលមនុស្សចិញ្ចឹមសម្រាប់ធ្វើប្រយោជន៍អ្វីមួយសម្រាប់លក់កាប់សាច់យកទៅបរិភោគតែប៉ុណ្ណោះ ហេតុអីបានជាពួកគេជឿទៅលើជំនឿបែបនេះ? អ្នកទស្សនាជាច្រើនស្ទើរតែមិនអាចទទួលយកបាននូវទង្វើបែបនេះនូវជំនឿបែបនេះរបស់ជនជាតិឥណ្ឌា វាហាក់បីដូចជាមិនទំនងសោះមនុស្សមានខួរក្បាលល្អជាសត្វ ហេតុអីបានជាយកសត្វធ្វើជាព្រះ អ្នកខ្លះសើចផង ខឹងផង ឆ្ងល់ផង ពួកហ្នឹងអាចចេះទៅរួច មានជំនឿបែបហ្នឹងទៅរួចដែរ! ព្រះសម្មាសម្ពុទ្ធបង្រៀនមនុស្ស ឲ្យចេះគិតត្រិះរិះពិចារណាមុននឹងយកទៅធ្វើអ្វីមួយ យកមកបដិបត្តិសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ អ្វី ដែលជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធពិតប្រាកដគឺការបដិបត្តិដែលហៅថា ការវិបស្សនា ដែលអោយមនុស្សទាំងអស់មើលនិងពិនិត្យចិត្តរបស់ខ្លួនឯង ដោយមើលទៅតាមដំណើរធម្មជាតិរបស់ចិត្ត មនុស្សជាច្រើនក៏បានយកព្រះសម្មាសម្ពុទ្ធមកធ្វើជាជំនឿរបស់ខ្លួនដែរដូចជាយកមកធ្វើជាព្រះអាទិទេព ដែលគិតថាព្រះសម្មាសម្ពុទ្ធជាមនុស្សខ្លាំងអស្ចារ្យលើលោក ការពិតគ្រាន់តែព្រះសម្មាសម្ពុទ្ធជាមនុស្សឬជាគ្រូបង្រៀនម្នាក់ដែលរកឃើញនូវមេរៀនដ៏អស្ចារ្យមួយគឺការ vipassana រួចព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ យើងក្រឡេកមកវិញនូវវីដេអូខាងលើនេះទាក់ទងនឹងជំនឿរបស់ជនជាតិឥណ្ឌាមួយក្រុមដែលបានជឿលើសត្វទាំងឡាយណាដែលជាសត្វចិញ្ចឹម តួយ៉ាងដូចសត្វគោនេះជាដើមពួកគេបានប្រាប់អោយសត្វគោដើរជាន់លើពួកគេ…

ឃើញគេឡូយ កុំចង់ឡួយដូចគេ ប្រយ័ត្នទឹកភ្នែក! (មានវីដេអូ)

ជាការពិតណាស់ ការភ្លាត់ស្នៀតវាជារឿងមួយដែលតែងតែកើតឡើងដោយមិនបានព្រៀងទុកនោះទេ។ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏វាអាចកើតឡើងបានដែរ។ សម្រាប់ការភ្នាត់ស្នៀតទៀតសោត ពេលខ្លះវាកើតឡើងជាបែបកប្លែង ប៉ុន្ដែពេលខ្លះការភ្លាត់ស្នៀតវាបានបង្កទៅជាគ្រោះថ្នាក់ផ្សេងៗ។ ជាក់ស្ដែងនៅក្នុងវីដេអូកប្លែងរបស់បរទេសមួយនេះវិញគឺសុទ្ធតែជាការភ្លាត់ស្នៀតទាំងអស់ ប៉ុន្ដែវាមិនបានបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។ ទោះជាយ៉ាងណាក៏ដោយក៏សូមប្រិយមិត្តកុំព្យាយាមសាកល្បងឲ្យសោះ។ បើនិយាយពីសកម្មភាពនៅក្នុងវីដេអូវិញគឺមាន អ្នកខ្លះត្រងត្រាប់តាមគេតែបែរជាត្រូវធ្លាក់ចុះមកដីដោយដាំក្បាលមកមុន​ រីឯអ្នកខ្លះវិញព្យាយ៉ាមលោតរំលងទឹកដែលដក់ក្នុងត្លុកតែបែរជាត្រូវរអិលដួលបោកក្បាលលើដីទៅវិញ ហើយមានសកម្មភាពជាច្រើនទៀត។ ប្រសិនបើចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

លោក ខឹម វាសនា សរសើរប្រហុកសមាជិក LDP ថាឆ្ងាញ់ មានអនាម័យ គ្មានជាតិគីមី និងតម្លៃថោកជាងទីផ្សារ

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានលើកសរសើរចំពោះទឹកដៃ សមាជិកគណបក្សខ្លួនថា ប្រហុកនោះមានឱជារសឈ្ងុយឆ្ងាញ់ មានអនាម័យ គ្មានជាតិគីមី និងមានតម្លៃថោកអាចប្រកួតទីផ្សារបាន ដោយការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក និងបានទទួលការគាំទ្រ និងចង់កុម្មង់ទិញជាច្រើន ពីសំណាក់អ្នកគាំទ្រ LDP ផងដែរ ។ នេះបើយោងទៅតាមការ Comment ខាងក្រោមរូបភាពដែលលោក ខឹម វាសនា បានបង្ហោះនាពេលប៉ុន្មានម៉ោងមុននោះ ។ នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែលជា ៣ រសៀល លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP បានបញ្ចេញនូវអារម្មណ៍ និងជួយផ្សព្វផ្សាយដល់សមាជិក LDP ពីផលិតផលថ្មីដែលលោកបានប្រាប់ទៅសមាជិកដទៃទៀត ឲ្យបានស្គាល់គឺ ប្រហុក ដោយលោកបាននិយាយថា ប្រហុកដែលldp យើងធ្វើ មានអនាម័យល្អ រសជាតិឆ្ងាញ់ គ្មានជាតិគីមី ហើយតំលៃថោកប្រកួតទីផ្សារបាន។ ដែលក្នុងន័យនេះ លោកចង់សំដៅទៅលើសមាជិកអ្នកគាំទ្រ ដោយប្រើពាក្យថា យើង គឺសំដៅលើ LDP

យាយចាស់ម្នាក់បីក្មេង ដាក់ថ្នាំឲ្យក្មេងដេកលក់ សុំលុយតាម Pub Street សៀមរាប រាប់សិបឆ្នាំ(Video)

យាយចាស់ម្នាក់ដែលត្រូវបានអាខោន Facebook : Tan Kimsour បានធ្វើការថតជាវីដេអូតាំងពី ២ ឆ្នាំមុនមកម្លេះ ឥឡូវក៏នៅតែធ្វើសកម្មភាព ដដែល ហើយការធ្វើលើកនេះគឺស្រ្តីចំណាស់ម្នាក់នោះបានធ្វើការអង្គុយសុំទាននៅកណ្ដាលថ្នល់ នៅតំបន់ Pub Street ដែលជាតំបន់ភ្ញៀវទេសចរដ៏សំខាន់មួយក្នុងខេត្តសៀមរាបផងដែរ ហើយអ្វីដែលធ្វើឲ្យបុរសវ័យក្មេង Tan Kimsour ដែលបានថតវីដេអូនោះ គឺទឹកដោះគោ របស់យាយចាស់នោះ ដាក់ឲ្យក្មេងផឹក ដែលក្មេងនោះដេកលក់រហូត ឥតមានយំស្រែកអ្វីបន្ដិចសោះ ។ ពីរឆ្នាំហើយ មានមនុស្សមិនតិចជាងមួយលាននាក់ទេដែលឆ្លងកាត់ទីនេះ តែរកម្នាក់មកឈឺឆ្អាលរឿងនេះមិនបាន។ ជិះជាន់ពលកម្មក្មេងពេកហើយយាយ។ ឆ្ងល់ថាអាជ្ញាធម៌ទៅណាអស់ ឬមួយគិតថារឿងនេះគ្រាន់តែជារឿងតូចតាចទេ ឬមួយគិតថាបើឈឺឆ្អាលទៅអាចប៉ះពាល់ដល់កិត្តិយសខ្លួនឯង? ខ្មែរស្រឡាញ់ខ្មែរ ខ្មែរឈឺឆ្អាលនឹងខ្មែរ រកម្នាក់គ្មាន ជាពាក្យសម្ដីរបស់លោក Tan Kimsour ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយសារតែបានជួបនឹងស្រ្តីចំណាស់ម្នាក់ដែលលោកបានជួយកាលពីប្រមាណជាពីរឆ្នាំមុន ធ្វើសកម្មភាពដដែលៗ នៅលើ PUB STREET ដែលបំផ្លាញកេរ្តិ៍ឈ្មោះខ្មែរទាំងស្រុង នៅលើឆាកអន្តរជាតិ ។ បន្ទាប់ពីបានរករឿងស្រ្តីចំណាស់ម្នាក់នោះ ស្រ្តីចំណាស់នោះបានធ្វើការស្រែកជេរទៅកាន់ក្មេងប្រុសម្នាក់នោះ ហើយក៏បានធ្វើការ ចង់រកវាយតប់ថែមទៀតផង តែបុរសនោះបានប្រាប់ឲ្យវ៉ៃមក ។ ដោយសារមានរឿងឈ្លោះប្រកែកគ្នាទើបមានមនុស្សជាច្រើនបានធ្វើការចោមរោមមើល និងធ្វើការសាកសួរហេតុផល ហើយក៏បានធ្វើការបកស្រាយប្រាប់ពីល្បិចរកស៊ីរបស់ស្រ្តីចំណាស់ម្នាក់នេះ​ដោយយកក្មេងឲ្យផឹកទឹកដោះគោ

ភាពយន្ដទសវត្ស៩០ កក្រើកជាថ្មី ពេញចិត្តស្ដូកត្រង់ធាក់ស្រីយួនទម្លាក់ទឹក (ចំណងជើងរឿងពេញ)

វីដេអូដែលបង្កប់អត្ថន័យឌឺដង​ ទៅកាន់ជាតិសាសន៍វៀតណាម ដែលខ្មែរនិយមហៅថាយួនៗពេញមាត់ក្នុងសម័យទសវត្សន៍ឆ្នាំ ១៩៩៥ ត្រូវបានយកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានជនបរទេសដើរតួរសម្ដែង និងមានការចាប់អារម្មណ៍ជាខ្លាំងទៅលើការសម្ដែង និងការបញ្ចូលសម្លេងដែលមានលក្ខណៈកំប្លុកកំប្លែងផងដែរ ។ ជាក់ស្ដែងរឿងនេះហាក់ដូចជាពេញចិត្តជាខ្លាំងទៅលើអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកពិសេសពលរដ្ឋកម្ពុជា ដែលបានស្គាល់ និងបានដឹងថាប្រទេសខ្លួនកំពុងតែមានជនបរទេសដែលពួកគេស្អប់ និងខឹងសម្បារជាខ្លាំងគឺជនជាតិវៀតណាម ដែលជាជនអន្ដោប្រវេសន៍ខុសច្បាប់មករស់នៅលើទឹកដីកម្ពុជា និងកាន់អត្តសញ្ញាណប័ណ្ណខ្មែរផងនោះ ។ រឿងនេះបង្ហាញពីការអួតអាងរបស់បុរសជនជាតិអាមេរិករឿងលុយដុល្លារ ដោយនិយាយថាលុយដុល្លារច្រើនដល់ក នៅអាមេរិក ហើយធ្វើការដុតបារីនឹងលុយដុល្លារនោះ ។ រីឯជនជាតិបារាំងវិញកាលបើឃើញជនជាតិអាមេរិកឌឺចឹងក៏យកស្រា Henesy ដបថ្លៃមកផឹកហើយចាក់ចោលក្នុងទឹក ហើយក៏និយាយឌឺវិញថាស្រាថ្លៃនេះនៅបារាំងច្រើនដល់ក ។​ រីឯខ្មែរវិញអត់មានអីអួត ក៏ធាក់ស្រីម្នាក់ដែលជាស្រីយួននៅក្បែរទូក ហើយនិយាយថាខ្វះអីនៅខ្មែរច្រើនដល់ក ។ សូមបញ្ជាក់ថាតួនារីយួនសម្ដែងដោយអ្នកស្រី បាន យ៉ាន ហើយអ្នកដែលធាក់គឺ នាយ វិចិត្រ ដែលធាក់នារីយួន ធ្លាក់ទឹក មានយមរាជ (លោកតា ឡូតូ) យមបាលស្រី(តារាកំប្លែងស្រីតឿ កៅអៀក) នាយហើម(ខ្មោចប្ដីស្រីយួន) និងតួសម្ដែងផ្សេងទៀតជាច្រើនក្នុងរឿងនោះ ។ នេះបើតាមអាខោន Facebook Willy Sam បានបកស្រាយប្រាប់ ។ លោកអ្នកប្រហែលជាចង់ដឹងចំណងជើងរឿងនេះហើយ តាមពិតរឿងនេះ គឺមានចំណងជើងថា ឋានទាំង៣ ដែលលោកអ្នកអាចរកមើលបាននៅលើ

សូមប្រយ័ត្ន! ពេលបើកទ្វារឡាន គ្រោះថ្នាក់ណាស់!

គ្រោះថ្នាក់នៃការបើកទ្វារឡាននាចំណតផ្លូវសាធារណៈគួអោយខ្លាច៖ ក្នុងវីដេអូខ្លីដែលបានផ្តិតយកដោយកាមេរ៉ាសុវត្ថិភាពមួយនេះ បុរម្នាក់ត្រូវបានម៉ូតូបុកមួយទំហឹងក្នុងកំឡុងពេលបើកទ្វារឡានចេញមកឈរបានបន្តិច។ អ្នកបើកម៉ូតូហាក់ដូចជាមិនមានការប្រុងប្រយ័ត្នអ្វីសោះ គួណាស់តែមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ មិនគួបណ្តោយចិត្តអោយរាយម៉ាយរហូតបង្ករក្លាយជាគ្រោះថ្នាក់ចឹងទេ ទាំងអ្នកបើកឡានផងដែរ ពេលមុនឫក្រោយបើកទ្វារឡានក៏គួតែមានការប្រុងប្រយ័ត្នដែរ។ ក្នុងវីដេអូមួយនេះ អាចជាហេតុផលមួយដែលបងប្អូនគួតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច សូមចែកចាយអោយបានច្រើនផង!

ធ្វេសប្រហែសតែបន្ដិចគឺ ច្បាស់ជាអស់ជីវិតតែម្ដង (មានវីដេអូ)

នៅ​ពេល​ដែល​និយាយ​ពីគ្រោះថ្នាក់ គ្រប់​គ្នា​ប្រាកដ​ជា​មាន​ភាព​ខ្លាច​រអាមិនថាជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារបាតុភូតធម្មជាតិ … នោះទេ។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា មាន​មនុស្ស​មួយ​ចំនួន​ពិត​ជា​សំណាង​ខ្លាំង​ណាស់​ដែល​ជួបគ្រោះថ្នាក់ទាំងអស់នេះហើយប៉ុន្ដែពួកគេនៅតែអាចរួចរស់មានជីវិត។ គ្រោះថ្នាក់និង សំណាងគឺជារឿងដែលមើលមិនឃើញ ឧទាហរណ៍ លោក Virginia Fike ដែលឈ្នះឆ្នោតឆ្នោតរង្វាន់ធំ២ដងក្នុងមួយថ្ងៃ។ ពេលខ្លះសំណាងក៏បានជួយមនុស្សខ្លះឱ្យរួចជីវិតពីគ្រោះថ្នាក់ផ្សេងៗ ឬក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលណាមួយជាដើម។ ថ្ងៃនេះយើងក្រលេកមកមើលវីដេអូខ្លីៗអំពីមនុស្សដែលជួបគ្រោះថ្នាក់តែប្រែទៅជាអាចមានសំណាងដែលមិនគួរឱ្យជឿ។

ចំណីអាហារវៀតណាមក្លែងក្លាយជាច្រើនត្រូវបានរកឃើញ…

តាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថាផលិតផល ដែលផលិតនៅប្រទេសវៀតណាមគឺសំបូរទៅដោយផលិតក្លែងក្លាយជាច្រើន ហើយជាផលិតផលក្លែងក្លាយត្រូវបាននាំចូលមកប្រទេសកម្ពុជាគ្រប់រូបភាពជាច្រើន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំងដល់ប្រជាជនកម្ពុជាជាពិសេសក្មេងក្មេងតែម្តង។ ទូរទស្សន៍វៀតណាមមួយបានចុះផ្សាយអំពីផលិតផលដែលជនជាតិវៀតណាមផលិតនៅក្នុងស្រុក បានផ្សាយឲ្យប្រជាជនវៀតណាមទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ មុននិងទិញ អោយមើល beast ស្លាកសញ្ញានិងផលិតផលក្រុមហ៊ុនពិសេសលេខកូដរបស់ប្រទេស ឬលេខកូដរបស់ក្រុមហ៊ុន ។ ទូរទស្សន៍ THVL2 របស់វៀតណាម បានចុះផ្សាយនិងណែនាំពីផលិតផលក្លែងក្លាយនិងផលិតផលពិត ហើយបានចុះទៅថតទីតាំងកន្លែងផលិតផ្ទាល់តែម្តងរបស់ ក្រុមហ៊ុនក្លែងក្លាយរបស់វៀតណាម ដែលផលិតនាំចូលទៅកាន់ប្រទេសដែលអាចនាំចូលបានជាពិសេសប្រទេសកម្ពុជាយើងតែម្តង នេះជារឿងដែលយើងត្រូវប្រុងប្រយ័ត្នខ្លាំងបំផុតសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ សម្រាប់យើងជាប្រជាជនធម្មតាយើងមិនបានដឹងឡើយថា ផលិតផលណាក្លែងក្លាយ ផលិតផលណាពិតប្រាកដនោះទេ ពីព្រោះយើងមិនមែនអ្នកជំនាញខាងពិនិត្យរបស់របរទាំងអស់នោះគឺមានតែគយឬអ្នកជំនាញខាងពិនិត្យផ្នែកសុខភាពទេបានជាអាចដឹងថារបស់នេះក្លែងក្លាយរបស់នោះពិតប្រាកដ។ ដូច្នេះមានតែការប្រុងប្រយ័ត្ន ការមើលឲ្យបានខ្ពស់បំផុតជាពិសេសមុននឹងទិញត្រូវមើលទីតាំងកន្លែងលក់ មើលកាលបរិឆ្ឆេត ព្រោះវាអាចហួស ថ្ងៃកំណត់របស់ផលិតផលនោះក៏ថាបាន។ សូមបងប្អូនទស្សនាវីដេអូជាក់ស្តែងទាំងអស់គ្នាអំពីទីតាំង ផលិត ចំណីអាហាររបស់វៀតណាមដែលគ្មានភាពច្បាប់ហើយសុទ្ធតែរបស់ក្លែងក្លាយនឹងនាំឲ្យប៉ះពាល់សុខភាពទាំងអស់។ មើលហើយគួរឲ្យខ្លាចខ្លាំងណាស់ វាពិតណាស់បើយើងបានហូបរបស់ទាំងនោះនឹងធ្វើឲ្យយើងមានជំងឺកាន់តែច្រើននៅក្នុងខ្លួន ជាទូទៅប្រជាជន កម្ពុជាយើង មិនសូវជាសម្បូរអ្នកមានធូរធារនោះទេហើយ អ្នកដែលទិញផលិតផលរបស់វៀតណាម គឺសម្បូរតែប្រជាជនដែលក្រីក្រមិនសូវមានថវិកាច្រើន  វាជាហេតុនាំឲ្យប្រជាជនយើងបង្ករជម្ងឺកាន់តែច្រើននៅក្នុងប្រទេសយើង ។ សូមចែករំលែកអោយបានច្រើនផង!  ប្រភព៖ ហ្វេសបុក

រថយន្តកុងទីនឺឆ្វេរចង្កូតដាច់ហ្វ្រាំងបុករ៉ាស់ស្តែងៗ…

រថយន្តកុងទីនឺមួយគ្រឿងបានឆ្វេងចង្កូតដោយសារការដាច់ហ្វ្រាំងនៅលើផ្លូវសាធារណៈ ហើយបានបុករ៉ាស់ទៅលើឡានតូចនិងមនុស្សមួយចំនួនដែលកំពុងតែធ្វើដំណើរលើដងផ្លូវ។ វាជាហេតុការដ៏រន្ធត់មួយដែលបានកើតឡើងនៅឯប្រទេសវៀតណាមនាពេលកន្លងមកថ្មីៗនេះ ដោយសារតៃកុងគាត់ងោគង៉ក់តែបន្តិចសោះទើបបណ្តាលអោយហេតុការណ៍នេះកើតឡើងបាន។ វាជាគ្រោះថ្នាក់ចៃដន្យមួយដែលកើតឡើងដោយអចេតនា តែវាបានផ្តល់ជាវិប្បដិសារីដល់ក្រុមគ្រួសារជនរងគ្រោះជាខ្លាំង គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងពេលនោះមានទាំងអ្នកស្លាប់បាត់បង់ជីវិត អ្នករបួសធ្ងន់និងស្រាល។ ក្នុងវីដេអូដោយបានផ្តិតរូបដោយកាមេរ៉ាសុវត្ថិភាព បងប្អូនអាចបានឃើញយ៉ាងច្បាស់នូវគ្រោះថ្នាក់ចៃដន្យនេះបាន ថាតើវាកើតឡើងដោយរបៀបណា? គឺអ្នកបើករថយន្តកុងទីនឺបង្ករហេតុពិតជាមិនមានចេតនាក្នុងការបង្ករហេតុនោះទេ តែដោយសារការងោគង៉ក់តែបន្តិចសោះ វាបានបណ្តាលអោយកើតឡើងនូវឧប្បទ្ទវហេតុនេះបាន។ ពេលបងប្អូនទៅណាមកណាសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ផង ជាពិសេសពេលឃើញប្រភេទរថយន្តធំធំបើកក្បែរ សូមជៀសអោយឆ្ងាយបន្តិចឫក៏បង្អន់អោយពួករថយន្តធំធំនោះបើកទៅមុនក៏ជាការប្រសើរដែរ។

ហួសហេតុ ខឹងរឿងកង់ បែរជាទៅវាយលោកតាចំណាស់វិញ…

បុរសម្នាក់មានបញ្ហាស្មុកស្មាញរឿងកង់មួយគ្រឿង តែគេមិនព្រមដោះស្រាយរឿងកង់របស់គេទេ បែរជាបង្កបញ្ហា បង្កឲ្យមានរបួសស្នាម ទៅកាន់លោកតាចំណាស់ម្នាក់ ដែលកំពុងដើរនៅតាមផ្លូវ បុរសម្នាក់នោះខឹងខ្លាំងនិងកង់របស់ខ្លួនមានបញ្ហា ក៏បែរជាទៅលោតធាក់លោកតាចំណាស់មួយជើង ហើយពេលដែលោកតាវ័យចំណាស់នោះដួលគាត់ក៏វាយថែមទៀត យកឈើច្រត់មកវ៉ៃលើដងខ្លួនលោកតាចំណាស់យ៉ាងខ្លាំង មើលទៅហាក់បីដូចជាគាត់ខឹងខ្លាំងណាស់ចំពោះលោកតាវ័យចំណាស់ម្នាក់នោះ។ ទង្វើរបែបនេះគឺជាទង្វើរអាត្មានិយមខ្លាំងបំផុត កុំតែបានបុរសម្នាក់មកទាន់ កុំអីលោកតាអាចហ្នឹងបាត់បង់ជីវិតដោយសារកំហឹងរបស់បុរសម្នាក់នោះក៏ថាបាន។  ព្រោះមើលតាមកំហឹងរបស់បុរសនោះមិនដឹងចេញមកពីណាទេ ហាក់ដូចជាគោព្រៃអញ្ចឹង អ្នកដែលទស្សនាជាច្រើននាំគ្នាខឹងសម្បារជាមួយនឹងបុរសម្នាក់នោះណាស់ ព្រោះខឹងកង់ខ្លួនឯងបែរជាទៅវាយគេវាយឯងចឹង ប្រៀបបានទៅហ្នឹងមនុស្សឆ្កួតឡប់។ ក្នុងវីដេអូនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍បានកើតឡើង ដែលវាជាអំពើឆ្កួតលីលាមួយគួអោយគេស្អប់។  Credit: FB