Month: September 2018

នេះហើយជាជីវិតក្មេងដែលរស់ដោយការរើសអាហារក្នុងគំនរសម្រាម

ក្នុងពិភពលោកនេះគឺជាប្រភពនៃបញ្ហា បញ្ហាកើតឡើងមិនចេះចប់ មិនថាស្រុកណាឫប្រទេសណាទេ តិចឫច្រើនអាស្រ័យទៅប្រទេសនោះនោះ បើប្រទេសដែលមានពលរដ្ឋមានការយល់ដឹងខ្ពស់និងអភិវឌ្ឍន៍ខ្ពស់ គឺមិនសូវមានបញ្ហាអសន្តិសុខសង្គមឫក៏ភាពក្រីក្រអត់ឃ្លានទេ សំរាប់ប្រទេសដែលសំបូរទៅដោយការពុករលួយគ្មានការអភិវឌ្ឍន៍ គឺសម្បូរទៅភាពអយុត្តិធម៌សង្គមនិងប្រជាពលរដ្ឋក្រីក្រជាច្រើន។ ក្នុងវីដែអូនេះគឺជាវីដេអូពិតជាក់ស្តែង ដែលវាជាជីវិតពិតរបស់ក្មេងរើសអេតចាយក្នុងគំនរសម្រាម ដែលពួកគេទាំងនោះមានគំនរសម្រាមជាប្រភពអាហារក្នុងការចិញ្ចឹមជីវិត ថ្វីត្បិតតែវាការលំបាកក៏ពិតមែន តែវាគ្មានជំរើសដ៏ល្អជាងនេះសំរាប់ពួកគេទេ ពួកគេត្រូវបន្តរការើសចំណីអាហារក្នុងគំនរសម្រាមដើម្បីចិញ្ចឹមជីវិត។ បើយើងមើលទៅពិតជាគួអោយអាណិតណាស់ តែបែរទៅមើលទឹកមុខរបស់ពួកគេ គឺពួកគេសប្បាយក្នុងភាពជាក្មេងដែលមិនទាន់មានបន្ទុកក្នុងគ្រួសារ ពួកគេសើចសប្បាយជាមួយហ្នឹងអាហារដែលយើងមើលទៅឃើញថាគគ្រិចណាស់ តែសំរាប់ពួកក្មេងៗនោះវិញពួកគេមិនបានគិតដូចយើងទេ ពួកគេយល់ថាវាគឺជាអាហារដ៏មានរស់ជាតិឆ្ងុយឆ្ងាញ់សំរាប់ពួកគេទៅវិញ។ វាជាសោកនាធកម្មមួយដ៏អាក្រក់មួយដែលមនុស្សកើតមកលើភពផែនដីនេះហើយ បែរជាមិនបានទទួលនូវសេចក្តីស្រឡាញ់និងភាពកក់ក្តៅដ៏ពេញសំរាប់ជីវិត។ ទ្រព្យសម្បត្តិ កិត្តិយស កេរ្ត៍ឈ្មោះ លុយ ឡាន វីឡា តើនៅពេលដែលអ្នកស្លាប់ទៅគិតថាយកវាទៅតាមជាមួយបានពិតមែនឫ?

អស់ទាស់ហ្មង! លេងបែបនេះប្រុសៗច្បាស់ជាត្រូវធ្ងន់មិនខាន

ជាឈុតឆាកមួយដកស្រង់ពីវីដេអូកប្លែងរបស់បរទេស ដែលកើតឡើងនៅក្នុងហាងលក់សំលៀកបំពាក់បុរសមួយកន្លែង ហើយអ្នករៀបចំកម្មវិធីបានក្លែងខ្លួនជាបុគ្គលិកបម្រើការនៅក្នុងហាងនោះ។ នាងបានយកក្រែមលាបមាត់របស់ស្រីៗទៅលាបនៅត្រង់បរិវេណ មេដៃនឹងចង្អុលដៃ ហើយនៅពេលដែលយើងយកស្នាមដែលបានលាបនោះទៅផ្ដិតគឺមានសណ្ឋានដូចជាស្នាមថើម។ នារីដដែលនោះបានយកស្នាមក្រែមនោះទៅផ្ដិតលើ កញ្ចឹងករបស់អតិថិជនដែលជាបុរសពេលដែលពួកគេកំពុងលសំលៀកបំពាក់។ ចំណែកឯនៅខាងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់មានអ្នកចាំបន្លំខ្លួនចេញពីខាងក្នុងនោះ ដែលបង្ករឲ្យ​ភរិយា ឬសង្សារ របស់បុរសៗដែលបានលសំលៀកបំពាក់មានការខឹង ក៏ដូចជាប្រច័ណ្ឌផងដែរ។ រីឯខាងបុរសៗយើងវិញក៏ភ្ញាក់ផ្អើលមិនស្ទើរនោះទេ៕

ឆ្ងល់អ្នកបើកឡាន?ប្រញាប់ខ្លាំងប៉ុណ្ណាទៅ?មិនពិនិត្យសិនមុនចេញដំណើរ?

វាពិតជាគ្រោះថ្នាក់ណាស់ដែលអ្នកដែលមានឡានបើកហើយមិនព្រមពិនិត្យមុនពេលចេញដំណើរ បើទោះជាអ្នកប្រញាប់យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានឡានគួតែពិនិត្យអោយគ្រប់ជ្រុងជ្រោយសិនមុនហ្នឹងអ្នកសំរេចចិត្តថាចេញដំណើរ ព្រោះដោយសារតែការធ្វេសប្រហែសរបស់អ្នក វាអាចបណ្តាលអោយអ្នក ក្រុមគ្រួសាររបស់អ្នក និងមនុស្សដែលនៅជុំវិញអ្នកអាចហ្នឹងមានគ្រោះថ្នាក់ជាយក្យថាហេតុដោយសាតែអ្នកធ្វេសប្រហែសក្នុងរឿងហ្នឹង។ ក្នុងវីដេអូមួយបានបង្ហាញអោយបងប្អូនឃើញយ៉ាងច្បាស់ពីការធ្វេសប្រហែសក្នុងការបើកបរ គឺអ្នកបើករថយន្តកូរ៉េខ្នាតមធ្យម(ប្រភេទដឹកគ្រឿងសំណង់&ផ្សេងៗ) គាត់មិនបានពិនិត្យឡានរបស់គាត់មុនចេញដំណើរសោះ ហើយបានបើកយ៉ាងលឿននៅលើផ្លូវសាធារណៈទៀតផង ដោយគាត់មិនបានដឹងសោះថាបែនឡានរបស់គាត់គឺវាបាស់ឡើង លទ្ធផលនៃការធ្វេសប្រហែសរបស់គាត់គឺពេលដែលបើកទៅដល់ផ្លូវដែលមានរបាំងកំណត់រថយន្តខាងលើ ក៏បុកចំយ៉ាងខ្លាំងដែលបណ្តាលអោយដាច់របាំងខាងលើធ្លាក់ទៅលើថ្នល់។ ជាអកុសលរបស់អ្នកដំណើរជិតខាង របាំងដែលបានដាច់ធ្លាក់នោះបានបោកទៅចំឡានតូចមួយនៅខាងស្តាំដៃ និងអ្នកដែលកំពុងតែដើរនៅជិតនោះម្នាក់ផង បណ្តាលអោយអ្នកកំពុងតែដើរនោះបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ចំណែកអ្នកខាងក្នុងឡានតូចនោះក៏ប្រហែលជាមិនសង្ឃឹមថាហ្នឹងរស់រានមានជីវិតដែរ។ នេះហើយលទ្ធផលនៃការមិនប្រយ័ត្នរបស់អ្នកមុនពេលចេញដំណើរដោយមិនពិនិត្យគ្រប់ជ្រុងជ្រោយ!  ប្រភពៈ ហ្វេសបុក

ក្នុងភពផែនដីនេះមនុស្សមានជោគវាសនាមិនដូចគ្នា!ក្តីសុខនិងទុក្ខខុសៗគ្នា!

ក្នុងភពផែនដីដ៏ធំល្វឹងល្វើយនេះជីវិតមានភាពរហែករហោកណាស់ មិនថាក្នុងសង្គមខ្មែរឫជាសង្គមបរទេសទេ ជីវិតរបស់ពួកគេរស់នៅហាក់ដូចជាគ្មានភាពកក់ក្តៅអ្វីឡើយ ត្រហេកត្រហាក់ៗអន្ទះអន្ទែងដូចខ្វះភាពកក់ក្តៅក្នុងជីវិត។ ដើម្បីអោយជីវិតមួយនេះអាចរស់នៅប្រកបភាពកក់ក្តៅ មានតែសេចក្តីស្រឡាញ់តែមួយគត់ ដែលអាចអោយជីវិតនេះរស់នៅមានសេចក្តីសុខក្នុងភពផែនដីដ៏កាចសាហាវនេះបាន។ ទ្រព្យសម្បត្តិ កិត្តិយស កេរ្ត៍ឈ្មោះ លុយ ឡាន វីឡា ម៉ូតូ ឡាន លោកសម្ភារៈខាងក្រៅអាចអោយបងប្អូនទទួលបានតែសេចក្តីសុខមួយភ្លែតៗតែប៉ុណ្ណោះ គឺមានតែសេចក្តីស្រឡាញ់តែមួយគត់ដែលអាចជួយអោយបងប្អូនរស់រួចផុតពីជីវិតឯកោមួយនេះបាន។

ស្លុតចិត្តតែម្ដង! គ្រោះថ្នាក់ពិតជាមើលមិនឃើញមែន

មិនថានៅទីណាគ្រោះថ្នាក់តែងតែកើតមានឡើងដោយមិនបានប្រាប់យើងជាមុននោះទេ គ្រោះថ្នាក់ខ្លះស្រាល ឯគ្រោះថ្នាក់ខ្លះធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិតទៀតផង ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួនក៏ដូចជាជួយដាស់តឿនដល់មនុស្សជុំវិញខ្លួនផងដែរ។ គ្រោះថ្នាក់កើតឡើងបានគ្រប់ពេលវេលា មិនថាម៉ោងធ្វើការងារ ឬនៅតាមផ្លូវសាធារណ: …។ល។ ហេតុដូចនេះយើងទាំងអស់គ្នាត្រូវតែមានស្មារតីប្រុងប្រយ័ត្នអោយជាប់ជានិច្ច ប្រសិនបើយើងធ្វេសប្រហែសតែបន្ដិចប្រាកដជាកើតមានគ្រោះថ្នាក់តែម្តង ទោះគ្រោះថ្នាក់នោះមិនធ្លាក់លើយើង​ ប៉ុន្ដែវាបានបង្ករដល់អ្នកដទៃ។ ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបមួយនេះ យើងសង្កេតឃើញមានមនុស្សជាច្រើនដែលពួកគាត់ហាក់ដូចជាធ្វេសប្រហែសពេកក្នុងការត្រួតពិនិត្យមើលយានយន្ដ មុនពេលចេញដំណើរ ដែលជាហេតុបង្ករឲ្យកើតមានគ្រោះថ្នាក់ទៅលើអ្នកដទៃជាច្រើនដែលកំពុងបើកបរលើផ្លូវជាមួយពួកគាត់៕

គន្លឹះងាយៗ ក្នុងការថតរូបឲ្យមានភាពទាក់ទាញ!

ការថតរូបគឺមានច្រើនបែបច្រើនទម្រង់ ហើយសព្វថ្ងៃការថតរូបគឺជាសកម្មភាពមួយដែលពេញនិយមបំផុត មិនថាថតដោយទូរស័ព្ទ ឬថតដោយម៉ាស៊ីនថតរូប (កាមេរ៉ា)។ ចំណែកការប្រើប្រាស់ម៉ាស៊ីនថតរូប​ (កាមេរ៉ា) តែមួយមុខក៏មិនអាចចាត់ទុកថារូបដែលចេញមកគឺទទួលយកបាន100%នោះទេ គឺទាមទារឲ្យមានការច្នៃប្រឌិតក្នុងការថតផងដែរ។ ថ្ងៃនេះយើងមានវីដូអូខ្លីមួយទាក់ទងនឹងការថតរូបយ៉ាងដូចម្ដេចដើម្បីឲ្យមានភាពស្រស់ស្អាត លេចធ្លោ ក៏ដូចជាមានភាពទាក់ទាញផងដែរ។ តួយ៉ាងក្នុងវីឌីអូនេះគឺជាងថត​បានប្រើប្រាស់របស់ងាយៗដើម្បីច្នៃប្រឌិតរូបដែលខ្លួនកំពុងថតឲ្យមានភាពទាក់ទាញ។

ផ្ទុះការប្រតិកម្ម និងរិះគន់​ ក្រោយមានការច្រៀងរាំ នៅមុខរូបសំណាក-បដិមាព្រះពុទ្ធ (Video)

ចម្រៀង និងតន្រ្តី បានប្រគុំក្នុងកម្មវិធីមួយ ដែលមានក្រុមសន្ដិសុខ BHQ ធ្វើការរាំ ដោយមានស្រ្តីម្នាក់ធ្វើការច្រៀងចម្រៀង យ៉ាងលាន់រំពងក្នុងកម្មវិធីនោះ ។ ជាក់ស្ដែងមតិរិះគន់មួយចំនួនបានធ្វើការបញ្ចេញមតិរៀងៗខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយយល់ឃើញខុសៗគ្នា បន្ទាប់ពីឃើញវីដេអូទាំងនោះ ។ ជាការពិតណាស់ពលរដ្ឋកម្ពុជាជាពលរដ្ឋដែលទទួលបានការប្រតិបត្តិទៅលើពុទ្ធសាសនា បើទោះបីជាសាសនាដទៃកំពុងហូរចូលមកប្រទេសកម្ពុជាតាមរយៈជនបរទេសជាច្រើនក្ដី ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញតារាចម្រៀងស្រីម្នាក់ទំនងនាងខ្ញុង ដែលជាតារាសម្ដែងកំប្លែងនៅស្ថានីយ៍ទូរទស្សន៍ CTN ដែលនាងបានធ្វើការច្រៀងចម្រៀងរាំវង់កន្ត្រាក់អារម្មណ៍មួយ ដែលអ្នកថតវីដេអូបានធ្វើការបង្ហោះទៅក្នុងបណ្ដាញសង្គមវីដេអូ Tik Tok និងបានបង្ហោះបន្ដដោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ។ ជាក់ស្ដែងមានមនុស្សមួយចំនួនធ្វើការថ្កោលទោសចំពោះការប្រមាថនេះ​ ដោយយល់ឃើញថាជាការប្រមាថដ៏ធំ ដល់គុណរបស់ព្រះសម្មាសម្ពុទ្ធដែលខិតខំសន្សំបារមីដើម្បីត្រាស់ដឹងជួយដល់មនុស្សលោក ហើយបានចោទទៅកាន់អ្នកទាំងនោះ ដែលបង្កើតកម្មវិធីទាំងនេះ ជាពួកតិរច្ឆានទៀតផង ។ មានមតិខ្លះទៀតបានរិះគន់ថា ស្រុកខ្មែរកាន់តែកើតរឿងប្លែកៗដោយប្រើប្រាស់ពាក្យថាឆ្កួត ទៅកាន់អ្នកបង្កើត និងមានសកម្មភាពសប្បាយនៅក្នុងកម្មវិធីនោះទៀតផង ដែលធ្វើឲ្យមានការខឹងសម្បារជាខ្លាំងផងដែរពីសំណាក់ពុទ្ធសាសនិកនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាញសង្គមហ្វេសប៊ុក ។ ដោយឡែកមានមតិខ្លះទៀត ការពារទៅដល់តារាចម្រៀង និងអ្នករាំទៅវិញ ដោយបាននិយាយថា ដោយសារតែអ្នករៀបចំកម្មវិធីទេទើបបានជាតារាចម្រៀងនោះធ្វើការច្រៀងបែបនេះ ក្នុងន័យថា អ្នកចម្រៀងក៏ស៊ីឈ្នួលអ៊ីចឹងដែរ ។ សូមទស្សនាខ្សែវីដេអូខាងក្រោមនេះ ៖

តើប្រិយមិត្តស្គាល់មីង៉ោលទេ? នាងរកលុយបានចំនួន 25លានដុល្លារនិងពានរង្វាន់ជាច្រើនទៀត ពីការថតរឿងកំប្លែងខ្លីៗ

អេម៉ានូអេឡា សាំម៉ូអែល (Emmanuella Samuel) គឺជាតារាកំប្លែងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយនាងមានអាយុត្រឹមតែប្រាំបីឆ្នាំតែប៉ុណ្ណោះគិតត្រឹមឆ្នាំ២០១៨នេះ។ ទេពកោសល្យរបស់នាងត្រូវបានរកឃើញដោយលោក Mark Angel ដែលត្រូវជាពូរបស់នាង។ ទោះបីជានាងមានវ័យក្មេងក៏ដោយ នាងគឺជាអ្នកសំដែងដ៏លេចធ្លោបំផុតម្នាក់នៅ Nollywood។ ចូរក្រលេកមើលជីវប្រវត្តិរបស់ Emmanuella ដើម្បីស្វែងរកអ្វីដែលលាក់នៅក្នុងជីវិតរបស់តារាកំប្លែងវ័យក្មេងនេះ។ Emmanuella Samuel បានកើតនៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2010។ ទីកន្លែងកំណើតរបស់នាងគឺនៅ Port Harcourt ផ្ទះកំណើតរបស់នាងគឺស្ថិតនៅក្នុងរដ្ឋអ៊ីម៉ូ (Imo)។ ដោយមានជំនួយពីលោក Mark Angel បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងចាប់ផ្តើមល្បីភ្លាមៗបន្ទាប់ពីនាងសំដែងរឿងកំប្លែងមួយគឺរឿង«នេះមិនមែនជាមុខមាត់ពិតប្រាកដរបស់ខ្ញុំទេ_“This is Not My Real Face Oh”»។ យោងទៅតាមប្រវត្តិរបស់ Emmanuella Samuel នាងចាប់ផ្តើមសំដែងនៅពេលដែលនាងរៀននៅថ្នាក់បឋមសិក្សា។ នៅពេលនោះភាពឆ្លាតវៃនិងការតស៊ូរបស់នាងបានជួយនាងឱ្យរៀនពីបទពិសោធន៍របស់ខ្លួនឯងដោយគ្មានបញ្ហា។ ចាប់តាំងពីឆ្នាំ 2015 មកនាងបានចាប់ផ្ដើមទទួលបានពានរង្វាន់ជាច្រើនសម្រាប់ការសម្ដែងរបស់នាង រួមមាន៖ NEA Award City People Award Niger Delta Special

ក្រុមតន្រ្ដីស្កន់ជាន់ មើលហើយស្រួលមិនស្រួលអាចគាំងបេះដូង!

ជាការពិតមនុស្សកើតមកគឺប្រាកដមានទុក្ខខ្លះ សុខខ្លះ និងសប្បាយខ្លះជាមិនខាន ហើយយើងគួរធ្វើខ្លួនយើងអោយមានសប្បាយៗខ្លះ ដើម្បីជំនួសនូវទុក្ខកង្វល់ទាំងឡាយ។ ជាធម្មតានៅពេលដែលអារម្មណ៍របស់យើងស្រស់ថ្លា និងសប្បាយរីករាយហើយវាក៏នឹងអាចធ្វើអោយជីវិតយើងប្រសើរឡើងទៅតាមនោះដែរ។​ នៅក្នុងវីដេអូមួយនេះ នឹងធ្វើអោយសើចសប្បាយរីករាយហើយរួមជាមួយនឹងសកម្មភាពប្លែកៗដែលមានក្នុងនោះ។ នៅក្នុងវីដេអូមួយនេះ នឹងធ្វើអោយសើចសប្បាយរីករាយហើយរួមជាមួយនឹងសកម្មភាពប្លែកៗដែលមានក្នុងនោះ។ យើងធ្លាប់តែឃើញការប្រគុំត​ន្រ្ដីច្រើនដែរ តែមិនចម្លែកដូចក្រុមតន្រ្ដីមួយនេះសោះ។ មិនដឹងជាតន្រ្ដីប្រគុំដើម្បីបង្កើតភាពសប្បាយរីករាយឬប្រគុំដើម្បីបំភ័យមនុស្សទេលោក។ ក្រុមតន្រ្ដីមួយក្រុមនេះហាក់ដូចជាចម្លែកជ្រុល ប្រើប្រាស់ក្បាច់ប្រកាច់ប្រកិន ដូចស្កន់ជាន់ រហូតរបូតខោ។ សកម្មភាពរបស់ពួកគេនីមួយៗ នឹងធ្វើអោយអ្នកទស្សនាស្រួលមិនស្រួលអាចគាំងបេះដូងក៏ថាបាន។ មានសកម្មភាឡើងលើស្គរ ស្រែកដូចមនុស្សញៀនថ្នាំ គ្រវីហ្គីតាដូចបង្វិលកង …។

បីចេងនិងរ៉ូឌីក្លែងក្លាយជាច្រើនតោនត្រូវបានរកឃើញដោយប៉ូលីសវៀតណាម

បីចេងនិងរ៉ូឌីក្លែងក្លាយជាច្រើនតោនត្រូវបានមន្ត្រីប៉ូលីសកាំកូងត្រូលវៀតណាមចុះឆែកឆេររកឃើញ។ ខាងមន្ត្រីប៉ូលីសកាំកុងត្រូលបានប្រាប់អោយដឹងថា កន្លែងដែលលួចផលិតបីចេងនិងរ៉ូឌីក្លែងក្លាយនេះគឺសម្ងំលួចលាក់ធ្វើរឿងនេះជាយូរឆ្នាំមកហើយ ពួកគេបានចរាចរផលិតផលក្លែងក្លាយជ្រកក្រោមផ្លាកប្រែនល្បីៗជាច្រើនប្រភេទ រហូតដល់បានដឹងដល់ម្ចាស់ក្រុមហ៊ុនដែលបានឆែកដឹងថាមិនមែនជាគុណភាពដែលក្រុមហ៊ុនបានចរាចរចែកចាយទេ ទើបក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅខាងមន្ត្រីប៉ូលីសដើម្បីបើកការសើបអង្កេតរឿងនេះ។ ក្រោយការសើបអង្កេតអស់រយៈយូរទើបបានរកឃើញនូវកន្លែងផលិតផលិតផលក្លែងក្លាយនោះ។ សំរាប់បងប្អូនដែលចូលចិត្តញាំបីចេងនិងរ៉ូឌីសូមមានការប្រុងប្រយ័ត្នផង។ ​ ប្រភពៈ ហ្វេសបុក