Category: ពិភពលោក

សូមប្រយ័ត្នចំពោះរថយន្តប្រភេទនេះផង គ្រោះថ្នាក់ណាស់!

បុរសម្នាក់ត្រូវបានស្លាប់បាត់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ខណៈខ្លួនកំពុងជិះកង់លើផ្លូវសាធារណៈក្នុងទិសដៅមួយ។ រថយន្តដែលជាអ្នកបង្ករហេតុគឺប្រភេទឡានស្ទូច បានបើកយ៉ាងលឿនក្នុងទិសដៅបញ្ចាសគ្នាដោយមិនសូវបានបង្អន់ល្បឿនសោះ ព្រោះនោះជាផ្លូវរាងកោងបន្តិចផង ដូច្នោះហើយកន្ទុយផ្លែស្ទូចបានវាត់ទៅប៉ះក្បាលបុរសម្នាក់ដែលគាត់កំពុងតែជិះកង់ ធ្វើអោយបុរសម្នាក់នោះដួលទៅលើថ្នល់ហើយថែមទាំងត្រូវបានឡានដឹកសុីម៉ងកិនថែមពីលើទៀត ដែលវាជាគ្រោះលើគ្រោះស្ទើរតែមិនគួអោយជឿថាវាអាចកើតឡើងបាន។ ក្នុងផលប៉ះពាល់ទាំងបុរសជិះកង់ក៏បាត់បង់ជីវិត ទាំងឡានដែលដែលដឹកសុីម៉ងក៏រងគ្រោះខូចខាត ហើយតៃកុងឡានដឹកសុីម៉ងក៏រងរបួស គ្រោះលើគ្រោះ។ ក្នុងវីដេអមួយនេះបងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍ដែលបានកើតឡើង ព្រមទាំងផលប៉ះពាល់ដែលភាគីទាំងនោះដែលទទួលរង។ រឿងខ្លះកើតឡើងបើទោះយើងប្រុងប្រយ័ត្នយ៉ាងណាតែភាគីម្ខាងទៀតធ្វេសប្រហែសក៏ពិបាកដែរ រឿងដែលបំរុងកើតគឺវាត្រូវតែកើតឡើង ទោះខំការពារយ៉ាងណាក៏មិនជាប់ដែរ។ ដូច្នេះពេលដែលមនុស្សមានជីវិតរស់នៅគួណាស់តែបំពេញបុណ្យកុសលគឺជាសេចក្តីល្អអោយបានច្រើន គួជៀសវាងការកាប់សម្លាប់ លួចប្លន់ជិះជាន់បំផ្លាញសេចក្តីអ្នកដ៏ទៃ ចេះជួយគ្នាទៅវិញទៅមក ផ្តល់សេចក្តីសុខអោយគ្នាទៅវិញទៅមក ផ្តល់នូវសេចក្តីស្មោះត្រង់អោយគ្នាទៅវិញទៅមក ព្រោះពេលដែលយើងស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានទេ គឺមានតែអំពើល្អដែលយើងបានសាងនេះហើយ ដែលអាចជួយអោយជីវិតមានភាពភ្លឺស្វាងក្នុងគ្រប់ៗជាតិដែលបានអន្ទោលទៅ។  Crdit: FB

បុរសម្នាក់កៀបចូលម៉ាសុីនស្លាប់ភ្លាមៗ

ហេតុការណ៍មួយបានកើតឡើងយ៉ាងរន្ធត់ ដែលបានធ្វើឲ្យបុរសម្នាក់ស្លាប់ ដោយសារ ម៉ាសុីនកិន ដោយសារការធ្វេសប្រហែស ដែលនាំឱ្យបាត់បង់ជីវិតភ្លាមភ្លាម នៅនឹងកន្លែងកើតហេតុ ដែលមានមនុស្សជាច្រើនចោមរោមមើលហេតុការណ៍នេះ។ វាជារឿងដែលនឹកស្មានមិនដល់ ទាល់តែសោះថាវាអាចកើតឡើងបែបនេះគ្រោះថ្នាក់ពិតជាមើលមិនឃើញមែនវាកើតឡើងពេលណាក៏បាន មានតែការប្រុងប្រយ័ត្នទើបជារឿងល្អសម្រាប់យើង មិនថាធ្វើអ្វីក៏ដោយចូរយើងប្រុងប្រយ័ត្នជានិច្ចប្រុងប្រយ័ត្នឲ្យបានខ្ពស់ចៀសវាងការមានគ្រោះថ្នាក់ដោយយថាហេតុ។ គ្រោះថ្នាក់គឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាងបំផ្លាញពេលវេលាបំផ្លាញក្តីសុខក្នុងគ្រួសារ ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ដូចជាប្រពន្ធកូនគ្រួសារមិត្តភ័ក្រអ្វីៗសព្វបែបយ៉ាង ដូចនេះមានតែការប្រុងប្រយ័ត្នទេ បើប្រុងប្រយ័ត្នហើយនៅតែមានគ្រោះថ្នាក់នោះកម្មរបស់យើងហើយ។ Video មើលហើយពិតជារន្ធត់ចិត្តខ្លាំងណាស់ ប្រពន្ធកូននាំគ្នា ទ្រហោយំសោកស្តាយមនុស្សដែលខ្លួនស្រឡាញ់ជាមេគ្រួសារ ជាមេសេដ្ឋកិច្ចសម្រាប់គ្រួសារ ។ វីដេអូខាងលើនេះអាចជាមេរៀនសំរាប់បងប្អូនអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរជីវិត។

មើលវីដេអូមួយនេះហើយ មនុស្សពិតជាសាហាវណាស់!

សត្វរមាសមួយក្បាលនេះត្រូវបានពួកអ្នកប្រមាញ់ចិត្តអប្រិយបាញ់អោយរបួសហើយកាត់យកកុយ ដែលពេលមើលនូវវូបភាពនេះហើយស្ទើរតែទប់ទឹកភ្នែកមិនបាន រមាសមួយក្បាលនេះត្រូវរងការឈឺចាប់យ៉ាងខ្លាំង ដោយសារគ្នាជាសត្វមិនអាចនិយាយប្រាប់អ្វីដល់មនុស្សបាន ដែលចង់បញ្ជាក់ថាខ្លួនពិតជាមានការឈឺចាប់ខ្លាំងនិងលំបាកក្នុងខ្លួនកំរិតណាក្នុងភាពខ្លួនជាសត្វដែលមិនចេះនិយាយភាសាមនុស្ស។ តែសំរាប់អ្នកដែលចេះឈឺចាប់មានអារម្មណ៍ឈឺឆ្អាលហ្នឹងសុខទុក្ខអ្នកដ៏ទៃនិងជាអ្នកស្រឡាញ់សត្វ ពេលដែលបានឃើញរូបភាពបែបនេះហើយគឺស្ទើរតែទប់ទឹកភ្នែកមិនបាន ពិតជាគួអោយស្រណោះអាណិតខ្លាំងណាស់។ តែសំរាប់ពួកមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេគ្មានអារម្មណ៍ឈឺចាប់អ្វីទេ ពួកគេហ៊ានធ្វើរឿងដ៏សាហាវឃោឃៅដោយមិនគិតមិនខ្វល់ពីផលប៉ះពាល់ថាវាជះឥទ្ធិពលអាក្រក់ខ្លាំងកំរិតណា។ ក្នុងវីដេអូមួយនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ពីសត្វរមាសមួយក្បាលនេះ ដែលគ្នាត្រូវរងការឈឺចាប់យ៉ាងខ្លាំងពីសំណាក់ពួកអ្នកប្រមាញ់ចិត្តអប្រិយ ពួកអ្នកប្រមាញ់បានកាត់យកកុយរមាស ដែលបានបន្សល់ការឈឺចាប់យ៉ាងខ្លាំងដល់សត្វរមាស។ បងប្អូនមើលចុះ បើតាមររូបភាពបែបនេះ តើក្នុងចិត្តបងប្អូនមានអារម្មណ៍យ៉ាងណា? ការផ្តល់សេចក្តីសុខដល់អ្នកដ៏ទៃគឺជាការផ្តល់សេចក្តីសុខដល់ខ្លួនឯង!  ប្រភព៖ ហ្វេសបុក

បន្ទុះភ្នំភ្លើងគំរាមកំហែងពិភពលោក ជាហានិភ័យដែលការពារមិនបាន

សកម្មភាពភ្នំភ្លើងមួយ ដែលបានផ្ទុះនៅក្បែរមាត់សមុទ្រនៃរដ្ឋ Hawaii – Lava ដែលក្រុមអ្នកស្រាវជ្រាវបានថតបាន វាមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ បើសិនជាយើងនៅជិតវាប្រាកដណាស់វាអាចបង្ករជាគ្រោះថ្នាក់ដល់យើងបាន ។ ភ្នំភ្លើងនេះគឺស្ថិតនៅកណ្ដាលសមុទ្រ ហើយភ្នំភ្លើងដែលហៀរទាំងអស់នេះ គឺបានហូរទៅកាន់សមុទ្រ វាប្រៀបដូចជាកោះមួយដែលស្ថិតនៅកណ្តាលសមុទ្រអញ្ចឹង ។ លក្ខណៈនៃភ្នំភ្លើងនោះ មើលទៅក៏ស្អាតម្យ៉ាងដែរ ទាំងការចាប់ប្លង់សកម្មភាពភ្នំភ្លើងហូរចូលសមុទ្រ និងសកម្មភាពផ្សេងៗទៀត នៃភ្នំភ្លើងដែលកំពុងផ្ទុះនិងហូរហៀរចូលទៅក្នុងសមុទ្រ មើលទៅពិតជាស្អាតណាស់។ យើងមិនដឹងថាភ្នំភ្លើងទាំងនោះវាបានផ្ទុះយ៉ាងម៉េចទេ ពីព្រោះនៅក្នុងវីដេអូបង្ហាញតែភាពស្អាតនៃការផ្ទុះភ្នំភ្លើងតែប៉ុណ្ណោះ។ លោកអ្នកអាចទស្សនាវីដេអូដែលបង្ហាញពី ពីសកម្មភាពភ្នំភ្លើងដែលកំពុងតែហៀរនូវកំអែរភ្នំភ្លើងចូលទៅក្នុងសមុទ្រ នេះជាបាតុភូតធម្មជាតិមួយ ដែលបាតុភូតនេះត្រូវតែកើតមានឡើងជាដាច់ខាតបើដល់កំរិតមួយដែលត្រូវកើតឡើង ទោះបីអ្នកប្រាជ្ញវិទ្យាសាស្ត្រខិតខំការពារមិនអោយកើតឡើងក៏ដោយ។ អនាគតផែនដីនេះអាចហ្នឹងឡើងកំដៅខ្លាំងដែលការប្រឈមមុខនៃការផ្ទុះភ្នំភ្លើងដ៏ខ្លាំងមហិមារមិនខានឡើយ។  Credit: Aurora Borealis Observatory – Visit Senja