Category: ពិភពលោក

លោក ខឹម វាសនា ៖ «ការកែប្រែវាសនាមនុស្ស នេះជាក្តីស្រមៃពេញមួយជីវិតរបស់ខ្ញុំ »

លោក ខឹម វាសនាបានសរសេររៀបរាប់ជាភាសាអង់គ្លេសជាច្រើនបន្ទាត់ ដែលឃ្លាដំបូងរបស់លោកគឺ លោកបានសរសេរថា I always dream of changing people’s destiny, which is the dream in my whole life ដែលប្រែថា ពូតែងតែស្រមៃពីការកែប្រែវាសនាមនុស្ស នេះជាក្តីស្រមៃពេញមួយជីវិតពូ ដែលសំណេរនេះនឹងបកស្រាយពីគំនិត និងការយល់ឃើញរបស់បុគ្គលម្នាក់នេះ ។ នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសំណេររៀបរាប់ជាភាសាអង់គ្លេសបានធ្វើឲ្យមនុស្សដែលមិនសូវចេះភាសាអង់គ្លេសមិនអាចយល់អត្ថន័យបាន ប៉ុន្តែគំនិតទស្សនៈដែលសរសេរឡើងនេះ ត្រូវបានបកប្រែជាភាសាខ្មែរដោយសមាជិកម្នាក់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីសម្រួលដល់ជនជាតិខ្មែរដែលតាមដាន និងចង់ដឹងគំនិតទស្សនៈរបស់ លោក ខឹម វាសនា ដែលជាប្រមុខគណបក្សខាងដើម ផងដែរនៅក្រោមនៃភាសាអង់គ្លេសនីមួយៗ ។ ក្នុងសំណេរដ៏វែងអន្លាយនេះមានអត្ថន័យ និងបកស្រាយយ៉ាងដូចម្ដេច? តោះអានជាមួយគ្នាខាងក្រោមនេះ ៖ I always dream of changing people’s destiny, which is

លោកប្រមុខ LDP ងាកទៅពន្យល់បរទេស បន្ទាប់ពីផ្អាកធ្វើសកម្មភាពនយោបាយ

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការបង្កើតកម្មវិធីដែលមានឈ្មោះថា Khem Veasna Revolution Talk Show (KVR Talk Show) ដែលកម្មវិធីនេះនឹងធ្វើការនិយាយពន្យល់ជាភាសាអង់គ្លេស ដើម្បីពន្យល់ទៅកាន់មនុស្សក្នុងពិភពលោកឲ្យបានជ្រួតជ្រាបពីទស្សនៈនៃការយល់ឃើញរបស់លោក បន្ទាប់ពីផ្អាកធ្វើសកម្មភាពនយោបាយប៉ុន្មានខែកន្លងមកនេះ ក្រោយពីការបោះឆ្នោត នៅឆ្នាំ ២០១៨ ។ មនុស្សជាច្រើនត្រូវបានស្គាល់ឈ្មោះ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP រួចមកហើយ តាមរយៈសម្លេងចម្រុះជាភាសាខ្មែរ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook និង YouTube ដែលជាពិសេសសម្លេងរាប់ពាន់ម៉ោងទាំងនោះត្រូវបានបង្ហោះនៅលើគេហទំព័រដែលបង្កើតជាច្រើនឆ្នាំ គឺ Camldp.ORG ប៉ុន្តែសម្លេងថ្មីៗក្រោយមកទៀត រួមទាំងវីដេអូត្រូវបានបង្ហោះ និង Live នៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ លោក ខឹម វាសនាផ្ទាល់ គឺ Khem Veasna’s Page ដែលមានការ Verified ដោយ Facebook ផងដែរ ។ នាពេលថ្មីៗនេះ

កម្ពុជាមានអត្រានៃការបាត់បង់ព្រៃឈើលឿនបំផុតនៅក្នុងពិភពលោក

ប្រទេសកម្ពុជាមានអត្រានៃការបាត់បង់ព្រៃឈើលឿនបំផុតនៅក្នុងពិភពលោក។ នៅតំបន់សម្បូរព្រៃភ្នំដែលមានទេសភាពព្រៃក្រាស់ ៗ សូម្បីតែនៅតំបន់ការពារត្រូវបានកាត់បន្ថយយ៉ាងច្បាស់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ភាគច្រើននៃព្រៃឈើត្រូវបានសំអាតសម្រាប់ចំការកៅស៊ូនិងឈើ។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Maryland និងអង្គការឃ្លាំមើលព្រៃឈើពិភពលោករបស់វិទ្យាស្ថានធនធានពិភពលោកបានប្រើប្រាស់ទិន្នន័យផ្កាយរណបរបស់អង្គការផ្កាយរណបដើម្បីតាមដានពីអត្រាការបាត់បង់ព្រៃឈើនៅទូទាំងពិភពលោក។ បើទោះបីជាប្រទេសផ្សេងទៀតបានបាត់បង់ដីហិចតានៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយប្រទេសកម្ពុជាមើលទៅថាតើព្រៃឈើរបស់ខ្លួនត្រូវបានគេបោសសំអាតយ៉ាងឆាប់រហ័ស។ នៅចន្លោះឆ្នាំ 2001 និងឆ្នាំ 2014 អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាបានកើនឡើង 14,4 ភាគរយ។ និយាយម្យ៉ាងវិញទៀតប្រទេសនេះបានបាត់បង់ព្រៃឈើចំនួន 1,44 លានហិកតាឬ 5,560 ម៉ាយការ៉េ។ បណ្តាប្រទេសដទៃទៀតដែលបង្កើនអត្រាបាត់បង់ព្រៃឈើរួមមានសៀរ៉ាឡេអូន (12,6%) ម៉ាដាហ្គាស្ការ (8,3%) អ៊ុយរូហ្គាយ (8,1%) និងប៉ារ៉ាហ្គាយ (7,7%) ។ ក្រុមអ្នកស្រាវជ្រាវដែលធ្វើការជាមួយទិន្នន័យ Landsat និងទិន្នន័យសេដ្ឋកិច្ចដទៃទៀតបានបង្ហាញថាការផ្លាស់ប្តូរតម្លៃកៅស៊ូសកលនិងការកើនឡើងសម្បទានដីសម្បទានបានដើរតួនាទីសំខាន់ក្នុងការពន្លឿនអត្រាកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ ដីសម្បទានត្រូវបានជួលដោយរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនក្នុងស្រុកនិងបរទេសសម្រាប់វិស័យកសិកម្មការផលិតឈើនិងការប្រើប្រាស់ផ្សេងៗទៀត។ អ្នកស្រាវជ្រាវបានរកឃើញថាអត្រាបាត់បង់ព្រៃឈើនៅក្នុងដីសម្បទានមានកម្រិតខ្ពស់ជាងដីសម្បទានដែលមានពី 29 ទៅ 105 ភាគរយ។ ការងាររបស់ Matthew Hansen និងសាកលវិទ្យាល័យ University of Maryland សកលវិភាគវិភាគរកដីធ្លី (GLAD) របស់គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីវិសាលភាពនៃការបាត់បង់ព្រៃឈើ។ នៅឆ្នាំ 2013 ក្រុមនេះបានបោះពុម្ពផែនទីពិភពលោកជាលើកដំបូងនៃការផ្លាស់ប្តូរព្រៃឈើ។ ផែនទីខាងលើនេះដោយផ្អែកលើស្នាដៃរបស់លោកហាន់សិនបង្ហាញពីទំហំនៃការបាត់បង់ព្រៃឈើនៅទូទាំងប្រទេសកម្ពុជារវាងឆ្នាំ 2000 និង

រូបប្រាសាទអង្គរវត្តក្រុមហ៊ុនAmazonយកទៅដាក់លើគ្របបង្គន់និងកំរាលជើង

រូប ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែលត្រូវបាន គេទទួលស្គាល់ទូទាំងពិភពលោក ត្រូវបានក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិច ឌីសាញ យកទៅដាក់ លើគ្របបង្គន់និង កំរាលជើង ដាក់តាំងលក់នៅលើអនឡាញ តាម ក្រុមហ៊ុន Amazon ដ៏ល្បី ។ បញ្ហានេះ ប្រជាពលរដ្ឋ កម្ពុជា បានសម្តែងការមិនពេញចិត្តចំពោះទង្វើរនិងសកម្មភាព របស់ក្រុមហ៊ុន អាមេរិចមួយនេះដែលបាន ប្រមាថ បុព្វបុរសខ្មែរ ដែលមិនអាច ទទួលយកបានឡើយ ។ យោងតាម ក្រុមហ៊ុនAmazon ដ៏ល្បីរបស់USA online បាន រចនា ៖ រូប ប្រាសាទអង្គរវត្ត របស់កម្ពុជា ដាក់នៅលើ គ្រប់បង្គន់ និងកំរាលជើង ដាក់តាំង លក់នៅតាមអនឡាញ ប្រសិនបើ អ្នកណាOder វានិងធ្វើអោយភ្លា ម។ គេមិនដឹងថា តើក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិច ដាក់លក់ តាម ក្រុមហ៊ុន

ចិន វ៉ាដាច់រុស្ស៊ី ក្លាយជាមហាអំណាចយោធាទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨

ប៉េកាំងៈ ចិន គឺជាប្រទេស ដែលមានកម្លាំងទាហានពេញសិទ្ធិ “ក្របខ័ណ្ឌ” សរុបច្រើនជាងគេបង្អស់លើពិភពលោក ដោយមានកម្លាំងទាហានដល់ទៅ២.២៨៥.០០០នាក់ (ពីរលាន ពីរសែន ប្រាំបីម៉ឺន ប្រាំពាន់នាក់)។ បើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួលទៀត ចិន មានដល់ទៅជាង៧លាននាក់។ ចំណែកអាមេរិកវិញ មានតែជាង១,៧៧លាននាក់ (ជាង១លាន ៧៧ម៉ឺននាក់)ប៉ុណ្ណោះ ហើយបើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួល មានជាង៣លាន២សែននាក់។ ដោយឡែក ឥណ្ឌា ឈរលំដាប់ទី៣ មានទាហានពេញសិទ្ធិ សរុបជាង១លាន ៣២មឺននាក់។ ចំពោះរុស្ស៊ី មានជាង៧៦មឺននាក់ប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៨កន្លងមក ប្រទេសចិន បាននាំមុខរុស្ស៊ី ក្លាយជាប្រទេសមហាអំណាចយោធាទី២ នៅលើពិភពលោក។ ដោយទី១ គឺសហរដ្ឋអាមេរិកដដែល និងទី៣ គឺប្រទេសរុស្ស៊ី។ ដោយសារតែមានការប្រឈមមុខបញ្ហាយោធាកាន់តែខ្លាំងនោះ ចិន បានបង្កើនការធ្វើសមយុទ្ធដល់ទៅជាង១៨ពាន់លើក នៅក្នុងឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩នេះ នឹងកើនឡើងបន្ថែមទៀត។ ឆ្នាំ២០១៨ បានបញ្ចប់ទៅជាងមួយសប្តាហ៍មកហើយ ដោយនៅក្នុងឆ្នាំនោះ គឺជាពេលវេលាដែលកម្លាំងទាហានប្រជាជនចិន ធ្វើសកម្មភាពហ្វឹកហាត់សមយុទ្ធច្រើនបំផុត រហូតដល់ជាង១៨ពាន់លើក នៅគ្រប់ទិសទីក្នុងប្រទេស។ តាមគម្រោង នៅក្នុងឆ្នាំ២០១៩នេះ សកម្មភាពធ្វើសមយុទ្ធហ្វឹកហាត់យោធា នឹងកើនឡើងច្រើនជាងឆ្នាំ២០១៨។

ជំនឿឆ្កួតលីលា ដេកអោយគោរត់ជាន់ ដើម្បីបានបុណ្យឡើងឋានសួគ៌

វីដេអូមួយដែលបង្ហាញពីជំនឿឥតហេតុផល របស់ជនជាតិឥណ្ឌា ដែលយក សត្វគោ ធ្វើជាព្រះរបស់ពួកគេ ដោយពួកគេក្រាបហើយអោយសត្វគោទាំងនោះ ដើរជាន់ទៅលើពួកគេ  អ្នកទស្សនាជាច្រើនហាក់ដូចជាឆ្ងល់ខ្លាំងណាស់ ហេតុអ្វីបានជាពួកគេអាចជឿទៅលើសត្វគោបាន បាសិតត្បូងគ្រាន់តែជាសត្វធម្មតា ជាសត្វដែលមនុស្សចិញ្ចឹមសម្រាប់ធ្វើប្រយោជន៍អ្វីមួយសម្រាប់លក់កាប់សាច់យកទៅបរិភោគតែប៉ុណ្ណោះ ហេតុអីបានជាពួកគេជឿទៅលើជំនឿបែបនេះ? អ្នកទស្សនាជាច្រើនស្ទើរតែមិនអាចទទួលយកបាននូវទង្វើបែបនេះនូវជំនឿបែបនេះរបស់ជនជាតិឥណ្ឌា វាហាក់បីដូចជាមិនទំនងសោះមនុស្សមានខួរក្បាលល្អជាសត្វ ហេតុអីបានជាយកសត្វធ្វើជាព្រះ អ្នកខ្លះសើចផង ខឹងផង ឆ្ងល់ផង ពួកហ្នឹងអាចចេះទៅរួច មានជំនឿបែបហ្នឹងទៅរួចដែរ! ព្រះសម្មាសម្ពុទ្ធបង្រៀនមនុស្ស ឲ្យចេះគិតត្រិះរិះពិចារណាមុននឹងយកទៅធ្វើអ្វីមួយ យកមកបដិបត្តិសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ អ្វី ដែលជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធពិតប្រាកដគឺការបដិបត្តិដែលហៅថា ការវិបស្សនា ដែលអោយមនុស្សទាំងអស់មើលនិងពិនិត្យចិត្តរបស់ខ្លួនឯង ដោយមើលទៅតាមដំណើរធម្មជាតិរបស់ចិត្ត មនុស្សជាច្រើនក៏បានយកព្រះសម្មាសម្ពុទ្ធមកធ្វើជាជំនឿរបស់ខ្លួនដែរដូចជាយកមកធ្វើជាព្រះអាទិទេព ដែលគិតថាព្រះសម្មាសម្ពុទ្ធជាមនុស្សខ្លាំងអស្ចារ្យលើលោក ការពិតគ្រាន់តែព្រះសម្មាសម្ពុទ្ធជាមនុស្សឬជាគ្រូបង្រៀនម្នាក់ដែលរកឃើញនូវមេរៀនដ៏អស្ចារ្យមួយគឺការ vipassana រួចព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ យើងក្រឡេកមកវិញនូវវីដេអូខាងលើនេះទាក់ទងនឹងជំនឿរបស់ជនជាតិឥណ្ឌាមួយក្រុមដែលបានជឿលើសត្វទាំងឡាយណាដែលជាសត្វចិញ្ចឹម តួយ៉ាងដូចសត្វគោនេះជាដើមពួកគេបានប្រាប់អោយសត្វគោដើរជាន់លើពួកគេ…

សូមប្រយ័ត្ន! ពេលបើកទ្វារឡាន គ្រោះថ្នាក់ណាស់!

គ្រោះថ្នាក់នៃការបើកទ្វារឡាននាចំណតផ្លូវសាធារណៈគួអោយខ្លាច៖ ក្នុងវីដេអូខ្លីដែលបានផ្តិតយកដោយកាមេរ៉ាសុវត្ថិភាពមួយនេះ បុរម្នាក់ត្រូវបានម៉ូតូបុកមួយទំហឹងក្នុងកំឡុងពេលបើកទ្វារឡានចេញមកឈរបានបន្តិច។ អ្នកបើកម៉ូតូហាក់ដូចជាមិនមានការប្រុងប្រយ័ត្នអ្វីសោះ គួណាស់តែមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ មិនគួបណ្តោយចិត្តអោយរាយម៉ាយរហូតបង្ករក្លាយជាគ្រោះថ្នាក់ចឹងទេ ទាំងអ្នកបើកឡានផងដែរ ពេលមុនឫក្រោយបើកទ្វារឡានក៏គួតែមានការប្រុងប្រយ័ត្នដែរ។ ក្នុងវីដេអូមួយនេះ អាចជាហេតុផលមួយដែលបងប្អូនគួតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច សូមចែកចាយអោយបានច្រើនផង!

ប្រយ័ត្ន! តែធ្វេសប្រហែសបន្ដិច គឺ ច្បាស់ជាអស់ជីវិតតែម្ដង (វីដេអូ)

នៅ​ពេល​ដែល​និយាយ​ពីគ្រោះថ្នាក់ គ្រប់​គ្នា​ប្រាកដ​ជា​មាន​ភាព​ខ្លាច​រអាមិនថាជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារបាតុភូតធម្មជាតិ … នោះទេ។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា មាន​មនុស្ស​មួយ​ចំនួន​ពិត​ជា​សំណាង​ខ្លាំង​ណាស់​ដែល​ជួបគ្រោះថ្នាក់ទាំងអស់នេះហើយប៉ុន្ដែពួកគេនៅតែអាចរួចរស់មានជីវិត ។ គ្រោះថ្នាក់និង សំណាងគឺជារឿងដែលមើលមិនឃើញ ឧទាហរណ៍ លោក Virginia Fike ដែលឈ្នះឆ្នោតឆ្នោតរង្វាន់ធំ២ដងក្នុងមួយថ្ងៃ។ ពេលខ្លះសំណាងក៏បានជួយមនុស្សខ្លះឱ្យរួចជីវិតពីគ្រោះថ្នាក់ផ្សេងៗ ឬក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលណាមួយជាដើម។ ថ្ងៃនេះយើងក្រលេកមកមើលវីដេអូខ្លីៗអំពីមនុស្សដែលជួបគ្រោះថ្នាក់តែប្រែទៅជាអាចមានសំណាងដែលមិនគួរឱ្យជឿ។

រថយន្តកុងទីនឺឆ្វេរចង្កូតដាច់ហ្វ្រាំងបុករ៉ាស់ស្តែងៗ…

រថយន្តកុងទីនឺមួយគ្រឿងបានឆ្វេងចង្កូតដោយសារការដាច់ហ្វ្រាំងនៅលើផ្លូវសាធារណៈ ហើយបានបុករ៉ាស់ទៅលើឡានតូចនិងមនុស្សមួយចំនួនដែលកំពុងតែធ្វើដំណើរលើដងផ្លូវ។ វាជាហេតុការដ៏រន្ធត់មួយដែលបានកើតឡើងនៅឯប្រទេសវៀតណាមនាពេលកន្លងមកថ្មីៗនេះ ដោយសារតៃកុងគាត់ងោគង៉ក់តែបន្តិចសោះទើបបណ្តាលអោយហេតុការណ៍នេះកើតឡើងបាន។ វាជាគ្រោះថ្នាក់ចៃដន្យមួយដែលកើតឡើងដោយអចេតនា តែវាបានផ្តល់ជាវិប្បដិសារីដល់ក្រុមគ្រួសារជនរងគ្រោះជាខ្លាំង គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងពេលនោះមានទាំងអ្នកស្លាប់បាត់បង់ជីវិត អ្នករបួសធ្ងន់និងស្រាល។ ក្នុងវីដេអូដោយបានផ្តិតរូបដោយកាមេរ៉ាសុវត្ថិភាព បងប្អូនអាចបានឃើញយ៉ាងច្បាស់នូវគ្រោះថ្នាក់ចៃដន្យនេះបាន ថាតើវាកើតឡើងដោយរបៀបណា? គឺអ្នកបើករថយន្តកុងទីនឺបង្ករហេតុពិតជាមិនមានចេតនាក្នុងការបង្ករហេតុនោះទេ តែដោយសារការងោគង៉ក់តែបន្តិចសោះ វាបានបណ្តាលអោយកើតឡើងនូវឧប្បទ្ទវហេតុនេះបាន។ ពេលបងប្អូនទៅណាមកណាសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ផង ជាពិសេសពេលឃើញប្រភេទរថយន្តធំធំបើកក្បែរ សូមជៀសអោយឆ្ងាយបន្តិចឫក៏បង្អន់អោយពួករថយន្តធំធំនោះបើកទៅមុនក៏ជាការប្រសើរដែរ។

ហួសហេតុ! ខឹងរឿងកង់ បែរជាដើរទៅធាក់បុរសចំណាស់អត់ដឹងអីទៅវិញ (វីដេអូ)

បុរសម្នាក់មានបញ្ហាស្មុកស្មាញរឿងកង់មួយគ្រឿង តែគេមិនព្រមដោះស្រាយរឿងកង់របស់គេទេ បែរជាបង្កបញ្ហា បង្កឲ្យមានរបួសស្នាម ទៅកាន់លោកតាចំណាស់ម្នាក់ ដែលកំពុងដើរនៅតាមផ្លូវ បុរសម្នាក់នោះខឹងខ្លាំងនិងកង់របស់ខ្លួនមានបញ្ហា ក៏បែរជាទៅលោតធាក់លោកតាចំណាស់មួយជើង ហើយពេលដែលោកតាវ័យចំណាស់នោះដួលគាត់ក៏វាយថែមទៀត យកឈើច្រត់មកវាយ លើដងខ្លួនលោកតាចំណាស់យ៉ាងខ្លាំង មើលទៅហាក់បីដូចជាគាត់ខឹងខ្លាំងណាស់ចំពោះលោកតាវ័យចំណាស់ម្នាក់នោះ។ ទង្វើរបែបនេះគឺជាទង្វើរអាត្មានិយមខ្លាំងបំផុត កុំតែបានបុរសម្នាក់មកទាន់ កុំអីលោកតាអាចហ្នឹងបាត់បង់ជីវិតដោយសារកំហឹងរបស់បុរសម្នាក់នោះក៏ថាបាន។  ព្រោះមើលតាមកំហឹងរបស់បុរសនោះមិនដឹងចេញមកពីណាទេ ហាក់ដូចជាគោព្រៃអញ្ចឹង អ្នកដែលទស្សនាជាច្រើននាំគ្នាខឹងសម្បារជាមួយនឹងបុរសម្នាក់នោះណាស់ ព្រោះខឹងកង់ខ្លួនឯងបែរជាទៅវាយគេវាយឯងចឹង ប្រៀបបានទៅហ្នឹងមនុស្សឆ្កួតឡប់។ ក្នុងវីដេអូនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍បានកើតឡើង ដែលវាជាអំពើឆ្កួតលីលាមួយគួអោយគេស្អប់។ Credit: FB