Category: មនុស្សស្រី

អ្នកស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នក នេះជាលក្ខខណ្ឌនៃក្តីស្នេហាពិត

ការរស់នៅឆ្ងាយពីគ្នាវាពិតណាស់ មានចិត្តមួយគឺនឹកគ្នាខ្លាំងសម្រាប់ស្នេហា មិនថាស្នេហាប្តីប្រពន្ធ ឬឪពុកម្តាយ គ្រប់មនុស្សដែលមានស្នេហាគឺតែងតែមានមនោសញ្ចេតនាជាមួយគ្នាហើយ។ នៅក្នុងវីដេអូនេះគឺបានបង្ហាញពីការនឹករលឹករបស់ពលទាហានរបស់អាមេរិច ដែលប្តីបានចេញទៅធ្វើទាហាន ត្រូវបានចាកឆ្ងាយពីប្រពន្ធនិងកូនជាទីស្រលាញ់ តែយូរៗបានជួបគ្នាម្តងធ្វើអោយពួកគេមានចិត្តរំភើបខ្លាំងបំផុត ។ ពេលទស្សនាវីដេអូនេះហើយអ្នកអាចនឹងស្រក់ទឹកភ្នែកតាមវីដេអូនេះបានដែរ ព្រោះមើលទៅហាក់ដូចជាកម្សត់ខ្លាំងណាស់ ដែលមនុស្សគ្រប់គ្នាពិបាកនឹកស្មានសម្រាប់ស្នេហារបស់ពួកគេ ។ មនុស្សជាច្រើនខ្លាចបំផុតគឺការព្រាត់ប្រាស់និរាសពីមនុស្សជាទីស្រលាញ់របស់ខ្លួន ចិត្តពួកគេមិនដែលចង់បែកគ្នាឡើយ តែស្ថានភាពវាបានតម្រូវអោយពួកគេបែកគ្នាមួយរយៈ ហើយយូរៗបានជួបគ្នាម្តង ធ្វើអោយចិត្តឈួលបណ្តាលអោយទឹកភ្នែកហូរចុះមក អោបប្រពន្ធនឹងកូនជាទីស្រលាញ់ វាសុទ្ធតែអារម្មណ៍ដែលស្មានមិនត្រូវចំពោះមនុស្សគ្រប់រូបនៅលើលោកយើងនេះ ។ ស្រលាញ់គឺលះបង់ ស្រលាញ់គឺផ្តល់អោយ ! លក្ខខណ្ឌនៃក្តីស្នេហាពិតៈ -អ្នកស្រឡាញ់ខ្ញុំ -ខ្ញុំស្រឡាញ់អ្នក -អ្នកមានតំលៃគួរអោយខ្ញុំផ្តល់អោយនូវក្តីស្រឡាញ់។  -ខ្ញុំក៏ត្រវតែមានតំលៃទទួលបានការស្រឡាញ់ពីអ្នកដែរ។ -ស្នេហាត្រូវតែមានការហួងហែង តែមិនមែនអាត្មានិយមទេ។ អ្វីទៅជាការហួងហែងដែលផ្តល់អោយបាននូវភាពកក់ក្តៅ ហើយអ្វីទៅជាភាពអាត្មានិយមដែលបង្កើតអោយទៅជាការឈឺចាប់ក្នុងទំនាក់ទំនងគូ។

តើប្រិយមិត្តស្គាល់មីង៉ោលទេ? នាងរកលុយបានចំនួន 25លានដុល្លារនិងពានរង្វាន់ជាច្រើនទៀត ពីការថតរឿងកំប្លែងខ្លីៗ

អេម៉ានូអេឡា សាំម៉ូអែល (Emmanuella Samuel) គឺជាតារាកំប្លែងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយនាងមានអាយុត្រឹមតែប្រាំបីឆ្នាំតែប៉ុណ្ណោះគិតត្រឹមឆ្នាំ២០១៨នេះ។ ទេពកោសល្យរបស់នាងត្រូវបានរកឃើញដោយលោក Mark Angel ដែលត្រូវជាពូរបស់នាង។ ទោះបីជានាងមានវ័យក្មេងក៏ដោយ នាងគឺជាអ្នកសំដែងដ៏លេចធ្លោបំផុតម្នាក់នៅ Nollywood។ ចូរក្រលេកមើលជីវប្រវត្តិរបស់ Emmanuella ដើម្បីស្វែងរកអ្វីដែលលាក់នៅក្នុងជីវិតរបស់តារាកំប្លែងវ័យក្មេងនេះ។ Emmanuella Samuel បានកើតនៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2010។ ទីកន្លែងកំណើតរបស់នាងគឺនៅ Port Harcourt ផ្ទះកំណើតរបស់នាងគឺស្ថិតនៅក្នុងរដ្ឋអ៊ីម៉ូ (Imo)។ ដោយមានជំនួយពីលោក Mark Angel បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងចាប់ផ្តើមល្បីភ្លាមៗបន្ទាប់ពីនាងសំដែងរឿងកំប្លែងមួយគឺរឿង«នេះមិនមែនជាមុខមាត់ពិតប្រាកដរបស់ខ្ញុំទេ_“This is Not My Real Face Oh”»។ យោងទៅតាមប្រវត្តិរបស់ Emmanuella Samuel នាងចាប់ផ្តើមសំដែងនៅពេលដែលនាងរៀននៅថ្នាក់បឋមសិក្សា។ នៅពេលនោះភាពឆ្លាតវៃនិងការតស៊ូរបស់នាងបានជួយនាងឱ្យរៀនពីបទពិសោធន៍របស់ខ្លួនឯងដោយគ្មានបញ្ហា។ ចាប់តាំងពីឆ្នាំ 2015 មកនាងបានចាប់ផ្ដើមទទួលបានពានរង្វាន់ជាច្រើនសម្រាប់ការសម្ដែងរបស់នាង រួមមាន៖ NEA Award City People Award Niger Delta Special

មកមើលពីភាពខុសគ្នាក្នុងការហ្វឹកហាត់កងទ័ពកូរ៉េខាងត្បូងនិងកម្ពុជា

គ្រប់ប្រទេសលើពិភពលោកគឺសុទ្ធសឹងតែមានដែនអធិបតេយ្យជាតិរៀងៗខ្លួន បូរណភាពទឹកដីការផ្តាច់ជ្ញាការពារបូរណភាពទឹកដី គឺជារឿងចាំបាច់ត្រូវតែមាន។ ហើយប្រទេសនីមួយៗគឺត្រូវតែមានកងទ័ពប្រចាំប្រទេសជាដាច់ខាត ក្នុងការហ្វឹកហាត់កងទ័ពត្រូវបាយចំណាយទាំងស្រុងអំពីរដ្ឋរបស់គេ ហើយប្រជាពលរដ្ឋរបស់គេមានការតព្វកិច្ចក្នុងការចូលរួមបង់ពន្ធផ្សេងៗជូនរដ្ឋ ដើម្បីបានថវិការផ្គត់ផ្គង់កងទ័ពមិនអោយពួកគេលំបាកដោយជីវភាព។ សំរាប់ប្រទេសដែលមានការរីកចំរើនខ្លាំងគឺប្រជាពលរដ្ឋរបស់ពួកគេក៏មានការយល់ដឹងខ្លាំងអំពីរដ្ឋបាលរបស់ពួកគេផងដែរ តែសំរាប់ប្រទេសមួយចំនួនដែលមានអំពើពុករលួយខ្លាំងនោះ ប្រជាពលរដ្ឋផ្ទាល់គឺមានការលំបាកខ្លាំងក្នុងរឿងផ្សេងៗជាច្រើន។ កងទ័ពគឺត្រូវបានហ្វឹកហាត់យ៉ាងស្វិតស្វាញក្នុងការការពារដែនអធិបតេយ្យជាតិពីសត្រូវឈ្លានពានប្រទេសពីសំណាក់ជនបរទេស និងការពាររាល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនៃប្រទេសនោះនោះ។ ក្នុងវីដេអូមួយនេះបានបង្ហាញពីភាពខុសគ្នានៃការហ្វឹកហាត់កងទ័ព គឺការហ្វឹកហាត់ដ៏ស្វិតស្វាញរបស់ប្រទេសសាធារដ្ឋប្រជាធិបតេយ្យកូរ៉េខាងត្រូវដ៏អស្ចារ្យ គឺមើលទៅពិតជាមានលក្ខណៈកងទ័ពស្ម័គ្រស្លាប់ក្នុងការការពារជាតិមាតុភូមិនិងជាទំនុកចិត្តដល់ប្រជាពលរដ្ឋរបស់ពួកគេ ចំណែកវីដេអូមួយទៀតគឺជាហ្វឺកហាត់កងទ័ពរបស់ប្រទេសកម្ពុជា ដែលពួកគេហាត់តាមលក្ខណៈរាំជាចង្វាក់បទរលឺមស្រិចៗ មើលទៅក៏ដូចជាល្អម្យ៉ាងដែរគឺមានភាពស្រុះគ្នាល្អណាស់។

កុំច្រឡំថា… ទារកនេះកំពុលតែចាប់ផ្តើមរៀនហែលទឹកដោយខ្លួនឯងទេ

ទារកនេះបានចាប់ផ្តើមហែលទឹកដោយខ្លួនឯង នាងមានអាយុត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្មេងតូចនេះអាចដឹងពីរបៀបហែលទឹកដោយខ្លួនរបស់គេផ្ទាល់ នេះជាដុងមកពីកំណើតរបស់នាងផ្ទាល់ នាងហែលទឹកបានយ៉ាងល្អគឺបង្វិលចុះបង្វិលឡើងដោយឆ្អឹកខ្នងដ៏ទន់របស់នាង នាងតូចហែលបង្វិលខ្លួនប្រៀបបានមច្ឆា។ តាមការពិតម្តាយរបស់នាងតូចនេះចង់អោយនាងរៀនហែលទឹកតាំងតែពីអាយុមិនទាន់ដល់១ឆ្នាំមកម្លេះ ព្រោះចង់អោយកូនរបស់នាងអាចលេងទឹកក្នុងភាពស្ទាត់ជំនាញ ព្រោះកីឡាហែលទឹកជាជំរើសទី១ដែលនាងចង់អោយកូនរបស់នាងចេះវាអោយបាន។ បើតាមសេចក្តីនែនាំពីអ្នកជំនាញបានពន្យល់ប្រាប់នាងថា ក្នុងការរៀនហែលទឹកសម្រាប់ទារក គឺមិនអាចរៀនអាយុក្រោម៦ខែបានទេព្រោះប្រឈមមុខនិងអាត្រាមរណៈខ្ពស់ ដើម្បីសុវត្ថិភាពខ្ពស់ត្រូវតែមានអាយុលើសពី៦ខែទើបអាចអោយរៀនហែលទឺកបាន។ នៅក្នុងសង្គមបរទេសពួកគេមានការយល់ដឹងខ្ពស់អំពីរឿងអ្វីៗដែលពួកគេកំពុងប្រឈមមុខថានិងធ្វើវា ពួកគេបានពិគ្រោះយ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញរបស់ពួកគេ អ្នកជំនាញរបស់ពួកគេគឺមានបទពិសោធន៍ខ្ពស់ដែលអាចជាទីពឹងដល់ប្រជាពលរដ្ឋស្រុកគេខ្លាំងណាស់ ដោយផ្អែកលើការជួយយកចិត្តទុកដាក់ផ្តល់ទំនុកចិត្តជាចំបង…។ល។ Credit: Daily Mail

ទូទាំងពិភពលោកស្ត្រីមានការងារខុសៗគ្នា អ្នកមានចំណេះអាចមានការងារល្អ

ជាទូទៅទូទាំងពិភពលោកស្ត្រីគឺមានការងារធ្វើក្នុងការរកចំណូលទទួលទានខុសៗគ្នា ស្ត្រីខ្លះដែលគេបានរៀសូត្រចេះដឹងពួកគេក៏អាចងាយនិងរកការងារល្អៗបានធ្វើ តែសំរាប់ស្ត្រីខ្លះដែលគ្នាកើតក្នុងត្រកូលគ្រួសារក្រីក្រគ្មានលទ្ធភាពរៀនសូត្របានជ្រៅជ្រះនិងគេមិនងាយរកការងារល្អៗបានធ្វើដូចគេអ្នកមានចំណេះទេ។ មិនមែនថាគ្នាមិនចង់ចេះឫចូលសាលាទេ តែជួនកាលមកពីកត្តាជីវភាពគ្រួសារដែលបណ្តាលអោយពួកគេបោះបង់ការសិក្សាទាំងខ្លួននៅក្មេង ហើយងាកមកចាប់ការងាររបររកសុីចិញ្ចឹមជីវិតនិងគ្រួសារ។ ក្នុងវីដេអូមួយនេះជាភផ្នែកខ្លះនៃសង្គមពិភពលោក ដែលស្ត្រីរូបនេះនាងត្រូវបានធ្វើការយ៉ាងលំបាកធ្ងន់ៗដែលកំរឃើញមានមនុស្រស្រីណាអាចធ្វើវាបាន។ ភាពក្រីក្រធ្វើអោយមនុស្សគ្រប់គ្នាធ្លាក់ចូលក្នុងស្ថានភាពមិនល្អច្រើនណាស់ សូមកុំរើសអុើងនាងអី!

ស្រ្តីម្នាក់នេះផឹកស្រាឡើងវង្វេងសតិលែងដឹងអ្វីទាំងអស់ នេះជាឥទ្ធិពលអាក្រក់

ស្ថិតក្នុងកម្មវីធីមួយដែលមានមនុស្សម្នាចូលរួមជាច្រើនដើម្បីការសប្បាយក្នុងទិវារបស់ពួកគេ មានមនុស្សជាច្រើនណាស់ក្នុងទិវានោះ ពួកគេជាទូទៅយកស្រាប៊ៀរជាត្រីមុខ ដែលម្នាក់ៗនាំគ្នាផឹកតែគ្រឿងស្រវឹងដើម្បីភាពសប្បាយរបស់ពួកគេ ហើយនេះជាវីដេអូមួយដែលបានបង្ហាញអោយឃើញថា នារីម្នាក់នេះផឹកស្រាយ៉ាងច្រើនចូលទៅក្នុងខ្លួន បណ្តាល់អោយនាងបាត់សតិស្មារតីមិនអាចគ្រប់គ្រងខ្លួនឯងបាន គឺប្រព្រិត្តធ្វើអ្វីៗតាមតែអំណាចស្រា។ បងប្អូនត្រូវដឹងថាស្រាបើបងប្អូនប្រើប្រាស់ក្នុងលក្ខណៈសមស្របមួយនៃជីវិតគឺវាមិនជះឥទ្ធិពលអាក្រក់ដល់អ្នកនិងសង្គមអ្នកឡើយ តែបើម្នាក់ៗយកស្រាជាល្បែងកំសាន្តជីវិតវិញ នោះវាបណ្តាលអោយជីវិតអ្នកធ្លាក់ចូលក្នុងរណ្តៅជ្រោះដ៏សែនជ្រៅ វាថែមទាំងជះឥទ្ធិពលដល់សង្គមខ្លាំងទៀតផង។ ឧទាហរណ៍ថា បើអ្នកវង្វេងសតិហើយ គឺគេចង់យកអ្វីៗក៏បានដែរ គេចង់ប្លន់យកដីក៏បានដែរ ជួនកាលអាចនឹងបាត់ប្រទេសទៀតផង។