Category: ប្លែកៗ

បន្ទាប់ពីខ្លាសេដ្ឋកិច្ច! អ្នកជំនាញសេដ្ឋកិច្ចរំពឹងថា កម្ពុជានឹងក្លាយជា «ហង្សនៅអាស៊ី» នាពេលអនាគតដ៏ខ្លី

សារព័ត៌មាន Fresh News របស់កម្ពុជាបានចុះផ្សាយនូវសារព័ត៌មានមួយដែលបញ្ជាក់ថា ព្រោះតែសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ! អ្នកជំនាញសេដ្ឋកិច្ចរំពឹងថា កម្ពុជានឹងក្លាយជា «ហង្សនៅអាស៊ី» នាពេលអនាគតដ៏ខ្លី ដែលធ្វើឲ្យមហាជន ពិសេសប្រជាពលរដ្ឋខ្មែរមានការផ្ទុះសំណើចជាខ្លាំងទៅលើព័ត៌មាននេះ សូមអានព័ត៌មានពិស្ដារដូចខាងក្រោម ៖ (ភ្នំពេញ)៖ ខណៈដែលបណ្ដាប្រទេសរួមមាន៖ ចិន ក្រុងហុងកុង និងសិង្ហបុរីជាដើម ត្រូវបានគេប្រដូចថាជាស្ដេចនាគ ជាស្ដេចខ្លា ខាងផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីនោះ លោក ហង្ស ព្រីន្សយ៉ា ដែលជាអ្នកសេដ្ឋកិច្ច និងជាអ្នកជំនួញដីធ្លីធំមួយក៏បានរំពឹងថា កម្ពុជានឹងក្លាយជាហង្សខាងផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីនាពេលអនាគតដ៏ខ្លីខាងមុខនេះ ជាមិនខាន ខណៈសន្ទុះសេដ្ឋកិច្ចសព្វនេះ កំពុងតែមានការកើនឡើងជាលំដាប់។ លោកបានថ្លែងបែបនេះ ក្នុងពិធីចុះអនុស្សណៈ ឬ MOU ជាមួយក្រុមហ៊ុនយក្សធំមួយរបស់ប្រទេសចិន និងប្រទេសថៃ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី ដែលបានបោះទុនវិនិយោគ លើវិស័យកសិកម្មរាប់ពាន់ហិកតា លើខេត្តចំនួន៤រួមមាន៖ កំពត ពោធិសាត់ មណ្ឌលគីរី និងសៀមរាប បានអះអាងថា មិនយូរនោះទេ

ក្មេង ១៣ ឆ្នាំកាប់ម្ដាយបង្កើតឲ្យស្លាប់ដើម្បីសងសឹក ក្រោយពីម្ដាយបានសម្លាប់ឆ្កែសំណព្វខ្លួន

បើតាមប្រភពព័ត៌មានប្រជាប្រិយ៍ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្មេងប្រុសជនជាតិចិនម្នាក់អាយុ ១៣ ឆ្នាំបានកាប់ម្ដាយខ្លួនឲ្យស្លាប់ក្រោយពីខឹងនឹងម្ដាយវាយសុនកខ្លួនងាប់ ។ ក្មេងប្រុស​ជនជាតិ​ចិន អាយុ ១៣​ ឆ្នាំ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​កាប់សម្លាប់​ម្ដាយ​ខ្លួនឯង​បង្កើត ដែល​ករណីនេះ​កើតឡើង​នៅ​ខេត្ត Jiangsu ប្រទេស​ចិន ។ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ Yang Yan មុខរបរ​បើកហាង​លក់​ខោអាវ​តូច​មួយ ចំណែក​ជន​ដៃ​ដែលជា​កូនប្រុស​មានឈ្មោះ Shao Fuming ទាំងពីរ​នាក់​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​ក្នុង​ខេត្ត Jiangsu ចំណែក​បុរស​ជា​ប្ដី​ទៅ​ធ្វើការ​ចំណាកស្រុកយូរ​ខែ យូរ​ឆ្នាំ ​ទើប​មក​ផ្ទះ​ម្ដង ។​ ​មុន​កើតហេតុ​ជនរងគ្រោះ បាន​ខឹងសម្បា​ជាមួយ​កូនប្រុស​ដែល​តែងតែ​ចំណាយពេល​វេលា​លេង​ជាមួយ​សត្វ​សុនខ​ចិញ្ចឹម​មួយ​ក្បាល ទើប​នៅ​ថ្ងៃកើតហេតុ​នោះ នាង​ក៏បាន​វាយ​សុនខ​នោះ​រហូតដល់​ងាប់​នៅ​ចំពោះមុខ​កូនប្រុស ហើយ​កូនប្រុស​ក៏បាន​យក​កាំបិត​មក​សម្លាប់​ម្ដាយ​ស្លាប់​ទៅតាម​សុនខតែម្ដងទៅ ។ ​ក្រោយ​ធ្វើ​សកម្មភាព Shao Fuming បានគេច​ខ្លួន​ទៅ​ពួន​នៅក្នុង​ភោ​ជនី​ដ្ឋា​ន ២៤​ ម៉ោង​មួយកន្លែង រហូតដល់​ប៉ូលិស​ចាប់ខ្លួនបាន​គឺមាន​រយៈពេល​ស្ទើរ​ពេញ​មួយថ្ងៃ ។ តាម​សម្ដី​អ្នកជិតខាង​បានឱ្យដឹងថា គ្រួសារ​ខាងលើនេះ​តែងតែមាន​ជម្លោះ​ជាមួយគ្នា​រឿង​បញ្ហា​ហរិញ្ញវត្ថុ​ខ្វះខាត រហូត​ធ្វើឱ្យ​ប្ដី​បង្ខំចិត្ត​ទៅធ្វើ​ការ​ស្រុក​ក្រៅ យូ​រៗ​ទើប​មក​ផ្ទះ​ម្ដង ហើយ​គ្រប់គ្នា​សង្ឃឹមថា បន្ទាប់ពី​បាន​ស្លាប់ វិញ្ញាណ​ក្ខន្ធ​របស់​នាង Yang Yan

ធានាថាសើចចុកពោះ នៅពេលឃើញរឿងប្លែកៗដែលកើតឡើងនៅប្រទេសឥណ្ឌា

Facebook : បណ្ដារូបភាពគួរឲ្យចង់សើចដែលមនុស្សម្នាបានធ្វើការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឲ្យមានការផ្ទុះសំណើចជាខ្លាំង នៅពេលដែលពួកគេបានឃើញ និងមានការ Like និង Share រហូតដល់រាប់ពាន់ ។ បណ្ដារូបភាពទាំងនោះភាគច្រើនមនុស្សពុំបានដឹងថា ជារឿងត្រូវឬខុសអ្វីនោះទេ តែពួកគេដឹងត្រឹមថា គេមិនអាចសម្គាល់បានថាជារឿងប្លែកមិនធ្លាប់មានក្នុងប្រទេសពួកគេប៉ុណ្ណោះ ដែលភាគច្រើនមនុស្សជាច្រើនបានយល់ថា មិនគួរមានរូបបែបនេះសោះនៅលើលោកនេះ ហើយមានរូបខ្លះគិតថាមានតែមនុស្សឆ្កួត ឡប់សតិប៉ុណ្ណោះ ដែលធ្វើសកម្មភាពទាំងនេះ ។ សូមទស្សនារូបខាងក្រោមនេះ ៖ ប្រភព ៖ Facebook

បើទោះបីជាប្រុសស្នេហ៍នាងបានស្លាប់ជាង១ឆ្នាំ នារីម្នាក់នេះនៅតែបន្ដបង្ហោះរូបថតជាមួយប្រុសស្នេហ៍នាងដដែល

រឿងរ៉ាវស្នេហាដ៏គួរឲ្យសង្វេគមួយបានកើតឡើងទៅលើតារាជនជាតិហ្វីលីពីន កាត់ចិន និងជាតារាម៉ូឌែលម្នាក់ ដែលមានឈ្មោះថា Nam Floresca និងប្រុសស្នេហ៍នាងដែលមានឈ្មោះថា Franco Hernandez, សមាជិកអ្នករាំនៅក្នុងក្រុម Filipino ដែលជាស្នេហាក្មេងខ្ចី និងមានជម្រៅ ។ នៅថ្ងៃមួយក្នុងខែ វិច្ឆិកា ២០១៧ នាង Nam Floresca បានបាត់បង់មិត្តប្រុសរបស់នាងដោយសារតែគ្រោះថ្នាក់ ដោយមានរលកធំៗបោកបក់ទៅលើទូករបស់ពួកគេ ហើយនាង និងមិត្តប្រុសនាងពុំសូវចេះហែលទឹកនោះទេ ដោយបានធ្វើការតោងទៅលើទូកជាប់ ដោយនាងបានចាប់ដៃមិត្តប្រុសនាងជាប់ តែចុងក្រោយរលកខ្លាំងមួយបានបោកបក់ពួកគេឲ្យចេញពីគ្នា ដែលក្រោយពេលត្រូវបានសង្គ្រោះ មិត្តប្រុសរបស់នាងបានបាត់ការចងចាំទាំងអស់ ។ Franco បានស្លាប់នៅក្នុងអាយុ ២៦ឆ្នាំ ក្រោយពេលបញ្ជូនមកមន្ទីពេទ្យសង្គ្រោះ ។ បើទោះជាមិត្តប្រុសនាងបានស្លាប់ក្ដី ក៏នាង Janica មិនអាចស្រឡាញ់នណាម្នាក់ក្រៅពី Franco ហើយនាងតែងតែបង្ហោះរូបនាង និងមិត្តប្រុសរបស់នាងជានិច្ចដែលនាងនិងមិត្តប្រុសរបស់នាងនៅជាមួយគ្នា ហើយវាមិនពិបាកឡើយក្នុងការមើលសកម្មភាពរបស់គេ គឺជាស្នេហាពិត ៕

បន្ទាប់ពីមីល្ពៅ មីម្រះ មីឆៃឆាវ ឥឡូវមីស្រកានាគក្រហម ក៏មានដែរចាំតែភ្លក់ទៅ (វីដេអូ)

ល្បីមីល្ពៅបាត់ដំបង ស្រាប់តែមានមីល្ពៅខាងខេត្តត្បូងឃ្មុំស្រុកមេមត់ និងអ្នកខេត្តកោះកុងធ្វើហូបលេងកម្សាន្ដ ប៉ុន្តែឥឡូវស្រាប់តែមានមីម្រះ និងមីឆៃថាវក្រហម ធ្វើបង្ហោះហូរហែរថែមទៀត មិនតែប៉ុណ្ណោះ ឥឡូវស្រាប់តែមេចុងភៅម្នាក់ក៏សាកធ្វើមីរសជាតិផ្លែស្រកានាគក្រហមរងាល ដាក់ហើយបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសម្រុកចូលទៅ Like និង Share រហូតដល់ពាន់ ។ បើយោងទៅតាមបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា មានការភ្ញាក់ផ្អើលស្នាដៃអ្នកលក់មីល្ពៅខេត្តបាត់ដំបងដោយសារតែបានរកឃើញមីល្ពៅ និងចែកចាយបន្ដគ្នារហូតល្បីឈ្មោះ និងបង្កើត Brand មីល្ពៅបាត់ដំបង ដោយដាក់ Logo ផ្ទាល់ខ្លួនទៀតផង ។ មិនយូរប៉ុន្មានមានអ្នកទៅសម្ភាសន៍ និងបានធ្វើការចេញតាមប៉ុស្ដិ៍ទូរទស្សន៍ ហើយថែមទាំងមានអ្នកវិនិយោគដោយប្រគល់ការចំណេញទៅកាន់អ្នករកឃើញចំនួន ៣០ភាគរយប៉ុន្តែម្ចាស់ដែលរកឃើញ គីម វ៉ាង បានរកឃើញមិនបានយល់ព្រមនឹងសំណើរនេះទេ តែសុខចិត្តទុករូបមន្តដែលខ្លួនរកឃើញ ដោយធ្វើការស្នើសុំសប្បុរសធម៌ឲ្យជួយខ្លួនផលិតលក់យកចំណេញទាំងអស់ទៅវិញ ដែលធ្វើឲ្យមហាជនមួយចំនួន រិះគន់យ៉ាងខ្លាំងទៅលើគំនិតជំនួញដ៏ខូចមួយនេះ ។ ដោយឡែកស្រាប់តែមានការបង្កើតមីល្ពៅមិនបានប៉ុន្មាន និងកំពុងលក់ដាច់ ស្រាប់តែអ្នកត្បូងឃ្មុំបានស្រាវជ្រាវរកឃើញរូបមន្តមីល្ពៅមួយប្រភេទដែរ ដែលម្ចាស់បានអះអាងថាវាជារូបមន្តខុសពីខេត្តបាត់ដំបង ប៉ុន្តែស្រាប់តែម្ចាស់គណនីហ្វេសប៊ុក មីល្ពៅខ្មែរ បាត់ដំបង បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការខកចិត្តដោយគណនីរូបនេះបានសរសេរពាក្យថា អ្នកដែលធ្វើបន្ដជាចោរទៅវិញ ដែលធ្វើឲ្យកើតជាប្រធានបទយ៉ាងក្ដៅគគុកក្នុងសង្គមហ្វេសប៊ុក ។ ជាការពិតណាស់ មនុស្សឈ្លោះគ្នាដណ្ដើមប្រយោជន៍ និងកេរ្តិ៍ឈ្មោះ ស្រាប់តែជួបរឿងដែលគេធ្វើស្រដៀង ក៏តាំងមានអារម្មណ៍ខឹងសម្បារប៉ុន្តែវាមិនមែនជារឿងចម្លែកទេ ដែលនាពេលឥឡូវៗនេះ មីច្រើនប្រភេទ ក៏ដូចជាមីម្រះ

មីល្ពៅកំពុងល្បី ឥឡូវមីម្រះ និងមីឆៃថាវក្រហមក៏មានដែរ កូនខ្មែរអាចធ្វើបាន

មីល្ពៅកំពុងពេញនិយមនិងមានច្រើនបន្ដបន្ទាប់ ស្រាប់តែឥឡូវមានការធ្វើមីម្រះ និងមីឆៃថាវក្រហមបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយ ដែលនេះមិនមែនជាប្រធានបទថ្មីឡើយ គឺជាប្រធានបទចាស់ទៅវិញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រកែកគ្នា គាំទ្រមីល្ពៅអ្នកបាត់ដំបង ។ ពាក់ព័ន្ធនឹងមីម្រះ និងមីឆៃថាវក្រហមនៅពេលនេះ វាពិតជាគួរឲ្យអស់សំណើចផង គួរឲ្យមោទនភាពផង ដែលកូនខ្មែរមួយចំនួនចេះពីរបៀបធ្វើមីទាំងនេះដោយដៃ ដោយពួកគេគ្រាន់តែធ្វើដើម្បីហូប និងបង្ហោះលេងប៉ុណ្ណោះ មិនបានធ្វើជាការវិនិយោគអ្វីជាអ្វីនោះឡើយ ។ ដោយឡែកផងដែរ ខណៈមីល្ពៅបាត់ដំបង និងមីល្ពៅខេត្តត្បូងឃ្មុំខាងស្រុកមេមត់ ត្រូវបានអ្នកសារព័ត៌មានមួយចំនួនចុះផ្សាយលើកដំកើង និងបណ្ដុះបង្អាប់លើគំនិតចង់មានបាន ក៏ប្រែក្លាយជាការសាបរលាបទៅវិញ បន្ដិចម្ដងៗ ហាក់ដូចជាធ្វើឲ្យអ្នកធ្វើមីល្ពៅខេត្តបាត់ដំបងមានអារម្មណ៍ស្ដាយក្រោយដែលខ្លួនមិនបានដាក់វិនិយោគទៅលើផលិតផលមីល្ពៅនោះ នៅក្នុងក្រុមហ៊ុនណាមួយ ។ ប្រភព ៖ Facebook

មតិរិះគន់ ខណៈឥឡូវនេះក្រឡេកឃើញភិក្ខុសង្ឃ ចូលឆាន់កាហ្វេ Brand ស្ទើររាល់ល្ងាច

មានមតិរិះគន់ពេលឃើញភិក្ខុសង្ឃជាច្រើនស្បង់លឿង និងទឹកក្រូចក្រហមច្រាលនៅក្នុងហាងលក់កាហ្វេអាម៉ាហ្សូន Amazon ដែលសំបូរទៅដោយអ្នកផឹកហូរហែរ ដែលរួមមានយុវជន និងយុវនារីផងដែរ ដែលក្លាយជាប្រធានបទក្ដៅគគុកក្នុងការពិភាក្សារកចំណុចរួម ក្នុងការស្ថាបនាសាសនា ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក រឿងអ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលាបានដែរ ហើយចំពោះរឿងភិក្ខុសង្ឃធ្វើរឿងខុសវិន័យជាច្រើនក៏កំពុងបានជាប្រធានបទផងដែរ ដែលមិនអាចមើលរំលងបាន ។ មនុស្សជាច្រើនកំពុងធ្វើការវែកញែក ដោយមជ្ឈដ្ឋានខ្លះបានចេញមុខការពារព្រះសង្ឃដោយបាននិយាយថា គ្រាន់តែលោកចូលទៅផឹកកាហ្វេ ធម្មតាក៏ធ្វើការរិះគន់ ហើយខ្លះគឺចេញមកការពារក៏ឋិតក្នុងឋានៈជាសង្ឃភេទផងដែរ ។ ពាក់ព័ន្ធនឹងការរិះគន់ទៀតសោត មជ្ឈដ្ឋាននៃអ្នករិះគន់បានបញ្ជាក់ថាវាមានផលប៉ះពាល់ជាខ្លាំងទៅលើស្ថាប័នសាសនាព្រះសម្មាសម្ពុទ្ធ ដោយបានបញ្ជាក់ថា អ្នកបួសគឺជាពពួកមនុស្សដែលជាអ្នកស្ដើងអញ មិនត្រូវការកន្លែងល្អទំនើបអ្វីឡើយ ត្រឹមបួសរៀន និងប្រតិបត្តិតាមវិន័យ មិនចាំបាច់មកឆាន់កាហ្វេ ក្នុងហាងល្បីៗនោះទេ ។ ដោយឡែកចំពោះថវិកាទៀតសោត មតិរិះគន់បានបញ្ជាក់ថា ថវិកាទាំងនោះ ពុំមែនជាថវិកាទាំងស្រុងដែលភិក្ខុសង្ឃទាំងឡាយរកបាន និងចូលហាងកាហ្វេ Brand ដូចជា Amazon នោះទេ ព្រោះដោយហេតុថា វិន័យសង្ឃគឺគ្មានឡើយសល់ក្រោយថ្ងៃត្រង់រួច ថែមទាំងមិនមានបាយល្ងាចថែមទៀតផង នោះនឹងត្រូវអាបត្តិ និងទទួលទណ្ឌកម្ម ។ ដោយឡែកសង្ឃសព្វថ្ងៃ ពិសេសភិក្ខុសង្ឃនៅទីក្រុង ធ្វើសកម្មភាពដូចមនុស្សសាមញ្ញធម្មតា មិនគោរពវិន័យ ស្លៀកស្បង់ដើរហើរដូចជាមនុស្សមិនបានបួស ចុចទូរស័ព្ទ និយាយទូរស័ព្ទ ឬដូរម៉ូតទូរស័ព្ទ ក៏ដូចជាចូលហាង Brand

ផ្ទុះការរិះគន់ បុរសកាណាដា ទៅកាន់សង្ឃភេទទី៣មួយអង្គ ទាក់ទងនឹងប្រមូលលុយដើរកម្សាន្ដ

បុរសជនជាតិកាណាដាម្នាក់ដែលមានបណ្ដាញសង្គមហ្វេសប៊ុក Trevor Binkowski បានធ្វើការរិះគន់ជាភាសាអង់គ្លេសទៅកាន់សង្ឃភេទទី៣ ឈ្មោះ កក្កដា សុភ័ណ្ឌ ដោយបានសរសេរជាភាសាអង់គ្លេសជាមួយរូប Screenshot ជាច្រើនរបស់គណនីបណ្ដាញសង្គមហ្វេសប៊ុក របស់សង្ឃនោះ ផងដែរ នាពេល១០ថ្ងៃកន្លងទៅ ហើយមនុស្សជាច្រើនបានចូលទៅមានមតិយោបល់ក្នុងរឿងនេះបន្ដបន្ទាប់គ្នា អស់ជាច្រើនថ្ងៃ ។ ដោយមានមតិមិនយល់ស្រប ជនជាតិកាណាដាម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទំនងជារស់នៅក្នុងទីក្រុងភ្នំពេញផងដែរនោះ បានធ្វើការចូលរួមមានមតិយោបល់ក្នុងរឿងសង្ឃភេទទី៣ ព្រះនាម កក្កដា សុភ័ណ្ឌ ដោយបានសរសេរជាភាសាអង់គ្លេសថា «This monk is a full on business man. Keep on supporting pagodas. Help monks to travel.» ដែលប្រែជាភាសាខ្មែរថា សង្ឃមួយអង្គនេះកំពុងធ្វើខ្លួនឲ្យក្លាយជាអ្នកជំនួញល្បីល្បាញម្នាក់ ។ ព្យាយាមថែរក្សាវត្ត ជួយសង្ឃទាំងឡាយដើរកម្សាន្ដ ។ ដែលមតិនេះត្រូវបានមហាជនគាំទ្រ និងធ្វើការបដិសេដផងដែរ ។ មានមតិយោបល់មួយបាននិយាយថា «But he always help a

តើជីវិតមួយណាប្រសើរជាង រវាង Single និង Relationship?

តើអ្នកគិតថាជីវិតនៅម្នាក់ឯង (Single) និងជីវិតមានដៃគូ(Relationship) តើមួយណាមានភាពប្រសើរជាង? ច្បាស់ណាស់អ្នកប្រាកដជាពេញចិត្តក្នុងការសម្រេចចិត្តរបស់អ្នកហើយ ប៉ុន្តែមានមនុស្សមួយចំនួន មិនច្បាស់លាស់ក្នុងចិត្តរបស់ពួកគេនោះទេ តែអារម្មណ៍របស់ពួកគេ នៅតែជារបស់ពួកគេ បើទោះបីជាមាន Relationship ឬអត់ក្ដី ។ ក្នុងវីដេអូមួយ ដែលបង្កើតដោយ Project Nightfall បានធ្វើការបង្ហាញពីសេរីភាពរបស់អ្នក Single ដោយបានពន្យល់ និងប្រាប់អារម្មណ៍ពិតរបស់គាត់ ពីផលវិបាក និងគុណសម្បត្តិខណៈខ្លួនលោកនៅ Single ហើយមានមនុស្សជាច្រើនបានធ្វើការបង្ហោះសាររបស់ពួកគេចូល ដែលធ្វើឲ្យគាត់មានមោទនភាពដែលខ្លួនលោកសម្រេចចិត្តនៅ Single រហូតមកទល់នឹងពេលនេះ គឺ ២ឆ្នាំហើយ ។ ប៉ុន្តែគាត់មិនបានសម្រេចថា Single ឬ Relationship មួយណាល្អជាងមួយណានោះទេ តែគាត់បានផ្ដល់តម្រុយឲ្យមនុស្សធ្វើការជ្រើសរើស និងសម្រេចចិត្តដោយខ្លួនឯងថា មួយណាល្អសម្រាប់ខ្លួនគេ បើទោះមានហេតុផលរៀងខ្លួនក៏ដោយចុះ សំខាន់គឺការសុខព្រមទទួលយកអ្វីដែលខ្លួនពួកគេត្រូវការ ។ សូមមើលវីដេអូស្ដីពីការបកស្រាយភាព Single និងការព្រមទទួលយកនូវជម្រើស Single របស់គាត់ ៖

តោះទៅមើល សកម្មភាពជនជាតិយួន យកស៊ឺរ៉ាំងជាតិគីមី ចាក់ចូលខ្នុរបន្ដិចមើល៍

សកម្មភាពនៃការចាក់បញ្ចូលសារជាតិគីមី ដើម្បីឲ្យផ្លែខ្នុរមានសភាពល្អ និងទុំឆាប់រហ័សត្រូវបានថត និងបង្ហោះដោយស្រ្តីម្នាក់ពាក់អាវផ្កា បានកំពុងញាប់ដៃញាប់ជើង ប្រើស៊ឺរ៉ាំង ដើម្បីធ្វើការចាក់បញ្ចូលសារជាតិ ដែលប៉ះពាល់ដល់សុខភាពមនុស្ស ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែកចាយ នូវវីដេអូមួយដែលបង្ហាញពីសកម្មភាពជនជាតិយួន កំពុងចាក់បញ្ចូលសារជាតិគីមីនោះ ដែលធ្វើឲ្យសាធារណជនពិសេសអ្នកដែលបានទស្សនាវីដេអូនេះ មិនសប្បាយចិត្ត និងរិះគន់ជាខ្លាំងទៅលើជនជាតិយួន ដែលកំពុងធ្វើសកម្មភាពទាំងនោះ យ៉ាងគគ្លើនលើទឹកដីប្រទេសកម្ពុជា ។ សូមបញ្ជាក់ផងដែរថា ការធ្វើសកម្មភាពនេះ ចាត់ទុកជារឿងធម្មតាទៅហើយ ដែលជនជាតិយួន ឬវៀតណាម បានប្រើសារជាតិនេះ ទៅលើបន្លែផ្លែឈើ ផ្សេងៗ និងដាក់លក់យ៉ាងច្រើននៅលើទីផ្សារប្រទេសកម្ពុជា ដោយពុំដឹងថាបន្លែ ឬផ្លែឈើណាជារបស់ខ្មែរ ឬវៀតណាមនោះទេ ។