Category: ប្លែកៗ

មកមើលការធ្វើប្រហិតរបស់វៀតណាម តើនៅពីក្រោយខ្នងយើងគេធ្វើអ្វីខ្លះ?

បើនិយាយពីប្រហិតឫក៏ហតដក មិនថានរណាៗទេទាំងចាស់ទាំងក្មេងគឺប្រាកដជាបានស្គាល់វាថា មានរសជាតិឆ្ងាញ់ម្យ៉ាងដែរ ហើយពេលនេះកំពុងតែមានការពេញនិយម ដោយសំបូរគេលក់នៅតាមផ្លូវទីសាធារណៈជាច្រើន មានទាំងប្រហិតជៀននិងប្រហិតអាំងយ៉ាងសម្បូរបែប ហើយជាពិសេសគឺសម្បូរឃើញគេលក់នៅតំបន់កំសាន្តនានា ដូចជាលើភ្នំ ម៉ាត់ទន្លេ…ល។ ដែលរាល់អ្នកធ្វើដំណើរទៅកំសាន្តជាទូទៅភាគច្រើនមិនសូវរំលងការទិញប្រហិតញាំទេ ព្រោះថាវាងាយស្រួលចំអិន លឿនទាន់ចិត្តនិងមិនសូវមានតំលៃខ្ពស់ងាយរកទិញឆាប់បានញាុំ។ ក៏ប៉ុន្តែបងប្អូនត្រូវដឹងផងថា ប្រហិតធ្វើឡើងពីសាច់ដែលគេកិនប្រើដោយម៉ាសុីនកិនបំបែកសាច់ដុំដុំធំធំអោយវាខ្ទេច ហើយជាទូទៅការយកសាច់ដែលកិននោះមកផ្សំអោយទៅជាប្រហិតបានគឺត្រូវមានការលាយដោយវត្ថុធាតុគីមីចូលខ្លះៗ បើសំរាប់សិប្បកម្មដែលមានលក្ខណៈស្តង់ដាអន្តរជាតិគឺហាងនោះមិនមានការបារម្មណ៍ពីគុណភាពទេ។ តែសម្រាប់ក្រុមពួកមនុស្សខូចដែលមិនគិតគូរពីសុខភាពមនុស្សជាតិទូទៅ ពួកគេមិនខ្វល់ឡើយ គឺដឹងតែធ្វើម៉េចអោយពួកគេចំណេញច្រើន ចង់អ្នកណាឈឺក៏ឈឺទៅចង់អ្នកណាយ៉ាងម៉េចក៏យ៉ាងនោះទៅមិនខ្វល់ ដឹងតែម្យ៉ាងគឺបានមកអញក្រុមគ្រួសារអញហើយចំណេញច្រើន។ នៅក្នុងវីដេអូមួយនេះបានបង្ហាញអោយបងប្អូនអាចមើលឃើញបានខ្លះពីទិដ្ឋភាពដ៏អាក្រក់នៃអ្នកផលិតប្រហិត ដែលត្រូវក្រុមមន្ត្រីកាំកុងត្រូលវៀតណាមចុះឆែកឆេរចាប់បាន ពួកគេបានប្រើនូវសារធាតុគីមីច្រើនដាក់ចូលទៅក្នុងសាច់ប្រហិត កន្លែងដែលផលិតគ្មានអនាម័យមានភាពកខ្វក់ខ្លាំង មើលទៅគួអោយខ្ពើមរអើមចង់តែក្អួត។ នេះជាការរកសុីដ៏អាក្រក់ដែលជះឥទ្ធិពលមិនល្អដល់អ្នកដែលទិញយកមកទទួលទាន។ សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះផង ទាំងអ្នកលក់ទាំងអ្នកទិញ មានតែភាពសុចរិតទេដែលជាបាតគ្រិះនៃមុខរបររកសុីដ៏យូរអង្វែងបាន។

ចរាចរណ៍ផ្លូវគោកស្រុកនេះ តៃកុងឡានម្នាក់ៗមានភាពអំណត់​ និងជំនាញណាស់​(Video)

តៃកុងឡានស្រុកនេះម្នាក់ៗគឺជំនាញណាស់ បើកបរឆ្លងកាត់ផ្លូវបំបែកដោយមិនបាច់មានភ្លើងស្តុប។ វាពិតជាមិនគួអោយជឿ ដែលផ្លូវបំបែកយ៉ាងធំហើយមានរថយន្តធន់តូចធំជាច្រើនបើកឆ្លងកាត់យ៉ាងច្រើន តែបែរជាគ្មានផ្លាកសញ្ញាណាមួយសំរាប់សំគាល់ ជាពិសេសគឺមិនទាំងប្រើភ្លើងស្តុបចរាចរណ៍ទៀតផង។ ក្នុងវីដេអូមួយនេះបានបង្ហាញយ៉ាងច្បាស់អំពីចរារចរណ៍ផ្លូវគោកមួយ ដោយនៅផ្លូវបំបែកយ៉ាងធំមានរថយន្តជាច្រើនឆ្លងកាត់យ៉ាងវរវឹក តែបែរជាមិនមានបំពាក់ប្រព័ន្ធភ្លើងដើម្បីធ្វើចរាចរណ៍ ពិតជាគួអោយសរសើរនូវភាពជំនាញរបស់ក្រុមតៃកុងឡាន ដែលពួកគេបានយល់យ៉ាងច្បាស់អំពីកិច្ចអធ្យាស្រ័យគ្នាក្នុងការបើកបរលើផ្លូវដែលមានលក្ខណៈដ៏សាុំញាំមួយនេះ។ បើគ្មានភាពជំនាញនិងការយោគយល់អធ្យាស្រ័យគ្នាទេ នោះប្រាកដណាស់អ្វីៗគឺវាគ្មានភាពប្រសើរឡើយ។

ស្រ្តីម្នាក់នេះផឹកស្រាឡើងវង្វេងសតិលែងដឹងអ្វីទាំងអស់ នេះជាឥទ្ធិពលអាក្រក់

ស្ថិតក្នុងកម្មវីធីមួយដែលមានមនុស្សម្នាចូលរួមជាច្រើនដើម្បីការសប្បាយក្នុងទិវារបស់ពួកគេ មានមនុស្សជាច្រើនណាស់ក្នុងទិវានោះ ពួកគេជាទូទៅយកស្រាប៊ៀរជាត្រីមុខ ដែលម្នាក់ៗនាំគ្នាផឹកតែគ្រឿងស្រវឹងដើម្បីភាពសប្បាយរបស់ពួកគេ ហើយនេះជាវីដេអូមួយដែលបានបង្ហាញអោយឃើញថា នារីម្នាក់នេះផឹកស្រាយ៉ាងច្រើនចូលទៅក្នុងខ្លួន បណ្តាល់អោយនាងបាត់សតិស្មារតីមិនអាចគ្រប់គ្រងខ្លួនឯងបាន គឺប្រព្រិត្តធ្វើអ្វីៗតាមតែអំណាចស្រា។ បងប្អូនត្រូវដឹងថាស្រាបើបងប្អូនប្រើប្រាស់ក្នុងលក្ខណៈសមស្របមួយនៃជីវិតគឺវាមិនជះឥទ្ធិពលអាក្រក់ដល់អ្នកនិងសង្គមអ្នកឡើយ តែបើម្នាក់ៗយកស្រាជាល្បែងកំសាន្តជីវិតវិញ នោះវាបណ្តាលអោយជីវិតអ្នកធ្លាក់ចូលក្នុងរណ្តៅជ្រោះដ៏សែនជ្រៅ វាថែមទាំងជះឥទ្ធិពលដល់សង្គមខ្លាំងទៀតផង។ ឧទាហរណ៍ថា បើអ្នកវង្វេងសតិហើយ គឺគេចង់យកអ្វីៗក៏បានដែរ គេចង់ប្លន់យកដីក៏បានដែរ ជួនកាលអាចនឹងបាត់ប្រទេសទៀតផង។

វៀតណាមគម្រោងនាំចេញជ្រូកចិញ្ចឹមជាច្រើនចូលមកកម្ពុជាយើង

សូមបងប្អូនប្រុងប្រយ័ត្នរាល់ម្ហូបអាហារ ឬ បន្លែផ្លែឈើដែលនាំចូលមកពីប្រទេសវៀតណាម ព្រោះថាមួយរយៈនេះហាក់ដូចជាកំពុងមានការកក្រើកជាខ្លាំងនូវរឿងរ៉ាវជាច្រើន ដែលទាក់ទងនឹងចំណីអាហារទាំងឡាយដែលបាននាំចូលមកប្រទេសកម្ពុជាយើងតាមរយៈប្រទេសវៀតណាម មិនថាជាបន្លែផ្លែឈើឫក៏ជាត្រីសាច់ទេ រាល់ចំណីអាហារអស់ទាំងនោះគីបានប្រើប្រាស់គីមីលើសការកំណត់ ដែលវាអាចធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាពិសេសថ្មីៗនះគឺសត្វជ្រូកតែម្តង នៅប្រទេសវៀតពេលនេះគឺមានការកើនឡើងជ្រូកស្លាប់រាប់ពាន់ក្បាលខុសប្រក្រតីជាខ្លាំង។ នៅកន្លែងខ្លះដែលជាសិដ្ឋានចិញ្ចឹមដែលក្រុមមន្ត្រីកាំកុងត្រូលវៀតណាមចុះទៅដល់ គឺត្រូវបានពិសោធន៍ឃើញថាប្រើប្រាស់សារធាតុគីមីលើ់លកំរិត ដែលជាហេតុបណ្តាលអោយមានការស្លាប់ជ្រូកច្រើនដូច្នេះ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះករណីនេះផង! ប្រភព៖ ហ្វេសបុក

ការសាមគ្គីជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងដែលពលរដ្ឋទាំងអស់គ្នាគួធ្វើ

រឿងរ៉ាវក្នុងលោកនេះមានបញ្ហាមិនចេះចប់ បញ្ហាអស់ទាំងនោះពេលខ្លះបើទោះជាយើងមិនចង់អោយវាកើតមានឡើងក៏ដោយ​ តែបញ្ហាអស់ទាំងនោះនៅតែអាចកើតមានឡើងបាន បើមិនកើតទៅលើគ្រួសារអ្នកដ៏ទៃទេគឺកើតមកចំលើគ្រួសារយើងតែម្តង។ បញ្ហាទាំងឡាយមិនថាបញ្ហាតូចឫក៏ធំទេ អោយតែជាបញ្ហាកើតឡើងហើយគឺវាពិតជាពិបាកមិនងាយដោះស្រាយទេ ជាគ្រោះថ្នាក់នេះឫគ្រោះថ្នាក់នោះ បាត់នេះឫបាត់នោះ បើមិនយើងមានទេគឺគេអ្នកដ៏ទៃមាន អ្នកខ្លះមានទាំងគេមកប្លន់យកដីស្រស់ៗក៏មាន។ រឿងខ្លះទៀតគឺអយុត្តិធម៌សង្គម រឿងអយុត្តិធម៌សង្គមនេះគឺវាមានលក្ខណៈធំដែលមនុស្សគ្រប់គ្នាងាយនឹងបានដឹង។ ក្នុងវីដេអូមួយនេះបានបង្ហាញបងប្អូនពីការចូលរួមសាមគ្គីគ្នាក្នុងការជួយដល់សុខទុក្ខរបស់មនុស្សទូទៅ ដែលក្រុមមនុស្សអស់ទាំងនោះមានការក្លាហាន សហការគ្នាបានល្អក្នុងស្រោចស្រង់អាយុជីវិតមនុស្សជាច្រើនដែលកំពុងរងគ្រោះថ្នាក់ ក្នុងវីដេអូនេះមានបង្ហាញដូចជាគ្រោះថ្នាក់ចរាចរណ៏ភ្លើងឆេះឡានហើយមនុស្សនៅក្រោមឡាន  ឆេះធុងហ្គាសនៅកន្លែងលក់សាធារណៈមួយកន្លែងដែលមនុស្សម្នាជាច្រើនភ័យស្លន់ស្លោររត់ចែកជើងគ្នា នឹងឡានបើកខុសផ្លូវចូលមកក្នុងផ្ទះឯកជនមួយ ដោយសារកំលាំងសាមគ្គីយ៉ាងក្លាហានទើបពួកគេបានរួចផុតពីគ្រោះអាសន្នមួយនេះ។ សាមគ្គីជាកំលាំងដ៏រឹងមុាំមួយ!!  

ស្ទើរតែមិនគួរឱ្យជឿ ចរាចរណ៏ផ្លូវទឹកដ៏អស្ចារ្យមួយក្នុងទីក្រុងអាំស្ទែរដាំ

មានមូលហេតុជាច្រើនដែលទីក្រុង Amsterdam គឺជាទីក្រុងដែលមានមនុស្សជាច្រើនចូលចិត្តបំផុតនៅក្នុងពិភពលោក។ តើហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តទៅទីនោះនៅរដូវក្តៅម្លេះ? Amsterdamពិតជាគួអោយចាប់អារម្មណ៍ណាស់: ផ្លូវកោងថ្មដ៏ស្រស់ស្អាតក្លិននៃនំបុ័ងថ្មីៗនៅពេលព្រឹក ហើយវាជាការពិតណាស់ដែលចរាចរណ៏ផ្លូវទេឹកមានប្រព័ន្ធឆ្លងកាត់ស្ទើរតែគ្រប់ទីក្រុងនៃប្រទេសហូឡង់ដ៏ល្អមួយនេះ ។ ការធ្វើដំណើរតាមទូកនៃទីក្រុងAmsterdamពិតជាធ្វើអោយភ្ញៀវទេសចរណ៏ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះទទួលបាននូវខ្យល់អាកាសល្អនិងភាពស្រស់ស្រាយ។ នៅទីក្រុងអាំស្ទែរដាំនារដូវក្តៅគឺជាគោលដៅភ្ញៀវទេសចរណ៍ដ៏សំខាន់លើពិភពលោក ទីក្រុងអាំស្ទែរដាំជាទីក្រុងដែលគ្មានសម្រាម មានខ្យល់អាកាសល្អត្រជាក់ភ្នែក ដែលធ្វើអោយភ្ញៀវទេសចរណ៏នានាទៅទស្សនាហើយចង់ទៅម្តងទៀត ទីក្រុងអាំស្ទែរដាំបានឈរយ៉ាងសង្ហារញញឹមទទួលភ្ញៀវទេសចរណ៍ទូទាំងពិភពលោក។ នៅក្នុងវីដេអូមួយនេះអាចអោយបងប្អូនមើលឃើញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃទីក្រុងនេះ ជាពិសេសចរាចណ៍ផ្លូវទឹកដោយទូក គឺពិតជាអស្ចារ្យណាស់ ជាពលរដ្ឋដែលមានវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងសង្គមរបស់ពួកគេមែន។

ក្មេងម្នាក់នេះមើលទៅពិតជាគួអោយណិតណាស់ គ្នាញញឹមបែបជីវិតជាក្មេង

មានកុមារប្រហែល 150 លាននាក់នៅលើពិភពលោករស់នៅជាមួយពិការភាព។ 80% នៃពួកគេរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ជាញឹកញាប់កុមារទាំងនេះមិនសូវទទួលការព្យាបាលដិតដកល់ឡើយ ហើយភាគច្រើននៃពួកគេត្រូវបានគេរើសអើង។ ស្ថានភាពកុមារដែលពិការគឺមានភាពខុសប្លែកគ្នាជាច្រើន ខ្លះពិការដៃ ខ្លះពិការជើង ខ្លះពិការទាំងដៃទាំងជើង…ល​ មានច្រើនសណ្ឋានណាស់។​ អនុសញ្ញាសិទ្ធិកុមារ (CRC) ដែលបានអនុម័តក្នុងឆ្នាំ 1989 គឺជាសន្ធិសញ្ញាអន្តរជាតិដំបូងដែលមានសេចក្ដីយោងជាក់លាក់អំពីពិការភាព។ មាត្រាទី 2 ត្រូវបានកំណត់យកការមិនរើសអើងកុមារពិការ។ ក៏មានជំពូកនិងមាត្រាដាច់ដោយឡែកមួយទៀតគឺលេខ 23 ផងដែរ ដែលផ្តោតចំពោះការយកចិត្តទុកដាក់លើកុមារពិការ។ មានមូលហេតុជាច្រើនណាស់នៃការពិការភាព ក្នុងករណីពិការភាពគឺបណ្តាលមកពី: បញ្ហាហ្សែន ជំងឺ (ឧទាហរណ៍ជំងឺស្វិតដៃជើង) កង្វះអាហារូបត្ថម្ភ សង្គ្រាម (ជាពិសេសតាមរយៈមីនប្រឆាំងមនុស្ស) ការបាត់បង់អនាម័យ ភាពក្រីក្រ (ដែលជារឿយៗត្រូវបានមានបន្តបន្ទាប់ដោយមូលហេតុជាផ្សេងៗ) ។ ពិភពលោកសព្វថ្ងៃបានកំពុងយកចិត្តទុកដាក់ផ្តល់ជាកំលាំងចិត្តដល់ក្រុមមនុស្សពិការណាស់ ព្រោះមនុស្សពិការងាយរងសម្ពាធឥទ្ធិពលផ្លូវចិត្តខ្លាំង ដូចជាការរើសអើងមិនសូវយកចិត្តទុកដាក់ជាដើម…។ ក្នុងវីដេអូនេះបានបង្ហាញយ៉ាងច្បាស់ពីស្នាមញញឹមកុមារពិការម្នាក់ ដែលមើលទៅគឺពិតជាគួអោយអាណិតនិងស្រលាញ់ណាស់។

សាច់គោវៀតណាមទោះខូចស្អុយយ៉ាងណា ប្រើថ្នាំតែបន្តិចគឺស្រស់ញញឹម

សាច់គោខូចគុណភាពជាច្រើនត្រូវបានរកឃើញដោយមន្ត្រីកាំកុងត្រូលនិងប៉ូលីសជំនាញវៀតណាម ជាសាច់គោដែលខូចគុណភាពផ្អាប់ទុកចោលយូរខែប៉ុណ្ណាក៏ដោយ តែពួកអ្នកជំនាញប្រើប្រាស់សារធាតុថ្នាំគីមី អាចធ្វើអោយសាច់ដែលខូចគុណភាពទៅជាមានលក្ខណៈស្រស់ដូចដើមបាន ដែលភ្នែកមហាជនជាច្រើនមើលមិនដឹងមិនយល់។ សាច់ដែលបានប្រើប្រាស់សារធាតុគីមីអស់ទាំងនេះ គឺវាជះឥទ្ធិពលដ៏អាក្រក់ដល់សុខភាពមនុស្សទូទៅគ្រប់គ្នា ធ្វើអោយសរីរាង្គកាយចុះខ្សោយ កើតជំងឺហឺត ប៉ះពាល់ដល់ក្រពះ សួត ប្រព័ន្ធរំលាយអាហារ…ជាពិសេសធ្វើអោយអាយុខ្លី ហើយមិនងាយរកថ្នាំអ្វីដាក់ដើម្បីព្យាបាលជំងឺដែលបណ្តាលមកពីសារធាតុពុលអស់ទាំងនេះអោយជាសះស្បើយបានទេ។ បងប្អូនមើលចុះ នេះជាវីដេអូពិតៗដែលក្រុមមន្ត្រីប៉ូលីសវៀតបានចុះទៅទប់ស្កាត់ផ្ទាល់ៗ ហើយពួកគេបានធ្វើការពិសោធន៏យ៉ាងជាក់ស្តែង ដើម្បីអោយមហាជនទូទាំងពិភពលោកបានដឹងបានឃើញ ថាតើឥទ្ធិពលនៃសារធាតុគីមីដែលពួកក្រុមមនុស្សខូចៗមិនគិតគូពីសុខទុក្ខអ្នកដ៏ទៃវាខ្លាំងកំរិតណា បងប្អូនមើលចុះសាច់ត្រូវបានផ្អាប់ទុកជាច្រើនខែ ស្អុយក៏ស្អុយលើកចេញមករ៉ុយរោមអែ គ្រាន់តែលាបថ្នាំដែលគេផ្សំតែបន្តិចគឺធានាថាស្រស់ញញឹមដូចសាច់ថ្មីៗស្រស់ៗចឹង។ នេះហើយលទ្ធផលបានពីមនុស្សមានគំនិតអាក្រក់ ពួកគេមិនដែលគិតគូពីសុខទុក្ខរបស់បងប្អូនទេ។ មានតែភាពសុចរិតទេដែលជាបាតគ្រិះនៃមុខរបរដ៏យូរអង្វែង។

មួយខ្លីបនេះចាក់ដោតណាស់ ដោយលោកគ្រូ ដួង សុគា រឿងសម្រាម

លោកគ្រូ ដួង សុគា ដាក់មួយខ្លីបនេះប្រហែលប៉ះខ្លះហើយ គឹថាសម្រាមហេតុអីក៏ឯងនៅទីនេះមិនព្រមលោតចូលក្នុងធុងទៅ សង្ឃឹមថាអាចឲអ្នកខ្លះបានដឹងពីអ្វីដែលគាត់បានធ្វើវីដេអូបង្ហាញពេលនេះ គាត់ថាេហតុអី? ហេតុអី? ឆ្ងល់នោះឆ្ងល់? ឆ្ងល់ស្ទើរប្រេះឪរ៉ាហេតុអី? តើបងប្អូនឆ្ងល់អត់? ហេតុអីបានជាលោកស​ម្រាមអស់ទាំងនេះគាត់មិនព្រមលោតចូលទៅក្នុងធុង?​ ហើយធុងសម្រាមមាននៅឆ្ងាយឯណា? នៅជិតគ្នាសោះហ្នឹង! ម៉េចក៏លោកសម្រាមមិនព្រមចូលទៅ? ឫក៏លោកសម្រាមមិនដឹងថាគាត់ហ្នឹងជាសម្រាមទេ? នែប្រាប់អោយហើយណា ថាលោកសម្រាមគឺជាសម្រាម ចឹងកន្លែងដែលលោកសម្រាមត្រូវនៅគឺនៅក្នុងធុងសម្រាម មិនមែននៅតាមស្មៅនៅតាមសួនចឹងទេ។ ទស្សនាវីដេអូខ្លីបនេះហើយសូមបងប្អូនគិតនិងពិចារណាតាមការគួ ព្រោះបើម្នាក់ៗគិតតែចោលសម្រាមតាពីសតាពាសចឹងទេ គឺថាជាសម្រាមហ្នឹងហើយ។ ចូលរួមថែរក្សារបរិស្ថានទាំងអស់គ្នា ស្រលាញ់ប្រទេសអ្នកសូមកុំចោលសម្រាមផ្តេសផ្តាសខុសទីកន្លែង។  

ពិតជាល្អមើល ក្រុមប្រណាំងម៉ូតូកង់បីប្រណាំងគ្នាមើលជក់ភ្នែក

ក្រុមប្រណាំងម៉ូតូកង់បីប្រណាំងគ្នាមើលណាស់ មើលហើយគួអោយចង់សើច សប្បាយភ្នែកប្លែកអារម្មណ៏ ជាការការប្រណាំងមួយលំដាប់ពិភពលោក ដែលការប្រណាំងនេះស្ថិតនៅប៉ែកអឺរ៉ុប វាជាការប្រណាំងដ៏អស្ចារ្យមួយក្នុងចំណោមប្រភេទការប្រណាំងផ្សេងៗ ទាំងអ្នកបើកទាំងអ្នកទាំងជំនួយការគឹមានសភាពស្វាហាប់ស្ទាត់ជំនាញ ដែលម្នាក់ៗគឺមានសមត្ថភាពខ្ពស់ក្នុងការចូលរួមប្រកួតមួយនេះ។ ប្រសិនបើគ្មានភាពជំនាញគ្មានភាពក្លាហានទេ ប្រាកដណាស់អ្មកមិនអាចធ្វើវាបានល្អទេ ម្នាក់ប្រឹងហ្វឹកហាត់ណាស់ដើម្បីឈានចូលដល់វគ្គនេះ។ សហគមន៏អឺរ៉ុបក៏ដូចប្រទេសដែលជឿនលឿន ពួកគេអោយតំលៃលើកីឡាផ្សេងៗណាស់ មិនថាវាជាកីឡាអ្វីទេគឺត្រូវបានរដ្ឋនិងពលរដ្ឋគេអោយតំលៃជាខ្លាំង ហើយកីឡាករម្នាក់ៗមានទឹកចិត្តក្នុងការធ្វើរឿងអ្វីប្លែកៗយ៉ាងយកចិត្តទុកដាក់បំផុត។ ពួកគេអោយតំលៃលើសមត្ថភាពចំណេះដឹងនិងសមត្ថភាពអស្ចារ្យផ្សេងៗណាស់ ខុសពីប្រទេសពុករលួយគឺមិនមានការរីកចំរើនអ្វីទាំងអស់ មានតែការកិបគេញនិងជិះជាន់។