វេទិកាពិសេសលេីកទី​ ២​ ជំនួបរវាង​លោក ខឹម​ វាសនា​ ប្រមុខគណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ​ ជាមួយ​ តំណាង និងសកម្មជនសហជីព​ កម្មករ​ កម្មការិនី នឹងប្រារព្ធធ្វេីនៅថ្ងៃទី​ ៨​ ខែមីនា​ ឆ្នាំ២០១៩ ខាងមុខនេះ​ នៅមជ្ឈមណ្ឌល​ ដឹ​ ព្រេមៀ​ សេនធ័រ​ សែនសុខ​ ក្បែរផ្សារទំនេីបអ៊ីអន​ ២​ សែនសុខ ។ នេះជាលើកទី២ហើយ ដែលលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើវេទិកាពិសេសជួបជុំពលការនីកាត់ដេរ និងតំណាងសហជីព ។ នេះបើយោងទៅតាម Facebook របស់លោក ស៊ាង រិទ្ធី (Seang Rithy) បានបង្ហោះរូបភាពទាក់ទងនឹងទីកន្លែងនៃការធ្វើវេទិកាពិសេសនេះនៅលើគណនីផ្ទាល់ខ្លួនរបស់លោកនារសៀលថ្ងៃនេះ ។ គួរបញ្ជាក់ផងដែរថា វេទិកាទីមួយ លោក ខឹម វាសនា និងក្រុមការងារសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្វើជំនួបជាមួយសហជីព និងក្រុមកម្មករ ពិសេសកម្មការនីដែលបានធ្វើឡើងនៅ ក្នុងសាលប្រជុំភោជនិ៍យដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាថ្ងៃទី ៨ ខែមីនា