Category: សង្គម

បងប្អូនខ្មែរយើងសូមប្រុងប្រយ័ត្នចំពោះសាច់ជ្រូក ព្រោះជ្រូក​នៅវៀតណាមងាប់រាប់ពាន់ក្បាល!

សូមពូមីងបងប្អូនទាំងអស់គ្នាកុំទិញសាច់ជ្រូកយកមកធ្វើម្ហូបក្នុងរយៈពេលនេះពីព្រោះសត្វជ្រូក 4,000 ក្បាលបានស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសវៀតណាម។ សូមមេត្តាលោក កាំកុងត្រូល តាមព្រំដែនជួយទប់ស្កាត់ និងបង្រ្កាបផងពីព្រោះអាណិតប្រជាជន និងគ្រួសារយើងទាំងអស់គ្នាក៏ហូបដែរពេលទៅបាយក្រៅ រឺ នៅសាលារៀន៕ ប្រភព៖ ហ្វេសប៊ុក  

មនុស្សអាក្រក់ឬជនពាល តែងសន្សំចិត្តគំនិតបៀតបៀនឥតឈប់ឈរ

មនុស្សអាក្រក់ឬជនពាល តែងសន្សំចិត្តគំនិតបៀតបៀនឥតឈប់ឈរ ចំពោះជីវិតអ្នកដទៃ ដោយការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញ ការកេងប្រវ័ញ្ចឆរបោក ពុករលួយ ការគំរាមកំហែង អំពើផិតក្បត់ ពង្រាត់ពង្រាស់កូនប្រពន្ធប្តីសីគេ ការកុហក បោកប្រាស់ ពាក្យសម្តីបញ្ឈឺផ្លែផ្កាធ្វើឲ្យខូច កិតិ្តយស និងកេរិ៍្តឈ្មោះអ្នកដទៃ ការញុះញង់ ចាក់ចុចឆ្កឹះឆ្កៀល ធ្វើឲ្យបែកបាក់សាមគ្គី និង ការប្រព្រឹត្តអំពើឃោរឃៅ ដោយចងអាឃាត ព្យាបាទ ចង់ឲ្យអ្នដទៃវិនាសអន្តរាយ ។ ផ្ទុយទៅវិញ មនុស្សល្អ ឬបណ្ឌិត លោកតែងអប់រំចិត្តគំនិតរបស់លោកឲ្យរួចផុតពី សេចក្តីបៀតបៀនព្យាបាទទាំងនេះ ដោយមេត្តា ករុណាធម៌ ។ វាសនាប្រទេសជាតិ​ សំរេចដោយប្រជាពលរដ្ឋហើយ​ គ្មានអ្នកម្នាក់ណាអាចសំរេចវាសនាប្រទេសជាតិនេះ​ ជួសពលរដ្ឋបានឡើយ។ បើខ្មែរតែម្នាក់ឯងមិនអាចជួយប្រទេសជាតិយើងបានទេ​ ត្រូវតែខ្មែរទាំងអស់គ្នាទូទាំងប្រទេសក្រោកទាំងអស់គ្នាទើបអាចស្រោស្រង់ប្រទេសនេះបាន មានតែយកអំណាចមកក្នុងដៃប្រជាពលរដ្ឋប្រជាពលរដ្ឋវិញប៉ុណ្ណោះ ទើបប្រទេសមួយនេះបានសុខទាំងអស់គ្នា តែបើបងប្អូនមិនខ្វាយខ្វល់មិនគិតគូរ ប្រគល់ការគិតទៅអោយគេគិតជំនួសគឺគេគិតចឹងឯង គេគិតយកតែប្រយោជន៏ផ្ទាល់ខ្លួនជាធំ ហើយបងប្អូនគឺរស់ទាំងវេទនាចឹង។

ម្ចាស់ក្រុមហ៊ុនFacebook ប្រាប់ពីហេតុផលដែលលោកពាក់អាវម៉ូតដូចៗគ្នារាល់ថ្ងៃ

លោក Mark Zuckerberg គឺជាម្ចាស់ក្រុមហ៊ុនយក្ស Facebook ដែលមនុស្សស្ទើគ្រប់គ្នាសុទ្ធតែស្គាល់ឈ្មោះ និងពេញនិយមខ្លាំងបំផុតក្នុងស្រទាប់យុវវ័យ ដែលរាល់ថ្ងៃមានមនុស្សរាប់ពាន់លាននាក់ចូលលេងលើបណ្តាញសង្គមមួយនេះ។ រឿងមួយដែលមនុស្សគ្រប់គ្នាធ្លាប់តែឆ្ងល់នោះគឺ ហេតុអ្វីលោក Mark Zuckerberg តែងតែពាក់អាវពណ៌ប្រផេះ ម៉ូតដដែលស្ទើរាល់ថ្ងៃមិនលួសពេល អីចឹង? នឹងមានការបកស្រាយពីហេតុផល ៣យ៉ាងដែលលោកធ្លាប់បានឆ្លើយទៅកាន់អ្នកសួរសំណួរនេះ។ ក្នុងជំនួបទីសាធារណៈមួយកន្លែងដែលលោកបានបើកឱ្យមានការសួរសំណួរទៅកាន់លោកដោយសេរី មានសំណួរជាច្រើនដែលបានចោទសួរទៅកាន់លោក ក្នុងនោះមានសំណួរមួយពាក់ព័ន្ធនឹងការស្លៀកពាក់ឈុត ឬអាវដដែលៗរាល់ថ្ងៃបែបនេះ។ សំណួរនេះត្រូវបានលោកឆ្លើយត្រលប់ទៅវិញដោយហេតុផល ៣យ៉ាងដូចតទៅ៖ ហេតុផលទី១ មូលហេតុដែលខ្ញុំពាក់អាវម៉ូតដដែលៗរាល់ថ្ងៃគឺដោយសារ ខ្ញុំចង់ឱ្យជីវិតខ្ញុំចៀសផុតពីការគិតបែបស្មុគស្មាញ ខ្ញុំមិនត្រូវការឱ្យការសម្រេចចិត្តក្នុងរឿងតូចតាចរំខានដល់ការធ្វើរឿងធំៗជាច្រើនរបស់ខ្ញុំនោះទេ ខ្ញុំធុញនឹងការសម្រេចចិត្តរឿងតូចតាច ខ្ញុំទុកខួរក្បាលរបស់ខ្ញុំទៅគិតរឿងអភិវឌ្ឍន៍Facebookរបស់ខ្ញុំវិញប្រសើជាង។ ហេតុផលទី២ គ្រាន់តែរឿងថាតើថ្ងៃនេះខ្ញុំត្រូវស្លៀកអ្វី? តើខ្ញុំព្រឹកនេះគួរញាំអ្វី? ខ្ញុំធុញនឹងសំណួរបែបនេះ វាធ្វើឱ្យខ្ញុំហត់នឿយ ប៉ះពាល់ដល់ថាមពលរបស់ខ្ញុំសម្រាប់ធ្វើរឿងសំខាន់ៗ។ ហេតុផលទី៣ ខ្ញុំជាម្ចាស់ក្រុមហ៊ុនយក្សទាំងមូល មានមនុស្សរាប់ពាន់លាននាក់លើពិភពលោកកំពុងរងចាំខ្ញុំ ខ្ញុំមិនត្រូវចំណាយពេលវេលាលើរឿងស្លៀកពាក់នោះទេ ជាពិសេសពេលព្រឹកខ្ញុំត្រូវក្រោកពីព្រលឹមដើម្បីរៀបចំខ្លួនឱ្យលឿនទៅកន្លែងធ្វើការ ពេលវេលា១នាទី ២នាទីរបស់ខ្ញុំវាសំខាន់ណាស់។ គូរបញ្ជាក់ផងដែរថា គេតែសង្កេតឃើញលោកតែងពាក់អាវពណ៌ប្រផេះដៃខ្លី ខោខាវប៊យ និងអាវប្រផេះដៃវែងមានមួក ខោខាវប៊យ លើកលែងម្តងម្កាលនៅពេលមានកម្មវិធីសំខាន់ៗជាផ្លូវការណ៍ទើបលោកពាក់ឈុតអាវធំ។ រូបភាពអាវដៃវែងដៃខ្លីរបស់លោក ព្យូនៅនឹងដែកកាង

កោះឋានសួគ៌ជាច្រើនក្នុងខេត្តកោះកុងរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគទៅ

កោះឋានសួគ៌ជាច្រើនក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគដោយស្ងាត់ៗ អោយទៅក្រុមហ៊ុនឯកជនស្ទើតែគ្រប់កោះទាំងអស់ទៅហើយ។ នៅក្នុងប្រទេសកម្ពុជាយើងគឺជាប្រទេសហៅថាប្រទេសដីសណ្តរ ដែលសំបូរទៅដោយធនធានរ៉ែនិងសម្បត្តិធម្មជាតិជាច្រើន គឺជាទឹកដីមាសទឹកដីពេជ្រ ជាប្រទេសដែលមានភាពអស្ចារ្យលើលោកដែលដូនតាយើងបានចាប់យកទីនេះមកធ្វើជាកន្លែងជំរក។ ប្រទេសកម្ពុជានេះមានសព្វគ្រប់មិនខ្វះ អាកាសធាតុក៏ល្អ ធនធានធម្មជាតិសម្បូរបែប។ តែពេលនេះប្រទេសមួយនេះមានលិចលង់ជ្រៅណាស់ ត្រូវបានមនោគម៏វិជ្ជាពួកបរទេសដាក់ថ្នាំសណ្តំប៉ុនប៉ងលេបយកទៅ សព្វថ្ងៃផែនការលេបយកទឹកដីខ្មែរកាន់តែលូកចូលមកជ្រៅមែនទែនហើយ ប្រជាពលរដ្ឋខ្មែរស្ទើរតែពេញប្រទេសបានកំពុងត្រូវថ្នាំសណ្តំមួយនេះ ពលរដ្ឋខ្មែរងើបមុខមិនរួចក្នុងការឈោងចាប់យកភាពជាម្ចាស់ប្រទេសត្រលប់មកវិញ។   ស្ថានការណ៏ពេលនេះមានសភាពធ្ងន់ធ្ងរណាស់ ពលរដ្ឋខ្មែរមានតែទ្រាំរស់នៅទាំងវេទនាតែប៉ុណ្ណឹង គ្មានសិទ្ធសំរេចអីបានលើប្រទេសមួយនេះទេ ព្រោះបានបាត់បងភាពជាម្ចាស់ទៅហើយ ពលរដ្ឋខ្មែរម្នាក់ៗពេលនេះត្រូវបានកំពុងតែមុជមុខចុះក្នុងការរកចំណូលទទួលទាន ដោយមិនបានមានពេលវេលាឯណាគ្រប់គ្រាន់មកគិតគូពីស្ថានភាពនយោបាយស្រុកទេសទេ មានពលរដ្ឋជាច្រើននៃប្រទេសនេះបានកំពុងចំណាកស្រុកទៅធ្វើការស្រុកគេយ៉ាងខ្លោចផ្សារចិត្ត ព្រោះត្រូវព្រាត់ប្រាសនិរាស្រ្តចោលក្រុមគ្រួសារ។ វាពិតជាគួអោយសង្វេកអាណិតពេកហើយ ដែលមនុស្សគ្រប់គ្នាក្នុងលោកត្រូវមានសិទ្ធសេរីភាពពេញលេញក្នុងការសំរេចជោគវាសនាប្រទេសជាតិ ដើម្បីសេចក្តីសុខទាំងអស់គ្នា តែប្រទេសកម្ពុជាពេលនេះគឺរដ្ឋាភិបាលធ្វើបាបប្រជាពលរដ្ឋសព្វគ្រប់ ជិះជាន់កិបកេញប្រវ័ញ បំផ្លាញសម្បត្តិធម្មជាតិសព្វបែបយ៉ាង។ ពេលឃើញប្រជាពលរដ្ឋទៅធ្វើពលកស្រុកគេ ពួកគេមានភាពសប្បាយចិត្តខ្លាំងណាស់ ដែលខុសពីមេដឹកនាំដ៏ទៃផ្សេងទៀតលើលោក ដោយគ្រាន់តែដឹងថាប្រជាពលរដ្ឋខ្លួនទៅធ្វើពលករស្រុកគេភ្លាមគឺទឹកភ្នែកហូរដោយក្តីអាណិតពលរដ្ឋខ្លួន។ ក្នុងវីដេអូរបស់នេះបានផ្តិតយកទិដ្ឋភាពស្អាតៗរបស់ប្រជុំកោះឋានសួគ៌ជាច្រើនក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគដោយស្ងាត់ៗ អោយទៅក្រុមហ៊ុនឯកជនស្ទើតែគ្រប់កោះទាំងអស់ទៅហើយ។ មានតែប្រជាពលរដ្ឋខ្មែរទេដែលអាចសំរេចជោគវាសនាប្រទេសជាតិបាន ក្រោកឡើងខ្មែរអើយ ភ្ញាក់ឡើងខ្មែរទាំងឡាយអើយ!

តើជាកំហុសអ្នកណា? ពេលដែលអ្នកសប្បាយតើអ្នកមានធ្លាប់គិតទេ?

វាពិតជាខ្លោចចិត្ត អាណិតគ្នា​ ដែលកើតមកហើយតែមិនអាចរស់នៅធំធាត់ដូចកូនគេផ្សេងៗបាន ប្រសិនបើយើងមិនស្រឡាញ់កូនទេមុននឹងអ្នកធ្វើអ្វីៗមួយក៏គួគិតគូអោយបានច្រើនជាមុនសិន ព្រោះពេលមានបញ្ហាដូច្នេះកើតឡើងមក តើអ្នកយល់យ៉ាងណាទៅវិញ? ចំពោះក្មេងដែលគ្នាគ្មានកំហុស ព្រោះវាគឺជាស្នាដៃរបស់អ្នកផ្ទាល់ ទង្វើរដូច្នេះវាបានជះឥទ្ធិពលអាក្រក់ដល់សង្គមនិងមនុស្សជិតខាងដែលគេគិតថា ការធ្វើទង្វើរដូច្នេះគឺជារឿងមិនល្អ។ ពេលដែលឪពុកម្តាយគ្មានការទទួលខុសត្រូវអញ្ចឹង គឺវាបានធ្វើអោយមនុស្សគ្រប់គ្នាជាច្រើនមើលទៅឃើញថាជាទង្វើរមិនល្អ ជាទង្វើរអសីលធម៌ មិនសមជាឪពុកម្តាយដែលមានការទទួលខុសត្រូវខ្ពស់ចំពោះកូន ទង្វើរមួយនេះជាផ្នែកមួយដែលធ្វើអោយសង្គមខ្វះភាពកក់ក្តៅ។

វៀតណាមប្រើថ្នាំបាញ់ប្រភេទគីមីសាហាវ ដែលអាចអោយអ្នករត់ទៅណាមិនរួច

សម័យបច្ចេកវិទ្យាកាន់តែទំនើប លោកសម្ភារៈក៏មានច្រើនសន្ធឹកសន្ធាប់ មិនថាជារបស់អ្វីទេគឺមានទាំងរបស់ល្អមានទាំងរបស់អាក្រក់ នេះជាវីដេអូដែលបង្ហាញពីបុរសម្នាក់ដែលត្រូវបានបាញ់ដោយថ្នាំប្រភេទគីមីសាហាវ ថ្នាំប្រភេទនេះពេលដែលនរណាម្នាក់បានត្រូវហើយ គឺវាបានជ្រាបចូលទៅដល់ក្នុងសារពាង្គកាយរត់កាត់ទៅកំទេចប្រព័ន្ធការពារសរីរាង្គរបស់យើង ដែលធ្វើអោយយើងមិនអាចគ្រប់គ្រងស្ថានការណ៍លើខ្លួនឯងបាន វាមានសភាពក្តៅរោលរាល ទន់ដៃទន់ជើងឈឺក្បាលវិលមុខអន្ទះអន្ទែងស្ទើរតែដាច់ខ្យល់ លោកអ្នកប្រាកដជាកំរនឹងបានឃើញវាណាស់ នេះជាវីដេអូមួយដែលបានបង្ហាញពីឥទ្ធិពលដ៏អាក្រក់របស់វាមកលើរូបរាង្គកាយមនុស្ស។ ដែលបុរសម្នាក់នេះត្រូវបានក្រុមសមត្ថកិច្ចវៀតណាមព្យាយាមតាមចាប់ខ្លួន ដោយបុរសម្នាក់នេះរឹងរូសមិនព្រមទៅតាមការហៅស្រួលបួលទើបត្រូវបានក្រុមសមត្ថកិច្ចបាញ់ថ្នាំគីមី គ្រាន់តែបាញ់ត្រូវភ្លាមបុរសម្នាក់នេះមិនអាចរត់ទៅណាបានឆ្ងាយទេ គឺត្រូវសារធាតុគីមីដ៏អាក្រក់ជ្រាបចូលខ្លួនធ្វើអោយដេកដួលនៅនឹងកន្លែងរត់ទៅណាមិនកើត។ សូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នផង ព្រោះរឿងរ៉ាវអ្វីៗក៏វាអាចកើតមានឡើងបានដែរ បើវាត្រូវកើតគឺតែមួយប្រព្រិចភ្នែកទេ មានតែការប្រុងប្រយ័ត្នខ្ពស់ប៉ុណ្ណោះទើបជារឿងដ៏ល្អសំរាប់ជីវិត។

ភ្លៀងមិនអាណិតផ្លូវនៅស្រុកអភិវឌ្ឈន៍សោះ! ស្រុកខ្មែរយើងហ្នឹង

ផ្លូវនេះស្ថិតនៅ ចន្លោះគីឡូម៉ែត្រលេខ ៨៣-៨៤ ចំណុច អន្លង់កែវ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង បាន១២៥ហើយទោះចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន ស្រុកខ្មែរបើប្រជាពលរដ្ឋមិនងើបទេ គឺនៅតែប៉ុណ្ណឹង នេះគ្រាន់តែរឿងតូចតាចមួយទេ នៅមានរឿងជាច្រើនទៀតដែលប្រជាពលរដ្ឋត្រូវដឹង បងប្អូនអើយ.. ស្រុកខ្មែរលិចលង់ជ្រៅណាស់។ មានតែប្រជាពលរដ្ឋប្រទេសមួយនេះទេ​ ដែលអាចសំរេចជោគវាសនាប្រទេសមួយនេះបាន គេធ្វើបាបសព្វគ្រប់បែបយ៉ាង ជិះជាន់ គេងប្រវ័ញ ប្លន់យកដី កាប់ព្រៃឈើ…ខ្ទេចខ្ទីអស់សម្បត្តិធម្មជាតិ។ ងាកមកមើលប្រជាពលរដ្ឋខ្មែរទៅធ្វើពលកស្រុកគេ ព្រាត់ប្រាសនិរាស្រ្តចោលកូនចៅ ចោលគ្រួសារសាច់ញាត្តិ។ ហើយពួកគេសប្បាយចិត្តនិឹងភាពក្រីក្ររបស់បងប្អូន គេសប្បាយចិត្តនិងការនិវត្ត៍ចាកចេញពីប្រទេសរបស់ប្រជាពលរដ្ឋទៅធ្វើការស្រុកគេ។ ឈឺចាប់ណាស់បងប្អូន…!!  

ក្រសួង​បរិស្ថាន​ ៖ ការអភិវឌ្ឍខ្លាំង​ និងទឹកភ្លៀងនៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ទើបធ្វើឲ្យទឹក​សមុទ្រ​ប្រែ​ល្អក់

ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី ១៤ កញ្ញា​នេះ បាន​ចេញ​មុខ​មក​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ ទឹក​សមុទ្រ​ខេត្ត​ព្រះសីហនុ​ប្រែ​ជា​ល្អក់​កករ នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ថា បណ្តាល​មក​ពី​ទឹកភ្លៀង​និង​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា វា​មិន​ប៉ះ​ពាល់​ដល់​ទឹក និង​ឆ្នេរ​សមុទ្រ​កម្ពុជា​នោះ​ទេ។ ការ​ចេញ​មុខ​មក​អះ​អាង​របស់​មន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មហាជន​បាន​រិះ​គន់ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​បុក ជុំ​វិញ​ស្ថាន​ភាព​ទឹក​សមុទ្រ​កម្ពុជា ដែល​បាន​ប្រែ​ក្លាយ​ជា​ល្អក់​កករ​មិន​ធ្លាប់​មាន នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជា​ពិសេស​នៅ​ឆ្នេរ​ព្រែក​ត្រែង​តែ​ម្តង​។ ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ថា ស្ថាន​ភាព​នេះ នឹង​នាំ​ឲ្យ​ខូច​ទឹក​និង​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា ដែល​ជាប់​ជា​ឆ្នេរ​ស្អាត​នៅ​លើ​ពិភពលោក​។ យ៉ាង​ណា​ក៏​ដោយ លោក នេត្រ ភត្ត្រា រដ្ឋ​លេខា​ធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ពន្យល់​ថា ទឹក​សមុទ្រ​ដែល​ល្អក់​កករ​នៅ​តំបន់​ខ្លះ កើត​ឡើង​ដោយ​សារ​តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ ទឹក​ភ្លៀង​នេះ បាន​ហូរ​ច្រោះ​ដី​មួយ​ចំនួន​ចេញ​ពី​ការ​ដ្ឋាន​សាង​សង់​នានា ចូល​ទៅ​ក្នុង សមុទ្រ តាម​រយៈ​អូរ​ឬ​ប្រឡាយ​នា​នា ខណៈ​ខេត្ត​ព្រះ​សីហនុ​បច្ចុប្បន្ន មាន​សកម្មភាព​សាង​សង់​ច្រើន​។ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ដ​ដែល ស្ថាន​ភាព​នេះ មិន​ប៉ះ​ពាល់​ដល់​ទឹក​និង​ឆ្នេរ​សមុទ្រ​កម្ពុជា​នោះ​ទេ។ និង​ថា ទឹក​សមុទ្រ​នឹង​វិល​មក​រក​ភាព​ល្អ​ប្រសើរ​វិញ ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទៅ​ទៀត។ ទន្ទឹម​គ្នា​នេះ ក្រសួង​និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហនុ បាន​ត្រៀម​ចាត់​វិធាន​ការ​បន្ថែម​ទៀត ទៅ​លើ​ម្ចាស់​ការ​ដ្ឋាន​សំណង់ និង​ម្ចាស់​ភោជនីយ​ដ្ឋាន​នា​នា ដើម្បី​កុំ​ឲ្យ​បង្ហូរ​ទឹក ឬ​កាក​សំណល់​ចូល​ទៅ​ក្នុង​សមុទ្រ​។ គួរ​ជំរាប​ជូន​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ