Category: សង្គម

ថ្មីទៀតហើយ! ជនជាតិម៉ាហ្វៀ«ចិន» ដេញវាយគ្នាផ្អើលកំពង់សោម ទាំងយប់ទៀតហើយ!

ទោះបីមានចំណាត់ការចំពោះជនជាតិចិនដែលបង្កអសន្តិសុខក្នុងសង្គមយ៉ាងណាក៏ដោយ ដ៏ពួកជនជាតិចិនដែលមករស់នៅប្រទេសកម្ពុជា មិនបានខ្លាចរអារពួកអាជ្ញាធរខ្មែរឡើយ ពួកគេតែងតែប្រព្រឹត្តទង្វើថោកទាបគ្រប់រូបភាពម្ដងហើយម្ដងទៀត។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ថ្មីៗនេះ មានជនជាតិចិនជាច្រើននាក់ បានជិះរថយន្តទំនើប និងរថយន្តក្រុងផងដែរ ប្រដាប់ដោយអាវុធគ្រប់ដៃដូចជា កាំបិត ដំបង ដែក និងពូថៅជាដើម បើកការវាយប្រហារគ្នានៅត្រង់ចំណុចក្បែរផ្ទះពស់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ នៅវេលាម៉ោង១១:៤០នាទីយប់។ ដូច្នេះ ខេត្តព្រះសីហនុ បានក្លាយទៅជាខេត្តដែលពលរដ្ឋខ្មែររស់នៅទាំងការភ័យខ្លាចជារៀងរាល់ថ្ងៃ ព្រោះតែជនជាតិចិនជាច្រើនតែងតែបង្កបញ្ហានៅទីនោះ៕ ប្រភពវីឌីអូ៖ ហ្វេសប៊ុក អត្ថបទដោយ៖ សោភា

មុខមាត់ក្រុងព្រះសីហនុ ត្រូវបំផ្លាញខ្ទេចខ្ទីដោយស្នាដៃជនជាតិចិន!

ក្រុងព្រះសីហនុជាទីក្រុងធំបង្អស់នៅប៉ែកខាងត្បូង នៃប្រទេសកម្ពុជា។ ក្រុងនេះ ត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤ ដែលជាការរំលឹកដល់ស្នាដៃរបស់ ព្រះបាទនរោត្តម សីហនុ។ ឈ្មោះ​ដើមរបស់​ក្រុង​ព្រះសីហនុ នៅមុន ឆ្នាំ១៩៦៤ គឺក្រុងកំពង់សោម ដែលជាទីក្រុងកំពងផែ​សមុទ្រធំបង្អស់នៅឆ្នេរសមុទ្រ​ប្រទេស​កម្ពុជាស្ថិតនៅពាក់ កណ្តាលចន្លោះប្រទេសថៃ និង​ប្រទេសវៀតណាម។ ក្រុងព្រះសីហ​នុ ជាកន្លែង​គួរ​ឱ្យ​ចាប់​អារម្មណ៍ណាស់ សម្រាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ហើយដែលលោកអ្នកបានស្គាល់​ក្រុង​ព្រះសីហនុ នាពេលបច្ចុប្បន្ននេះថាជា ខេត្តព្រះសីហនុ វិញ។ កាល​ពី​​ពេល​ថ្មី​ៗ​នេះ គេហទំព័រ​​ទេសចរណ៍​ និង​ជា​ទស្សនាវដ្ដី​​អាមេរិក​​ដ៏ល្បី​​ឈ្មោះ​ National Geographic បាន​ចាត់​ថ្នាក់​ឆ្នេរ​សមុទ្រ​​ដ៏​ស្រស់​​​ស្អាត​​ជាង​គេ​​បំផុត​ជុំវិញ​ពិភព​លោក​ប្រចាំ​ឆ្នាំ​​២០១៧​ ក្នុង​នោះ​ឆ្នេរ​សមុទ្រ​​កម្ពុជា​​យើង​បាន​​ឈរ​​នៅ​លំដាប់​លេខ​​មួយ​ដាច់​គេ​ក្នុង​​ចំណោម​​​ឆ្នេរ​​ស្អាតទាំង​​២១​លើលោក ប៉ុន្តែចាប់តាំងពីរដ្ឋាភិបាលអនុញ្ញាតឲ្យចិន ហូរចូលយ៉ាងច្រើនដើម្បីរកស៊ី រស់នៅ និងទិញដីនៅខេត្តព្រះសីហនុ មក ទាំងទីក្រុង និងឆ្នេរសមុទ្រ គឺគគ្រិក ស្មោកគ្រោក ផ្លូវខូចវ៉ល់ខ្ទេចខ្ទី ចិនរញ៉េរញ៉ៃ គ្មានអនាម័យ សម្រាមគរពាសពេញក្រុង ពួកមានអំណាចលុបយកដីឆ្នេរសមុទ្រ ខ្វះភ្លើង ខ្វះទឹកស្អាត និងលុបបឹងទឹកស្អាតដែលមានតែមួយកន្លែងគត់នៅខេត្តព្រះសីហនុ ទៀតផង។ សារសំឡេងខាងក្រោមនេះ គឺ លោកពូ ខឹម វាសនា បានរៀបរាប់ពីបញ្ហាខ្លះៗពេលដែលគាត់បានឃើញផ្ទាល់

កំពង់សោមក្រោមដៃចិន! កំពុងតែហិនមើលលែងចង់យល់អស់ហើយ…

ពិតជាគួអោយហួសចិត្តកំពង់ខ្ញុំអើយ ពីមុនធ្លាប់តែស្រស់ស្អាតសង្ហារអស្ចារ្យ តែពេលនេះខ្ទេចខ្ទាំអស់ហើយ។ ស្ថិតក្រោមស្នាដៃចិនត្រូវធ្វើអោយខូចសោភ័ណ្ឌភាពអស់ហើយ បង្ហូរទឹកលូស្អុយៗចូលសមុទ្រ ចោលសម្រាមឡើងវល់ពេញទឹកពេញដី នេះហើយជាលក្ខណៈអត្តចរិករបស់ចិន កំពង់សោមធ្លាប់តែស្រស់ស្អាតពេលនេះត្រូវវល់វ៉ក់លែងមានសោភ័ណ្ឌភាពដូចមុនៗទៀតហើយ សូម្បីតែទឹកស្អាតក៏ពិបាករកយកមកប្រើប្រាស់ដែរគឺថាវ៉ល់ខ្ទេច។ ពាក្យដ៏ទាន់សម័យសំរាប់អ្នកមកលេងកំពង់សោមពេលនេះគឺ “បើទៅលេងកំពង់សោមហើយមិនបានចិនបុកទេគឺមិនទាន់សម័យឡើយ” អ្នកដែលធ្លាប់ទៅលេងនៅទីនោះនឹងអ្នកដែលរស់នៅទីនោះគាត់ប្រាប់ថា ម៉ោងត្រឹម១០យប់អីគឺមិនហ៊ានដើរទេព្រោះខ្លាចចិនបុក។ ហើយមានបញ្ហាជាច្រើនទៀត…។ល។

ឥទ្ធិពលចិនមកលើកម្ពុជា! តើជំនួយចិនអាចក្លាយជាចំណងពិតមែនឫទេ?

ប្រាកដណាស់ប្រជាពលរដ្ឋទូទៅនៅលើពិភពលោកស្រលាញ់ចូលចិត្តនូវភាពរីកចំរើន សព្វថ្ងៃនេះមានការផ្ទុះកក្រើកពីឥទ្ធិពលជំនួយរបស់ចិនដែលជាជំនួយបង្កប់ដោយការគ្រោះថ្នាក់។ ហើយពេលនេះសុំលើកនិយាយពីប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះមានក្រុមហ៊ុនចិនជាច្រើនស្ទើរតែពេញប្រទេសទៅហើយ។ នេះក៏ព្រោះថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជាស្រលាញ់ចូលចិត្តចិនជាខ្លាំង ហើយសព្វថ្ងៃនេះប្រទេសកម្ពុជាត្រូវបានសហគម៍អន្តរជាតិមិនបានទទួលស្គាល់ថាជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញទេ គឺវាហាក់ដូចជាស្ថិតក្នុងរបបផ្តាច់ការមួយដែលការដឹកនាំលក្ខណៈអំណាចប្រមូលផ្តុំ។ ក្នុងប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំក្នុងរបបលោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ។ ក្រោយការបោះឆ្នោតនិងប្រកាសលទ្ធផលឆ្នោតនាពេលថ្មីៗនេះ ត្រូវបានសភាអឺរ៉ុបប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតថាមានការលួចក្លែងបន្លំសន្លឹកឆ្នោត។ តែសម្រាប់ចិនវិញគេទទួលស្គាល់លទ្ធផលឆ្នោតនៅកម្ពុជាថាត្រឹមត្រូវនិងយុត្តិធម៌ ថែមទាំងផ្តល់ជាជំនួយលុយជាច្រើនដល់កម្ពុជាទៀតផង។ កម្ពុជាគឺជាប្រទេសក្រីក្រមួយនៅប៉ែកអាសុី ក្នុងកំឡុងពេល៤ឆ្នាំកន្លងមកនេះចិនបានវិនិយោគទុនជាច្រើនប្រមាណ US$5.3 Billion ហើយក៏មានជំនួយបន្ថែមទៀតក្នុងការអភិវឌ្ឈន៍ប្រទេសផងដែរ ដែលលុយទាំងនោះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា។ ពេលនេះសូមបង្វែរបងប្អូនមកមើលពីសមិទ្ធិផលឫក៏ដូចជាឥទ្ធិពលរបស់ចិននៅខេត្តព្រះសីហនុម្តង ចិនកំពុងមានការអភិវឌ្ឈន៍ខ្លាំងក្នុងតំបន់ខេត្តព្រះសីហនុក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លា មានក្រុមហ៊ុនចិនជាច្រើនដែលទទួលបានសិទ្ធស្របច្បាប់ក្នុងការសាងសង់នាតំបន់នោះ។ ក្នងការសាងសង់នៅតំបន់នោះកម្មករខ្មែរដែលធ្វើការអោយចិន គឺអាចថែមម៉ោង៣ម៉ោងក្នុង១ថ្ងៃនៃការងារដែលពួកគេបានធ្វើដើម្បីពន្លឿនការងារអោយបានលឿន។ សំរាប់ឥទ្ធិពលចិននាពេលនះគឺហាក់ដូចជាមានការកក្រើកខ្លាំង ដែលជាស្ថានការណ៌មិនល្អមកលើប្រជាពលរដ្ឋកម្ពុជាទាំងមូល………..។ល។

មហាមិត្តសាមគ្គីមឺុនឆ្នាំនាំគ្នារាំយ៉ាងសប្បាយ ដូចមិនខ្វល់ពីរឿងបាត់ដីអីតិច

បើទោះជាស្ថានការណ៍ស្រុកខ្មែរពេលនេះមើលទៅហាក់ដូចជាស្ងៀមស្ងាត់បន្តិចក៏ពិតមែន តែទោះយ៉ាងណាប្រជាពលរដ្ឋនៅតែជួបការលំបាកច្រើន ជួបរឿងអយុត្តិធម៌ក្នុងសង្គម មានការរំលោភយកដីធ្លីជាដើម ដូចថ្មីៗនេះកើតចំលើដីឯកឧត្តម ទៀ វិចិត្រ ជាដើម។ ហើយអីឡូវគឺល្បីកក្រើកខ្លាំងបញ្ហាចិនគ្រប់ទីកន្លែងពិសេសនៅតំបន់ក្រុងព្រះសីហនុ ល្បីខ្លាំងមែនទែនរហូតដល់មានពាក្យថានៅតំប់ចិនខេត្តព្រះសីហនុបើមិនបុកជល់ឫវាយដំច្រំធាក់ទើបជារឿងចំឡែក។ សង្ឃឹមថាបងប្អូនមិនភ្លេចពីរមហិច្ឆិតាប៉ុនប៉ងលេបយកទឹកដីពីសំណាក់ជនបរទេសមកលើប្រទេសយើងទេ ក្នុងវីដេអូនេះអាចអោយបងប្អូនយល់បានខ្លះពីសភាពការណ៌ក្នុងប្រទេសយើង មិនត្រឹមតែខាងលិចទេគឺមានទាំងខាងកើតផងដែរ។ មានតែប្រជាពលរដ្ឋខ្មែរទេដែលអាចសំរេចជោគវាសនាប្រទេសនេះបាន។  

ស្ត្រីម្នាក់បើកឡានជាន់ក្មេង ទាំងដែលបានឃើញក្មេងនៅមុខឡាននាង

ក្មេងៗជាច្រើនបានលេងបាល់ទាត់ជុំគ្នាយ៉ាងសប្បាយ ដូចដែលបានឃើញក្នុងវីដេអូដែលផ្តិតសកម្មភាពដោយកាមេរ៉ាសុវត្ថិភាពនេះស្រាប់។ ហើយមានក្មេងម្នាក់ដែលត្រូវបានឡានជាន់ ស្ត្រីអ្នកបើកឡាននោះហាក់ដូចជាខ្វាក់ភ្នែកដែលបានបើកឡានជាន់ក្មេង តែនាងហាក់ដូចជាមិនបានដឹងថាមានរឿងអ្វីកើតឡើងទាល់តែសោះ។ បើទោះជាក្មេងនោះមិនបានបាត់បង់អាយុជីវិតក៏ដោយ តែក្មេងតូចមានការឈឺចាប់ពេញរាងកាយគួអោយស្រណោះ។ នេះគឺជាគ្រោះថ្នាក់ចៃដន្យមួយដែលក្មេងប្រុសអាយុប្រាំពីរឆ្នាំត្រូវបានបុកដោយឡាន ខណៈពេលដែលក្មេងប្រុសនោះកំពុងអោនចង់ខ្សែទ្រនាប់ជើង។ សកម្មភាពដែលបានផ្តិតដោយកាមេរ៉ាសុវត្ថិភាព CCTV បានបង្ហាញថា អ្នកបើកបរស្រីបើកបរដោយមិនដឹងថាក្មេងប្រុសនោះស្ថិតនៅមុខរថយន្តរបស់នាង។ នេះជាំហុសមួយដែលកើតឡើងពីការមិនប្រុងប្រយ័ត្នរបស់ស្ត្រីម្នាក់នោះ ដែលបានបណ្តាលអោយក្មេងរងគ្រោះថ្នាក់។ ក្នុងវីដេអូនេះបង្ហាញពីក្រុមក្មេងតូចៗកំពុងលេងបាល់ទាត់នៅកណ្តាលផ្លូវដែលមានរថយន្តមួយចំនួនដែលចតក្បែរនោះ។ តាមពិតស្ត្រីអ្នកបើកបរគួណាស់តែបានមើលឃើញកូនក្មេងតូចម្នាក់នេះដែលនៅហ្នឹងមុខឡានរបស់នាង ផ្ទុយទៅវិញនាងបែរជាមិនបានឃើញ ថែមទាំងបើកឡានជាន់ក្មេងហើយក៏ចេញទៅបាត់។ នាងបានបុកក្មេងប្រុសអោយចូលក្រោមឡាន ដែលវាជារឿងដ៏គួរអោយភ្ញាក់ផ្អើល ហើយនាងបន្តដំណើរទៅមុខដោយមិនបានដឹងខ្លួនថានាងបានបុកក្មេងនោះសោះ។ ក្មេងប្រុសនោះដែលត្រូវឡានជាន់មើលទៅមិនសង្ឃឹមថាអាចនិងរស់រានមានជីវិតទេ តែពេលឡានចេញផុតទៅបាត់ ក្មេងតូចនោះក៏រមៀលខ្លួនចេញមករួចងើបរត់ទៅលេងបាល់បន្តទៀតជាមួយនិងមិត្តភ័ក្តរបសគេ។ ហើយក្រុមក្មេងៗដែលលេងនៅទីនោះហាក់ដូចជាមិនបានដឹងពីបញ្ហាដែលបានកើតឡើងនេះសោះ។ វីដេអូនេះត្រូវបានចែកចាយជាសាធារណៈដោយម្ចាស់កាមេរ៉ា CCTV ដើម្បីព្រមានឪពុកម្តាយរបស់កុមារ ដែលតែងបណ្តោយអោយកូនរៗបស់ខ្លួនរត់លេងនៅតាមផ្លូវសាធារណៈផ្សេងៗ វីដេអូនេះក៏បានល្បីល្បាញខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ ពេលដែលវីដេអូនេះត្រូវបានចែកចាយ គឺមានមនុស្សជាច្រើនបានCommentថា “តើនារីនោះងងឹតមែនទេ? តើនាងមិនអាចពិនិត្យមើលមុនបើកបរមែនទេ? តាមពិតនាងគួតែមានអារម្មណ៍ថាមានអ្វីមួយនៅក្រោមឡានរបស់នាង។ ហើយក៏មានអ្នកខ្លះនិយាយការពារស្ត្រីនោះដែរថា ការពិតនាងប្រហែលជាមិនអាចមើលឃើញក្មេងតូចនោះទេ ដូច្នេះស្ត្រីរូបនេះមិនគួត្រូវបានដាក់ទោសអោយជាប់គុគនោះទេ។ សូមឪពុកម្តាយទាំងឡាយមេត្តាប្រុងប្រយ័ត្នចំពោះបញ្ហានេះផង! ​ ប្រភព៖ Daily Mail

ដោយសារកត្តាជីវភាពគ្រួសារ ទើបក្មេងទាំងពីរជួបរឿងដូច្នេះក្នុងជីវិត

កត្តាជីវភាពគ្រួសារបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមគ្រួសារ បើក្នុងគ្រួសារនោះមានភាពធូរធាផ្នែកហិរញ្ញវត្ថុ គឺគ្រួសារពួកគេមិនសូវជាជួបរឿងលំបាកអ្វីឡើយ តែបើគ្រួសារណាដែលជួបបញ្ហាវិបត្តិហិរញ្ញវត្ថុវិញ គឺក្នុងគ្រួសារពួកគេកំរមានភាពសប្បាយណាស់ ភាពក្រីក្របានជះឥទ្ធិពលដល់សង្គមគ្រួសាររបស់ពួកគេ ជាពិសេសកូនៗក្នុងគ្រួសារនោះគឺពួកគេនិងធ្លាក់ចូលក្នងស្ថានការណ៍មិនល្អ។ តួយ៉ាងក្នុងវីដេអូមួយនេះអាចអោយបងប្អូនឃើញពីការលំបាក ពួកគេកំពុងជួបប្រទះដែលមើលទៅពិតជាលំបាកភ្នែកនិងតឹងទ្រូងណាស់ ក្មេងទាំងនេះស្ថិតក្នុងស្ថានភាពមួយដ៏គួអោយអាណិត នេះក៏ព្រោះតែកត្តាជីវភាពគ្រួសារដែលបានជះឥទ្ធិពលដល់ពួកគេអោយស្ថិតក្នុងស្ថានភាពដូច្នេះ។

តោះប្រិយមិត្ត! មកមើលចម្ការប្រទាលកន្ទុយក្រពើរបស់ថៃ និងគុណប្រយោជន៍របស់ប្រទាលនេះទាំងអស់គ្នា!

ប្រទាលកន្ទុយក្រពើ ជាឱសថបុរាណធម្មជាតិដែលមានគុណប្រយោជន៍ដ៏អស្ចារ្យបំផុតមិនថា សុខភាព ឬក៏សម្រស់នោះទេ។ មានពលរដ្ឋខ្មែរជាច្រើនបានប្រើប្រាស់វាតាមរយៈការដាំជាលក្ខណៈគ្រួសារ ឬ ក៏បានបរិភោគភេសជ្ជៈដែលធ្វើមកពីប្រទាលកន្ទុយក្រពើនេះ។ ប្រទាលនេះ មិនពិបាកដាំនោះទេ ប៉ុន្តែយើងមិនទាន់ឃើញមានពលរដ្ឋខ្មែរណាម្នាក់ដាំប្រទាលនេះដើម្បីធ្វើអាជីវកម្មជាខ្មាតទ្រង់ទ្រាយធំ ឬក៏ដាំដើម្បីនាំចេញទៅក្រៅប្រទេសនោះទេ។ រុក្ខជាតិ​ដ៏​មាន​ប្រយោជន៍​ខ្ពស់មួយប្រភេទ​នេះ ត្រូវបាន​មនុស្ស​ប្រើប្រាស់ដើម្បី​គុណប្រយោជន៍ផ្សេងៗជាច្រើនតាំងពី​សម័យ​បុ​រាណ​​មកម្ល៉េះ។ សារៈប្រយោជន៍​សំខាន់ៗនៃ​ប្រទាល​កន្ទុយក្រពើរួមមាន៖ បំបាត់​បញ្ហា​ក្រហាយ​ចុងដង្ហើម និង​ឈឺក្រពះ​ ពង្រឹង​ចរន្តឈាម​រត់​ ការពារ​បញ្ហា​ទល់​លាមក និង​ជំងឺ​ឬ​ស​ដូង​បាត​ ពង្រឹង​តួនាទី​ក្រពះ​ពោះវៀន និង​ខ្យល់​នៅក្នុង​រាងកាយ​ ថែរក្សា​សម្រស់ និង​ការពារ​ស្បែក​ពី​បញ្ហា​ផ្សេងៗ​ ផ្តល់​នូវ​វីតាមីន C, E និង B ដែល​ដើរតួរ​យ៉ាង​សំខាន់ ក្នុង​ការទប់ស្កាត់ និង​ប្រឆាំង​មេរោគ និង​បាក់តេរី​ ជួយ​សម្រក​ទម្ងន់ តាមរយៈ​ការសម្អាត​កាកសំណល់​ពុល​នានា ចេញពី​រាងកាយ​ ជួយ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​ក្រពះ ដែល​បណ្ត​ល​មកពី​បាក់តេរី ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន​ជាដើម​។ ប្រទាលនេះ ក៏បានផ្ដល់នូវគុណប្រយោជន៍ដ៏មហិមាជាច្រើនផ្សេងទៀតដូចជា៖ ព្យាបាល​បញ្ហា​ស្បែក៖ជាតិ​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ មាន​ប្រសិទ្ធ​ភាពល្អប្រសើរ​ខ្លាំងណាស់ សម្រាប់​ព្យាបាល​ការ​លាក​ពី​ពន្លឺព្រះអាទិត្យ ព្យាបាល​ស្នាម​សំឡាក និង​ដំបៅ ជំងឺ​រលាក​ស្បែក និង​សត្វល្អិត​ទិច ឬ​ខាំ។ រុក្ខជាតិ​នេះ​អាច​យកទៅ​ទទួលទាន និង​លាប​លើ​ស្បែក​ផ្នែក​ខាងក្រៅបានដែរ។ ថែបំប៉នស្បែក៖ សារជាតិកំចាត់មេរោគនៅក្នុងប្រទាលកន្ទុយក្រពើ មានប្រសិទ្ធិភាពក្នុងការព្យាបាលមុនខ្សាច់eczema និងប្រតិកម្មស្បែក។

ធ្លាប់តែឮ តែពេលនេះបានឃើញហើយ ចាក់ថ្នាំគីមីចូលក្នុងសាច់សត្វ…

បងប្អូនប្រហែលជាបានធ្លាប់ឮមកហើយ ដែលគេតែងតែនិយាយតៗគ្នាថា គេប្រើថ្នាំដែលមានសារធាតុគីមីចាក់ចូលក្នុងសាច់សត្វផ្សេងៗជាច្រើន រួចហើយគេយកមកលក់លើទីផ្សារសេរី។ ក្នុងវីដេអូមួយនេះអាចអោយបងប្អូនឃើញយ៉ាងច្បាស់ អំពីការប្រើប្រាស់សារធាតុគីមីដើម្បីចាក់ចូលក្នុងសាច់សត្វ វាស្ទើរតែមិនគួអោយជឿដែលពួកគេហ៊ានធ្វើរឿងដូច្នេះ ព្រោះវាប៉ះពាល់ដល់សុខភាពមនុស្សជាតិជាខ្លាំង ពួកគេមិនខ្វល់ពីសុខទុក្ខរបស់មនុស្សគ្រប់គ្នាឡើយ គឺធ្វើដើម្បីតែលុយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ បងប្អូនមើលចុះមិនថាជាសាច់ជ្រូក សាច់គោ សាច់ម៉ាន់ សាច់ត្រីឫក៏សាច់ឆ្កែ… គឺត្រូវបានចាក់ដោយសារធាតុគីមីមិនល្អស្ទើរតែទាំងអស់។

នៅជប៉ុនសត្វផ្សេងៗត្រូវបានរក្សារការពារយ៉ាងយកចិត្តទុកដាក់ពីពលរដ្ឋ

នៅប្រទេសជប៉ុនគឺជាប្រទេសដែលសម្បូរដោយដែនកោះក្នុងនៅអាស៊ីបូព៌ា ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅលើឆ្នេរសមុទ្រភាគខាងកើតនៃអាស៊ីដីគោក ហើយផ្ទៃដីនៃប្រទេសជប៉ុនក៏មិនជាធំណាស់ណាដែរគឺប្រមាណត្រឹមតែ ៣សែន៧មុឺន៨ពាន់គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ ៧០%នៃប្រទេសនេះគឺសុទ្ធសឹងតែជាព្រៃនិងភ្នំ។ ប្រជាពលរដ្ឋជប៉ុនសុទ្ធសឹងតែមានចំណេះដឹងប្រកបដោយសុជីវធម៌ខ្ពស់ ពលរដ្ឋជប៉ុនគោរពពេលវេលាយ៉ាងទៀងទាត់ ហើយត្រូវបានចាត់ទុកជាពលរដ្ឋដែលបានសេចក្តីថ្លៃថ្នូរលើពិភពលោក។ ក្នុងវីដេអូមួយនេះបានបញ្ជាក់អោយបងប្អូនបានឃើញខ្លះៗ ពីការយកចិត្តទុកដាក់ពីសណាក់ប៉ូលីសឫក៏ជាដូចជាប្រជាពលរដ្ឋទូទៅរបស់ជប៉ុនចំពោះសត្វ ពួកគេបានផ្តល់ភាពកក់ក្តៅដល់សត្វដោយពេញចិត្ត។