Category: សង្គម

ដីសាលាបឋមសិក្សា ហ៊ុន សែនក្រុង ក្នុងខេត្តព្រះសីហនុ ត្រូវបានពុះកាត់ជាឡូតិ៍ៗចែកគ្នា យ៉ាងអនាធិបតេយ្យ

ព្រះសីហនុៈ នាពេលបច្ចុប្បន្ននេះ ខណៈដែលដីឡើងថ្លៃ នៅខេត្តព្រះសីហនុ មានមតិមហាជនបានលើកឡើងថា ដីនៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ ត្រូវមានការឃុបឃិតគ្នា រំលោភចែកជាឡូតិ៍ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រភពដដែល បានបញ្ជាក់ថា ប្រហែលជាមានការឃុបឃិតគ្នា​រវាងប្រធានមន្ទីរអប់រំយុវជន និងកីឡា នាយកសាលា រួមជាមួយលោកគ្រូ អ្នកគ្រូ ទើបធ្វើឲ្យមានការបែងចែកដីឡូតិ៍​របស់សាលា ដែលជាដីរបស់រដ្ឋ ដោយ​មានការសង់ផ្ទះ និងបែងចែកជាឡូតិ៍យ៉ាងអនាធិបតេយ្យដូចនេះ។ ជុំវិញករណីលោកគ្រូ អ្នកគ្រូ ចាប់ដីសាលាបឋមសិក្សា ហ៊ុន សែនខាងលើនេះ លោកនាយកសាលា បានឲ្យដឹងថា គឺលោកពុំមានការឃុបឃិតនោះឡើយ ហើយលោកក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់នោះ បញ្ឈប់សកម្មភាព ព្រោះថា ដីនេះជាដីរបស់រដ្ឋ មិនអាចអោយទៅបុគ្គលណាបានឡើយ ហើយលោកក៏បានធ្វើរបាយការណ៍ជូនទៅមន្ទីរអប់រំយុវជន និងកីឡា ក៏ដូចជាអាជ្ញាធរក្រុងខេត្ត ដើម្បីជូនជ្រាបផងដែរ។ លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ក៏បានលើកឡើងថា ជុំវិញករណីលោកគ្រូ អ្នកគ្រូចំនួន៤២នាក់ បានស្នើសុំមកមន្ទីរ សុំដីរបស់សាលានោះ គឺលោកមិនអនុញ្ញាតនោះទេ ព្រោះដីនេះជាដីរបស់សាលា និងជាដីរបស់រដ្ឋ ហើយលោកក៏បានបដិសេធ

ក្រុមសង្គមស៊ីវិល លើកឡើងថា កម្ពុជា​អាច​ជួប​វិបត្តិ​ដូច​អតីត​កាល​បើ​ស្ថាន​ភាព​នយោ​បាយ​នៅ​តែ​ដូច​សព្វ​ថ្ងៃ​!

អង្គការ​ សមាគម ​និង ​ប្រជាពល​រដ្ឋ​ចំនួន​៨៥ ​នៅ​ថ្ងៃ​​ចន្ទ ​ទី​០៣ ​មិថុនា​នេះ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​​រួម​មួយ​បង្ហាញ​​ពី​ក្តី​ព្រួយ​បារម្ភ​​អំពី​វាសនា​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុ​ប្បន្ន​​។ ​សម្រាប់​​ក្រុម​អង្គការ​សង្គម​​ស៊ីវិល ​ប្រសិន​បើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​ដូច​សព្វថ្ងៃ​នេះ ​នោះ​កម្ពុ​ជា​អាច​នឹង​ជួប​វិបត្តិ​ដូ​ច​ កាល​ពី​​អតីតកាល​។ ​ប៉ុន្តែ​អ្នក​នាំ​​ពាក្យ​បក្ស​កាន់​​អំណាច​ថា ​មិនអាចនោះ​​ទេ ​ហើយចោទ​កា​រ​លើកឡើង​របស់​​ក្រុម​សង្គម​ស៊ីវិ​ល​ទាំងនេះ​ថា ​លម្អៀង​​ថែម​​ទៀត​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង ប្រជាពលរ​ដ្ឋដែលរួមគ្នាចេញសេចក្តី​ថ្លែងការណ៍​បង្ហាញ​ការព្រួយ​បារម្ភនេះ អ្នក​​វិភាគ​នយោបាយ​​កម្ពុជា ​អង្គកា​រ​ខុមហ្រ្វែល សមាគ​ម​ការពារ​សិ​ទ្ធិ​មនុស្ស​អាដហុក ​អង្គការ​​សង់ត្រាល់ ​មជ្ឈ​មណ្ឌល​​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ​ន៍ ​និង​សន្តិភាព ព្រម​ទាំង ​សមាគម ​សហជីព ​និង ​បណ្តាញ​​មួយ​​ចំនួន​​ទៀត​​។ ពួក​គេ​​ទាំង​នេះ ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​​យ៉ាងខ្លាំង​ចំពោះ​ស្ថាន​ភាព​នយោបាយ និង សេ​ដ្ឋកិច្ច​កម្ពុជា ក្រោយ​ពី​ការ​គោរព​​សិទ្ធិមនុស្ស ​និង​គោ​លការណ៍​ប្រជា​ធិបតេយ្យ​ដែល​ពួក​​គេ​អះអាង​ថា បាន​​ធ្លាក់​ចុះ​​ ចាប់​តាំង​​ពី​​ការ​​បោះ​ឆ្នោត​​ជាតិ​​ ​នា​​ខែ​​កក្កដា ​ឆ្នាំ​២០១៨​​។ ការ​​ធ្លាក់​ចុះ​​នេះ ​ក្រុម​​អង្គការ​សង្គម​ស៊ីវិល​បា​ន​អះអាង​ថា​ គឺ​ដោយ​សារ​តែ​ ​ការ​បិ​ទ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ឯ​ករាជ្យ ​និង​ការ​ចោ​ទ​ប្រកាន់​ដោយ​​គ្មាន​មូលដ្ឋាន​​ដល់​អង្គការ​ស​ង្គម​ស៊ីវិល​ថា មាន​និន្នាការ​​បដិវត្តន៍​​ពណ៌​។ ​អង្គការ​​សង្គម​ស៊ីវិល​ទាំង​នេះ ​ក៏​បាន​​ទាញ​ភ្ជាប់​ការ​ធ្លាក់​ចុះ​​ការ​គោរព​សិទ្ធិ​​មនុស្ស​នេះ​ ទៅនឹ​ង​​ការ​គំរាមកំហែង​ដល់​​សកម្មជន​សិទ្ធិ​ម​នុស្ស ​និង​សកម្មជ​ន​នយោបាយ​ក្នុង​ពេល​ថ្មី​​ៗ​​នេះ​​ផងដែរ​។ ​សម្រាប់​​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ប្រសិន​បើ​ស្ថាន​ភាព​នេះ​ នៅតែ​បន្ត ​អា​ច​​នាំ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ទណ្ឌក​ម្ម​សេដ្ឋកិច្ច​​

ឯណាសីលធម៌? រឿងខ្លីថតដោយខ្មែរ និយាយពាក្យអសុរោះពេញៗមាត់(វីដេអូ)

Facebook ៖ ទំព័របណ្ដាញសង្គម Facebook មួយដែលមានឈ្មោះថា រឿងអត់ស្ដេច បានធ្វើការបង្ហោះខ្សែវីដេអូមួយដែលមហាជន បានធ្វើការរិះគន់ ជាបន្ដបន្ទាប់ខណៈរឿងនេះបាននិយាយភាសា អសុរោះជាខ្លាំងទៅលើពាក្យសម្ដីដែលនិយាយនៅក្នុងសាច់រឿងខ្លីនោះបាននិយាយពាក្យអសុរោះ ពីប្រដាប់ភេទបុរស ឬមនុស្សស្រីពេញៗមាត់ ។ ក្រោយពីធ្វើការបង្ហោះវីដេអូខ្លីអំពីរឿងខ្លី ទំព័ររឿងអត់ស្ដេច បានបង្ហោះខ្សែវីដេអូមួយដែលបង្ហាញពីរឿងសុំលែងប្រពន្ធ ដែលក្នុងខ្សែវីដេអូបានប្រើភាសាអាសអាភាស ដោយខាងប្រុសបាននិយាយថា សុំលែង ដោយហេតុថាប្រពន្ធនោះបានក្បត់គាត់ ខាងឪពុកក្មេករបស់បុរសនោះ បានសាកសួរថាមានរឿងអ្វី ប៉ុន្តែត្រូវបានខាងស្រីតបថា មកពីប្រដាប់ភេទរបស់ប្ដីដែលសុំលែងនោះវាតូចពេក ។ មិនត្រឹមតែប៉ុណ្ណោះ ខាងប្រុសបានតបថា មកពីរបស់ខ្លួនឯងធំសោះ បែរជាចោតថារបស់គេតូច ។ សូមទស្សនានៅលើ Link នេះ ៖ https://www.facebook.com/story.no.king/videos/2845826532125807/ (បញ្ជាក់ប្រសិនបើមិនដំណើរការវីដេអូនោះទំនងជាលុប) ងាកទៅការរិះគន់វិញ មានមតិមួយចំនួនតូចក៏បានគាំទ្រពាក្យសម្ដី និងខ្សែសាច់រឿងខ្លីនេះផងដែរ ថាសម្ដីនេះចាត់ទុកជារឿងធម្មតាគ្រប់វ័យទៅវិញ ។ ដោយឡែកមតិរិះគន់ជាច្រើនកំពុងកើតឡើងជាបន្ដបន្ទាប់ខណៈរឿងនេះត្រូវបានមហាជនចែករំលែករហូតដល់ ៣ពាន់ Share នៅលើបណ្ដាញសង្គមដែលពេញនិយម Facebook នាពេលនេះ ៕ ប្រភព ៖ បណ្ដាញសង្គម Facebook

ស្លាកឈ្មោះអាជីវកម្មដែលសរសេរពាក្យខ្មែរខុស ឬមិនបានសុំច្បាប់ ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី បានគូសបញ្ជាក់ថា ការលើកស្លាកអាជីវកម្មដែលពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ខុសពីឈ្មោះដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬមិនបានសុំច្បាប់អនុញ្ញាត្តជាមុន ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់ ពីព្រោះកម្ពុជា គឺជាប្រទេសនីតិរដ្ឋ និងជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ រដ្ឋលេខាធិការ បានលើកឡើងដូច្នោះ នាឱកាសដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោផ្ទះសំណាក់របស់ជនជាតិចិន ឈ្មោះថា “តៃ ប៉ូ ផ្ទះយុវជនអន្តរជាតិ” ស្ថិតនៅលើផ្លូវស៊ីវត្ថា ភូមិមណ្ឌល១ សង្កាត់សូយដង្គុំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងឱកាសនោះ លោក វ៉េង សុធី បានថ្លែងថា “ការទម្លាក់ស្លាកអាជីវកម្មផ្ទះសំណាក់ខាងលើ ដោយសារតែជនជាតិចិនជាម្ចាស់បានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ខុសពីឈ្មោះដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម”។ រដ្ឋលេខាធិការ បានធ្វើការណែនាំ និងពន្យល់ជនជាតិចិនដែលជាម្ចាស់ផ្ទះសំណាក់ អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននានា នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនោះទៀត រដ្ឋលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា

បន្ទាប់ពីផ្ទុះ​ការរិះគន់! មេប៉ូលិស លោក នេត សាវឿន បញ្ជាឲ្យ​បញ្ជូនសំណុំរឿង​ ប៉ូលិសលួច iPad ទៅតុលាការ

ភ្នំពេញៈ នគរបាល បានអោយដឹងថា រឿងក្ដីមន្ដ្រីនគរបាល​លួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នារសៀលថ្ងៃនេះ។ ជនសង្ស័យក្នុងរឿងក្ដីនេះ ឈ្មោះ ហេង ហាប់ ឋានន្តរស័ក្ដិអនុសេនីយឯក បម្រើ​ការនៅនាយកដ្ឋានព្រំដែនទឹក។ លោកឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ករណីមន្ត្រីនគរបាលនៅនាយកដ្ឋានការពារព្រំដែនទឹក ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីហើយ។ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅ នាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។ ជនសង្ស័យនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់ ។

អគ្គនាយកអន្ដោប្រវេសន៍ ដកហូតឯកសារមិនប្រក្រតី ជិត៤ម៉ឺនឯកសារ ក្នុងរយៈពេល៥ខែ ចុងក្រោយនេះ

ភ្នំពេញៈ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ អគ្គនាយកអន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍ ចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់។ យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារដកហូត ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ គិតត្រឹមថ្ងៃទី៣១ ឧសភា របស់ អគ្គនាយកអន្ដោប្រវេសន៍ ចេញផ្សាយនៅថ្ងៃទី៤ មិថុនា នេះ ថា “បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍សរុបចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើងចំនួន៤៩,៦៣៨នាក់ (ស្រី២៣,៩២១នាក់) មាន៩សញ្ជតិ រួមមាន ៖ ថៃ ឡាវ ចិន ភូមា ឥណ្ឌូលណេស៊ី ម៉ាលេស៊ី នេប៉ាល់ បង់ក្លាដេស និងវៀតណាម។ ប្រភេទឯកសារដែល បានដកហូត រួមមាន៖ សៀវភៅស្នាក់នៅ១៤,៨០៦ក្បាល -សៀវភៅគ្រួសារ២,២២៧ក្បាល -សំបុត្រកំណើតខ្មែរ១២,៤៤០ច្បាប់ -សំបុត្រអាពាហ៍ពិពាហ៍៣៨០ច្បាប់ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៥,៩០៤ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរ

សម្ដេច ហ៊ុន សែន សន្យាថាឆ្នាំក្រោយនឹងគ្មានការខ្វះអគ្គិសនីប្រើប្រាស់ ដូចឆ្នាំនេះទេ

ភ្នំពេញៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសន្យាថា នៅឆ្នាំក្រោយនឹងគ្មានការខ្វះខាតអគ្គិសនីប្រើប្រាស់ ដូចឆ្នាំនេះឡើយ ព្រោះកំពុងតែបញ្ជាទិញ អគ្គិសនីបន្ថែមពីប្រទេសហ្វាំងឡង់ និងអាល្លឺម៉ង់ទៀត ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ បានថ្លែងថា ផែនការអគ្គិសនីត្រូវតែមានការរៀបចំឡើងវិញ ដើម្បីកុំឲ្យមានការខ្វះខាតនៅឆ្នាំ២០២០ ដូចរដូវប្រាំងឆ្នាំនេះទៀត ។ សម្ដេច បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះ ជាថ្មីម្ដងទៀត សូមការអធ្យាស្រ័យពីសំណាក់ ប្រជាពលរដ្ឋរបស់យើង ដែលកន្លងទៅមានកាត់ភ្លើងនៅកន្លែងនេះ កាត់ភ្លើងនៅកន្លែងនោះ ។ ប្រជាពលរដ្ឋរបស់យើងជួបការលំបាក ក៏ប៉ុន្តែឥឡូវតាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថានភាពនេះទេ” ។ សម្ដេចបន្ដ ថា បើវ៉ារីអគ្គិសនីដើរមិនបាន តែមានម៉ាស៊ីនដើរដោយធ្យូងថ្ម ដើរដោយហ្គាស និងម៉ាស៊ីនដើរដោយប្រេងឥន្ធនៈ ដែលនឹងត្រូវបញ្ឆេះឡើង ដើម្បីបំពេញឲ្យការខ្វះខាតអគ្គិសនី ។ ក្នុងឱកាសនោះដែរ នាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ការដាច់ភ្លើងនៅមន្ទីរពេទ្យលោកសង្ឃ កន្លងទៅដោយសារក្រុមការងារ ធ្វើផ្លូវបានយកអាកាបទៅកាយដី ធ្វើឲ្យប៉ះចំខ្សែភ្លើងរបស់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យដាច់ភ្លើង

តុលាការ សម្រេចឃុំខ្លួនយុវជន Hack Facebook ជាង២០០គណនី​ ឆបោកយក​ប្រាក់ដាក់ពន្ធនាគារព្រៃស

ភ្នំពេញៈ យុវជនម្នាក់​ ដែលមានជំនាញហែក (Hack)​ អាខោន Facebook របស់អ្នកដទៃ ដើម្បីជាមធ្យោបាយឆបោកប្រាក់ ត្រូវចៅក្រមតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទឆបោក។ ជនត្រូវចោទឈ្មោះ គ្រួច ស៊ីឆៃ ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន​កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ពីបទឆបោក និងបទអំពើចូលទៅដល់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ យោងតាមមាត្រា ៣៧៧ មាត្រា ៣៧៨ និងមាត្រា ៤២៧ នៃក្រមព្រហ្មទណ្ឌ។ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ គ្រួច ស៊ីឆៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ម្ចាស់គណនី Facebook និងស្រាវជ្រាវរកឃើញថា ជនត្រូវចោទ បានលួចចូលកាន់កាប់គណនី Facebook

រងភាពអាម៉ាស់នឹងការរិះគន់ ទីបំផុត! លោក នេត សាវឿន បញ្ជាឲ្យបញ្ជូនសំណុំរឿងនគរបាលស័ក្ដិ៣លួច iPad ទៅតុលាការ

(ភ្នំពេញ)៖ ដោយមានការរុំព័ទ្ធដោយសាររិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។ មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។ ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក

ក្មួយបង្កើតចៅសង្កាត់ស្ទឹងមានជ័យ២ ស្រវឹងស្រាជិះម៉ូតូដោះអាវ ចូលអុកឡុកគោលដៅត្រួតពិនិត្យអាវុធ

ភ្នំពេញៈ យុវជនទំនើង អាងខ្លួនជាក្មួយចៅសង្កាត់ បើកម៉ូតូដោះអាវ មិនពាក់មួកសុវត្ថិភាព ហើយថែមទាំងស្រវឹងស្រាទ្រេតទ្រោត ចូលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ សមត្ថកិច្ចហៅឲ្យឈប់អែបខាងសិន និងណែនាំដែរ បែរជាមិនព្រមឈប់ទេ ហើយព្យាយាមជិះគេចក៏ជ្រុលទៅបុកសមត្ថកិច្ច។ ពេលសមត្ថកិច្ចបានដកសោរម៉ូតូ ព្រោះខ្លាចក្រែងកើតមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត បែរជាចុះមកស្រែកឡូឡា និងប្រើសម្ដីអសីលធម៌ដាក់សមត្ថកិច្ច បង្កការភ្ញាក់ផ្អើលដល់បងប្អូនសាច់ញាតិរបស់យុវជនទំនើងមានផ្ទះនៅជិតនោះ មកជួយឃាត់យកទៅផ្ទះបាត់ទៅមួយសន្ទុះ។ ក្រោយមក ស្រាប់តែយុវជនទំនើងដែលស្រវឹងនោះ រត់ចេញមកបំប៉ោងព័ត៌មានថា ខ្លួនបាត់ខ្សែកមាស រួចស្រែកឆោឡោអុកឡុកផ្អើលគេឯងតែម្ដង តែលេចមុខលោកចៅសង្កាត់ស្ទឹងមានជ័យទី២ ចុះមកជួយសម្របសម្រួល និងសុំទោសជំនួសក្មួយផងដែរ តែយុវជនទំនើងកាន់តែកោងកាចខ្លាំងដូចខ្លា មិនយោគយល់អ្នកណាបានស្ទុះទៅរើសដុំឥដ្ឋមកវាយទៅលើសមត្ថកិច្ច ។ តែសំណាងល្អមានសមត្ថកិច្ចម្នាក់ទៀត ស្រែក និងឃាត់ចាប់ដាក់ខ្នោះ និងធ្វើការឆែកឆេរខ្លួនប្រាណ រកឃើញខ្សែក ដែលយុវជនទំនើងឆោឡោថា បាត់នោះ លាក់ទុកក្នុងហោប៉ាវខោទៅវិញ ទើបសមត្ថកិច្ចបម្រុងនាំយកទៅប៉ុស្តិ៍ដែរ តែដោយសារតែលោកចៅសង្កាត់ រួមទាំងសាច់ញាតិប្រុសស្រីទទូចសុំពេក ទើបឲ្យសាច់ញាតិនាំចូលក្នុងផ្ទះបាត់ទៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ របស់កម្លាំងនគរបាលខណ្ឌមានជ័យ ដែលចុះអនុវត្តនៅចំណុចមុខហាងនំប៉័ងបាយ័ន ផ្លូវមុនីរ៉េត (២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ