Category: សាសនា

ជំនឿសាសនាយ៉ាងងង៉ុបង៉ុលធ្វើអោយអាប់ប្រាជ្ញានិងធ្លាក់ចូលក្នុងជំលោះ

លើលោកនេះមានសាសនាច្រើនណាស់ ជាទូទៅសាសនាដែលបានសល់មកទល់ពេលអីឡូវនេះមានច្រើន ហើយក៏មានអ្នកដែលគេគោរពក្នុងចំនួនច្រើនៗណាស់ផងដែរ ហើយសាសនាទាំងនោះសុទ្ធតែមានលក្ខណៈល្អ ឧទាហរណ៍៖ សាសនាម៉ូស្លីម សាសនាយ៉េស៊ូ និងសាសនាព្រះសម្មាសម្ពុទ្ធជាដើម។ ពីដើមកន្លងមកគឺមានសាសនាជាច្រើនណាស់ តែដោយសាសនាទាំងនោះគ្មានសីលធម៌គ្រប់គ្រាន់ពុំសមរម្យមិនស្របតាមមនសិការរបស់មនុស្ស អាប់ដែតមិនទាន់សភាពការណ៍ក៏បានបាត់បង់ខ្លះៗទៅនៅកាន់តែក្នុងចំណោមដែលមានមនុស្សតិច។ ប៉ុន្តែចំពោះសាសនាដែលមានមនុស្សកាន់ច្រើន គឺសុទ្ធតែមានការអប់រំដែលមានលក្ខណៈល្អ។ ប្រសិនបើបងប្អូនឈ្លោះថា នែកបើអប់រំតាមយ៉េស៊ូល្អ អប់រំតាមម៉ូស្លីមល្អជាង ឫក៏អប់រំតាមព្រះពុទ្ធល្អ នោះបងប្អូននិងធ្លាក់ចូលជំលោះជាមិនខាន។ ដើម្បីដកអោយផុតពីជំលោះសាសនាហ្នឹង ជាទូទៅមនុស្សដែលបង្កើតសាសនាឡើងគឺសុទ្ធតែក្នុងបំណងល្អទាំងអស់ ក្នុងបំណងរៀបចំសង្គមអោយមានសណ្តាប់ធ្នាប់ទាំងអស់ ដូច្នេះការអប់រំកំរថាមិនបានផងប្រយោជន៍ណាស់ ទើបមានអ្នកគាំទ្រច្រើនៗមកដល់សព្វថ្ងៃនេះ។ តែសូមនិយាយអំពីរឿងមេរៀនព្រះសម្មាសម្ពុទ្ធ គឺគ្មានទាក់ទង់អ្វីនិងអប់រំទេ ព្រះអង្គបង្រៀនបែបវិទ្យាសាស្ត្រ ព្រះអង្គត្រាស់ដឹងអំពីចិត្តអំពីធាតុផ្សំដែលធ្វើអោយកកើតជាជីវិតហ្នឹងឡើង។ រឿងការអប់រំទូន្មានប្រៀនប្រដៅតាមបែបព្រះសម្មាសម្ពុុទ្ធ មិនមែនជាគោលដៅធំព្រះសម្មាសម្ពុទ្ធបានក្លាយខ្លួនជាព្រះសម្មាសម្ពុទ្ធឡើយ ព្រះសម្មាសម្ពុទ្ធបានងារជាព្រះសម្មាសម្ពុទ្ធព្រោះព្រះអង្គបានត្រាស់ដឹងច្បាប់ធម្មជាតិ ព្រះអង្គត្រាស់ដឹងជាសកល ហើយព្រះអង្គក៏ជាមនុស្សដែរ មិនមែនជាព្រះបង្កើតលោកទេ ព្រះអង្គត្រាស់ដឹងធម៌ជាអនេក តែព្រះអង្គសម្តែងតែធម៌ណាដែលមានប្រយោជន៍ហើយមនុស្សអាចយល់បាន។ ព្រះពុទ្ធបង្រៀនធម៌តែមួយក្តាប់តូចដែលមានប្រយោជន៍ល្មមតែមនុស្សអាចយកទៅវិភាគវែកញែករកហេតុផលបានតែប៉ុណ្ណោះ។ ដែលខុសពីជំនឿបែបសាសនាយ៉ាងងង៉ុបងង៉ុលដូចមានក្នុងវីដេអូនេះ។

បែកធ្លាយចៅអធិការវត្តលួចរួមសង្វាសជាមួយស្រីស្នេហ៍ និងប្រើប្រាស់គ្រឿងញៀន នៅភ្នំពេញ

ព្រះចៅអធិការវត្តរតនតេជៈ ហៅវត្តកំពង់ក្ដុល មានទីតាំងនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីព្រះអង្គបានទ្រុស្តសីលទៅលួចរួមមេត្រី ជាមួយនារីនៅក្រៅវត្តទាំងកណ្តាលរាត្រី។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បានឲ្យដឹងថា ចៅអធិការវត្តកំពង់ក្ដុល បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋចាប់បានហើយនោះ ត្រូវបានអនុគណវត្តស្លែង ចាប់ផ្សឹកភ្លាមៗតែម្ដង។ ក្រៅពីចាប់ផ្សឹកហើយនោះ ប្រជាពលរដ្ឋមូលដ្ឋាន ក៏បានលើកគ្នាមកតវ៉ាឲ្យដកអាចារ្យចំនួន២នាក់ផ្សេងទៀត ដោយបានចោទថាអាចារ្យទាំងពីរនាក់នេះ បានសមគំនិតគ្នាជាមួយចៅអធិការ ដែលពាក់ព័ន្ធរឿងស្រីញី។ បន្ទាប់ពីចាប់ផ្សឹករួចរាល់អតីតចៅអធិការរូបនេះ ត្រូវបានចាប់បញ្ចូលក្នុងរថយន្ដរបស់នគរបាល ដើម្បីដឹកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោផងដែរ។ ក្រោយសួរនាំ និងពិនិត្យទឹកនោម កម្លាំងសមត្ថកិច្ចរកឃើញថា អតីតសង្ឈនេះ ក៏មានសារធាតុញៀននៅក្នុងខ្លួនផងដែរ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានអះអាងថា ព្រះចៅអធិការរូបនេះតែងតែលួចទៅជួបជាមួយស្រីស្នេហ៍ស្ទើររៀងរាល់យប់ ពោលចាប់ពីម៉ោង៩យប់ ព្រះសង្ឈអង្គនេះបានដោះស្បងជីវចេញ ហើយស្លៀកខោអាវដូចប្រជាពលរដ្ឋ ទៅស្នាក់នៅផ្ទះរបស់ស្រីស្នេហ៍ លុះដល់ម៉ោង៣ទាបភ្លឺ ទើបត្រឡប់ចូលមកវត្តវិញ និងគ្រងស្បងជីវដូចធម្មតា៕ ប្រភពអត្ថបទ៖ Sophy Svayrieng

ពិតជាសាហាវមែន!ពួកគាត់លេងគប់ភ្លើងដាក់គ្នាយ៉ាងសប្បាយរីករាយ មិនខ្លាចក្ដៅឡើយ!

ប្រពៃណី ជំនឿសាសនា តែងតែកើតមានចំពោះមនុស្សគ្រប់ៗគ្នានៅជុំវិញពិភពលោក។ ឥណ្ឌា ជាប្រទេសមួយដែលមានប្រពៃណី និងជំនឿសាសនាច្រើនជាងគេ។ ប្រទេសឥណ្ឌាគឺជាដែនដីចម្រុះ។ ភាពចម្រុះនេះក៏អាចមើលឃើញនៅក្នុងវិស័យនៃសាសនាផងដែរ។ សាសនាសំខាន់ៗនៅឥណ្ឌាគឺសាសនាហិណ្ឌូ(Hinduism) (សាសនាភាគច្រើន) សាសនាឥស្លាម(Islam) (សាសនាភាគតិចដ៏ធំបំផុត) សាសនាស៊ីក(Sikhism) សាសនាគ្រីស្ទ(Christians) សាសនាព្រះពុទ្ធ(Buddhism) សាសនាហ្សូរារៀស(Zoroastrian) សាសនាយូដា (Judaism) និងជំនឿ Bahai ជាដើម។ ប្រទេសឥណ្ឌាគឺជាដីដែលមានប្រជាជនដែលមានជំនឿសាសនានិងវប្បធម៌ខុសៗគ្នារស់នៅក្នុងភាពសុខដុម។ ភាពសុខដុមរមនានេះត្រូវបានគេឃើញនៅក្នុងពិធីបុណ្យផ្សេងៗ។ សារលិខិតនៃសេចក្តីស្រឡាញ់និងភាពជាបងប្អូនត្រូវបានបង្ហាញដោយសាសនានិងវប្បធម៌ទាំងអស់របស់ប្រទេសឥណ្ឌា។ ពិធី Agni Keli ត្រូវបានគេស្គាល់ផងដែរថាជាការប្រយុទ្ធដោយអគ្គី (The Fire Fight) នៃប្រាសាទ Kateel Durga Parameswari នៅក្នុងទីក្រុង Mangalore ប្រទេសឥណ្ឌា គឺជាពិធីបុណ្យមួយដែលមានអ្នកគោរពរាប់រយនាក់ដែលបានដុតកំទេចដូង ហើយគប់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យព្រះនាងឌីហ្កាស្ងប់ស្ងាត់។ ជារៀងរាល់ឆ្នាំ មហោស្រព Kateel Durga Parameswari ត្រូវបានប្រារព្ធធ្វើជាង 8 ថ្ងៃនៅក្នុងខែមេសា។ វាចាប់ផ្តើមនៅពេលយប់មុនថ្ងៃ Mesha Sankramana ហើយមានលក្ខណៈជាស៊េរីនៃការសម្តែងប្រធានបទដែលគួរឱ្យចាប់អារម្មណ៍ជាងគេបំផុតនោះគឺ Agni Keli ។

ជំនឿបែបសាសនាមួយនេះមើលទៅហាក់ដូចជាទង្វើរប្រល័យពូជសាស្ត្រចឹង

សាសនាលើលោកទាំងឡាយមានច្រើនអនេក គ្រប់ប្រទេសទូទាំងពិភពលោកគឹមិនថាប្រទេសណាណាទេ គឺតែងតែមានសាសនារបស់ពួកគេ ហើយពលរដ្ឋភាគច្រើននៃប្រទេសនីមួយៗគឺគេជឿលើសាសនារបស់ពួកគេ ហើយក៏មានមនុស្សជាច្រើនដែរ ដែលពួកគេមិនជឿលើសាសនា មានមួយភាគតូចមិនជឿលើសាសនាដែរ តែជាអ្នកដែលជឿលើការពិចារណារកហេតុផលដ៏ត្រឹមត្រូវដោយមិនប្រកាន់ពូជសាស្រ្តឫប្រកាន់សាសនា។ សាសនាលើលោកមានច្រើនណាស់ រហូតអ្នកខ្លះមានជំនឿលើព្រះរបស់ពួកគេខ្លាំងពេក ហ៊ានសម្លាប់ឪពុកម្តាយឫសំលាប់សាច់ញាត្តិរបស់ខ្លួនដើម្បីបូជាព្រះរបស់ពួកគេ។ ហើយក្នុងវីដេអូនេះក៏ជាការធ្វើពិធីបែបសាសនារបស់ពួកគេដែរ គឺមើលទៅមានលក្ខណៈសាហាវគួអោយខ្លាច តែដោយសាពួកគេមានជំនឿលើព្រះរបស់ពួកគេថាធ្វើចឹងទៅព្រះគេនឹងជួយអោយបានអ្វីមួយ ដូច្នេះហើយទើបពួកគេហ៊ានធ្វើទង្វើរដ៏ឆ្កួតលីលាមួយនេះ។ ខុសពីមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដាច់ស្រឡះ ដែលព្រះអង្គបានផ្តល់មេរៀនត្រាស់ដឹងសំរាប់ជីវិត គឺជាមេរៀនរួចរំដោះទុក្ខ ជាមេរៀនមានលក្ខណៈពិសេសដែលផ្អែកលើហេតុផលដ៏សមរម្យ សំរាប់យកមកត្រិះរិះពិចារណាបាន ជាមេរៀនមានប្រយោជន៍ក្នុងបច្ចុប្បន្ននិងអនាគត ព្រះអង្គជាកំពូលមនុស្សលើមនុស្ស។