Category: នយោបាយ

ជំនួបលោកប្រធានាធិបតីTrumpនិងលោកគីមជុងអ៊ុននៃប្រទេសកូរ៉េខាងជើង

មកមើលពីជំនួបកន្លងទៅរវាង លោកប្រធានាធិបតី Trump និងលោកគីមជុងអ៊ុនមេដឹកនាំផ្តាច់នៃប្រទេសកូរ៉េខាងជើង ដែលបានជួបគ្នាជាលើកដំបូងមុនពេលធ្វើដំណើរទៅកាន់កិច្ចប្រជុំមួយទល់នឹងមួយ។ ជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់ដែលមេដឹកនាំផ្តាច់ការលោកគីមជុងអ៊ុនប្រមុខរដ្ឋកូរ៉េខាងជើង បានឡើងមកជួបចចារជាមួយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកលើទឹកដីប្រទេសសិង្ហបុរី នេះចាត់ទុកជាប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលកំរបានជួបហើយក៏មិនដែលសង្ឃឹមថារឿងនេះវាអាចហ្នឹងកើតមានឡើងបានទេ។ បើទោះជារយៈពេលកន្លងមកប្រទេសទាំងពីរនេះមានការគំរាមកំហែងគ្នាទៅវិញទៅមកដោយសង្គ្រាមនុយក្លេអ៊ែរក៏ពិតមែន តែឥឡូវនេះពួកគេបានឡើងមកអង្គុយក្នុងតុចចារដើម្បីពិភាក្សាអំពីបញ្ហាការរុះរើនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលតែងតែចោទជាបញ្ហានោះ។ លោកគីមជុងអ៊ុនមេដឹកនៃប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួនចង់ពិភាក្សាជាមួយអាមេរិកគឺដើម្បីបន្ថយភាពតានតឹងតែប៉ុណ្ណោះ។ លោកគីមជុងអ៊ុនបន្តថា ការដែលលោកឡើងមកអង្គុយក្នុងទីនេះគឺជារឿងដែលពិភពលោកមិនសង្ឃឹមថាហ្នឹងអាចកើតមានឡើងបានទេ។ លោកគីមជុងអ៊ុនបានប្រឆាំងចំពោះគំនិតដកចេញនូវអាវុធនុយក្លេអ៊ែរ ហើយមានការខ្វែងគំនិតមួយចំនួននៅក្នុងផែនការនៃកិច្ចប្រជុំកំពូលនេះ។ ប៉ុន្តែលោក Trump  បានព្យាយាមបញ្ចុះបញ្ចូលលោកគីមជុងអ៊ុនអោយលោកគីមជុងអ៊ុននេះធ្វើការលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរាល់ការរុះរើរសហរដ្ឋអាមេរិកនឹងផ្តល់ជាជំនួយមួយចំនួនផងដែរ។ ក្នុងជំនួបនេះត្រូវបានពិភពលោកកត់ត្រាទុកថាគឺជារឿងដ៏អស្ចារ្យបំផុតនៃដំណែងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Trump ។ ដកស្រង់ពី៖ The New York Times

ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជននៅ​ក្នុង​ផ្ទះ អាចនឹងមានវត្តមាននៅប្រទេសកម្ពុជា នៅថ្ងៃអនាគត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ច្បាប់ដើ​ម្បី​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ។ ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទេរ លោក កឹម សុខា ពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំ​ខ្លួននៅ​ក្នុង​ផ្ទះ អស់​រយៈ​ពេល​ជិត​២​សប្ដាហ៍​មក​ហើយ​គិត​មក​ដល់​ថ្ងៃនេះ។ «ដោយ​សារ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ឃុំ​ខ្លួន​ទណ្ឌិត ឬ​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ ទើប​កម្ពុជា​គ្រោង​​នឹង​រៀប​ចំ​ឲ្យ​មាន​ច្បាប់​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ» នេះ​គឺ​ជា​ការ​លើក​​ឡើង​របស់ លោកនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ក្នុង​ឱកាស​ជួបសំណេះ​សំណាល​ជាមួយ កម្មករ-កម្មាការិនី ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ត្រង់​ចំណុច​នេះ​លោក​នាយករដ្ឋមន្ត្រី ទទួល​ស្គាល់​ថា ច្បាប់​កម្ពុជា​ទាក់ទង នឹង​អ្នក​ទោស​មាន​ភាព​ខ្វះចន្លោះ​ត្រង់ការ​កំណត់​ឲ្យ​ឃុំ​ខ្លួន​អ្នកទោស​ឬ​ទណ្ឌិត​នៅ​ក្នុង​ផ្ទះ។ ដូច្នេះ​ហើយ​ទើប​តុលា​ការ​កំណត់​ទីតាំង​មួយ​សម​ស្រប​ដើម្បី​ឃុំ​ខ្លួន​លោក កឹម សុខា។ សូមបញ្ជាក់ថា៖ ការ​លើក​ឡើង​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ​ពី​សំណាក់ លោក ហ៊ុន សែន ដូច្នេះ នៅ​ពេល​២ថ្ងៃ បន្ទាប់​ពី​លោក ស ខេង អនុ​ប្រធាន​គ​ណបក្ស​ប្រជាជន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា អះ​អា​ង​ថា លោក​គឺជា​អ្នករៀបចំ​ផ្ទេរ​ការ​ឃុំ​ខ្លួន​​មេដឹកនាំ​​អតីត​​គណបក្ស​ប្រឆាំង ​លោក ​កឹម សុខា ​ពី​ពន្ធនាគារ​​ត្រពាំង​​ផ្លុ​ង ​មក​ឃុំ​ខ្លួន​​នៅ​ក្នុង​​ផ្ទះ​​។ នេះ​ក៏​ដោយ​សារ​តែ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា

ច្រៀងវៀតណាមយ៉ាងស្ទាត់ រាំលេងជុំគ្នាយ៉ាងសប្បាយជាមួយមហាមិត្ត

តើ​​កម្ពុជា​អាច​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ​បន្ទាប់​ពីប្រកាសលទ្ធផលឆ្នោតចេញលេខ១២៥? មហា​អំណាច​លោក​ខាង​លិច​ដែល​ជា​​ទីផ្សារ​ធំ​ជាង​គេ​របស់​ខ្មែរ ព្រមាន​ដាក់​ទណ្ឌកម្ម ខណៈ​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ពី​គ្រប់​និន្នាការ​កំពុង​ឈឺ​ចិត្ត​ឈឺ​ចាប់ ស្រឡាំងកាំង ចាប់​ផ្ដើម​បរិហារ និង​សម្ដែង​ក្ដី​បារម្ភ​តាម​បណ្ដាញ​សង្គម។ សភាសហភាពអឺរ៉ុបស​ម្រេចថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ហើយសភាអឺរ៉ុបក៏បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាផងដែរ។ ស្ថានការណ៏ស្រុកខ្មែរពេលនះហាក់ស្ងប់ស្ងាត់ណាស់ តែមិនមែនស្ងប់ស្ងាត់ទេគឹវាមានសភាពដ៏អាក្រក់ គឺជាស្ថានការណ៏ដ៏អាក្រក់ចំពោះរដ្ឋាភិបាលផង ហើយប្រជាពលរដ្ឋផងដែរក៏ស្ងប់ស្ងាត់ផងដែរមិនសូវហានក្អកអីទេ។ ជ្រុលតែបាន១២៥កៅអុីហើយទោះចង់មិនចង់ក៏ត្រូវតែធ្វើហាក់ដូចជាសប្បាយចិត្តដែរ តែខាងក្នុងវិញមិនមែនចឹងទេ ប្រៀបដូចបាយពុះគឺកំពុងតែបន្ទោសគ្នាផងឈឺក្បាលផង សមពេលនេះសភាអឺរ៉ុបក៏បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិទៀត ចឹងដើរដល់កន្លែងអាក្រក់បំផុតហើយសំរាប់អាណត្តិនេះ។