Category: នយោបាយ

ឆ្នេរអូឈើទាល​ក្លាយជាឆ្នេរទឹកភ្នែកយ៉ាងស្ងាត់ជ្រងំ

លឺសំលេងមួយឃ្លីបនេះ មិនដឹងថាប្រជាពលរដ្ឋខ្មែរយល់យ៉ាងណាទេ? ដែលជាក់ស្ដែងការពិត នាពេលបច្ចុប្បន្ននេះ។ សំលេងរបស់លោកខឹមវាសនាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាននិយាយចំចំ អំពីការដឹកនាំប្រទេស របស់រដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ស្ទើរតែធ្វើការអ្វីមិនកើតទាល់តែសោះ ដឹកនាំមានតែការរលាយហិនហោច គ្មានការរីកចម្រើនអ្វីទេ ។ លោកខឹមវាសនាបាននិយាយ អំពីតំបន់ឆ្នេរសមុទ្រខ្មែរដែលដូនតាខ្មែរ បានចាប់ ប៉ះកន្លែងដ៏ល្អដូចមាសដែលជាសម្បត្តិធម្មជាតិរបស់ខ្មែរ។ លោកខឹមវាសនាបាននិយាយទៀតថាឆ្នេរ ខ្មែរពិតជាល្អខ្លាំងណាស់ ដែលជាប់លេខ 1 នៅលើពិភពលោក ដែលមានធម្មជាតិល្អបំផុត តែអ្វីដែលសោកស្តាយបំផុតនោះ ឆ្នេរទាំងឡាយនៅក្នុងប្រទេសខ្មែរមិនបានផ្ដល់ផលមកកាន់ប្រជាពលរដ្ឋខ្មែរនិងប្រជាជាតិទាំងមូលឡើយ សំរាមនិងលូទឹកស្អុយត្រូវបានបង្ហូរចូលមកកាន់សមុទ្រដែលមានធម្មជាតិស្អាតល្អបំផុត ដែលជាហេតុនាំឲ្យខូចតំបន់ទេសចរណ៍ឆ្នេរសមុទ្រយ៉ាងល្អប្រណិត។ លោកខឹមវាសនាបានប្រៀបធៀបថា ឆ្នេរសមុទ្ររបស់កូរ៉េ ដែលជាឆ្នេរសមុទ្ររៀបចំ មិនមែនជាឆ្នេរសមុទ្រធម្មជាតិ ឆ្នេរសមុទ្ររបស់គេអាចលក់សំបុត្របានថ្លៃ ហើយភ្ញៀវទេសចរទៅទស្សនាយ៉ាងណែនកុះករ ហើយចំណូលពីការលក់សំបុត្រគឺទទួលបានច្រើនខ្លាំងណាស់ ហើយឆ្នេររបស់គេគឺមិនស្អាតដល់ឆ្នេរខ្មែរនោះទេ ឆ្នេរខ្មែរគឺគឺជាឆ្នេរទឹករាក់ ដែលដូនតាខ្មែរចាប់បានចំកន្លែងស្អាតបំផុត នេះគឺជាសំដីរបស់លោកខឹម វាសនា។ សម្បត្តិធម្មជាតិខ្មែរមានគ្រប់យ៉ាង មានទាំងព្រៃឈើមានទាំងឆ្នេរទឹករាក់ មានទាំងឆ្នេរទឹកជ្រៅ សម្រាប់ការចេញចូលកប៉ាល់ ដឹកទំនិញទៅក្រៅប្រទេសនិងចូលក្នុងប្រទេស។ ចំណែកឯសម្បត្តិទេសចរណ៍អង្គរវត្ត កន្លែងទេសចរណ៍តំបន់ភ្នំ និងតំបន់ផ្សេងៗទៀតដែលខ្មែរគួរណាស់តែរកចំណូលបានច្រើនបំផុត និងអាចក្លាយជាប្រទេសអ្នកមាន ស្ទើរតែមិនចាញ់អាមេរិក ។ លោកខឹមវាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានលើកឡើងមួយឃ្លីបនេះ ដោយទឹកចិត្តដ៏ល្អស្មោះត្រង់ចង់អោយប្រជាពលរដ្ឋខ្មែរបានដឹងពីសណ្ឋានដីប្រទេសខ្មែរ តែមិនសង្ឈឹមថាប្រជាពលរដ្ឋខ្មែរអាចយល់ពីទឹកចិត្តមួយនេះបានទេ។ ទឹកដីខ្មែរមួយចំនួនធំទាំងកោះ ទាំងសម្បត្តិដូនតាទាំងឡាយ

អ្នកនាំពាក្យបក្សជួង ឆ្លើយតបទៅ អគ្គ​លេខាធិការ​រង គ.ជ.ប អំពីការប្រើត្រាបោះលើសន្លឹកឆ្នោត

ក្រោយ​ពេល​ដែល​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បានថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៨ ​ថា LDP គ្រោង​ទាមទារ​ការ​បោះឆ្នោត​នា​អាណត្តិក្រោយ ដោយការ​ប្រើ​ត្រា​ជំនួស​ការគូស​សញ្ញាធិក​លើ​សន្លឹក​ឆ្នោត។ លោក​ សោម សូរីដា អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ថ្លែង​​បញ្ជាក់​កាលពីថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០១៨​ ថា៖ គ.ជ.ប មិនអាច​ប្រើត្រា​ជំនួស​ការ​គូស​សញ្ញាធិក ដើម្បី​បោះឆ្នោត​​គាំទ្រ​គណបក្ស​នយោបាយ​ នៅលើ​សន្លឹកឆ្នោត​បាន​នោះ​ទេ។ លោក សោម សូរីដា បានថ្លែង​ទៀតថា មូលហេតុ​ដែល​ គ.ជ.ប មិន​អាច​ប្រើត្រា​ជំនួស​ការគូស​សញ្ញាធិក ដើម្បី​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ នៅលើ​សន្លឹក​ឆ្នោត ដោយសារតែ៖ ច្បាប់​ពុំមាន​ចែង​ឱ្យ​ប្រើ​ត្រា​គំនូស​សញ្ញាធិក ពុំទាន់បានផ្សព្វផ្សាយ ណែនាំ និងអប់រំអ្នកបោះឆ្នោតឱ្យបានដឹង និងចេះប្រើត្រា ដើម្បី​បោះ​ឆ្នោត​គាំទ្រគណបក្សនយោបាយ។ ដំណើរការ​បោះឆ្នោត​អាច​ប្រឈមនឹង​ហានិភ័យ​ផ្សេងៗ​ដែល​បណ្ដាល​មកពី​ការ​ប្រើ​ត្រា​គំនូស​នេះ។ យ៉ាងណា​ក៏ដោយ អគ្គលេខាធិការរង​រូបនេះ បញ្ជាក់​ថា ប្រសិនបើ​ច្បាប់​អនុញ្ញាត នោះ គ.ជ.ប នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​តាក់តែង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការ​ប្រើប្រាស់​ត្រា​គំនូសធិក​នេះ។ លោក សោម សូរីដា

ឥទ្ធិពលចិនមកលើកម្ពុជា! តើជំនួយចិនអាចក្លាយជាចំណងពិតមែនឫទេ?

ប្រាកដណាស់ប្រជាពលរដ្ឋទូទៅនៅលើពិភពលោកស្រលាញ់ចូលចិត្តនូវភាពរីកចំរើន សព្វថ្ងៃនេះមានការផ្ទុះកក្រើកពីឥទ្ធិពលជំនួយរបស់ចិនដែលជាជំនួយបង្កប់ដោយការគ្រោះថ្នាក់។ ហើយពេលនេះសុំលើកនិយាយពីប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះមានក្រុមហ៊ុនចិនជាច្រើនស្ទើរតែពេញប្រទេសទៅហើយ។ នេះក៏ព្រោះថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជាស្រលាញ់ចូលចិត្តចិនជាខ្លាំង ហើយសព្វថ្ងៃនេះប្រទេសកម្ពុជាត្រូវបានសហគម៍អន្តរជាតិមិនបានទទួលស្គាល់ថាជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញទេ គឺវាហាក់ដូចជាស្ថិតក្នុងរបបផ្តាច់ការមួយដែលការដឹកនាំលក្ខណៈអំណាចប្រមូលផ្តុំ។ ក្នុងប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំក្នុងរបបលោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ។ ក្រោយការបោះឆ្នោតនិងប្រកាសលទ្ធផលឆ្នោតនាពេលថ្មីៗនេះ ត្រូវបានសភាអឺរ៉ុបប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតថាមានការលួចក្លែងបន្លំសន្លឹកឆ្នោត។ តែសម្រាប់ចិនវិញគេទទួលស្គាល់លទ្ធផលឆ្នោតនៅកម្ពុជាថាត្រឹមត្រូវនិងយុត្តិធម៌ ថែមទាំងផ្តល់ជាជំនួយលុយជាច្រើនដល់កម្ពុជាទៀតផង។ កម្ពុជាគឺជាប្រទេសក្រីក្រមួយនៅប៉ែកអាសុី ក្នុងកំឡុងពេល៤ឆ្នាំកន្លងមកនេះចិនបានវិនិយោគទុនជាច្រើនប្រមាណ US$5.3 Billion ហើយក៏មានជំនួយបន្ថែមទៀតក្នុងការអភិវឌ្ឈន៍ប្រទេសផងដែរ ដែលលុយទាំងនោះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា។ ពេលនេះសូមបង្វែរបងប្អូនមកមើលពីសមិទ្ធិផលឫក៏ដូចជាឥទ្ធិពលរបស់ចិននៅខេត្តព្រះសីហនុម្តង ចិនកំពុងមានការអភិវឌ្ឈន៍ខ្លាំងក្នុងតំបន់ខេត្តព្រះសីហនុក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លា មានក្រុមហ៊ុនចិនជាច្រើនដែលទទួលបានសិទ្ធស្របច្បាប់ក្នុងការសាងសង់នាតំបន់នោះ។ ក្នងការសាងសង់នៅតំបន់នោះកម្មករខ្មែរដែលធ្វើការអោយចិន គឺអាចថែមម៉ោង៣ម៉ោងក្នុង១ថ្ងៃនៃការងារដែលពួកគេបានធ្វើដើម្បីពន្លឿនការងារអោយបានលឿន។ សំរាប់ឥទ្ធិពលចិននាពេលនះគឺហាក់ដូចជាមានការកក្រើកខ្លាំង ដែលជាស្ថានការណ៌មិនល្អមកលើប្រជាពលរដ្ឋកម្ពុជាទាំងមូល………..។ល។

មហាមិត្តសាមគ្គីមឺុនឆ្នាំនាំគ្នារាំយ៉ាងសប្បាយ ដូចមិនខ្វល់ពីរឿងបាត់ដីអីតិច

បើទោះជាស្ថានការណ៍ស្រុកខ្មែរពេលនេះមើលទៅហាក់ដូចជាស្ងៀមស្ងាត់បន្តិចក៏ពិតមែន តែទោះយ៉ាងណាប្រជាពលរដ្ឋនៅតែជួបការលំបាកច្រើន ជួបរឿងអយុត្តិធម៌ក្នុងសង្គម មានការរំលោភយកដីធ្លីជាដើម ដូចថ្មីៗនេះកើតចំលើដីឯកឧត្តម ទៀ វិចិត្រ ជាដើម។ ហើយអីឡូវគឺល្បីកក្រើកខ្លាំងបញ្ហាចិនគ្រប់ទីកន្លែងពិសេសនៅតំបន់ក្រុងព្រះសីហនុ ល្បីខ្លាំងមែនទែនរហូតដល់មានពាក្យថានៅតំប់ចិនខេត្តព្រះសីហនុបើមិនបុកជល់ឫវាយដំច្រំធាក់ទើបជារឿងចំឡែក។ សង្ឃឹមថាបងប្អូនមិនភ្លេចពីរមហិច្ឆិតាប៉ុនប៉ងលេបយកទឹកដីពីសំណាក់ជនបរទេសមកលើប្រទេសយើងទេ ក្នុងវីដេអូនេះអាចអោយបងប្អូនយល់បានខ្លះពីសភាពការណ៌ក្នុងប្រទេសយើង មិនត្រឹមតែខាងលិចទេគឺមានទាំងខាងកើតផងដែរ។ មានតែប្រជាពលរដ្ឋខ្មែរទេដែលអាចសំរេចជោគវាសនាប្រទេសនេះបាន។  

ជំនួបលោកប្រធានាធិបតីTrumpនិងលោកគីមជុងអ៊ុននៃប្រទេសកូរ៉េខាងជើង

មកមើលពីជំនួបកន្លងទៅរវាង លោកប្រធានាធិបតី Trump និងលោកគីមជុងអ៊ុនមេដឹកនាំផ្តាច់នៃប្រទេសកូរ៉េខាងជើង ដែលបានជួបគ្នាជាលើកដំបូងមុនពេលធ្វើដំណើរទៅកាន់កិច្ចប្រជុំមួយទល់នឹងមួយ។ ជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់ដែលមេដឹកនាំផ្តាច់ការលោកគីមជុងអ៊ុនប្រមុខរដ្ឋកូរ៉េខាងជើង បានឡើងមកជួបចចារជាមួយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកលើទឹកដីប្រទេសសិង្ហបុរី នេះចាត់ទុកជាប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលកំរបានជួបហើយក៏មិនដែលសង្ឃឹមថារឿងនេះវាអាចហ្នឹងកើតមានឡើងបានទេ។ បើទោះជារយៈពេលកន្លងមកប្រទេសទាំងពីរនេះមានការគំរាមកំហែងគ្នាទៅវិញទៅមកដោយសង្គ្រាមនុយក្លេអ៊ែរក៏ពិតមែន តែឥឡូវនេះពួកគេបានឡើងមកអង្គុយក្នុងតុចចារដើម្បីពិភាក្សាអំពីបញ្ហាការរុះរើនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលតែងតែចោទជាបញ្ហានោះ។ លោកគីមជុងអ៊ុនមេដឹកនៃប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួនចង់ពិភាក្សាជាមួយអាមេរិកគឺដើម្បីបន្ថយភាពតានតឹងតែប៉ុណ្ណោះ។ លោកគីមជុងអ៊ុនបន្តថា ការដែលលោកឡើងមកអង្គុយក្នុងទីនេះគឺជារឿងដែលពិភពលោកមិនសង្ឃឹមថាហ្នឹងអាចកើតមានឡើងបានទេ។ លោកគីមជុងអ៊ុនបានប្រឆាំងចំពោះគំនិតដកចេញនូវអាវុធនុយក្លេអ៊ែរ ហើយមានការខ្វែងគំនិតមួយចំនួននៅក្នុងផែនការនៃកិច្ចប្រជុំកំពូលនេះ។ ប៉ុន្តែលោក Trump  បានព្យាយាមបញ្ចុះបញ្ចូលលោកគីមជុងអ៊ុនអោយលោកគីមជុងអ៊ុននេះធ្វើការលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរាល់ការរុះរើរសហរដ្ឋអាមេរិកនឹងផ្តល់ជាជំនួយមួយចំនួនផងដែរ។ ក្នុងជំនួបនេះត្រូវបានពិភពលោកកត់ត្រាទុកថាគឺជារឿងដ៏អស្ចារ្យបំផុតនៃដំណែងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Trump ។ ដកស្រង់ពី៖ The New York Times

ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជននៅ​ក្នុង​ផ្ទះ អាចនឹងមានវត្តមាននៅប្រទេសកម្ពុជា នៅថ្ងៃអនាគត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ច្បាប់ដើ​ម្បី​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ។ ការ​លើក​ឡើង​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទេរ លោក កឹម សុខា ពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំ​ខ្លួននៅ​ក្នុង​ផ្ទះ អស់​រយៈ​ពេល​ជិត​២​សប្ដាហ៍​មក​ហើយ​គិត​មក​ដល់​ថ្ងៃនេះ។ «ដោយ​សារ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ឃុំ​ខ្លួន​ទណ្ឌិត ឬ​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ ទើប​កម្ពុជា​គ្រោង​​នឹង​រៀប​ចំ​ឲ្យ​មាន​ច្បាប់​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ» នេះ​គឺ​ជា​ការ​លើក​​ឡើង​របស់ លោកនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ក្នុង​ឱកាស​ជួបសំណេះ​សំណាល​ជាមួយ កម្មករ-កម្មាការិនី ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ត្រង់​ចំណុច​នេះ​លោក​នាយករដ្ឋមន្ត្រី ទទួល​ស្គាល់​ថា ច្បាប់​កម្ពុជា​ទាក់ទង នឹង​អ្នក​ទោស​មាន​ភាព​ខ្វះចន្លោះ​ត្រង់ការ​កំណត់​ឲ្យ​ឃុំ​ខ្លួន​អ្នកទោស​ឬ​ទណ្ឌិត​នៅ​ក្នុង​ផ្ទះ។ ដូច្នេះ​ហើយ​ទើប​តុលា​ការ​កំណត់​ទីតាំង​មួយ​សម​ស្រប​ដើម្បី​ឃុំ​ខ្លួន​លោក កឹម សុខា។ សូមបញ្ជាក់ថា៖ ការ​លើក​ឡើង​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​ច្បាប់​ឃុំ​ខ្លួន​ពិរុទ្ធជន នៅ​ក្នុង​ផ្ទះ​ពី​សំណាក់ លោក ហ៊ុន សែន ដូច្នេះ នៅ​ពេល​២ថ្ងៃ បន្ទាប់​ពី​លោក ស ខេង អនុ​ប្រធាន​គ​ណបក្ស​ប្រជាជន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា អះ​អា​ង​ថា លោក​គឺជា​អ្នករៀបចំ​ផ្ទេរ​ការ​ឃុំ​ខ្លួន​​មេដឹកនាំ​​អតីត​​គណបក្ស​ប្រឆាំង ​លោក ​កឹម សុខា ​ពី​ពន្ធនាគារ​​ត្រពាំង​​ផ្លុ​ង ​មក​ឃុំ​ខ្លួន​​នៅ​ក្នុង​​ផ្ទះ​​។ នេះ​ក៏​ដោយ​សារ​តែ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា

ច្រៀងវៀតណាមយ៉ាងស្ទាត់ រាំលេងជុំគ្នាយ៉ាងសប្បាយជាមួយមហាមិត្ត

តើ​​កម្ពុជា​អាច​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ​បន្ទាប់​ពីប្រកាសលទ្ធផលឆ្នោតចេញលេខ១២៥? មហា​អំណាច​លោក​ខាង​លិច​ដែល​ជា​​ទីផ្សារ​ធំ​ជាង​គេ​របស់​ខ្មែរ ព្រមាន​ដាក់​ទណ្ឌកម្ម ខណៈ​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ពី​គ្រប់​និន្នាការ​កំពុង​ឈឺ​ចិត្ត​ឈឺ​ចាប់ ស្រឡាំងកាំង ចាប់​ផ្ដើម​បរិហារ និង​សម្ដែង​ក្ដី​បារម្ភ​តាម​បណ្ដាញ​សង្គម។ សភាសហភាពអឺរ៉ុបស​ម្រេចថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ហើយសភាអឺរ៉ុបក៏បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាផងដែរ។ ស្ថានការណ៏ស្រុកខ្មែរពេលនះហាក់ស្ងប់ស្ងាត់ណាស់ តែមិនមែនស្ងប់ស្ងាត់ទេគឹវាមានសភាពដ៏អាក្រក់ គឺជាស្ថានការណ៏ដ៏អាក្រក់ចំពោះរដ្ឋាភិបាលផង ហើយប្រជាពលរដ្ឋផងដែរក៏ស្ងប់ស្ងាត់ផងដែរមិនសូវហានក្អកអីទេ។ ជ្រុលតែបាន១២៥កៅអុីហើយទោះចង់មិនចង់ក៏ត្រូវតែធ្វើហាក់ដូចជាសប្បាយចិត្តដែរ តែខាងក្នុងវិញមិនមែនចឹងទេ ប្រៀបដូចបាយពុះគឺកំពុងតែបន្ទោសគ្នាផងឈឺក្បាលផង សមពេលនេះសភាអឺរ៉ុបក៏បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិទៀត ចឹងដើរដល់កន្លែងអាក្រក់បំផុតហើយសំរាប់អាណត្តិនេះ។