Category: មនុស្សប្រុស

អ្នកស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នក នេះជាលក្ខខណ្ឌនៃក្តីស្នេហាពិត

ការរស់នៅឆ្ងាយពីគ្នាវាពិតណាស់ មានចិត្តមួយគឺនឹកគ្នាខ្លាំងសម្រាប់ស្នេហា មិនថាស្នេហាប្តីប្រពន្ធ ឬឪពុកម្តាយ គ្រប់មនុស្សដែលមានស្នេហាគឺតែងតែមានមនោសញ្ចេតនាជាមួយគ្នាហើយ។ នៅក្នុងវីដេអូនេះគឺបានបង្ហាញពីការនឹករលឹករបស់ពលទាហានរបស់អាមេរិច ដែលប្តីបានចេញទៅធ្វើទាហាន ត្រូវបានចាកឆ្ងាយពីប្រពន្ធនិងកូនជាទីស្រលាញ់ តែយូរៗបានជួបគ្នាម្តងធ្វើអោយពួកគេមានចិត្តរំភើបខ្លាំងបំផុត ។ ពេលទស្សនាវីដេអូនេះហើយអ្នកអាចនឹងស្រក់ទឹកភ្នែកតាមវីដេអូនេះបានដែរ ព្រោះមើលទៅហាក់ដូចជាកម្សត់ខ្លាំងណាស់ ដែលមនុស្សគ្រប់គ្នាពិបាកនឹកស្មានសម្រាប់ស្នេហារបស់ពួកគេ ។ មនុស្សជាច្រើនខ្លាចបំផុតគឺការព្រាត់ប្រាស់និរាសពីមនុស្សជាទីស្រលាញ់របស់ខ្លួន ចិត្តពួកគេមិនដែលចង់បែកគ្នាឡើយ តែស្ថានភាពវាបានតម្រូវអោយពួកគេបែកគ្នាមួយរយៈ ហើយយូរៗបានជួបគ្នាម្តង ធ្វើអោយចិត្តឈួលបណ្តាលអោយទឹកភ្នែកហូរចុះមក អោបប្រពន្ធនឹងកូនជាទីស្រលាញ់ វាសុទ្ធតែអារម្មណ៍ដែលស្មានមិនត្រូវចំពោះមនុស្សគ្រប់រូបនៅលើលោកយើងនេះ ។ ស្រលាញ់គឺលះបង់ ស្រលាញ់គឺផ្តល់អោយ ! លក្ខខណ្ឌនៃក្តីស្នេហាពិតៈ -អ្នកស្រឡាញ់ខ្ញុំ -ខ្ញុំស្រឡាញ់អ្នក -អ្នកមានតំលៃគួរអោយខ្ញុំផ្តល់អោយនូវក្តីស្រឡាញ់។  -ខ្ញុំក៏ត្រវតែមានតំលៃទទួលបានការស្រឡាញ់ពីអ្នកដែរ។ -ស្នេហាត្រូវតែមានការហួងហែង តែមិនមែនអាត្មានិយមទេ។ អ្វីទៅជាការហួងហែងដែលផ្តល់អោយបាននូវភាពកក់ក្តៅ ហើយអ្វីទៅជាភាពអាត្មានិយមដែលបង្កើតអោយទៅជាការឈឺចាប់ក្នុងទំនាក់ទំនងគូ។

មកមើលពីភាពខុសគ្នាក្នុងការហ្វឹកហាត់កងទ័ពកូរ៉េខាងត្បូងនិងកម្ពុជា

គ្រប់ប្រទេសលើពិភពលោកគឺសុទ្ធសឹងតែមានដែនអធិបតេយ្យជាតិរៀងៗខ្លួន បូរណភាពទឹកដីការផ្តាច់ជ្ញាការពារបូរណភាពទឹកដី គឺជារឿងចាំបាច់ត្រូវតែមាន។ ហើយប្រទេសនីមួយៗគឺត្រូវតែមានកងទ័ពប្រចាំប្រទេសជាដាច់ខាត ក្នុងការហ្វឹកហាត់កងទ័ពត្រូវបាយចំណាយទាំងស្រុងអំពីរដ្ឋរបស់គេ ហើយប្រជាពលរដ្ឋរបស់គេមានការតព្វកិច្ចក្នុងការចូលរួមបង់ពន្ធផ្សេងៗជូនរដ្ឋ ដើម្បីបានថវិការផ្គត់ផ្គង់កងទ័ពមិនអោយពួកគេលំបាកដោយជីវភាព។ សំរាប់ប្រទេសដែលមានការរីកចំរើនខ្លាំងគឺប្រជាពលរដ្ឋរបស់ពួកគេក៏មានការយល់ដឹងខ្លាំងអំពីរដ្ឋបាលរបស់ពួកគេផងដែរ តែសំរាប់ប្រទេសមួយចំនួនដែលមានអំពើពុករលួយខ្លាំងនោះ ប្រជាពលរដ្ឋផ្ទាល់គឺមានការលំបាកខ្លាំងក្នុងរឿងផ្សេងៗជាច្រើន។ កងទ័ពគឺត្រូវបានហ្វឹកហាត់យ៉ាងស្វិតស្វាញក្នុងការការពារដែនអធិបតេយ្យជាតិពីសត្រូវឈ្លានពានប្រទេសពីសំណាក់ជនបរទេស និងការពាររាល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនៃប្រទេសនោះនោះ។ ក្នុងវីដេអូមួយនេះបានបង្ហាញពីភាពខុសគ្នានៃការហ្វឹកហាត់កងទ័ព គឺការហ្វឹកហាត់ដ៏ស្វិតស្វាញរបស់ប្រទេសសាធារដ្ឋប្រជាធិបតេយ្យកូរ៉េខាងត្រូវដ៏អស្ចារ្យ គឺមើលទៅពិតជាមានលក្ខណៈកងទ័ពស្ម័គ្រស្លាប់ក្នុងការការពារជាតិមាតុភូមិនិងជាទំនុកចិត្តដល់ប្រជាពលរដ្ឋរបស់ពួកគេ ចំណែកវីដេអូមួយទៀតគឺជាហ្វឺកហាត់កងទ័ពរបស់ប្រទេសកម្ពុជា ដែលពួកគេហាត់តាមលក្ខណៈរាំជាចង្វាក់បទរលឺមស្រិចៗ មើលទៅក៏ដូចជាល្អម្យ៉ាងដែរគឺមានភាពស្រុះគ្នាល្អណាស់។