Category: ស្នេហា

អ្នកស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នក នេះជាលក្ខខណ្ឌនៃក្តីស្នេហាពិត

ការរស់នៅឆ្ងាយពីគ្នាវាពិតណាស់ មានចិត្តមួយគឺនឹកគ្នាខ្លាំងសម្រាប់ស្នេហា មិនថាស្នេហាប្តីប្រពន្ធ ឬឪពុកម្តាយ គ្រប់មនុស្សដែលមានស្នេហាគឺតែងតែមានមនោសញ្ចេតនាជាមួយគ្នាហើយ។ នៅក្នុងវីដេអូនេះគឺបានបង្ហាញពីការនឹករលឹករបស់ពលទាហានរបស់អាមេរិច ដែលប្តីបានចេញទៅធ្វើទាហាន ត្រូវបានចាកឆ្ងាយពីប្រពន្ធនិងកូនជាទីស្រលាញ់ តែយូរៗបានជួបគ្នាម្តងធ្វើអោយពួកគេមានចិត្តរំភើបខ្លាំងបំផុត ។ ពេលទស្សនាវីដេអូនេះហើយអ្នកអាចនឹងស្រក់ទឹកភ្នែកតាមវីដេអូនេះបានដែរ ព្រោះមើលទៅហាក់ដូចជាកម្សត់ខ្លាំងណាស់ ដែលមនុស្សគ្រប់គ្នាពិបាកនឹកស្មានសម្រាប់ស្នេហារបស់ពួកគេ ។ មនុស្សជាច្រើនខ្លាចបំផុតគឺការព្រាត់ប្រាស់និរាសពីមនុស្សជាទីស្រលាញ់របស់ខ្លួន ចិត្តពួកគេមិនដែលចង់បែកគ្នាឡើយ តែស្ថានភាពវាបានតម្រូវអោយពួកគេបែកគ្នាមួយរយៈ ហើយយូរៗបានជួបគ្នាម្តង ធ្វើអោយចិត្តឈួលបណ្តាលអោយទឹកភ្នែកហូរចុះមក អោបប្រពន្ធនឹងកូនជាទីស្រលាញ់ វាសុទ្ធតែអារម្មណ៍ដែលស្មានមិនត្រូវចំពោះមនុស្សគ្រប់រូបនៅលើលោកយើងនេះ ។ ស្រលាញ់គឺលះបង់ ស្រលាញ់គឺផ្តល់អោយ ! លក្ខខណ្ឌនៃក្តីស្នេហាពិតៈ -អ្នកស្រឡាញ់ខ្ញុំ -ខ្ញុំស្រឡាញ់អ្នក -អ្នកមានតំលៃគួរអោយខ្ញុំផ្តល់អោយនូវក្តីស្រឡាញ់។  -ខ្ញុំក៏ត្រវតែមានតំលៃទទួលបានការស្រឡាញ់ពីអ្នកដែរ។ -ស្នេហាត្រូវតែមានការហួងហែង តែមិនមែនអាត្មានិយមទេ។ អ្វីទៅជាការហួងហែងដែលផ្តល់អោយបាននូវភាពកក់ក្តៅ ហើយអ្វីទៅជាភាពអាត្មានិយមដែលបង្កើតអោយទៅជាការឈឺចាប់ក្នុងទំនាក់ទំនងគូ។

ក្នុងភពផែនដីនេះមនុស្សមានជោគវាសនាមិនដូចគ្នា!ក្តីសុខនិងទុក្ខខុសៗគ្នា!

ក្នុងភពផែនដីដ៏ធំល្វឹងល្វើយនេះជីវិតមានភាពរហែករហោកណាស់ មិនថាក្នុងសង្គមខ្មែរឫជាសង្គមបរទេសទេ ជីវិតរបស់ពួកគេរស់នៅហាក់ដូចជាគ្មានភាពកក់ក្តៅអ្វីឡើយ ត្រហេកត្រហាក់ៗអន្ទះអន្ទែងដូចខ្វះភាពកក់ក្តៅក្នុងជីវិត។ ដើម្បីអោយជីវិតមួយនេះអាចរស់នៅប្រកបភាពកក់ក្តៅ មានតែសេចក្តីស្រឡាញ់តែមួយគត់ ដែលអាចអោយជីវិតនេះរស់នៅមានសេចក្តីសុខក្នុងភពផែនដីដ៏កាចសាហាវនេះបាន។ ទ្រព្យសម្បត្តិ កិត្តិយស កេរ្ត៍ឈ្មោះ លុយ ឡាន វីឡា ម៉ូតូ ឡាន លោកសម្ភារៈខាងក្រៅអាចអោយបងប្អូនទទួលបានតែសេចក្តីសុខមួយភ្លែតៗតែប៉ុណ្ណោះ គឺមានតែសេចក្តីស្រឡាញ់តែមួយគត់ដែលអាចជួយអោយបងប្អូនរស់រួចផុតពីជីវិតឯកោមួយនេះបាន។

បាត់បង់ឪពុកជាទីស្រឡាញ់ ក្នុងថ្ងៃអាពាហ៍ពិពាហ៍នាងបានយករូបថតឪពុក

បាត់បង់ឪពុកជាទីស្រឡាញ់ ក្នុងថ្ងៃអាពាហ៍ពិពាហ៍នាងបានយករូបថតឪពុកមកអោបរាំជាមួយ ដោយសេចក្តីនឹករលឹកលោកអ្នកមានគុណជាខ្លាំង។ មិនថានរណាៗទេលើពិភពលោក ពួកគេសុទ្ធសឹងតែមានគ្រួសារ តែមានគ្រួសារខ្លះកំព្រាឪពុក គ្រួសារខ្លះកំព្រាម្តាយ ហើយគ្រួសារខ្លះកំព្រាទាំងឪពុកទាំងម្តាយ។ ពេលដែលកូនធំឡើងដឹងក្តីកាលណាហើយពួកគេបានដឹងថាខ្លួនកំព្រា គឺពួកគេមិនសប្បាយចិត្តទេ ពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់ពួកគេមានអារម្មណ៍ថាឯកាណាស់ ពួកគេចង់មានទាំងឪពុកមានទាំងម្តាយ ដើម្បីរស់ជុំគ្រួសារក្នុងភពផែកដីដ៏ល្វឹងល្វើយមួយនេះ។ តែពេលខ្លះមច្ចុរាជមិនត្រាប្រណីទេ មច្ចុរាជបានផ្តាច់សង្ខារលោកអ្នកដ៏មានគុណចំពោះកូនៗអោយព្រាត់ទៅឆ្ងាយលែងត្រលប់…។ ក្នុងវីដេអូមួយនេះអាចអោយបងប្អូនបានឃើញច្បាស់ពីក្មេងស្រីម្នាក់ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង។ នាងបានបាត់បង់ឪពុកជាទីស្រឡាញ់របស់នាង នាងបានយករូបថតឪពុករបស់នាងមកអោបយំហើយរាំជាមួយរូបថតឪពុក ព្រោះតែក្តីស្រឡាញ់ដែលឪពុកនាងបានផ្តល់អោយនាង ទើបធ្វើអោយនាងមិនអាចបំផ្លេចឪពុករបស់នាងបាន។ ដោយទឹកចិត្តនៃក្តីស្រឡាញ់ដែលនាងមានចំពោះឪពុកនិងទ្វើរដែលនាងកំពុងពេលនេះ បានធ្វើអោយមហាជនដែលនៅជុំវិញទីនេោះម្នាក់ៗមានអារម្មណ៍ក្តុកក្តួល។ ពិភពលោកនេះមានសភាពល្វឹងល្វើយហើយពិតជាសាហាវណាស់ កូនចង់រស់ជុំគ្រួសារក្នុងភាពកក់ក្តៅមានឪពុកមានម្តាយពេញមួយជីវិតក៏មិនបានដែរ! អស់អោពិភពលោកដ៏សែនឯកោអើយ! ហេតុអីអ្នកកំណាចម្លេះ?

ក្តីស្រលាញ់ដ៏ស្មោះត្រង់របស់សត្វឆ្កែជាមួយម្ចាស់! ក្មេងតូចនិងសត្វឆ្កែ

ជីវិតក្នុងពិភពលោកនេះគឺពោរពេញទៅភាពឯកា មានតែបើកចិត្តបើកគំនិតដើម្បីទទួលការពិតតែប៉ុណ្ណោះ ដែលអាចធ្វើអោយជីវិតមានភាពប្រសើរ។ វីដេអូមួយនេះដេែលក្មេងតូចម្នាក់កំពុងអង្គុយជាមួយសត្វឆ្កែមួយក្បាល បានធ្វើអោយមនុស្សជាច្រើនក្នុងពិភពលោកឃើញហើយមានការរំជួលចិត្តជាខ្លាំង។ សត្វឆ្កែបានផ្តល់នូវភក្តីភាពចំពោះក្មេងតូចម្នាក់នេះយ៉ាងស្មោះត្រង់បំផុត តាមរបៀបចិត្តរបស់សត្វដែលមានភក្តីភាពចំពោះម្ចាស់។ ក្នងលោកនេះមានមនុស្សជាច្រើនណាស់ដែលរស់នៅជាមួយភាពឯកា រស់នៅខ្វះភាពកក់ក្តៅក្នុងជីវិត រស់ដូចឯកអង្គគ្មានអ្នកយល់ចិត្ត រស់ទាំងគ្រាំគ្រាស្ទើរពេញមួយជីវិត។ ក្នងសង្គមមិនថាសង្គមស្រុកខ្មែរឫសង្គមបរទេសទេ ទំនាក់ទំនងស្នេហារៀងមនុស្សប្រុសនិងមនុស្សស្រី ពួកគេជាទូទៅភាគច្រើនមិនទាន់បានជួបស្នេហាពិតនៅឡើយទេ។ នៅក្នុងភពផែនដីនេះពិតជាមានលក្ខណៈកាចសាហាវណាស់ គ្មានអ្វីអាចជួយអោយមនុស្សបានសេចក្តីសុខក្រៅពីសេចក្តីស្រលាញ់ឡើយ មានតែសេចក្តីស្រលាញ់តែមួយគត់ដែលអាចអោយមនុស្សរស់នៅយ៉ាងមានភាពកក់ក្តៅក្នុងភពផែនដីនេះ។ ទ្រព្យសម្បត្តិ កេរ្ត៍ឈ្មោះ កិត្តិយស លុយ ឡាន  វិឡា មិនជួយអោយជីវិតក្នុងភពផែនដីនេះមានភាពកក់ក្តៅឡើយ មានតែសេចក្តីស្រលាញ់មួយគត់ពេលដែលអ្នកពាល់ត្រូវនូវសេចក្តីស្រលាញ់នោះពួកគេមានអារម្មណ៍ថាកក់ក្តៅ។ ឡាន ម៉ូតូ កិត្តិយស កេរ្ត៍ឈ្មោះ ដែលអ្នកទទួលបានៅខាងក្រៅផ្តល់អោយអ្នកនូវភាពសប្បាយតែមួយភ្លែតៗតែប៉ុណ្ណោះ។ ជួនកាលពេលដែលអ្នកមានពេក ទ្រព្យសម្បត្តិដែលអ្នកមាននោះបណ្តាលអោយអ្នកមានភាពអផ្សុកនៅក្នុងជីវិតទៅវិញ ប៉ុន្តែចំពោះសេចក្តីស្រលាញ់វិញគឺមានលក្ខណៈងំមានលក្ខណៈឆ្អែតដែលមនុស្សក្នុងពិភពលោកគួតែមាន ពីព្រោះនៅក្នុងភពផែនដីនេះជីវិតគឺមានភាពរហែករហោកមានភាពឯកោណាស់ណាស់។ កុំថាឡើយស្រុកខ្មែរជាប្រទេសក្រីក្រ សូម្បីតែប្រទេសលោកខាងលិចដែលសម្បូរដោយលោកសម្ភារៈក៏ជីវិតរបស់ពួកគេភាគច្រើនគ្មានភាពកក់ក្តៅដែរ។ នៅពេលដែលអ្នកមានជីវិតរស់នៅតើអ្នកគួធ្វើអ្វីខ្លះចំពោះគ្នានិងគ្នា?

តើប្រិយមិត្តណាដែលមានស្នេហាបែបនេះ? (ស្នេហាដែលទទួលបានភាពកក់ក្ដៅបំផុតពីទំនាក់ទំនងស្នេហា)

ស្នេហាដែលទទួលបានភាពកក់ក្ដៅបំផុតពី ទំនាក់ទំនងស្នេហានោះគឺ កាលណាអ្នកទទួល បានការផ្ដល់ឲ្យរបស់ដៃគូរជីវិតអ្នក ក៏អ្នកមានក្ដីសុខ និងនៅពេលដែលអ្នកផ្ដល់ឲ្យ ដៃគូជីវិតអ្នលវិញក៏មានអារម្មណ៍ពេញចិត្ត។ ទាំងបានទទួលនិងឲ្យសុទ្ធតែផ្ដល់ក្ដីសុខដល់អ្នកទាំងអស់ តើនៅមានអ្វីទៀតដែលថាមិនមានភាពកក់ក្ដៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកនោះ? តែរឿងនោះមានជម្រៅណាស់ ជាពិសេសក្ដីសុខណាដែលកើតពីការពេញចិត្តក្នុងការផ្ដល់ឲ្យវាជារឿងល្អិតសុខុមដែលអ្នកត្រូវតែយល់ដោយសីុជម្រៅថា ការផ្ដល់ឲ្យឬការលះបង់ដ៏ពិតប្រាកដមិនមែនជាការអស់ទៅឡើយ តែវាជាចិត្តដែលទទួលបានទៅវិញទេ ហើយនិងតើដៃគូជិវិត អ្នកត្រូវមានលក្ខខណ្ឌ អ្វីខ្លះទើបអាចទាញចិត្តអ្នកឲ្យមានចិត្តលះបង់ ឫចិត្តផ្ដល់ឲ្យនោះ។ ការផ្ដល់ឲ្យដោយគ្មានលក្ខខណ្ឌជាភាពឆោតល្ងង់មួយដែលការពិតវាមិនមែនជាតំលៃទេ។ មនុស្សច្រើនណាស់ដែលសុខតែក្នុងករណីទទួលបានទេ តែការផ្ដល់ឲ្យវិញគឺ ជាការរតឹងតែង ក្នុងផ្លូវចិត្ត៕   ប្រភពអត្ថបទ៖ ហ្វេសប៊ុកលោកខឹម វាសនា