Category: ព័ត៌មានជាតិ

ជនជាតិវៀតណាមលួចចូលកាប់និងដឹកឈើក្នុងដីខ្មែរ

នៅចំងាយដីពីផ្លូវជាតិ ប្រមាណប្រាំគីឡូម៉ែត បានប្រទះឃើញអ្នកបើកឡានដឹកឈើគគីរជាច្រើនដែលមានទំហំធំធំ ហើយអ្នកបើកឡានដឹកឈើទាំងនោះគឺសុទ្ធតែជនជាតិវៀតណាម ហើយឈើទាំងអ់សនោះនឹងដឹកបន្តរទៅប្រទេសវៀតណាមដើម្បីលក់ទៅតឱ្យឈ្មួញវៀតណាមធំធំ ។ ជនជាតិវៀតណាមដែលបើកដឹកឈើទាំងអស់នោះគឺបានរត់គេចខ្លួនទៅហើយ នៅពេលដែលកងកម្លាំងប្រដាប់អាវុធចុះប្រតិបត្តិការចាប់អ្នក ដែលបានដឹកឈើខុសច្បាប់អស់ទាំងនោះ។ តែយ៉ាងណាក៏នៅមានឈើជាច្រើនទៀតដែលត្រូវបានគេកាប់បំផ្លាញដើម្បីយកទៅលក់ឱ្យឈ្មួញជាច្រើនជាពិសេសឈ្មួញជនជាតិវៀតណាមនិងឈ្មួញជនជាតិចិន ដោយពួកគេទទួលទិញឈើដែលកាប់បំផ្លាញពីប្រទេសខ្មែរទៅ ។ បច្ចុប្បន្ននេះព្រៃឈើនៅក្នុងប្រទេសខ្មែរមានតិចតួចខ្លាំងណាស់គឺបានក្លាយជាវាលលំហទៅហើយពីមុនព្រៃឈើនៅក្នុងប្រទេសខ្មែរគឺមានច្រើនខ្លាំងណាស់រហូតមាន ទៅដល់ជាង 75% នៃផ្ទៃប្រទេស តែបច្ចុប្បន្នត្រូវអ្នកមានអំណាចនិងឈ្មួញធំធំនៅក្នុងប្រទេសខ្មែរនិងវៀតណាមជាច្រើនបានចូលមកកាប់បំផ្លាញស្ទើរតែទាំងស្រុងទៅហើយ ។ ប្រជាពលរដ្ឋខ្មែរជាច្រើននៅក្នុងប្រទេសពិតជាមានការសោកស្តាយខ្លាំងណាស់ដែលត្រូវបានបាត់បង់ព្រៃឈើជាច្រើនហិចតា ដែលជាសម្បត្តិធម្មជាតិដ៏កម្រមិនងាយនឹងដុះឡើងមកទេ ទាល់តែរាប់រយឆ្នាំបានដុះឡើងបានច្រើន ពីព្រោះឈើទាំងអស់នោះមួយដើមមួយដើមគឺមានទំហំធំធំណាស់ ដែលមានអាយុកាលជាង 100 ឆ្នាំ ដើមឈើខ្លះមានអាយុកាលស្មើនឹងជីវិតមនុស្សម្នាក់ វាជាសម្បត្តិធម្មជាតិយ៉ាងកម្របំផុតនៅក្នុងពិភពលោក តែនៅពេលនេះគេបំផ្លាញវាអស់ហើយ។ ប្រទេសណាដែលបានបំផ្លាញសម្បត្តិនេះ គឺស្មើនឹងបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង ព្រោះនៅពេលមានព្រៃឈើគឺយើងអាចធ្វើជាតំបន់ទេសចរណ៍ ដើម្បីទទួលលុយពីភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនាំអោយប្រទេសក្លាយជាប្រទេសអ្នកមាន តួយ៉ាងប្រទេសសិង្ហបុរីគ្រាន់តែចូលទស្សនាដើមឈើក៏ត្រូវបង់លុយដែរ។ វីដេអូខាងលើនេះវាជាផ្នែកតូចមួយប៉ុណ្ណោះដែលបានបែកធ្លាយនៃការលួចកាប់ព្រៃឈើកម្ពុជា ហើយត្រូវបានចែកចាយលើបណ្តាញសង្គមជាសាធារណៈ។ សូមជួយស៊ែរអោយបានច្រើនៗផង !  ប្រភព៖ ហ្វេសបុក

ជនបរទេសរើសសម្រាមលើឆ្នេរសមុទ្រខ្មែរ

ឆ្នេរសមុទ្រកម្ពុជា គឺជាឆ្នេរដែលបានទទួលនៅលើពិភពលោកថាជាឆ្នេរដែលមានសម្រស់ស្អាតជាងគេ ឆ្នេរសមុទ្រកម្ពុជាត្រូវបានល្បីរន្ទឺលើពិភពលោក ឆ្នេរសមុទ្រខ្មែរបានអង្រួនបេះដូងភ្ញៀវទេសចរណ៍បរទេសនានាលើពិភពលោកអោយមកចង់ទស្សនា។ ឆ្នែរសមុទ្រខ្មែរត្រូវបានពិភពលោកល្បីនិងទទួលស្គាល់ជាផ្លូវការថាជាឆ្នេរដែលស្អាតជាងគេនៅលើពិភពលោក ខ្សាច់សស្អាតបែបធម្មជាតិពិតៗ រកលកប្រដេញៗ ទឹករាក់ៗចុះលេងបានយ៉ាងសប្បាយ គ្មានហានិភ័យ… ដែលនរណាៗក៏ចង់ទៅលេងដែរ។ តែមួយរយៈពេលដ៏ខ្លីឫតែមួយប្រព្រិចភ្នែកតែប៉ុណ្ណោះ ឆ្នេរដ៏ស្រស់ស្អាតមួយនេះត្រូវបានបាត់បងសោភ័ណ្ឌភាពអស់រលីងគស្ទើរតែគ្មានសល់។ ពេលនេះតំបន់ឆ្នេរដ៏ស្រស់ស្អាតត្រូវបានវិនិយោគដោយក្រុមហ៊ុនចិនដែលផ្តល់អញ្ញាប័ណ្ណដោយអ្នកមានអំណាច ពួកក្រុមហ៊ុនអភិវឌ្ឈន៍អស់ទាំងនោះមិនដែលខ្វល់ពីផលប៉ះពាល់អ្វីឡើយ ព្រោះនេះមិនមែនជាប្រទេសរបស់ពួកគេ ចង់អ្នកណាស្លាប់ឫក៏រស់ក៏ពួកគេមិនដែលខ្វល់ដែរ ដឹងតែម្យ៉ាងគឺប្រយោជន៍ផ្ទាល់ខ្លួនលុយហូរចូលហោប៉ៅអញ។ ពួកក្រុមហ៊ុនអភិវឌ្ឈន៍អស់ទាំងនោះបានបំផ្លាញកិត្តិយសមុខម៉ាត់ប្រទេសកម្ពុជាក៏ដូចមុខម៉ាត់ពលរដ្ឋខ្មែរទាំងមូលអោយរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ។ ក្នុងវីដេអូនេះ បងប្អូនបានឃើញយ៉ាង់ច្បាស់ពីជនបរទេសដែលគាត់បានកំពុងតែដើររើសសម្រាមតាមដងឆ្នេរសមុទ្រខ្មែរយើង វាពិតជាគួអោយអាម៉ាស់ខ្លាំងណាស់ដែលប្រទេសនេះជារបស់យើងហើយត្រូវបានសម្អាតដោយជនបរទេស។ ជួនកាលអាចមកជនបរទសហួសចិត្តពេកក៏ថាបាន ព្រោះអ្វីដែលគេបានធ្វើការផ្សព្វផ្សាយទៅផ្សេង ហើយពេលមកដល់ឃើញការពិតជាក់ស្តែងហ្នឹងភ្នែកគឺផ្សេង ដូច្នេះនេះប្រហែលជាជនបរទេសហ្នុងមានការហួសចិត្តពេកហើយបានជាគាត់ធ្វើរឿងបែបហ្នឹង។ ស្ថិតក្រោមការដឺកនាំដ៏ថ្លៃថ្លាអស់រយៈពេលជាង៣០ឆ្នាំមកនេះ លទ្ធផលដែលប្រជាពលរដ្ឋខ្មែរទទួលបានពេលនេះគឺបែបនេះឯង ។ មានតែប្រជាពលរដ្ឋខ្មែរទេដែលជាអ្នកសំរេចជោគវាសនាប្រទេសជាតិរបស់ខ្លួនបាន បើប្រជាពលរដ្ឋខ្មែរប្រគល់សិទ្ធអំណាចទៅអោយគេសដឹកនាំគឺគេដឹកនាំចឹងឯង គេមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ ព្រោះគេមានសិទ្ធមានអំណាច គេចង់ធ្វើអ្វីក៏បាន គេចង់អោយយើងខុសគឺខុស ចង់អោយត្រូវគឺត្រូវ តុលាការសទៅជាខ្មៅ ខ្មៅទៅជាស ប្រជាពលរដ្ឋរស់រងទុក្ខមានតែទឹកភ្នែក អំពើអយុត្តិធម៌គ្រប់ទីកន្លែង កាប់បំផ្លាញព្រៃឈើ ជីកគាស់ក៏កាយយករ៉ែ បំផ្លាញសម្បត្តិធម្មជាតិកាប់ខ្ទេចកាប់ខ្ទីស្ទើរតែគ្មានសល់…ច្រើនទៀតណាស់…ល។ សូមចែករំលែកអត្ថបទនេះអោយបានច្រើនផង!

ទូកអូសឆក់វៀតណាមយ៉ាងច្រើនដេញបុកខ្មែរ

ស្ថិតក្នុងដែនសមុទ្រខ្មែរ ខេត្តកែប ទូកអូសឆក់ នៃក្រុមវៀតណាមយ៉ាងច្រើនសន្ធឹក បានធ្វើសកម្មភាពនេសាទខុសច្បាប់ យ៉ាងអនាធិបតេយ្យពេញផ្ទៃសមុទ្រ ខណៈពេលដែលមានការចូលមកនេសាទខុសច្បាប់យ៉ាងគគ្លើននៃក្រុមទូកអូសឆក់វៀតណាមពេញផ្ទៃសមុទ្រ ត្រូវបានឃើញដោយក្រុមអភិរក្សដែនសមុទ្រ ពេលដែលក្រុមអភិរក្សដែនសមុទ្របានឃើញភាពគគ្លើនខុសច្បាប់យ៉ាងអនាធិបតេយ្យដូច្នោះ ក្រុមអភិរក្សក៏បានចូលទៅបណ្តេញ ពេលដែលក្រុមអភិក្សចូលទៅបណ្តេញ ស្រាប់តែត្រូវបានពួកវៀតណាមដេញបុក និង បាញ់ដោយគ្រាប់ជំពាម យ៉ាងច្រើនមកលើក្រុមភិរក្សវិញ។ ស្ថិតក្នុងកោះសេះ ខេត្តកែប នៃដែនសមុទ្រខ្មែរ តែក្រុមពួកវៀតណាមបានចូលមកយ៉ាងអនាធិបតេយ្យទៅវិញ ដោយមិនដឹងថានរណាជាអ្នកបើកដៃអោយចូល។ មិនតែប៉ុណ្ណោះក្រុមពួកទូកអូសឆក់វៀតណាមថែមទាំងដេញបុកនិងបាញ់ទៅលើពលរដ្ឋខ្មែរទៅវិញ ពិតជាហួសហេតុពេកណាស់។ ក្នុងវីដេអូនេះ បងប្អូនប្រជាពលរដ្ឋអាចហ្នឹងឮហើយបានឃើញយ៉ាងច្បាស់ពីសកម្មភាពដែលក្រុមទូកអូសឆក់វៀតណាមដេញប្រហារមកលើពលរដ្ឋខ្មែរ។ តើស្រុកខ្មែរពិតជាលិចលង់ជ្រៅណាស់ឫក៏មិនមែន? មានតែប្រជាពលរដ្ឋខ្មែរទេដែលជាអ្នកសំរេចជោគវាសនាប្រទេសជាតិនេះបាន។ ក្រោកឡើងកូនខ្មែរ សូមស៊ែរទាំងអស់គ្នាអោយបានច្រើន!  ប្រភព៖ ហ្វេសបុក Sakun Vimean

ហួសចិត្ត! ខ្វះកន្លែងចោលមែនទេ បានជាដឹកសំរាមមកទំលាក់ក្នុងទឹក(មានវីដេអូ)

ការ​បោះ​ចោលសំរាមនៅ​តាម​ទីសាធារណៈ ពី​សំណាក់​ពលរដ្ឋ​កម្ពុជា មិន​មែន​ជា​រឿងថ្មី​ឬ​​ប្លែក​ទេ។ ប្រជាពលរដ្ឋ​កម្ពុជា​​​បោះ​ចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​យ៉ាង​ដូច្នេះ​តាំង​ពី​យូរ​មក​ហើយ នៅ​គ្រប់​ទី​កន្លែង រាប់​តាំង​ពី​នៅ​មុខ​ផ្ទះ តាម​ចិញ្ចើម​ផ្លូវ និង​នៅ​តាមទី​សាធារណៈ​នានា​។ នៅ​​តំបន់​ទេសចរណ៍​សំខាន់​ៗមួយ​ចំនួន រួម​ទាំង​ប្រាសាទ​អង្គរវត្ត​ផង ក៏​មានការ​ចោល​សំរាម​ដូច​គ្នា​ដែរ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​នានា ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ច្រើន​។ ជាទូទៅ នៅ​តាម​តំបន់​ទេសចរណ៍ សំរាម​ដែល​គេ​តែង​តែប្រទះ​​ឃើញ​មាន​ជា​អាថិ៍​ ដប​ទឹក​សុទ្ធ កំប៉ុង​ទឹក​ក្រូច កំប៉ុង​ស្រាបៀរ ប្រអប់​ស្នោរ​ដាក់​អាហារ ថង់​ផ្លាស្ទីក និង​កាក​សំណល់​ចំណី​អាហារ​ជា​ដើម។ ជាក់​ស្ដែង នៅ​តាម​គ្រួសារ​មួយ​ចំនួន អាណាព្យាបាល​ឬ​ចាស់​ទុំ​ក្នុង​ផ្ទះ មិន​បាន​អប់រំ​កូន​ចៅ​​ឲ្យ​កើត​ជា​ទម្លាប់ស្រឡាញ់​បរិស្ថាន ដាក់​សំរាម​ចូល​ធុង ព្រោះ​យល់​ថា វា​ជា​បញ្ហា​សកល ដែល​មនុស្ស​គ្រប់​គ្នា​គួរ​យល់​ដឹង មិន​ចាំ​បាច់បង្ហាត់​បង្រៀន​អ្វី​ឡើយ​​។ ប៉ុន្តែ​ពេល​ខ្លះ​ទៀត គឺ​មនុស្ស​ចាស់​តែ​ម្ដង ដែល​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ធ្វើ​ជា​គំរូ​អាក្រក់​សម្រាប់​កូន​ៗ​។ យើងឃើញមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែរទាក់ទងជាមួយការបោះសំរាមផ្ដេសផ្ដាស់ មានទាំងចាក់ចោលសំរាមចោលលើផ្លូវសាធារណៈ មានទាំងចាក់ចូលទៅក្នុងទឹកទន្លេ ស្ទឹង សមុទ្រជាដើម។ ខាងក្រោមជាវីដេអូថ្មីមួយដែលកើតឡើងនៅក្នុង ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង ដោយឃើញមានបុរសម្នាក់គាត់កំពុងយកសំរាមដែលច្រកក្នុងថង់ផ្លាស្ទិកធំជាច្រើនទំលាក់ចូលទៅក្នុងទឹក។

ក្រុមហ៊ុនលាយប៉ូតុងមួយនៅក្រុងព្រះសីហនុ បង្ហូរទឹកកខ្វក់មកលើផ្លូវ

នៅខេត្តកំពង់សោមបច្ចុប្បន្ន គឺកំពុងតែកើនឡើងនូវភាពអនាធិបតេយ្យជាច្រើន វាបានបង្កនូវភាពវឹកវរ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាព រអ៊ូរទាំខ្លាំងណាស់ ជាពិសេសការមករស់នៅរបស់ជនជាតិចិន ដែលបង្ករតែភាពអនាធិបតេយ្យ បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសការបើកបរគ្មានសណ្ដាប់ធ្នាប់តែម្ដង ។ នៅថ្ងៃទី 8 ខែតុលាឆ្នាំ 2018 account មួយដែលមានឈ្មោះថា មនោសេរីសួរបានបង្ហោះឲ្យឃើញ ពីភាពគ្មានសណ្ដាប់ធ្នាប់ ខ្វះសីលធម៌របស់ អ្នកមានម្នាក់ដែលបង្ហូរទឹក ពីរបងរបស់ខ្លួន ចូលមកកាន់ផ្លូវដែលប្រជាពលរដ្ឋជិះកាត់ ជារៀងរាល់ថ្ងៃ ដែលមានទីតាំងស្ថិតនៅផ្លូវចូលទៅរាំចាក់យូសីន នៅ ភូមិ 1 សង្កាត់ 1 ក្រុងកំពង់សោមខេត្តកំពង់សោម គាត់ថតបណ្ដើរហើយបានអំពាវនាវ ដល់តំណាងខេត្តនិងអភិបាលខេត្ត ដែលគ្រប់គ្រងនៅទីនោះ ឲ្យជួយអន្តរាគមន៍និងមើលការខុសត្រូវ ដែល ម្ចាស់របងនេះបានបង្កភាពអនាធិបតេយ្យ ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ទៅមកនៅទីនេះ វាមិនត្រឹមតែប៉ះពាល់ដល់ប្រជាប្រិយពេលគឺវាបានប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលនាំឲ្យខូចខាត ពិសេសគឺកាកសំណល់ដែលប្រមូលផ្ដុំដែលបានពីទឹកហូរនៅលើផ្លូវតែម្តង មិនមែនតែពីរនាក់ទេគឺស្ទើរតែពាសពេញទីក្រុងព្រះសីហនុហើយដែលបច្ចុប្បន្នមានភាពអនាធិបតេយ្យខ្លាំងបំផុត អាចមកពីស្នាដៃរបស់ជនជាតិចិន និងអ្នកមានជនជាតិចិន ដែលពួកគេធ្វើបំផ្លាញស្រុកខ្មែរទាំងមូលតែម្ដង ដោយសារឥទ្ធិពលនៃលុយរបស់គេ គេអាងថាខ្លួនគេ មានលុយ មានអ្វីៗគ្រប់យ៉ាង គេចង់ធ្វើអ្វីក៏បាន ដូច្នេះទើបគេមិនខ្វល់ថាទីនេះស្អាតឬមិនស្អាតទេ សំខាន់ឲ្យតែបានប្រយោជន៍របស់គេ គេអត់ខ្វល់ឡើយ ។ សូមទស្សនាវីដេអូដែលបង្ហោះដោយ

សាច់ជ្រូកខូចគុណភាព! បងប្អូនដែលពិសារសាច់ជ្រូក សូមប្រយ័ត្ន!

ខេត្តបាត់ដំបង៖ តាមរយៈអាខោនFacebookមួយដែលបានបង្ហោះពីសាច់ជ្រូកដែលបានទិញពីផ្សារណាត់នៅទីរួមខេត្តបាត់ដំបង វាដែលគួរអោយញញឺតនោះគឺសាច់ជ្រូកមើលទៅហាក់គូរអោយខ្ពើមខ្លាំងណាស់ សាច់ជ្រូកដែលអាខោននេះបានបង្ហោះគឺជាសាច់ជ្រូកដែលផ្ទុកសារធាតុគីមី ដែលនាំចូលពីប្រទេសវៀតណាម ដែលនាំអោយប៉ះពាល់ដល់សុខភាពជាខ្លាំងដល់អ្នកបរិភោគសាច់ជ្រូកនះ ។ សភាពនៃសាច់ជ្រូកនេះគឺសភាពរលួយបើតាមអ្នកទិញសាច់ជ្រូកបាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះ។ ហើយគាត់បានប្រាប់អ្នកដែលរស់នៅបាត់ដំបងថា បើទៅទិញអាហារនៅផ្សារណាត់ សូមមានការប្រុងប្រយ័ត្នជានិច្ច ចំពោះសាច់ជ្រូក ឬសាច់អ្វីក៏ដោយ គឺត្រូវមើលអោយមែនទែនមុនទិញយកមកបរិភោគ។ នេះយើងមិនទានដឹងថាជាស្នាដៃរបស់វៀតណាមឬខ្មែរនោះទេ យើងអាចដឹងថាការចាក់ថ្នាំនេះគឺដើម្បីទុកអោយបានយូររាប់ខែដើម្បីបានលក់ចំណេញ កុំអោយខាតដល់ខ្លួនតែប៉ុណ្ណោះ ។ វាពិតជាគួរអោយខ្លាចខ្លាំងណាស់ នៅពេលដែលប្រទេសកម្ពុជាយើងមានជនជាតិវៀតណាមមករស់នៅច្រើន ហើយពិសេសនោះគឺពួកគេសុទ្ធតែប្រកបអាជីវកម្មេនះផងដែរ ។ គេធ្វើបែបនេះគឺដើម្បីអោយខ្មែរមានជម្ងឺហើយស្លាប់លឿន ដើម្បីនឹងងាយយកដីខ្មែរបានឆាប់រហ័ស ។ សូមបងប្អូនចែករំលែកអោយបានច្រើនផង!  ប្រភព៖ ហ្វេសបុក

ទិដ្ឋភាពឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលនេះបានប្រែក្លាយជាឆ្នេរសំរាម

ឆ្នេរអូរត្រេះក្រុងព្រះសីហនុ គឺជាឆ្នេរដែលជាប់ឈ្នោះថាស្រស់ស្អាតលំដាប់ពិភពលោក ឆ្នេរដែលមានខ្សាច់សហើយស្អាតហួសទឹកក៏រាក់ដែលពិភពលោករកគ្មានដូច ឆ្នេរសមុទ្រខ្មែរបានប្រលងជាប់លេខមួយលើពិភពលោក ព្រោះតែឆ្នេរខ្មែរយើងមានលក្ខណៈស្អាតបែបធម្មជាតិ គឺមិនបានប្រើបញ្ចេកវិទ្យាអ្វីក្នុងការរៀបចំទេ។ ឆ្នេរនេះប្រសិនបើមានការរៀបចំបានត្រឹមត្រូវគឺអាចចិញ្ចឹមប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុពេញមួយខេត្ត គឺជាប្រភេទឧស្សាហកម្មគ្មានផ្សែងដ៏អស្ចារ្យ តែពេលនះបងប្អូនមើលចុះឆ្នេរដ៏ស្រស់ស្អាតរបស់ពួកយើង គឹបានធ្លាក់ក្នុងស្ថានការណ៍មួយដ៏អាក្រក់ហើយ ឆ្នេរពេលនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិនធំៗដែលផ្តល់ដោយអ្នកមានអំណាច ការអភិវឌ្ឈន៍របស់ពួកគេមកលើឆ្នេរពេលនេះគឺបានធ្វើអោយឆ្នេរបាត់សម្រស់បាត់សោភ័ណ្ឌភាពអស់ហើយ ពួកគេបានដាក់ប្រព័ន្ធលូរសំអុយបង្ហូរទឹកស្អុយចូលក្នុងសមុទ្រ ដែលពិភពលោកគ្មាននរណាគេធ្វើដូច្នេះទេ ពេលនេះគឺសម្រាមដ៏ច្រើនបូករួមការបង្ហូរទឹកស្អុយចូលថែមទៀត ធ្វើអោយឆ្នេរនេះក្លាយជាឆ្នេរទឹកភ្នែកសម្រាប់កូនចៅខ្មែរទៅអើយ…។

ហួសចិត្ត! បុកគ្នាហើយខ្លួនអត់អីសោះ ពេលមានគេឃើញបែរជាធ្វើសន្លប់ដែរ!​ (Video)

បរទេស ៖ ជនបរទេសមួយបានបុកគ្នានៅលើដងផ្លូវ ដោយការមិនប្រុងប្រយ័ត្ន និងការបើកបរល្បឿនលឿន ដោយសារម៉ូតូមួយធ្វើការបើកបរ បម្រុងឆ្លងផ្លូវ ហើយឡានសមួយគ្រឿងបានបើកបរបញ្ច្រាសទិញបត់របស់ម៉ូតូនោះ ធ្វើឲ្យបុកពេញទំហឹង ប៉ុន្តែម៉ូតូមិនបានគ្រោះថ្នាក់ធំដុំអ្វីឡើយ ព្រោះក្រោយកើតហេតុម្ចាស់ម៉ូតូអាចងើបឡើងដើរទៅមើលឡាន ។ អ្វីដែលគួរឲ្យអស់សំណើចបំផុតក្នុងវីដេអូនេះ គឺម្ចាស់ម៉ូតូដែលខ្លួនគ្មានរបួសបន្ដិចសោះបែរជាធ្វើការដេកដួលផងដែរបន្ទាប់ពីមានអ្នករត់រ៉ឺម៉កកង់បីបានមកទាន់ហេតុការណ៍នោះ ទំនងរត់មិនទាន់ ទើបធ្វើជាដេកដួលដូចជាខ្លួនរបួសតែម្ដង ។ ជាក់ស្ដែងណាស់ ម៉ូតូជាអ្នកបង្កហេតុ ព្រោះតែការបើកបរមិនគោរពច្បាប់ និងមិនមើលលិចកើតមុននឹងឆ្លងផ្លូវ ដែលបណ្ដាលឲ្យឡានបើកបរលើដងផ្លូវមិនអាចទប់ជំហរជាប់ទាន់ពេល ដែលធ្វើឲ្យមានគ្រោះថ្នាក់តែម្ដង ។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

លេងអ៊ីចឹងៗអ្នកណាមិនខ្លាច បើឡើងមកកាច់ខ្លួនពេញឆាកដូចមនុស្សពីងពាង

ថ្មីទៀត​ហើយ​សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​ America’s Got Talent សប្ដាហ៍​ថ្មី​ ពេល​បេក្ខជន​ម្នាក់​ឡើង​មក​បង្ហាញ​ខ្លួន​លើ​ឆាក។ Troy James គឺជា​បុរសមាឌធំមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ពត់ពែន​ខ្លួន​ ទន់​មិន​ធម្មតា​ និង​រហ័ស​បំផុត​ ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ដែល​កំពុង​ទស្សនា​ស្រែក​ភ័យ​គ្រប់​គ្នា។ ទោះ​បី​ចេញមក​ភ្លាម​ លោក​និយាយស្ដីគួរឲ្យ​ស្រឡាញ់ តែ​នៅពេល​ចាប់​ផ្ដើមសម្ដែង​ កាយវិការ​របស់បុរស​រូប​នេះ​ ​បាន​ធ្វើ​ឲ្យ​គ្រប់គ្នាខ្លាចបំផុត។ Troy ប្រៀប​ដូចជា​មនុស្ស​ពីងពាង ហក់​ផ្លោត​លឿនៗ និង​កាច់​ខ្លួន​បាន​គ្រប់​បែប​បទ។ ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​ គណៈកម្មការ​ និង​ពិធីការិនី​ពិត​ជា​មាន​ភាព​ភ័យ​ខ្លាច​នឹង​ឈុត​ឆាក​សម្ដែង​នេះ​ណាស់ ហើយក្នុង​នោះ​ខ្លះ​សឹង​តែ​បិទ​ភ្នែក​មិន​ហ៊ាន​មើល​មុខ​ Troy ចំ​ផង៕

ឃើញហើយស្រក់ទឹកភ្នែក! ផលប៉ះពាល់ក្រោយការបូមខ្សាច់ក្នុងខេត្តកោះកុង

ទោះបីជាសកម្មភាពបូមខ្សាច់នៅតាមព្រែកនានាយ៉ាងសម្បើមក្នុងខេត្តកោះកុងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៦ យ៉ាងណាក្តី ក៏យើងចាំបាច់ត្រូវតែយល់ដឹងពីផលប៉ះពាល់ដែលបន្សល់ទុកពីការបូមនោះដែរ។ តើវាប៉ះពាល់អ្វីខ្លះដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង?  តើប្រទេសសិង្ហបូរីត្រូវការខ្សាច់ទាំងអស់នេះក្នុងគោលបំណងអ្វី? តើព្រៃកោងកាងដុះលើខ្សាច់ដែលគេបានលួចយកទៅនោះមានសម្រស់ស្រស់ស្អាតយ៉ាងណា? រឿងរ៉ាវជាច្រើនដែលពួកយើង ពិបាកពណ៌នាខ្លាំងណាស់ ចំពោះហេតុការណ៍ដែលកើតឡើងក្នុងប្រទេសយើង វីដេអូដែលលោកអ្នកកម្របានឃើញ ពីការបូមខ្សាច់ ពីក្នុងទឹកលិចខេត្តកោះកុង យកទៅលក់ឱ្យប្រទេសសិង្ហបុរី ដើម្បីពង្រីក ឲ្យប្រទេសកាន់តែមានទឹកដីធំ សកម្មភាពទាំងនេះ មើលហើយពិតជាឈឺចាប់ខ្លាំងណាស់ ដែលពួកអ្នកមានអំណាច ពួកអ្នកមានលុយ គេចង់ធ្វើអ្វីក៏បាន ការបូមខ្សាច់គឺជាផលប៉ះពាល់មួយ យ៉ាងខ្លាំងសម្រាប់អ្នករស់នៅខេត្តកោះកុង និងប៉ះពាល់ដល់តំបន់ទេសចរណ៍ និងព្រៃកោងកាង ដែលបានដុះ យ៉ាងល្អក្នុងតំបន់ដែលជាតំបន់ទេសចរណ៍។ ទោះបីជាសកម្មភាពបូមខ្សាច់ នៅតាមព្រែកនានាយ៉ាងសម្បើមក្នុងខេត្តកោះកុង ត្រូវបានបញ្ចប់នៅចុងឆ្នាំ 2016 យ៉ាងណាក្តី តែផលប៉ះពាល់ គឺបានកើតឡើងច្រើនណាស់ សំរាប់ប្រជាជនដែលរស់នៅក្នុងខេត្តកោះកុង ទឹកព្រែកនានា ត្រូវបានបាត់បង់ ជំរកសត្វត្រី ដែលរស់នៅក្នុងទឹកព្រែកទាំងនោះ ហើយទឹកប្រាក់ទាំងអស់នោះ ត្រូវបានប្រែក្លាយជាទន្លេស្អុយ ហើយប្រជាជនមិនអាចរកស៊ីនេសាទបានឡើយ ហើយព្រៃកោងកាង ក៏មិនអាចដុះបានដែរ បើសិនជាគ្មានខ្សាច់ ។ ដីខ្សាច់ទាំងអស់ ដែលពួកអ្នកមានអំណាចនិងអ្នកមានលុយ បានជីកកកាយយកទៅនោះ គឺបានលក់ឱ្យប្រទេសសិង្ហបុរី ដែលជាប្រទេសអ្នកមាន ដើម្បីពង្រីកប្រទេស ឲ្យកាន់តែធំ។ ប្រជាជនជាច្រើននៅខេត្តកោះកុង បាននាំគ្នារអ៊ូរខ្លាំងណាស់ ពីផលប៉ះពាល់ អំពីការបូមខ្សាច់ទាំងអស់នេះ ដូចជា ធ្វើអោយស្ត្រីមិនអាចមានជម្រក