Category: ព័ត៌មានជាតិ

បន្ទាប់ពីផ្ទុះ​ការរិះគន់! មេប៉ូលិស លោក នេត សាវឿន បញ្ជាឲ្យ​បញ្ជូនសំណុំរឿង​ ប៉ូលិសលួច iPad ទៅតុលាការ

ភ្នំពេញៈ នគរបាល បានអោយដឹងថា រឿងក្ដីមន្ដ្រីនគរបាល​លួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នារសៀលថ្ងៃនេះ។ ជនសង្ស័យក្នុងរឿងក្ដីនេះ ឈ្មោះ ហេង ហាប់ ឋានន្តរស័ក្ដិអនុសេនីយឯក បម្រើ​ការនៅនាយកដ្ឋានព្រំដែនទឹក។ លោកឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ករណីមន្ត្រីនគរបាលនៅនាយកដ្ឋានការពារព្រំដែនទឹក ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីហើយ។ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅ នាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។ ជនសង្ស័យនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់ ។

អគ្គនាយកអន្ដោប្រវេសន៍ ដកហូតឯកសារមិនប្រក្រតី ជិត៤ម៉ឺនឯកសារ ក្នុងរយៈពេល៥ខែ ចុងក្រោយនេះ

ភ្នំពេញៈ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ អគ្គនាយកអន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍ ចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់។ យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារដកហូត ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ គិតត្រឹមថ្ងៃទី៣១ ឧសភា របស់ អគ្គនាយកអន្ដោប្រវេសន៍ ចេញផ្សាយនៅថ្ងៃទី៤ មិថុនា នេះ ថា “បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍សរុបចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើងចំនួន៤៩,៦៣៨នាក់ (ស្រី២៣,៩២១នាក់) មាន៩សញ្ជតិ រួមមាន ៖ ថៃ ឡាវ ចិន ភូមា ឥណ្ឌូលណេស៊ី ម៉ាលេស៊ី នេប៉ាល់ បង់ក្លាដេស និងវៀតណាម។ ប្រភេទឯកសារដែល បានដកហូត រួមមាន៖ សៀវភៅស្នាក់នៅ១៤,៨០៦ក្បាល -សៀវភៅគ្រួសារ២,២២៧ក្បាល -សំបុត្រកំណើតខ្មែរ១២,៤៤០ច្បាប់ -សំបុត្រអាពាហ៍ពិពាហ៍៣៨០ច្បាប់ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៥,៩០៤ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរ

សម្ដេច ហ៊ុន សែន សន្យាថាឆ្នាំក្រោយនឹងគ្មានការខ្វះអគ្គិសនីប្រើប្រាស់ ដូចឆ្នាំនេះទេ

ភ្នំពេញៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសន្យាថា នៅឆ្នាំក្រោយនឹងគ្មានការខ្វះខាតអគ្គិសនីប្រើប្រាស់ ដូចឆ្នាំនេះឡើយ ព្រោះកំពុងតែបញ្ជាទិញ អគ្គិសនីបន្ថែមពីប្រទេសហ្វាំងឡង់ និងអាល្លឺម៉ង់ទៀត ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ បានថ្លែងថា ផែនការអគ្គិសនីត្រូវតែមានការរៀបចំឡើងវិញ ដើម្បីកុំឲ្យមានការខ្វះខាតនៅឆ្នាំ២០២០ ដូចរដូវប្រាំងឆ្នាំនេះទៀត ។ សម្ដេច បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះ ជាថ្មីម្ដងទៀត សូមការអធ្យាស្រ័យពីសំណាក់ ប្រជាពលរដ្ឋរបស់យើង ដែលកន្លងទៅមានកាត់ភ្លើងនៅកន្លែងនេះ កាត់ភ្លើងនៅកន្លែងនោះ ។ ប្រជាពលរដ្ឋរបស់យើងជួបការលំបាក ក៏ប៉ុន្តែឥឡូវតាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថានភាពនេះទេ” ។ សម្ដេចបន្ដ ថា បើវ៉ារីអគ្គិសនីដើរមិនបាន តែមានម៉ាស៊ីនដើរដោយធ្យូងថ្ម ដើរដោយហ្គាស និងម៉ាស៊ីនដើរដោយប្រេងឥន្ធនៈ ដែលនឹងត្រូវបញ្ឆេះឡើង ដើម្បីបំពេញឲ្យការខ្វះខាតអគ្គិសនី ។ ក្នុងឱកាសនោះដែរ នាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ការដាច់ភ្លើងនៅមន្ទីរពេទ្យលោកសង្ឃ កន្លងទៅដោយសារក្រុមការងារ ធ្វើផ្លូវបានយកអាកាបទៅកាយដី ធ្វើឲ្យប៉ះចំខ្សែភ្លើងរបស់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យដាច់ភ្លើង

ក្រោយពីបិទអស់ច្រើនខែ ឥឡូវនេះវិទ្យុ VOA ត្រូវបានបើកដំណើរការនៅកម្ពុជាឡើងវិញ

ភ្នំពេញៈ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្របច្បាប់មួយនៅក្នុងប្រទេសកម្ពុជា។ ការអនុញ្ញាតិនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃទីភ្នាក់ងារអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល US Agency for Global Media ដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា និងពិភាក្សាការងារអំពីការបើកការិយាល័យ VOA ខេមរភាសាប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ។ លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនោះថា លោករដ្ឋមន្រ្តី បានឯកភាពជាគោលការណ៍ ឱ្យតំណាង VOA បើកការិយាល័យនៅកម្ពុជា ។ លោកបានបញ្ជាក់ថា ការអនុញ្ញាតវិទ្យុ VOA បើកការនៅកម្ពុជានេះ បន្ទាប់ពី VOA បានស្នើសុំបើការិយាល័យនៅកម្ពុជា។ លោកបន្ថែមថា ការបើការិយាល័យនេះ គឺត្រូវបំពេញនីតិវិធី នៅក្នុងការសុំបែបបទ

ជប៉ុនផ្ដល់ជំនួយជិត ៥លានដុល្លារ សម្រាប់សង់ស្ថានីយ៍រថយន្ដ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

ភ្នំពេញៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ហ្សិនសូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញ ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើលិខិតផ្លាស់ប្តូរសារនៃកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២។ ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន២ រួមមាន៖ ទី១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក)។ ទី២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខារវាង លោក ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) លោករាជទូតវិសាមញនិងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា ជាមួយលោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសជប៉ុន៕ ប្រភព ៖ Campost

លោក សុខ ឥសាន អះអាងថា បច្ចុប្បន្ន កម្ពុជា​ក្រោម មិនមែនជា​ទឹកដី​របស់​ខ្មែរ​ទៀត​ទេ​

ទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះខេត្តទាំងស្រុងទៅជាភាសាវៀតណាម ខ្មែរពុំដែលភ្លេចថាជាទឹកដីខ្មែរឡើយ និងតែងតែមានបំណងចង់បានទឹកដីនេះត្រឡប់មកវិញបើទោះបីជាមានក្ដីសង្ឃឹមតិចតួច តែតែងតែសច្ចាក្នុងចិត្ត ។ ប៉ុន្តែនាពេលថ្មីៗនេះ ក្នុង ស្របពេល​ពិធី​រម្លឹក​ខួប​៧០​ឆ្នាំ ដែល​វៀតណាម​គ្រប់គ្រង​កម្ពុជា​ក្រោម ជិត​ឈាន​មកដល់ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​បញ្ចេញ​មតិយោបល់​ដោយ លោក អះអាងថា បច្ចុប្បន្ន កម្ពុជា​ក្រោម មិនមែនជា​ទឹកដី​របស់​ខ្មែរ​ទៀត​ទេ​។ លោក សុខ ឥសាន បកស្រាយ​ថា អាណានិគម​បារាំង បានសម្រេច​ប្រគល់​កម្ពុជា​ក្រោម​ឲ្យ​ទៅ​ប្រទេស​អណ្ណាម (​វៀតណាម​) នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ តាម​ការអនុម័ត​ពីស​ភា​កូសាំងស៊ីន និង​សភា​បារាំង ព្រមទាំង​សេចក្តីសម្រេច​របស់​ប្រធានាធិបតី​បារាំង​នា​សម័យ​នោះ​។ លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ យ៉ាង​ដូច្នេះ​ថា «​ការ​សម្គាល់​ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ខ្មែរ គ្រាន់តែ​ស្ថិតនៅក្នុង​អារម្មណ៍​តែប៉ុណ្ណោះ ដោយ​គ្មាន​លទ្ធភាព​ណាមួយ​អាច​យកមក​វិញ​បានឡើយ​»​។ ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បន្តថា ការបាត់បង់​ទឹកដី​ពី​អតីតកាល គឺ​បណ្តាលមកពី​ខ្មែរ​ចុះខ្សោយ ដោយសារ​បែកបាក់​គ្នា​មិន​ឈប់ឈរ ដោយសារ​ឥទ្ធិពល​និង​សិទ្ធិអំណាច​បរទេស ដក​ទឹកដី​ខ្មែរ​ទៅ​ឲ្យ​បរទេស​ផ្សេង​។ លោក បាន​ហៅ​រឿង​អតីតកាល​ត្រង់ចំណុច​នេះ ថា​ជា​កាកសំណល់​នៃ​ប្រវត្តិសាស្ត្រ​។ ​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់អំណាច សង្កត់ធ្ងន់ថា

វៀតណាមស្នើ​ឲ្យកម្ពុជាយក​ចិត្ត​ទុក​ដាក់​ពលរដ្ឋ​ខ្លួន ដែលបានផ្លាស់ទីមករស់លើដីគោក

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​វៀត​ណាម​ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្លួន​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ទន្លេសាប​ទៅ​រស់​នៅលើ​ដីគោក ​ដោយ​សន្យាថា​នឹង​ផ្ដល់​កិច្ច​សហការ​គ្នា ​ដើម្បី​ជួយ​ទៅដល់​ពលរដ្ឋ​ទាំងនោះ​បន្ថែម​ទៀត​ ខណៈ​កម្ពុជា​ក៏បាន​ជំរុញឲ្យ​មានកិច្ចសហការ​បន្ថែម​ទៀត​រវាង​ប្រ​ទេស​ទាំង ២​ លើ​បញ្ហា​សន្តិសុខ ​ការពារ​ជាតិ​ និង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ។ លោក​ស្រី ង្វៀន ធី​គីម​ងិន​ ប្រធាន​រដ្ឋសភា​វៀតណាម​ បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​វៀតណាម ​ដែល​ត្រូវបាន​ផ្លាស់​ទី​ចេញពី​ទន្លេសាប​ទៅ​រស់​នៅលើ​ដីគោក។ ការស្នើសុំ​នេះ ​បានធ្វើ​ឡើង​នៅពេល​លោក​ស្រី បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​កម្ពុជា ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ចំនួន​ ៣ ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី ២៨-៣០ ខែ ឧសភា។ នេះ​បើតាម​ការចុះផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​នៅ​ថ្ងៃទី ២៨ ​ឧសភា។ សារព័ត៌មាន​នេះ​ចុះផ្សាយ​ជា​ភាសា​អង់គ្លេស​ថា​ «ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទី​ពលរដ្ឋ​វៀតណាម​នៅ​បឹង​ទន្លេសាប​ លោក​ស្រី ង្វៀន​ បាន​ស្នើ​ភាគី​កម្ពុជា ​យកចិត្ត​ទុកដាក់ ​ដើម្បី​ធានា​អំពី​ការរស់​នៅ​ ផលប្រយោជន៍​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ផ្លាស់​ទី​ទាំង​នេះ។ លោក​ស្រី​អះអាងថា​ វៀតណាម​នឹង​សហការ​ជាមួយ​កម្ពុជា ​ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​ពលរដ្ឋ​ទាំងនេះ ​ឱ្យទទួល​បានការ​រស់នៅ​មាន​ស្ថិរភាព​ឆាប់ៗ​នេះ»។ មន្ត្រី​ជាន់ខ្ពស់​វៀតណាម​រូបនេះ​ ក៏បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការសម្របសម្រួល​ដ៏​ដិតដល់​របស់​កម្ពុជា​ក្នុង ការ​ផ្ដល់​ឯកសារ​ស្របច្បាប់​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ កម្ពុជា ​និង​បានទទួល​បន្ថែម ទៀត​ដល់​អ្នកពាក់ព័ន្ធ​ក្នុងការ​ដាក់ឱ្យ​អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​ស្ដីពី​សិទ្ធិ​ និង​កាតព្វកិច្ច​សម្រាប់​ជនជាតិ​វៀតណាម​ដែល​កំពុង​កាន់​កាត​សម្រាប់​ចុះ​ឈ្មោះ​ជា​ជន​បរទេស។ កាលពី​ឆ្នាំ

ជប៉ុនបញ្ជូនមកប្រេងឆាខូចគុណភាពឲ្យយួនវិញ ឥឡូវនេះអស់ជម្រើស ចូលមកលក់ឲ្យខ្មែរ(វីដេអូ)

ក្រោយពីពិនិត្យឃើញថាទំនិញគ្មានគុណភាព ជប៉ុនបានបញ្ជូនទំនិញទាំងនោះត្រឡប់មកប្រទេសដែលជាអ្នកផ្គត់ផ្គង់គឺវៀតណាមវិញ ប៉ុន្តែទំនិញដែលគ្មានគុណភាព និងស្ដង់ដារត្រឹមត្រូវនេះ បាននាំចូលយកមកលក់ឲ្យប្រទេសកម្ពុជាទៅវិញ ដែលអ្នកសារព័ត៌មានមួយចំនួនបានធ្វើការថតបាននៅខេត្តកំពត ដែលបើតាមបញ្ជាក់ថាគយខេត្តកំពត បានធ្វើការរត់ចោលកន្លែងព្រោះតែដឹងថាសារព័ត៌មានទៅដល់ ។ បើតាមបណ្ដាញសង្គមហ្វេសប៊ុក Page ដែលមានឈ្មោះថា ផលិតផលល្អ បានធ្វើការបង្ហោះនូវវីដេអូមួយដែលបញ្ជាក់ថាជាខ្សែវីដេអូថតបាននៅខេត្តកំពត ដែលវីដេអូនេះបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ ដែលបង្ហាញពីប្រេងខូចគុណភាពជាច្រើនរយដុងធំៗ ដែលបើតាមការបញ្ជាក់គឺប្រេងនេះ គឺជាប្រេងដែលប្រើសម្រាប់ឆាបាយ ឬសម្រាប់បំពងជាដើម ដែលបម្រុងនឹងលក់ទៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ជាក់ស្ដែងគយខេត្តកំពត មិនមានវត្តមាននៅកន្លែងនោះទេ ដោយអ្នកយកការបាននិយាយថា ប្រេងនេះគឺមានវាយអក្សរខ្មែរទៀតផង ។ ជាមួយគ្នានេះផងដែរ មានមីជាច្រើនកេះក៏ត្រូវបានគ្របយ៉ាងជិតនៅកន្លែងនោះផងដែរ សម្រាប់ធ្វើការលក់នៅក្នុងស្រុក ដែលមានមីខ្លាឃ្មុំ ជាដើម ។ អ្វីដែលបញ្ជាក់ថាជាទំនិញរបស់វៀតណាមខុសច្បាប់នោះ គឺ មានស្លាកលេខឡានផងដែរ ដែលមាននៅក្នុងរូបខាងក្រោម ៕

ទូរស័ព្ទ Huawei ថ្ងៃមុខ! សូម្បីតែ microSD Card ក៏លែងប្រើបានដែរ

ផលប៉ះពាល់នៃការហាមឃាត់របស់ក្រុមហ៊ុន Huawei នៅសហរដ្ឋអាមេរិកបន្ត កើតមានដោយក្រុមហ៊ុនផ្នែករឹងរបស់ចិន ឥឡូវនេះបានហាមឃាត់មិនឱ្យចូលរួមជាសមាជិកនៃសមាគម SD (ក្រុមហ៊ុនពាណិជ្ជកម្មដែលយល់ស្របលើលក្ខណៈស្តង់ដាសម្រាប់កាតប្រភេទ SD និងកាត microSD) ។ សរុបរួម ក្រុមហ៊ុន Huawei មិនអនុញ្ញាតឱ្យដាក់កាត SD ឬកាត microSD ជាផ្លូវការនៅក្នុងទូរស័ព្ទឬកុំព្យូទ័រយួរដៃនាពេលអនាគតរបស់ខ្លួនតាមរយៈ 9to5Google ទេ។ប៉ុន្តែឧបករណ៍ដែលមានស្រាប់នឹងនៅតែដំណើរការ ដដែល ។ សមាគម SD បានបញ្ជាក់ទៅអាជ្ញាធរ Android ថាការដកចេញរបស់ក្រុមហ៊ុន Huawei ពីក្រុមនេះគឺដោយសារតែការបញ្ជាទិញរបស់ Trump ដែលនេះគឺជាការវាយប្រហារចុងក្រោយបង្អស់ចំពោះក្រុមហ៊ុនចិនដែលត្រូវបានគេហ៊ុមព័ទ្ធដោយសារការហាមឃាត់នោះ។ កាត MicroSD និងកាតអេសឌីនឹងបន្តដំណើរការលើផ្នែករឹងរបស់ក្រុមហ៊ុន Huawei ប៉ុន្តែត្រូវបានហាមឃាត់ពីសមាគម SD មានន័យថាក្រុមហ៊ុន Huawei នឹងមិនអាចប្រើប្រាស់ស្តង់ដារលើផលិតផលនាពេលអនាគតបានទេ។ SD Association គឺមិនមានន័យថាជាដំបូងឡើយដើម្បីកាត់បន្ថយទំនាក់ទំនង Google, ARM, Intel, Qualcomm និង Broadcom ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានឈប់ធ្វើការជាមួយក្រុមហ៊ុន Huawei ដោយសារការហាមឃាត់។ សម្ព័ន្ធវ៉ាយហ្វាយ (Wifi

ទស្សនៈនយោបាយ ៖ ខ្លាចបាត់សម្លេងឆ្នោត ចេះតែអំពាវនាវ ស្នើរ ឬព្រមាន តែគ្មានវិធានការផ្លូវច្បាប់

ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ជាពាក្យស្លោកចិនដែលត្រូវបានគេស្គាល់តៗគ្នាពីមាត់មួយទៅមាត់មួយ ព្រោះដើម្បីការរស់នៅមានសេចក្ដីថ្លៃថ្នូរ និងកុំឲ្យសង្គមមានភាពអាណាធិបតេយ្យ ធ្វើអ្វីស្រេចតែចិត្ត ។ ទស្សនៈនយោបាយដែលយើងលើកឡើងនេះ គឺសំដៅទៅលើអ្នកមានអំណាច ធ្វើការងារតែងតែមិនហ៊ានប៉ះពាល់ដល់អារម្មណ៍មនុស្សក្នុសង្គមនោះទេ ហើយចូលចិត្តអំពាវនាវ ស្នើរ ឬព្រមានទៅកាន់ពលរដ្ឋ ឬអ្នកអនុវត្តន៍ច្បាប់មួយចំនួនក្នុងសង្គមដែលធ្វើទង្វើខុសច្បាប់ទៅវិញ ។ ប្រជាពលរដ្ឋពុំត្រូវបានទទួលការអប់រំ និងមានចំណេះដឹងពីច្បាប់ក្បួននោះទេ នាពេលបច្ចុប្បន្ន បើសិនជាប្រទេសនោះកំពុងឋិតក្នុងតំណាក់កាល រដ្ឋមានជាងរាស្រ្ត ហើយច្បាប់ក៏ពុំមានប្រសិទ្ធិភាព ផងដែរក្នុងការអនុវត្តទៅលើអ្នកធ្វើការងារក្នុងរដ្ឋ ។ នៅពេលដែលមន្រ្តីរាជការនានាអនុវត្តន៍ខុសនឹងច្បាប់ គោលការរបស់ច្បាប់ក្នុងប្រទេស ច្បាប់ពុំអាចធ្វើអ្វីបាននោះទេ ហើយមេ ឬថ្នាក់លើ ចូលចិត្តប្រើការព្រមាន និងចុងក្រោយគឺដកសិទ្ធិនេះសិទ្ធិនោះ ឬផ្លាស់ប្ដូរកន្លែង ឬស្ថាប័នអ្នកធ្វើខុស ដើម្បីរក្សាកម្លាំង ។ ការមិនប៉ះពាល់ដល់អារម្មណ៍ ឬមិនធ្វើឲ្យច្បាប់មានអារម្មណ៍ថាខ្លាចត្រូវបានអនុវត្តន៍ស្ទើរតែពីរាស្រ្តតូចតាច ទៅកាន់ថ្នាក់កំពូលនៃប្រទេសពុករលួយនានាលើពិភពលោក ហើយប្រទេសនោះ អ្នកនឹងមិនអាចសន្និដ្ឋានបានថាជាប្រទេសកុម្មុយនីស ផ្ដាច់ការ ឬប្រជាធិបតេយ្យបានទេ តែអាចហៅថាជាប្រទេសដែលពោរពេញដោយភាពអាណាធិបតេយ្យផ្នែកអនុវត្តន៍ច្បាប់ទៅលើមនុស្សក្នុងសង្គមទៅវិញ ។ ជាលទ្ធផលនៃការធ្វើរបៀបនេះ គឺជាសណ្ឋាននៃការរក្សាអំណាចឲ្យនៅគង់វង្ស និងរក្សាកម្លាំងចាស់ដដែល ព្រមទាំងប្រើប្រាស់ធនធានដើម្បីបង្កើតកម្លាំងផ្សេងទៀតដើម្បីជ្រោមជ្រែងក្រុមបក្សពួកខ្លួន ឲ្យនៅដដែលគ្រប់សម័យកាល ដោយគ្មានខ្លាចរអារ ។ នេះជាលទ្ធផលនៃរាស្រ្តល្ងង់ និងការខ្លាចបាត់សម្លេងឆ្នោតរបស់មេដឹកនាំល្ងង់នៅក្នុងប្រទេសលើលោក ដែលពួកគេកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន ហើយប្រទេសទាំងនោះតែងមានពលរដ្ឋធ្វើចំណាកស្រុកធ្វើការងារ ស៊ីឈ្នួល