Category: ព័ត៌មានអន្តរជាតិ

«ប្រទេសឡាវ»ត្រូវវៀតណាមគ្រប់គ្រងស្ទើរតែពេញផ្ទៃប្រទេសទៅហើយ នៅតែសប្បាយកើតទៀតហ្ន៎!

វាពិតជាគ្រោះថ្នាក់ពេកហើយដែលប្រទេសមួយត្រូវបានគ្រប់គ្រង ឬកាន់កាប់ដោយប្រទេសដទៃនោះ។ ប្រទេសនីមួយៗក្នុងពិភពលោក គេតែងតែចង់បានឯករាជ ចង់បានអធិបតេយ្យភាពលើទឹកដីរបស់ខ្លួន ដោយមិនឲ្យប្រទេសណាមួយមកគ្រប់គ្រងឡើយ។ ពាក្យថារស់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃ គឺពិតជាមានភាពលំបាកណាស់ ពោលគឺលំបាកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសិទ្ធិសេរីភាពផ្សេងៗ។ ប្រទេសឡាវសព្វថ្ងៃ គឺត្រូវបានគេដឹងថាជាប្រទេសមួយដែលកំពុងតែរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមទៅហើយ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន សុទ្ធត្រូវគ្រប់គ្រងដោយជនជាតិវៀតណាមផង និងជនជាតិឡាវផង។ ម្យ៉ាងវិញទៀត នៅតាមសាលារៀន និងនៅតាមទីសាធារណៈនានា គេតម្រូវឲ្យលើកទង់ជាតិទាំងពីរ គឺទង់ជាតិឡាវមួយ និងទង់ជាតិវៀតណាមមួយ។ ដូច្នេះ ប្រទេសឡាវ កំពុងតែឈានទៅរកភាពមហន្តរាយបណ្ដើរៗហើយ៕ ប្រភព៖ ហ្វេសប៊ុក

កូនតិរច្ឆាន! វាយធ្វើបាបម្តាយឪពុកយ៉ាងសាហាវដោយមិនញញើតដៃ

រឿងពិតមួយដែលមនុស្សគ្រប់គ្នាហើយពិតជាខ្លោចផ្សាខ្លាំងណាស់ ទោះបីមិនមែនជាជាតិសាសន៍របស់ខ្មែរយើងក៏ដោយ តែវាក៏បានចាក់ដោតបេះដូងយើងអោយមានការឈឺចាប់ដែរពេលឃើញស្ថានភាពបែបនេះ ។ ករណីនេះបានកើតឡើងនៅប្រទេសឥណ្ឌា យើងមិនអាចសន្និដ្ឋានបានឡើយថាជាអ្នកបម្រើមើលថែម្តាយរបស់គេ ឬជាកូនប្រសាររបស់លោកយាយចាស់ជរានោះទេ ចំជាមនុស្សចិត្តតិរច្ឆានមែន ហ៊ានធ្វើរឿងដូច្នេះដោយមិនញញើតដៃ។ នេះវាពិតជាបង្ហាញពីភាពឃោឃៅខ្លាំងណាស់ក្នុងនាមជាមនុស្ស បើយើងស្ទង់មករករបស់យើង ពិតណាស់យើងមិនអាចលើកដៃ លើកជើងទៅវាយដុំពួកគាត់បានឡើយ ទោះមិនមែនជាម្តាយរបស់យើងក៏ដោយ តែនៅក្នុងវីដេអូនេះគឺពិតជាឃោឃៅខ្លាំងណាស់ ពីចិត្តអ្នកដែលបានមើលថែរនៅក្នុងវីដេអូនេះ ។ សូមទស្សនាវីដេអូបន្ថែមថាចិត្តមនុស្សក្នុងវីដេអូនេះពិតជាយ៉ាងណាទៅ ៖  ប្រភព៖ ហ្វេសបុក បរទេស

A DOG WAS LYING IN SEWAGE WATER AND HE COULDN’T MOVE OR GET OUT

By #Animal Aid Unlimited: We got a call on our helpline that a dog was lying in sewage water and he couldn’t move or get out. Our rescuers found a skeletal dog lying in the waste water with flies swarming around his eyes. He was sitting upright, but was disoriented from his illness and clearly

ស្ត្រីម្នាក់ខូចម៉ូតូកណ្តាលផ្លូវធំពិបាករកន្លែងចត បានតៃកុងឡានក្រុងជួយ

ស្ត្រីម្នាក់បានខូចម៉ូតូនាកណ្តាលផ្លូវដ៏ធំនាទីក្រុងមួយពិបាករកន្លែងចតណាស់ តៃកុងឡានក្រុងម្នាក់ពេលដែលបានឃើញហេតុការណ៍នេះហើយក៏បានឈប់ឡានដើម្បីជួយនាង ដែលតៃកុងឡាននោះបានឈប់ឡានជារនាំងដើម្បីអោយនាងអាចសស៊ែរចូលទៅរកន្លែងចតនៅគៀនបាន តៃកុងឡានក្រុងព្យាយាមធ្វើជារនាំងបើកសស៊ែរបន្តិចម្តងៗដើម្បីអោយស្ត្រីរូបនោះនាងអាចទៅរកកន្លែងចតនៅខាងគៀន តៃកុងឡានព្យាយាមស្រែកប្រាប់នាងអោយនាងចូលទៅខាងគៀនទៅព្រោះឡានរបស់គាត់បានធ្វើជារនាំងដល់នាងហើយ ពេលដែលស្ត្រីនោះបណ្តើរម៉ូតូចូលទៅដល់គៀនហើយតៃកុងឡានក៏បានបើកចេញទៅ។

ប៉ូលីសមាឌធំៗដល់ទៅពីរនាក់បែរជាធ្វើអីជនល្មើសតែម្នាក់ឯងមិនកើត

ប៉ូលីសពីរនាក់ត្រូវបានជនល្មើសបាញ់អោយរត់ផាស់ក្រញាំបន្ទាប់ពីចាប់ជនល្មើសដាក់ខ្នោះមិនបាន ជនល្មើសម្នាក់ត្រូវបានសង្ស័យថាប្រើប្រាស់គ្រឿងញានខុសច្បាប់ត្រូវបានឃាត់ដោយប៉ូលីស ពេលដែលជនល្មើសត្រូវឃាត់ខ្លួនប៉ូលីសទាំងពីរនាក់ក៏ចូលទៅដើម្បីដាក់ខ្នោះយកទៅសួនាំ តែជនល្មើសមិនព្រមអោយដាក់ខ្នោះទេ ជនល្មើសបានរើខ្លួនយ៉ាងខ្លាំងដើម្បីគេចពីការចាប់ខ្លួន ពេលនោះទាំងប៉ូលីសទាំងចោរប្រតាយប្រតប់គ្នាយ៉ាងខ្លាំងរហូតដល់ប៉ូលីសដកអាវុធបាញ់ទៅលើជនល្មើស ទោះយ៉ាងណាក៏ដោយជនល្មើសនៅតែរើខ្លួនយ៉ាងខ្លាំងដោយមិនព្រមអោយប៉ូលីសចាប់ខ្លួនទេ ការប្រតាយប្រតប់ពេលនោះគឺប៉ូលីសមិនអាចចាប់ជនល្មើសបានឡើយ រហូតដល់ជនល្មើសរត់ទៅយកកាំភ្លើងក្នុងឡានរបស់ខ្លួនបានមកបាញ់ប៉ូលីសរត់ចែកជើងគ្នាព្រាតទៅវិញ។ ហួសចិត្ត!

បុរសជនជាតិឥណ្ឌាម្នាក់នេះគោរពបូជាលោកTrumpថាជាព្រះរបស់គាត់

បុរសជនជាតិឥណ្ឌាម្នាក់នេះបានគោរពបូជាលោក Donald Trump ថាជាព្រះដែលគួដល់ការធ្វើសក្ការៈរបស់គាត់។​ Bussa គាត់បានដាក់រូបថតលោកដូណាល់ត្រាំជារៀងបញ្ឈរនៅក្នុងអាសនៈ ហើយធ្វើការបូជាបែបពីធីសាសដែលគាត់ក្នងការដែលគាត់យកលោកត្រាំជាព្រះ។ Bussa គាត់បានធ្វើនេះអស់រយៈពេល៣ឆ្នាំកន្លងមកហើយ គាត់បានធ្វើការគោរពបូជាដូច្នេះជារៀងរាល់ថ្ងៃមិនដែលខកខានថ្ងៃណាមួយឡើយ។ មិនតែប៉ុណ្ណោះគាត់ថែមទាំងបានបញ្ចុះបញ្ចូលអ្នកជិតខាងរបស់គាត់អោយធ្វើរឿងដូចគាត់ផងដែរ​ ដែលយកលោក Donald Trump មកធ្វើជាព្រះដែលគួដល់ការការធ្វើសក្ការៈបូជា។ Bussa លុតជង្គង់នៅហ្នឹងមុខរូបថតលោក Trump ដែលស្ថិតក្នុងអាសនៈសក្ការៈរបស់គាត់ដោយយល់ថាលោកត្រាំជាព្រះ។ Bussa គោរពលោកTrumpខ្លាំងណាស់ គ្មានអ្នកណាម្នាក់សូម្បីតែឪពុកម្តាយរបស់គាត់ មិនអាចបញ្ឈប់គាត់អោយឈប់ធ្វើរឿងអបិយជំនឿដូច្នេះបានឡើយ ព្រោះគ្រួសាររបស់គាត់គ្មានជំនឿលើអ្វីដែលBussaកំពុងធ្វើឡើយ ដោយចង់យកគាត់ទៅអោយពេទ្យចិត្តសាស្ត្រដើម្បីពិនិត្យមើលទៀតផង។ Bussa គាត់បានផ្តល់បទសម្ភាសថា អ្នកផ្ទះដែលជាក្រុមគ្រួសាររបស់គាត់ព្រមទាំងអ្នកភូមិបានថាគាត់ជាមនុស្សឆ្កួត Bussa បានប្រាប់ទៅពួកគេវិញថា គាត់មិនឆ្កួតទេ ហើយក៏មិនចង់ទៅអោយពេទ្យចិត្តសាស្ត្រពិនិត្យដែរ ព្រោះBussaបានយកលោកត្រាំជាព្រះទៅហើយ Bussaបន្តរថាគាត់មិនខ្វល់អំពីការនិយាយអ្វីដែលអ្នកជិតខាងនិងគ្រួសារគាត់និយាយឡើយ ព្រោះលោកTrumpគឺជាព្រះស្ថិតក្នុងបេះដូងរបស់គាត់ ហើយគាត់ចូលចិត្តលោកត្រាំខ្លាំងណាស់ ដូច្នេះហើយលោកTrumpគួដល់ការគោរពសក្ការៈខ្លាំងណាស់។ Bussa តែងតែយករូបថតលោកត្រាំទៅតាមខ្លួនគ្រប់ទីកន្លែងដើម្បីធ្វើការគោរពបូជា មិនថាទៅទីណាណាទេសូម្បីតែហាងទំនិញ ឫក៏ទៅតាមទីវាលផ្សេងៗដូចជាវាលស្រែជាដើមគឺគាត់យកទៅតាមខ្លួនរហូត វត្ថមានរូបថតលោកត្រាំត្រូវBussaដាក់ជាប់តាមខ្លួនជានិច្ច។ Bussaពេលនេះគាត់មានគម្រោងចង់សាងសង់កន្លែងធ្វើសក្ការៈបូជាលោកត្រាំអោយបានធំជាងមុន ហើយគម្រោងសាងសង់អាចនិងរួចជាស្ថាពរក្នុងរយៈពេល៦ខែក្រោយ។ ពិតប្រាកដណាស់គឺBussaគាត់ចង់បង្កើតជាសាសនាថ្មីមួយទៀតដោយយកលោកត្រាំធ្វើជាព្រះ។ បញ្ជាក់Bussaគឺជាជនជាតិឥណ្ឌា! Credit: Daily Mail

អ្នកដែលបើកឡានបុកមនុស្សចំណាស់ម្នាក់ដោយចេតនាត្រូវបានរកឃើញ

ខាងសមត្ថិកិច្ចបានវែករកមុខអ្នកដែលបានបើកឡានជាន់បុរសចំណាស់ម្នាក់ដោយចេតនាឃើញហើយពេលនេះ។ កាលពីសប្តាហ៍មុនវីដេអូនៃរថយន្ត SUV ដែលកំពុងបើកបរជាន់លើបុរសចំណាស់ម្នាក់ ត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាព ហើយបានចុះផ្សាយនៅលើទូរទស្សន៍ CCTV ដែលធ្វើអោយមហាជនមានការខឹងសម្បាយ៉ាងខ្លាំង។ វីដេអូដែលបានបង្ហាញកាមេរ៉ាសុវត្ថិភាពពីដំណើរដើមតូងដែលមនុស្សចាស់កំពុងឈរនៅកណ្តាលផ្លូវរ៉េរ៊ាៗនៅហ្នឹងមុខឡាន បណ្តាលអោយអ្នកបើកឡានខឹងយ៉ាងខ្លាំង។ នៅពេលដែលរថយន្តSUVនោះបានមកដល់ បរុសចំណាស់ម្នាក់នោះមិនព្រមដើរអោយលឿនទៅកៀនទេ បរុសចំណាស់នោះហាក់ដូចជាកំពុងរាំឌឺដងទៀតផង មុននឹងគាត់ដើរចេញពីមុខឡាន ហើយពេលនោះអ្នកបើករថយន្តម៉ាកSUVក៏បើកជាន់ពីលើបុរសចំណាស់ម្នាក់នោះទៅ។ ក្រោយកើតហេតុមានអ្នកលេងហ្វេសបុកម្នាក់មានឈ្មោះថា Margie Reyes បានផុសអំពីបញ្ហានេះព្រមជាមួយរូបថតពីរសន្លឹក។ រូបថតដែលបានចុះផ្សាយនោះគឺជាLicenseបើកបរព្រមទាំងរូបថតរបស់ជនល្មើសផ្ទាល់ គ្រាន់តែផុសមិនទាន់បានយូរប៉ុន្មានផងក៏ស្រាប់តែក្រុមសម្ថតិច្ចក៏យកទៅចែកចាយបន្ថែម។ ទន្ទឹមនឹងនេះដែរជនរងគ្រោះដែលត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះថា Raymundo បានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ដោយចៅហ្វាយក្រុងPateros ហើយជនរងគ្រោះត្រូវបានគេនាំទៅកាន់កន្លែងសំរាកមើលថែយ៉ាងម៉តហ្ចត់។ ចំពោះពណ៌មានដែលបានបង្ហោះចែកចាយតាមទំព័រហ្វេសបុកត្រូវបានមហាជនComment ពីចេតនាដ៏អាក្រក់របស់ម្ចាស់ឡានដែលបានធ្វើទៅលើបុរសចំណាស់នោះ។ អ្នកលេងបណ្តាញសង្គមក៏បានCommentទៀតថា ហេតុអីពេលនោះមនុស្សជាច្រើនមិនព្រមបញ្ចូនបុរសចំណាស់ម្នាក់នោះទៅពេទ្យភ្លាមៗ បណ្តោយទុកគាត់ចោលអោយដេកនៅលើដីទាំងដែលមានរបួស គួណាស់តែជួយយកគាត់ទៅពេទ្យផង។

ជំនួបលោកប្រធានាធិបតីTrumpនិងលោកគីមជុងអ៊ុននៃប្រទេសកូរ៉េខាងជើង

មកមើលពីជំនួបកន្លងទៅរវាង លោកប្រធានាធិបតី Trump និងលោកគីមជុងអ៊ុនមេដឹកនាំផ្តាច់នៃប្រទេសកូរ៉េខាងជើង ដែលបានជួបគ្នាជាលើកដំបូងមុនពេលធ្វើដំណើរទៅកាន់កិច្ចប្រជុំមួយទល់នឹងមួយ។ ជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់ដែលមេដឹកនាំផ្តាច់ការលោកគីមជុងអ៊ុនប្រមុខរដ្ឋកូរ៉េខាងជើង បានឡើងមកជួបចចារជាមួយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកលើទឹកដីប្រទេសសិង្ហបុរី នេះចាត់ទុកជាប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលកំរបានជួបហើយក៏មិនដែលសង្ឃឹមថារឿងនេះវាអាចហ្នឹងកើតមានឡើងបានទេ។ បើទោះជារយៈពេលកន្លងមកប្រទេសទាំងពីរនេះមានការគំរាមកំហែងគ្នាទៅវិញទៅមកដោយសង្គ្រាមនុយក្លេអ៊ែរក៏ពិតមែន តែឥឡូវនេះពួកគេបានឡើងមកអង្គុយក្នុងតុចចារដើម្បីពិភាក្សាអំពីបញ្ហាការរុះរើនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលតែងតែចោទជាបញ្ហានោះ។ លោកគីមជុងអ៊ុនមេដឹកនៃប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួនចង់ពិភាក្សាជាមួយអាមេរិកគឺដើម្បីបន្ថយភាពតានតឹងតែប៉ុណ្ណោះ។ លោកគីមជុងអ៊ុនបន្តថា ការដែលលោកឡើងមកអង្គុយក្នុងទីនេះគឺជារឿងដែលពិភពលោកមិនសង្ឃឹមថាហ្នឹងអាចកើតមានឡើងបានទេ។ លោកគីមជុងអ៊ុនបានប្រឆាំងចំពោះគំនិតដកចេញនូវអាវុធនុយក្លេអ៊ែរ ហើយមានការខ្វែងគំនិតមួយចំនួននៅក្នុងផែនការនៃកិច្ចប្រជុំកំពូលនេះ។ ប៉ុន្តែលោក Trump  បានព្យាយាមបញ្ចុះបញ្ចូលលោកគីមជុងអ៊ុនអោយលោកគីមជុងអ៊ុននេះធ្វើការលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរាល់ការរុះរើរសហរដ្ឋអាមេរិកនឹងផ្តល់ជាជំនួយមួយចំនួនផងដែរ។ ក្នុងជំនួបនេះត្រូវបានពិភពលោកកត់ត្រាទុកថាគឺជារឿងដ៏អស្ចារ្យបំផុតនៃដំណែងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Trump ។ ដកស្រង់ពី៖ The New York Times

ដំណឹងថ្មីៗ!​ ក្ដៅៗ! ប្រធានាធិបតី​វៀតណាម ទទួល​មរណភាព​ហើយ!

ប្រធានាធិបតី​វៀតណាមលោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាពហើយ​ នៅអាយុ ៦១ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយ​នៅមុននេះបន្តិចនា​រសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមការដកស្រង់ការផ្សាយ​ពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន ដៃក្វាង បានទទួល​មរណ​ភាព​បន្ទាប់ពីលោក បានរងការវាយប្រហារ​ដោយជំងឺយ៉ាង​ធ្ងន់ធ្ងរ។ វិទ្យុរដ្ឋវៀតណាម​បានចេញផ្សាយទៀតថា ប្រធានាធិបតី​វៀតណាមបានទទួល​មរណភាព​នៅ​វេលាម៉ោង ១០៖០៥នាទីព្រឹក (ម៉ោងនៅទីក្រុងហាណូយ) ក្នុងមន្ទីរពេទ្យ​យោធា​នៃប្រទេស​វៀតណាម។ គួរបញ្ជាក់ថា លោក Tran ត្រូវបានក្រុម​គ្រូពេទ្យ​ក្នុងស្រុក ក្រៅប្រទេស និងសាស្ត្រាចារ្យ​​ពេទ្យជាច្រើនរូប​​ ព្យាយាម​ជួយសង្គ្រោះ ប៉ុន្តែលោកនៅ​តែមិនអាចឆ្លងផុត​គ្រោះថ្នាក់ដដែល ខណៈគេនៅមិន​ទាន់ដឹងថា តើជំងឺធ្ងន់ធ្ងរ​របស់លោកនោះ ជាអ្វីឲ្យប្រាកដ​នោះឡើយ៕ ប្រភពអត្ថបទ៖ Fresh News

ស្ត្រីម្នាក់បានលោតពីជាន់ទី១១ដើម្បីបញ្ចប់ជីវិត ព្រោះបំណុលឡានមួយគ្រឿង

យោងតាមរបាយការណ៍មួយពីកាសែត Asia Times បុរសជនជាតិវៀតណាមអាយុ 27 ឆ្នាំម្នាក់បានព្យាយាមសង្គ្រោះស្រ្តីម្នាក់ដែលព្យាយាមលោតពីជាន់ទី 11 នៃអគារមួយនៅទីក្រុងគីងស៊ីងកោះតៃវ៉ាន់។ ។ អ្នកទាំងពីរត្រូវបានកំណត់អត្តសញ្ញាណនៅកន្លែងកើតហេតុ។ នៅពេលនោះស្ត្រីរូបនេះឈរនៅគែមបង្អួច អ្នកយាមដែលឈរនៅទីនោះបានឃើញនាង ហើយបានស្រែកប្រាប់នាងថាកុំឱ្យលោត ទោះអ្នកយាមនៅទីនោះស្រែកប្រាប់យ៉ាងណានាងមិនខ្វល់ហើយកំសំរេចលោត អ្នកយាមមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញស្ត្រីនេះលោតចុះមក អ្នកយាមក៏ស្ទុះទៅចាប់ទ្រនាង។ តែដោយសារការប៉ះទង្គិចគ្នានេះមានភាពខ្លាំងពេក ទើបធ្វើអោយបោកស្លាប់នៅហ្នឹងកន្លែងទាំងពីរនាក់តែម្តង។ មិនមែនថាមិនចង់ជួយទេ តែត្រូវមើលទៅលើស្ថានការណ៍អោយច្បាស់ផង ត្រូវជួយបានគឺជួយហើយ តែបើមើលទៅជួយមិនបានទេក៏គួកុំអីល្អជាង ទុកជីវិតគ្រាន់នៅមើលក្រុមគ្រួសារជាជាងស្លាប់ឥតប្រយោជន៍ ព្រោះបើអ្នកបាត់បង់ទៅហើយចុះប្រពន្ធកូនអ្នកទៅជាយ៉ាងណា? មិនទៅជាមេម៉ាយនិងកូនក៏ត្រូវកំព្រាទៅហើយ។ មើលផងបងប្អូន បើត្រូវជួយបានក៏ជួយ តែបើមើលទៅមិនកើតទេគឺកុំល្អជាង។