Category: ព័ត៌មានអន្តរជាតិ

ចិន វ៉ាដាច់រុស្ស៊ី ក្លាយជាមហាអំណាចយោធាទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨

ប៉េកាំងៈ ចិន គឺជាប្រទេស ដែលមានកម្លាំងទាហានពេញសិទ្ធិ “ក្របខ័ណ្ឌ” សរុបច្រើនជាងគេបង្អស់លើពិភពលោក ដោយមានកម្លាំងទាហានដល់ទៅ២.២៨៥.០០០នាក់ (ពីរលាន ពីរសែន ប្រាំបីម៉ឺន ប្រាំពាន់នាក់)។ បើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួលទៀត ចិន មានដល់ទៅជាង៧លាននាក់។ ចំណែកអាមេរិកវិញ មានតែជាង១,៧៧លាននាក់ (ជាង១លាន ៧៧ម៉ឺននាក់)ប៉ុណ្ណោះ ហើយបើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួល មានជាង៣លាន២សែននាក់។ ដោយឡែក ឥណ្ឌា ឈរលំដាប់ទី៣ មានទាហានពេញសិទ្ធិ សរុបជាង១លាន ៣២មឺននាក់។ ចំពោះរុស្ស៊ី មានជាង៧៦មឺននាក់ប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៨កន្លងមក ប្រទេសចិន បាននាំមុខរុស្ស៊ី ក្លាយជាប្រទេសមហាអំណាចយោធាទី២ នៅលើពិភពលោក។ ដោយទី១ គឺសហរដ្ឋអាមេរិកដដែល និងទី៣ គឺប្រទេសរុស្ស៊ី។ ដោយសារតែមានការប្រឈមមុខបញ្ហាយោធាកាន់តែខ្លាំងនោះ ចិន បានបង្កើនការធ្វើសមយុទ្ធដល់ទៅជាង១៨ពាន់លើក នៅក្នុងឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩នេះ នឹងកើនឡើងបន្ថែមទៀត។ ឆ្នាំ២០១៨ បានបញ្ចប់ទៅជាងមួយសប្តាហ៍មកហើយ ដោយនៅក្នុងឆ្នាំនោះ គឺជាពេលវេលាដែលកម្លាំងទាហានប្រជាជនចិន ធ្វើសកម្មភាពហ្វឹកហាត់សមយុទ្ធច្រើនបំផុត រហូតដល់ជាង១៨ពាន់លើក នៅគ្រប់ទិសទីក្នុងប្រទេស។ តាមគម្រោង នៅក្នុងឆ្នាំ២០១៩នេះ សកម្មភាពធ្វើសមយុទ្ធហ្វឹកហាត់យោធា នឹងកើនឡើងច្រើនជាងឆ្នាំ២០១៨។

គ្រោះថ្នាក់ចៃដន្យកើតឡើងស្ទើរតែមិនគួអោយជឿ ឈរសុខៗស្រាប់តែ…

ក្រៅប្រទេស៖ ពិតជាមិនគួរអោយជឿសោះ គ្រោះថ្នាក់ពិតជាមើលមិនឃើញមែន ឈរសុខៗស្រាប់តែគ្រោះថ្នាក់បានកើតឡើងដោយមានរថយន្តមួយបើជ្រុលចង្កូត ដោយគេចពីរថយន្តមួយទៀតក៏បានមកបុកនឹងផ្លាកសញ្ញា ហើយផ្លាកសញ្ញាក៏បោកត្រូវក្បាលបុរសម្នាក់នោះមិនដឹងថាអាចរស់រានមានជីវិតឫយ៉ាងណា។ វាពិតជានឹកស្មានមិនដល់សោះថាគ្រោះថ្នាក់បែបនេះវាអាចកើតឡើងបាន វាអាចចាត់ទុកជាគ្រោះដ៏អាក្រក់មួយក្នុងជីវិតរបស់គាត់ ដែលមិននឹកស្មានដល់សោះថាវាអាចទៅរួចក្នុងរឿងហ្នឹង រឿងខ្លះពេលវាបំរុងកើតគឺវាកើតឡើងទាល់តែបាន មិនថាស្ថិតក្នុងកាលះទេសៈណាទេ គឺអាចកើតឡើងបានទាំងអស់។ ក្នុងវីដេអូមួយនេះបានអោយឃើញថាបុរសម្នាក់នេះគាត់គ្រាន់តែឈរចាំឆ្លងផ្លូវតែប៉ុណ្នោះ តែជាអកុសល្យ ត្រូវបានរថយន្តដែលគេចពីរថយន្តឆ្វេរចង្កូតមកបុកផ្លាកសញ្ញាចរាចរណ៍ ហើយផ្លាកសញ្ញាចរាចរណ៍ក៏បោកត្រូវក្បាលបុរសម្នាក់នោះធ្វើអោយគាត់ដួលភ្លាមៗតែម្តង ហេតុការណ៍នេះគឺបានកើតនៅក្រៅប្រទេស យ៉ាងណាក៏ជាការពន្ញាក់ស្មារតីអោយមហាជនមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចផងដែរពេលធ្វើអ្វីមួយ ឬពេលធ្វើដំណើរទៅទីសាធារណៈផ្សេងៗ ។ វីដេអូខាងលើនេះអាចជាហេតុផលដែលបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ!

គួអោយខ្លាច! ទោសប្រហារជិវិតនៅចិនសំរាប់អ្នកជួញដូរថ្នាំញៀន (វីដេអូ)

មើលទៅគួរអោយរន្ធត់ណាស់ទោសប្រហារជីវិតនេះ ទោសប្រហារជិវិតនៅចិនសំរាប់អ្នកជួញដូរថ្នាំញៀន មុនប្រហារជិវិត​ តើចង់ញាំអី ស្លៀកពាក់បែបណា នឹងនិយាយពាក្យលាបណ្តាំចុងក្រោយទៅកាន់ឪពុកម្តាយ បងប្អូនសាច់ញាតិយ៉ាងម៉េច អាជ្ញាធរនឹងរៀបចំអោយ និយាយមុនផុតដង្ហើម ។ ទោសធ្ងន់ធ្ងរបែបនេះហើយមនុស្សនៅតែហ៊ានប្រព្រឹត្តទៀត ព្រោះបើស្លាប់ទៅហើយគឺមិនត្រលប់មកវិញបានទេ តែពួកគេនៅតែហ៊ានប្រព្រឹត្តទៅបាន។ ក្នុងវីដេអូនេះបងប្អូនអាចមើលឃើញយ៉ាងច្បាស់ពីការកាត់ទោសដោយប្រើថ្នាំចាក់ដើម្បីប្រហារជីវិត មើលទៅពិតជាគួអោយខ្លាចណាស់។   

ថ្ងៃស៊យរបស់ចោរប្លន់មិនបានសំរេច ត្រូវជនរងគ្រោះបើកឡានដេញបុកវិញ

វីដេអូមួយដែលបានបង្ហាញពីមនុស្សស្រីម្នាក់ត្រូវបានចោរមួយក្រុមប្លន់ ឲ្យនាងចេញពីឡាន ដើម្បី ប្លន់យកឡាន តែនារីដែលត្រូវចោរប្លន់ ។គាត់មានស្មារតីរបស់គាត់ រឹងពឹង ដែលនាំឲ្យគាត់អាចតដៃជាមួយនឹងក្រុមចោរទាំងនោះបាន ដោយគាត់បានថយឡានបុកឡានរបស់ក្រុមចោរ ធ្វើឲ្យក្រុមចោរទាំងនោះភ័យខ្លាច រួចរត់ចូលឡានទៅវិញ ហើយនាងបានខំថយបុក ថែមទៀត ធ្វើអោយ ក្រុមចោរទាំងនោះ រត់ចុះពីឡាន រួចរត់ចេញទៅបាត់។ វាក៏ជារឿងសំណាងមួយដែរ ដែលក្រុមចោរទាំងនោះមិនបានបាញ់នាង បែរទៅជាភ័យខ្លាចនាងទៅវិញ ហេតុការណ៍នេះបានកើតឡើងនៅប្រទេសអាមេរិក បន្ទាប់ពីមានហេតុការណ៍នេះហើយប៉ូលិសក៏បានចុះមកដោះស្រាយ ដើម្បីស្វែងរកកំណត់ហេតុ។ វាក៏ជាគំរូមួយយ៉ាងល្អខ្លាំងណាស់ សម្រាប់មនុស្សដែលត្រូវបានចោរប្លន់ជាច្រើនផ្សេងទៀត កុំឲ្យមានការភ័យខ្លាច ពេលត្រូវចោរប្លន់ យើងត្រូវមានស្មារតីរឹងពឹង ដោយមិនចង់ញាំនឹងសត្រូវ បើអាចធ្វើអ្វីបានគឺត្រូវតែធ្វើវា។ សូមទស្សនាវីដេអូសកម្មភាពទាំងនេះដែលថតបានដោយកាមេរ៉ាតាមផ្ទះ៖

«ប្រទេសឡាវ»ត្រូវវៀតណាមគ្រប់គ្រងស្ទើរតែពេញផ្ទៃប្រទេសទៅហើយ នៅតែសប្បាយកើតទៀតហ្ន៎!

វាពិតជាគ្រោះថ្នាក់ពេកហើយដែលប្រទេសមួយត្រូវបានគ្រប់គ្រង ឬកាន់កាប់ដោយប្រទេសដទៃនោះ។ ប្រទេសនីមួយៗក្នុងពិភពលោក គេតែងតែចង់បានឯករាជ ចង់បានអធិបតេយ្យភាពលើទឹកដីរបស់ខ្លួន ដោយមិនឲ្យប្រទេសណាមួយមកគ្រប់គ្រងឡើយ។ ពាក្យថារស់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃ គឺពិតជាមានភាពលំបាកណាស់ ពោលគឺលំបាកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសិទ្ធិសេរីភាពផ្សេងៗ។ ប្រទេសឡាវសព្វថ្ងៃ គឺត្រូវបានគេដឹងថាជាប្រទេសមួយដែលកំពុងតែរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមទៅហើយ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន សុទ្ធត្រូវគ្រប់គ្រងដោយជនជាតិវៀតណាមផង និងជនជាតិឡាវផង។ ម្យ៉ាងវិញទៀត នៅតាមសាលារៀន និងនៅតាមទីសាធារណៈនានា គេតម្រូវឲ្យលើកទង់ជាតិទាំងពីរ គឺទង់ជាតិឡាវមួយ និងទង់ជាតិវៀតណាមមួយ។ ដូច្នេះ ប្រទេសឡាវ កំពុងតែឈានទៅរកភាពមហន្តរាយបណ្ដើរៗហើយ៕ ប្រភព៖ ហ្វេសប៊ុក

កូនតិរច្ឆាន! វាយធ្វើបាបម្តាយឪពុកយ៉ាងសាហាវដោយមិនញញើតដៃ

រឿងពិតមួយដែលមនុស្សគ្រប់គ្នាហើយពិតជាខ្លោចផ្សាខ្លាំងណាស់ ទោះបីមិនមែនជាជាតិសាសន៍របស់ខ្មែរយើងក៏ដោយ តែវាក៏បានចាក់ដោតបេះដូងយើងអោយមានការឈឺចាប់ដែរពេលឃើញស្ថានភាពបែបនេះ ។ ករណីនេះបានកើតឡើងនៅប្រទេសឥណ្ឌា យើងមិនអាចសន្និដ្ឋានបានឡើយថាជាអ្នកបម្រើមើលថែម្តាយរបស់គេ ឬជាកូនប្រសាររបស់លោកយាយចាស់ជរានោះទេ ចំជាមនុស្សចិត្តតិរច្ឆានមែន ហ៊ានធ្វើរឿងដូច្នេះដោយមិនញញើតដៃ។ នេះវាពិតជាបង្ហាញពីភាពឃោឃៅខ្លាំងណាស់ក្នុងនាមជាមនុស្ស បើយើងស្ទង់មករករបស់យើង ពិតណាស់យើងមិនអាចលើកដៃ លើកជើងទៅវាយដុំពួកគាត់បានឡើយ ទោះមិនមែនជាម្តាយរបស់យើងក៏ដោយ តែនៅក្នុងវីដេអូនេះគឺពិតជាឃោឃៅខ្លាំងណាស់ ពីចិត្តអ្នកដែលបានមើលថែរនៅក្នុងវីដេអូនេះ ។ សូមទស្សនាវីដេអូបន្ថែមថាចិត្តមនុស្សក្នុងវីដេអូនេះពិតជាយ៉ាងណាទៅ ៖  ប្រភព៖ ហ្វេសបុក បរទេស

A DOG WAS LYING IN SEWAGE WATER AND HE COULDN’T MOVE OR GET OUT

By #Animal Aid Unlimited: We got a call on our helpline that a dog was lying in sewage water and he couldn’t move or get out. Our rescuers found a skeletal dog lying in the waste water with flies swarming around his eyes. He was sitting upright, but was disoriented from his illness and clearly

ស្ត្រីម្នាក់ខូចម៉ូតូកណ្តាលផ្លូវធំពិបាករកន្លែងចត បានតៃកុងឡានក្រុងជួយ

ស្ត្រីម្នាក់បានខូចម៉ូតូនាកណ្តាលផ្លូវដ៏ធំនាទីក្រុងមួយពិបាករកន្លែងចតណាស់ តៃកុងឡានក្រុងម្នាក់ពេលដែលបានឃើញហេតុការណ៍នេះហើយក៏បានឈប់ឡានដើម្បីជួយនាង ដែលតៃកុងឡាននោះបានឈប់ឡានជារនាំងដើម្បីអោយនាងអាចសស៊ែរចូលទៅរកន្លែងចតនៅគៀនបាន តៃកុងឡានក្រុងព្យាយាមធ្វើជារនាំងបើកសស៊ែរបន្តិចម្តងៗដើម្បីអោយស្ត្រីរូបនោះនាងអាចទៅរកកន្លែងចតនៅខាងគៀន តៃកុងឡានព្យាយាមស្រែកប្រាប់នាងអោយនាងចូលទៅខាងគៀនទៅព្រោះឡានរបស់គាត់បានធ្វើជារនាំងដល់នាងហើយ ពេលដែលស្ត្រីនោះបណ្តើរម៉ូតូចូលទៅដល់គៀនហើយតៃកុងឡានក៏បានបើកចេញទៅ។

ប៉ូលីសមាឌធំៗដល់ទៅពីរនាក់បែរជាធ្វើអីជនល្មើសតែម្នាក់ឯងមិនកើត

ប៉ូលីសពីរនាក់ត្រូវបានជនល្មើសបាញ់អោយរត់ផាស់ក្រញាំបន្ទាប់ពីចាប់ជនល្មើសដាក់ខ្នោះមិនបាន ជនល្មើសម្នាក់ត្រូវបានសង្ស័យថាប្រើប្រាស់គ្រឿងញានខុសច្បាប់ត្រូវបានឃាត់ដោយប៉ូលីស ពេលដែលជនល្មើសត្រូវឃាត់ខ្លួនប៉ូលីសទាំងពីរនាក់ក៏ចូលទៅដើម្បីដាក់ខ្នោះយកទៅសួនាំ តែជនល្មើសមិនព្រមអោយដាក់ខ្នោះទេ ជនល្មើសបានរើខ្លួនយ៉ាងខ្លាំងដើម្បីគេចពីការចាប់ខ្លួន ពេលនោះទាំងប៉ូលីសទាំងចោរប្រតាយប្រតប់គ្នាយ៉ាងខ្លាំងរហូតដល់ប៉ូលីសដកអាវុធបាញ់ទៅលើជនល្មើស ទោះយ៉ាងណាក៏ដោយជនល្មើសនៅតែរើខ្លួនយ៉ាងខ្លាំងដោយមិនព្រមអោយប៉ូលីសចាប់ខ្លួនទេ ការប្រតាយប្រតប់ពេលនោះគឺប៉ូលីសមិនអាចចាប់ជនល្មើសបានឡើយ រហូតដល់ជនល្មើសរត់ទៅយកកាំភ្លើងក្នុងឡានរបស់ខ្លួនបានមកបាញ់ប៉ូលីសរត់ចែកជើងគ្នាព្រាតទៅវិញ។ ហួសចិត្ត!

បុរសជនជាតិឥណ្ឌាម្នាក់នេះគោរពបូជាលោកTrumpថាជាព្រះរបស់គាត់

បុរសជនជាតិឥណ្ឌាម្នាក់នេះបានគោរពបូជាលោក Donald Trump ថាជាព្រះដែលគួដល់ការធ្វើសក្ការៈរបស់គាត់។​ Bussa គាត់បានដាក់រូបថតលោកដូណាល់ត្រាំជារៀងបញ្ឈរនៅក្នុងអាសនៈ ហើយធ្វើការបូជាបែបពីធីសាសដែលគាត់ក្នងការដែលគាត់យកលោកត្រាំជាព្រះ។ Bussa គាត់បានធ្វើនេះអស់រយៈពេល៣ឆ្នាំកន្លងមកហើយ គាត់បានធ្វើការគោរពបូជាដូច្នេះជារៀងរាល់ថ្ងៃមិនដែលខកខានថ្ងៃណាមួយឡើយ។ មិនតែប៉ុណ្ណោះគាត់ថែមទាំងបានបញ្ចុះបញ្ចូលអ្នកជិតខាងរបស់គាត់អោយធ្វើរឿងដូចគាត់ផងដែរ​ ដែលយកលោក Donald Trump មកធ្វើជាព្រះដែលគួដល់ការការធ្វើសក្ការៈបូជា។ Bussa លុតជង្គង់នៅហ្នឹងមុខរូបថតលោក Trump ដែលស្ថិតក្នុងអាសនៈសក្ការៈរបស់គាត់ដោយយល់ថាលោកត្រាំជាព្រះ។ Bussa គោរពលោកTrumpខ្លាំងណាស់ គ្មានអ្នកណាម្នាក់សូម្បីតែឪពុកម្តាយរបស់គាត់ មិនអាចបញ្ឈប់គាត់អោយឈប់ធ្វើរឿងអបិយជំនឿដូច្នេះបានឡើយ ព្រោះគ្រួសាររបស់គាត់គ្មានជំនឿលើអ្វីដែលBussaកំពុងធ្វើឡើយ ដោយចង់យកគាត់ទៅអោយពេទ្យចិត្តសាស្ត្រដើម្បីពិនិត្យមើលទៀតផង។ Bussa គាត់បានផ្តល់បទសម្ភាសថា អ្នកផ្ទះដែលជាក្រុមគ្រួសាររបស់គាត់ព្រមទាំងអ្នកភូមិបានថាគាត់ជាមនុស្សឆ្កួត Bussa បានប្រាប់ទៅពួកគេវិញថា គាត់មិនឆ្កួតទេ ហើយក៏មិនចង់ទៅអោយពេទ្យចិត្តសាស្ត្រពិនិត្យដែរ ព្រោះBussaបានយកលោកត្រាំជាព្រះទៅហើយ Bussaបន្តរថាគាត់មិនខ្វល់អំពីការនិយាយអ្វីដែលអ្នកជិតខាងនិងគ្រួសារគាត់និយាយឡើយ ព្រោះលោកTrumpគឺជាព្រះស្ថិតក្នុងបេះដូងរបស់គាត់ ហើយគាត់ចូលចិត្តលោកត្រាំខ្លាំងណាស់ ដូច្នេះហើយលោកTrumpគួដល់ការគោរពសក្ការៈខ្លាំងណាស់។ Bussa តែងតែយករូបថតលោកត្រាំទៅតាមខ្លួនគ្រប់ទីកន្លែងដើម្បីធ្វើការគោរពបូជា មិនថាទៅទីណាណាទេសូម្បីតែហាងទំនិញ ឫក៏ទៅតាមទីវាលផ្សេងៗដូចជាវាលស្រែជាដើមគឺគាត់យកទៅតាមខ្លួនរហូត វត្ថមានរូបថតលោកត្រាំត្រូវBussaដាក់ជាប់តាមខ្លួនជានិច្ច។ Bussaពេលនេះគាត់មានគម្រោងចង់សាងសង់កន្លែងធ្វើសក្ការៈបូជាលោកត្រាំអោយបានធំជាងមុន ហើយគម្រោងសាងសង់អាចនិងរួចជាស្ថាពរក្នុងរយៈពេល៦ខែក្រោយ។ ពិតប្រាកដណាស់គឺBussaគាត់ចង់បង្កើតជាសាសនាថ្មីមួយទៀតដោយយកលោកត្រាំធ្វើជាព្រះ។ បញ្ជាក់Bussaគឺជាជនជាតិឥណ្ឌា! Credit: Daily Mail