Category: ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកអន្ដោប្រវេសន៍ ដកហូតឯកសារមិនប្រក្រតី ជិត៤ម៉ឺនឯកសារ ក្នុងរយៈពេល៥ខែ ចុងក្រោយនេះ

ភ្នំពេញៈ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ អគ្គនាយកអន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍ ចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់។ យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារដកហូត ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ គិតត្រឹមថ្ងៃទី៣១ ឧសភា របស់ អគ្គនាយកអន្ដោប្រវេសន៍ ចេញផ្សាយនៅថ្ងៃទី៤ មិថុនា នេះ ថា “បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍សរុបចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើងចំនួន៤៩,៦៣៨នាក់ (ស្រី២៣,៩២១នាក់) មាន៩សញ្ជតិ រួមមាន ៖ ថៃ ឡាវ ចិន ភូមា ឥណ្ឌូលណេស៊ី ម៉ាលេស៊ី នេប៉ាល់ បង់ក្លាដេស និងវៀតណាម។ ប្រភេទឯកសារដែល បានដកហូត រួមមាន៖ សៀវភៅស្នាក់នៅ១៤,៨០៦ក្បាល -សៀវភៅគ្រួសារ២,២២៧ក្បាល -សំបុត្រកំណើតខ្មែរ១២,៤៤០ច្បាប់ -សំបុត្រអាពាហ៍ពិពាហ៍៣៨០ច្បាប់ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៥,៩០៤ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរ

តុលាការ សម្រេចឃុំខ្លួនយុវជន Hack Facebook ជាង២០០គណនី​ ឆបោកយក​ប្រាក់ដាក់ពន្ធនាគារព្រៃស

ភ្នំពេញៈ យុវជនម្នាក់​ ដែលមានជំនាញហែក (Hack)​ អាខោន Facebook របស់អ្នកដទៃ ដើម្បីជាមធ្យោបាយឆបោកប្រាក់ ត្រូវចៅក្រមតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទឆបោក។ ជនត្រូវចោទឈ្មោះ គ្រួច ស៊ីឆៃ ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន​កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ពីបទឆបោក និងបទអំពើចូលទៅដល់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ យោងតាមមាត្រា ៣៧៧ មាត្រា ៣៧៨ និងមាត្រា ៤២៧ នៃក្រមព្រហ្មទណ្ឌ។ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ គ្រួច ស៊ីឆៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ម្ចាស់គណនី Facebook និងស្រាវជ្រាវរកឃើញថា ជនត្រូវចោទ បានលួចចូលកាន់កាប់គណនី Facebook

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ «អាឆ្កែនេះស្រួលប្រើណាស់ តែក្បត់ម្ចាស់រហូត» (វីដេអូ)

(ភ្នំពេញ)៖ ប្រតិកម្មធ្ងន់ធ្ងរ ទៅនឹងអ្វីដែលលោក សម រង្ស៉ី កំពុងញុះញង់នៅឯនាយសមុទ្រនោះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសហៅលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិថា «អាឆ្កែ» ចាប់ពីពេលនេះតទៅ។ ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី ប្រកាសចូលចាប់សម្តេចតេជោ ហ៊ុន សែន ហើយប្រឌិតរឿងញុះញង់ថា សម្តេច ហ៊ុន សែន គឺជាអ្នកសម្លាប់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលជាដន្លងរបស់ខ្លួន ព្រមទាំងអះអាងថា កូនច្បងរបស់លោក ហុក ឡង់ឌី គឺលោក ឌី វិជ្ជា ដែលជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ដែរនោះកំពុងរកវិធីសងសឹក តាមរយៈការសហការជាមួយសម្តេចក្រឡាហោម ស ខេង។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន

Blacklist កំពុងប៉ះពាល់ដល់ផ្នែកប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនក្រុមហ៊ុន Huawei

ពីរសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Huawei ត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅដែលរារាំងអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកពីការលក់គ្រឿងបន្លាស់ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្រុមហ៊ុននានានៅទូទាំងពិភពលោកនៅតែកំពុងរងការប៉ះពាល់។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Huawei បានប្រាប់សារព័ត៌មាន Financial Times ថាការសម្រេចចិត្តរបស់ក្រុមហ៊ុន Trump ក្នុងការដាក់ក្រុមហ៊ុននៅលើបញ្ជី “អង្គភាពរបស់ខ្លួន” នឹងប៉ះពាល់ដល់អ្នកផ្គត់ផ្គង់អ្នកផ្គត់ផ្គង់ជាង 1,200 ក្រុមហ៊ុន ដែល ក្រុមហ៊ុន Huawei បានទិញភាគហ៊ុននិងសេវាកម្មពីក្រុមហ៊ុនអាមេរិកចំនួន 11 ពាន់លានដុល្លារកាលពីឆ្នាំមុន ។ ការហាមឃាត់នេះមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei ។ ក្រៅពីការរារាំងក្រុមហ៊ុនអាមេរិកមិនឱ្យលក់ដោយផ្ទាល់ទៅក្រុមហ៊ុន Huawei វាក៏រារាំងក្រុមហ៊ុនទី 3 ពីការលក់ផលិតផលដែលមានបច្ចេកវិទ្យាទំនើបជាងមួយភាគបួនទៅឱ្យក្រុមហ៊ុន Huawei ផងដែរ ។ ក្រុមអ្នកវិភាគនិយាយថាក្រុមហ៊ុនទំនងជាជំទាស់នឹងអ្វីដែលផលិតផលស្ថិតក្រោមការហាមឃាត់ការលក់ ។ ភាពមិនច្បាស់លាស់អំពីផលប៉ះពាល់នៃការហាមឃាត់នេះបាននាំឱ្យក្រុមហ៊ុនទូរស័ព្ទមួយចំនួនពន្យារពេលនៃការចាប់ផ្តើមស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Huawei ខណៈដែលពួកគេធ្វើការវាយតម្លៃបន្ថែមទៀត ។ នៅចក្រភពអង់គ្លេស EE និង Vodafone បានផ្អាកការដាក់លក់ស្មាតហ្វូន 5G របស់ក្រុមហ៊ុន Huawei ខណៈដែលក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទចល័តធំជាងគេពីររបស់ប្រទេសជប៉ុន SoftBank និង KDDI ក៏បានផ្អាកការដាក់លក់ទូរស័ព្ទ Huawei P30

រងភាពអាម៉ាស់នឹងការរិះគន់ ទីបំផុត! លោក នេត សាវឿន បញ្ជាឲ្យបញ្ជូនសំណុំរឿងនគរបាលស័ក្ដិ៣លួច iPad ទៅតុលាការ

(ភ្នំពេញ)៖ ដោយមានការរុំព័ទ្ធដោយសាររិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។ មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។ ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក

អស្ចារ្យ! អ្នកវិទ្យាសាស្រ្តវ័យក្មេងហ្វីលីពីន រកឃើញវិធីព្យាបាលជម្ងឺទឹកនោមផ្អែម(វីដេអូ)

ទីក្រុង ILOILO ៖ អ្នកវិទ្យាសាស្រ្តវ័យក្មេងជាសិស្សសាលាម្នាក់មកពីទីក្រុងមួយនៃប្រទេសហ្វីលីពីន នៅទីក្រុង ILOILO បានរកឃើញសមាសធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលមានសក្តានុពលនៅក្នុងផ្លែឈើអារ៉ាល់ទែរ (ផ្លែក្រខុបស្រុក) ដែលជាការរកឃើញថ្មីមួយដែលគាត់បានបង្ហាញនៅក្នុងពិព័រណ៍វិទ្យាសាស្ត្រអន្តរជាតិនៅសហរដ្ឋអាមេរិក ។ កុមារីវ័យក្មេង Maria Isabel Layson ដែលជាជនជាតិហ្វីលីពីន បានឈ្នះការតាំងពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាតិនៅក្នុងខែកុម្ភៈ និងបានប្រកួតប្រជែងជាផ្នែកមួយនៃប្រតិភូហ្វីលីពីននៅក្នុងពិព័រណ៍វិទ្យាសាស្ត្រ និងវិស្វកម្មអន្តរជាតិ Intel នៅរដ្ឋ Arizona កាលពីខែមុន។ គ្មាននរណាម្នាក់យកចិត្តទុកដាក់លើផ្លែឈើនិងឱសថរបស់វាទេ។ ពួកគេមិនដឹងថាវាមានសក្តានុពលសម្រាប់ក្លាយជានិយ័តករនៃជំងឺទឹកនោមផ្អែមនោះទេ ។ ការស្រាវជ្រាវរបស់កុមារី Layson បានពិនិត្យមើលសមាសធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែមនៃផ្លែឈើដែលត្រូវបានគេស្គាល់ថាជា សារីសា (sarisa) ។ ខណៈពេលដែលនាងមិនបានឈ្នះនៅក្នុងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក Layson បាននិយាយថាតំណាងឱ្យប្រទេសនេះគឺជាពរជ័យនិងកិត្តិយស ។ “ខ្ញុំមិនបានចូលរួមប្រកួតប្រជែងដើម្បីកិត្តិនាមទេ។ ខ្ញុំបានចូលរួមការប្រកួតប្រជែងនេះព្រោះខ្ញុំចង់ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែមនិងរបៀបដែលការស្រាវជ្រាវរបស់ខ្ញុំអំពី ផ្លែក្រខុបស្រុកនេះ ដែលអាចជួយដោះស្រាយបាន “។ Layson បាននិយាយថាការស្រាវជ្រាវរបស់គាត់បានរកឃើញសមាសធាតុជីវសកម្មដូចជាអាទីតូស៊ីនអ៊ីន, flavonoid និង polyphenol នៅក្នុងផ្លែក្រខុបស្រុកនេះ ។ សមាសធាតុទាំងនេះអាចមានប្រយោជន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ។ នាងបាននិយាយថា “តាមពិតទៅលទ្ធផលនៃការស្រាវជ្រាវលើម៉ាន់ឌីញ៉ាកាឡូរ៉ាឬសារ៉ាស្សាវាមានសារធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែមហើយវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម” ។ សិស្សថ្នាក់ទី 11 ដែលមានបំណងចង់ស្វែងរកវិធីព្យាបាលជំងឺដែលប៉ះពាល់ដល់ប្រជាជនហ្វីលីពីនជាច្រើន។

ក្មួយបង្កើតចៅសង្កាត់ស្ទឹងមានជ័យ២ ស្រវឹងស្រាជិះម៉ូតូដោះអាវ ចូលអុកឡុកគោលដៅត្រួតពិនិត្យអាវុធ

ភ្នំពេញៈ យុវជនទំនើង អាងខ្លួនជាក្មួយចៅសង្កាត់ បើកម៉ូតូដោះអាវ មិនពាក់មួកសុវត្ថិភាព ហើយថែមទាំងស្រវឹងស្រាទ្រេតទ្រោត ចូលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ សមត្ថកិច្ចហៅឲ្យឈប់អែបខាងសិន និងណែនាំដែរ បែរជាមិនព្រមឈប់ទេ ហើយព្យាយាមជិះគេចក៏ជ្រុលទៅបុកសមត្ថកិច្ច។ ពេលសមត្ថកិច្ចបានដកសោរម៉ូតូ ព្រោះខ្លាចក្រែងកើតមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត បែរជាចុះមកស្រែកឡូឡា និងប្រើសម្ដីអសីលធម៌ដាក់សមត្ថកិច្ច បង្កការភ្ញាក់ផ្អើលដល់បងប្អូនសាច់ញាតិរបស់យុវជនទំនើងមានផ្ទះនៅជិតនោះ មកជួយឃាត់យកទៅផ្ទះបាត់ទៅមួយសន្ទុះ។ ក្រោយមក ស្រាប់តែយុវជនទំនើងដែលស្រវឹងនោះ រត់ចេញមកបំប៉ោងព័ត៌មានថា ខ្លួនបាត់ខ្សែកមាស រួចស្រែកឆោឡោអុកឡុកផ្អើលគេឯងតែម្ដង តែលេចមុខលោកចៅសង្កាត់ស្ទឹងមានជ័យទី២ ចុះមកជួយសម្របសម្រួល និងសុំទោសជំនួសក្មួយផងដែរ តែយុវជនទំនើងកាន់តែកោងកាចខ្លាំងដូចខ្លា មិនយោគយល់អ្នកណាបានស្ទុះទៅរើសដុំឥដ្ឋមកវាយទៅលើសមត្ថកិច្ច ។ តែសំណាងល្អមានសមត្ថកិច្ចម្នាក់ទៀត ស្រែក និងឃាត់ចាប់ដាក់ខ្នោះ និងធ្វើការឆែកឆេរខ្លួនប្រាណ រកឃើញខ្សែក ដែលយុវជនទំនើងឆោឡោថា បាត់នោះ លាក់ទុកក្នុងហោប៉ាវខោទៅវិញ ទើបសមត្ថកិច្ចបម្រុងនាំយកទៅប៉ុស្តិ៍ដែរ តែដោយសារតែលោកចៅសង្កាត់ រួមទាំងសាច់ញាតិប្រុសស្រីទទូចសុំពេក ទើបឲ្យសាច់ញាតិនាំចូលក្នុងផ្ទះបាត់ទៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ របស់កម្លាំងនគរបាលខណ្ឌមានជ័យ ដែលចុះអនុវត្តនៅចំណុចមុខហាងនំប៉័ងបាយ័ន ផ្លូវមុនីរ៉េត (២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

ឥឡូវនេះមន្រ្តីប៉ូលីសសក្ដិ៣ អះអាងពីឪពុកម្ដាយថាសតិមិនគ្រប់ដើម្បីរួចផុតពីការដាក់ទោសទណ្ឌ

ករណី​មន្ត្រីប៉ូលិស​ស័ក្តិ​៣ ដែល​បាន​បន្លំ​យក​ iPad ពី​ហាង​មួយកន្លែង នៅ​ខណ្ឌ​ទួលគោក ដែល​មិន​ត្រូវបាន​ទទួល​ទោស នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ដោយសារ​មាន​ការរិះគន់​ច្រើន ពី​ប្រជាពលរដ្ឋ ខណៈ​ដែល​លោក​ពេជ្រ ស្រស់ ក៏​បាន​ស្នើសុំ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​លើ​ករណី​នេះ​ឡើង​វិញ​ផង​ដែរ​។​ ​បើ​តាម​ការចុះផ្សាយ​របស់​អង្គភាព ​Fresh News លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ថា «​បន្ទាប់​ពី​បញ្ចប់​ការសួរនាំ​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រីនគរបាល​ខាងលើ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នក​ធានា​ត្រឹមត្រូវ​។ ​ករណីនេះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​ហើយ​ដែរ​។ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​»​។​ ​លោក ពេជ្រ ស្រស់ បានបញ្ជាក់​ថា ករណី​នេះ​មិន​ត្រូវ​បញ្ចប់​ដោយ​បែបនេះ​ទេ ពី​ព្រោះ​ទង្វើរ​នេះ គឺ ជា​ទង្វើរ​បន្ថោក​បន្ទាប ដល់​កេរ្តិ៍ឈ្មោះ មន្ត្រី​ប៉ូលីស​ផ្សេងទៀត ហើយ​ក៏​អោយ​មហាជន​អស់​ជំនឿរ​លើ​អ្នកអនុវត្ត​ច្បាប់​ផងដែរ​។​ ​លោក​បន្ថែមថា ក្នុងនាម​រូបលោក ជា​អ្នកឃ្លាំមើល​ការអនុវត្ត​ច្បាប់ ស្នើ​ដល់​លោក នេ​ត សាវឿន និង​អ្នកអនុវត្ត​ច្បាប់​ដទៃ​ទៀត សូម​ចាត់ការ​បុគ្គល​នេះ តាម​វិន័យ​ច្បាប់​ឲ្យបាន​តឹងរឹង​បំផុត ដើម្បី​ធានាបាន​នូវ​ការពង្រឹង​អំណាចច្បាប់

វៀតណាមស្នើ​ឲ្យកម្ពុជាយក​ចិត្ត​ទុក​ដាក់​ពលរដ្ឋ​ខ្លួន ដែលបានផ្លាស់ទីមករស់លើដីគោក

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​វៀត​ណាម​ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្លួន​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ទន្លេសាប​ទៅ​រស់​នៅលើ​ដីគោក ​ដោយ​សន្យាថា​នឹង​ផ្ដល់​កិច្ច​សហការ​គ្នា ​ដើម្បី​ជួយ​ទៅដល់​ពលរដ្ឋ​ទាំងនោះ​បន្ថែម​ទៀត​ ខណៈ​កម្ពុជា​ក៏បាន​ជំរុញឲ្យ​មានកិច្ចសហការ​បន្ថែម​ទៀត​រវាង​ប្រ​ទេស​ទាំង ២​ លើ​បញ្ហា​សន្តិសុខ ​ការពារ​ជាតិ​ និង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ។ លោក​ស្រី ង្វៀន ធី​គីម​ងិន​ ប្រធាន​រដ្ឋសភា​វៀតណាម​ បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​វៀតណាម ​ដែល​ត្រូវបាន​ផ្លាស់​ទី​ចេញពី​ទន្លេសាប​ទៅ​រស់​នៅលើ​ដីគោក។ ការស្នើសុំ​នេះ ​បានធ្វើ​ឡើង​នៅពេល​លោក​ស្រី បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​កម្ពុជា ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ចំនួន​ ៣ ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី ២៨-៣០ ខែ ឧសភា។ នេះ​បើតាម​ការចុះផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​នៅ​ថ្ងៃទី ២៨ ​ឧសភា។ សារព័ត៌មាន​នេះ​ចុះផ្សាយ​ជា​ភាសា​អង់គ្លេស​ថា​ «ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទី​ពលរដ្ឋ​វៀតណាម​នៅ​បឹង​ទន្លេសាប​ លោក​ស្រី ង្វៀន​ បាន​ស្នើ​ភាគី​កម្ពុជា ​យកចិត្ត​ទុកដាក់ ​ដើម្បី​ធានា​អំពី​ការរស់​នៅ​ ផលប្រយោជន៍​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ផ្លាស់​ទី​ទាំង​នេះ។ លោក​ស្រី​អះអាងថា​ វៀតណាម​នឹង​សហការ​ជាមួយ​កម្ពុជា ​ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​ពលរដ្ឋ​ទាំងនេះ ​ឱ្យទទួល​បានការ​រស់នៅ​មាន​ស្ថិរភាព​ឆាប់ៗ​នេះ»។ មន្ត្រី​ជាន់ខ្ពស់​វៀតណាម​រូបនេះ​ ក៏បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការសម្របសម្រួល​ដ៏​ដិតដល់​របស់​កម្ពុជា​ក្នុង ការ​ផ្ដល់​ឯកសារ​ស្របច្បាប់​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ កម្ពុជា ​និង​បានទទួល​បន្ថែម ទៀត​ដល់​អ្នកពាក់ព័ន្ធ​ក្នុងការ​ដាក់ឱ្យ​អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​ស្ដីពី​សិទ្ធិ​ និង​កាតព្វកិច្ច​សម្រាប់​ជនជាតិ​វៀតណាម​ដែល​កំពុង​កាន់​កាត​សម្រាប់​ចុះ​ឈ្មោះ​ជា​ជន​បរទេស។ កាលពី​ឆ្នាំ

ហា៊នទេ? អ្នកជាតិនិយមខ្មែរ ចង់ឲ្យខ្មែរគាំទ្ររបស់យួន ដូចចិនឈប់ប្រើ iPhone អាមេរិក

រូបភាព iPhone ជាច្រើនរយគ្រឿងដែលបានបោះចោល ដោយប្រជាជនចិន ត្រូវបានបង្ហោះដោយខ្មែរជាតិនិយមម្នាក់ ព្រមទាំងសរសេរពាក្យមួយចំនួនដែលហាក់ដូចជា​ចង់ឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសឈប់ធ្វើការគាំទ្រផលិតផលយួន ឬវៀតណាម ដោយអ្នកជាតិនិយមខ្មែរ ។ នេះបើតាមគណនីបណ្ដាញសង្គម Facebook មួយបានសរសេរ និងលើកឡើង បន្ទាប់ពីមានសង្គ្រាមសេដ្ឋកិច្ចប្រឆាំងគ្នារវាងប្រទេសមហាអំណាចអាមេរិក និងបងធំនៅអាស៊ី គឺចិន ។ ក្រោយពីមានការចេញព័ត៌មានបន្តបន្ទាប់ពីសំណាក់សង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនយក្សរបស់ចិន គឺ Huawei នៅបណ្ដាប្រទេសអឺរ៉ុប និងផលិតផល iPhone នៅប្រទេសចិន ដែលប្រទេសទាំងពីរបានធ្វើការឈប់ប្រើប្រាស់ និងធ្វើគំនាបប្រជាពលរដ្ឋពួកគេ ឲ្យឈប់ប្រើប្រាស់ទូរស័ព្ទទាំងនេះ រៀងៗខ្លួន ។ ដោយឡែកគណនីបណ្ដាញសង្គម Facebookរបស់អ្នកលេងបណ្ដាញសង្គម Facebook ដែលតាំងខ្លួនជាមនុស្សជាតិនិយមរបស់ខ្មែរ បានធ្វើការសរសេររៀបរាប់ពាក្យមួយចំនួន ដើម្បីបង្កើត ការប្រឆាំងនឹងទំនិញ ឬផលិតផលយួន(វៀតណាម) ដោយឈប់ប្រើប្រាស់ ឬទិញផលិតផលនេះ ហើយងាកមកគាំទ្រផលិតផលរបស់ពលរដ្ឋខ្មែរវិញ ។ មតិនេះត្រូវបានមហាជនមួយចំនួនយល់ឃើញថាល្អ ព្រោះដោយសារតែប្រវត្តិសាស្រ្តក្ដី និងបច្ចុប្បន្នក្ដីវៀតណាមតែងតែបង្កការលំបាក និងធ្វើរឿងហួសហេតុមកលើពលរដ្ឋកម្ពុជា ជាពិសេសគឺទំនិញឧបភោគបរិភោគ ដែលភាគច្រើនសុទ្ធតែជាផលិតផលគីមី ហួសកាលកំណត់ជាដើម និងប្រើវិធីសាស្រ្តផ្សេងៗដើម្បីទទួលបានផលចំណេញដោយមិនគិតពីសុខភាព និងការរស់នៅរបស់ខ្មែរនោះឡើយ ។ ទន្ទឹមនឹងការយល់ឃើញថាល្អ